ដោយ ញឹម សុខន និង ពៅ មេត្តា
ថ្ងៃច័ន្ទ ទី04 មីនា ឆ្នាំ2013 ម៉ោង17:25 VOD
បញ្ហាព្រំដែន ឬបូរណភាពទឹកដី ត្រូវបានពលរដ្ឋខ្មែរគ្រប់រូប
កំពុងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់។ ពលរដ្ឋក៏កំពុងតាមដាន
ពីជំហរអ្នកដឹកនាំមុនពេលពួកគេ ផ្តល់ការគាំទ្រឲ្យឡើងកាន់អំណាចដែរ
ខណៈការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតជិតមកដល់។
យ៉ាងណាម៉ិញ បញ្ហាទឹកដីកម្ពុជា និងវៀតណាម
ដែលមានព្រំប្រទល់ជាប់គ្នា
ក៏នៅតែជាចំណុចយកចិត្តទុកដាក់ឃ្លាំមើល ពីសំណាក់អ្នកនយោបាយ
និងអ្នកតាមដានព្រឹត្តិការណ៍សង្គម ផងដែរ។
ការបារម្ភរបស់អង្គការសង្គមស៊ីវិល និងអ្នកនយោបាយបក្សប្រឆាំងនេះ
ដោយសារប្រទេសកម្ពុជាធ្លាប់បាត់ដីកម្ពុជាម្តងហើយ
ទៅប្រទេសវៀតណាមក្នុងសម័យអាណានិគមបារាំង។
កាលពីថ្ងៃពីថ្ងៃទី០១ខែមីនានេះ
ក្រុមហ៊ុនផ្សព្វផ្សាយធំមួយរបស់អាមេរិកឈ្មោះ ចុះផ្សាយថា
ផ្ទៃដីនៅកម្ពុជាមានតែ១៨១ពាន់គីឡូម៉ែត្រការ៉េប៉ុណ្ណោះ
គឺបាត់អស់៣៥គីឡូ ម៉ែត្រការ៉េ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកអ៊ូ វីរៈ យល់ឃើញថា
ដើម្បីបង្ហាញពីភាពច្បាស់លាស់ថា ការចុះផ្សាយរបស់ក្រុមហ៊ុន
Google របស់អាមេរិកនោះ ខុសឬត្រូវ គឺរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន
ត្រូវទំនាក់ទំនងដោយផ្ទាល់ ឲ្យក្រុមហ៊ុនពិនិត្យឡើងវិញ ឬ
បង្ហាញពីឯកសារ ភស្តុតាងពិតប្រាកដ ៖ "រឿងដាក់ផែនទីហ្នឹង
យើងដោះស្រាយបាន សំខាន់ថាតើដីរបស់យើងមែនទែននោះ
មិនមែននៅលើផែនទីទេ អាដីមែនទែននោះ ថាតើយើងបាត់បង់ឬមួយក៏អត់
អាហ្នឹងជារឿងដែលជារឿងសំខាន់
ប៉ុន្តែសម្រាប់អ្នកភូមិដែលគាត់បាត់បង់ដីស្រែឬក៏អត់
អាហ្នឹងបានជារឿងដែលយើងត្រូវដោះស្រាយប្រញាប់
ជារឿងដែលយើងត្រូវគិតមែនទែន ហើយរឿងអស់ហ្នឹង ខ្ញុំមើលទៅ
ទាមទារការយកចិត្តទុកដាក់ ហើយឲ្យមានតម្លាភាព
រដ្ឋាភិបាលគួរបើកឲ្យមានតម្លាភាព
ដើម្បីជៀសវាងកុំឲ្យមានការចោទប្រកាន់ច្រើន"។
ចំណែកលោក ឡៅ ម៉ុងហៃ
ជាអ្នកវិភាគឯករាជ្យយល់ការចុះផ្សាយរបស់ក្រុមហ៊ុន Google
ជាផ្នែកមួយរបស់ក្រុមហ៊ុនឯកជន តែជាចំណុចសំខាន់
ជំរុញឲ្យរដ្ឋាភិបាលត្រូវយកទុកដាក់
រក្សាទំហំដីពិតដែលអន្តរជាតិទទួលស្គាល់
ដូចជាមាននៅក្នុងផែនទីរក្សានៅអង្គការសហប្រជាជាតិ ឬ
តុលាការយុត្តិធម៌អន្តរជាតិ ជាដើម ៖ "
មានបណ្តាញព័ត៌មានអន្តរជាតិ
ផ្សាយជាភាសារខ្មែរចុះផ្សាយជាបន្តបន្ទាប់ថា
ប្រជាពលរដ្ឋនៅបណ្តោយព្រំដែន បាត់បង់ដីស្រែចម្ការ។
មេដឹកនាំគណបក្សប្រឆាំងធំមួយនៅកម្ពុជា គឺលោក សម រង្ស៊ី
ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស
ក៏ដោយសារលោកចោទរដ្ឋាភិបាលកម្ពុជាថា បណ្តោយរដ្ឋាភិបាលវៀតណាម
ចូលកាន់កាប់ដីប្រជាពលរដ្ឋខ្មែរ
ហើយលោកទៅដកតម្រុយបង្គោល ដែលរដ្ឋាភិបាលទាំងពីរកំណត់នៅ
ព្រំដែន។
តែទោះជាយ៉ាងណា កាលពីខែសីហា ឆ្នាំ២០១២ ប្រមុខរាជរដ្ឋាភិបាល
ធ្លាប់អះអាងនៅក្នុងសភាថា ផ្ទៃដីកម្ពុជា
បច្ចុប្បន្នមិនបាត់ទៅប្រទេសជិតខាងដូកាចោទប្រកាន់ពីបក្សប្រឆាំង
និងអ្នកតាមដានបញ្ហាសង្គមទេ
តែផ្ទុយទៅវិញកម្ពុជាមានផ្ទៃដីលើសពី
១៨១ពាន់០៣៥គីឡូម៉ែត្រការ៉េ
ដែលកម្ពុជាបានតម្កល់ទុកនៅអង្គការសហប្រជាតិ ៖ "
សម្រាប់គេហទំព័រ វីគីភីឌៀ ចុះផ្សាយថា
កម្ពុជាបច្ចុប្បន្នមានផ្ទៃដី ១៨១ ០៣៥គីឡូ ម៉ែត្រការ៉េ
មានខ្សែបន្ទាត់ព្រំដែនសរុបប្រវែង ២៥៧២គម ក្នុងនោះជាប់ជាមួយថៃ
៨០៣គម វៀតណាម ១២២៧គម និងជាមួយឡាវ៥៤១គម។
គណៈកម្មាធិការព្រំដែនកម្ពុជា
កំពុងសហការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ពិសេសប្រទេសវៀតណាម
និង ប្រទេសថៃ ដែលកំពុងមានជម្លោះ៕
7 comments:
If all khmers are still stupid and dumb, Ah Youns will swallow the whole lands in the near future.
Get rid of the blinded dog or be slaved to yieknamese! Champa done it,Khmer Krom done it,Laosain done it.Nambodia is no different if all of khmers so coward let the blinded dogs Cpp played with their head and their children's future.Be prepared to be slave to Yuon all khmers people.What are we writing for?
Look at that picture, I want to kick Ah Hun Sen in the butt or kick him in the face so that He cannot bow down to Ah Chor Yuon.
12:21 AM
No, kick him int he cock.
12:21 AM
I meant, kick him in the cock.
UN, USA, UE, AND ALL THE SUPER POWERS COUNTRIES IN THE WORLD,
PLEASE HELP TO SAVE THE CAMBODIAN SOUL. I CALL ON YOU BECAUSE HUN SEN BOWS IN FRONT OF THE VIENAMESES.
ភស្តុតាងដែលថាហ៊ុន សែនជាអាយ៉ង៖
ហ៊ុនសែនឈ្លោះជាមួយសៀមនៅតំបន់ព្រះវិហារព្រោះសៀមរំលោភកាន់់កាប់់ទីនោះ។
ឯនៅទល់ដែនខ្មែរជាមួយយួន ដែលឃើញហ៊ុន សែនលើកទ័ពទៅប្រឈមមុខេជាមួយទ័ពចោរយួនទេ???
ខ្មែរយើងភ្លើណាស់់ មិននំាគ្នាលើករឿងយួនឈ្លានពាន
ប្លន់ដីខ្មែរមកពិចារណា គិតតែនៅសំងំស្ងៀម។ពិបាកអីគ្រាន់តែសាមគ្គីគ្នា?
នំាគ្នាឈប់គំាទ្រហ៊ុន សែនទៅ ហើយរួបរួមគណៈ
បក្សជំទាស់ទំាងអស់ជាធ្លុងមួយ ហើយវានឹងផ្ដល់
ជ័យជំនះជាប្រាកដ។
Post a Comment