Monday, March 04, 2013

វិភាគ​៖ បូរណ​ភាព​ទឹកដី​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​ជាមួយ​ប្រទេស​ជិត​ខាង


ដោយ ញឹម សុខន និង ពៅ មេត្តា ថ្ងៃច័ន្ទ ទី04 មីនា ឆ្នាំ2013 ម៉ោង17:25  VOD
បញ្ហា​ព្រំដែន ឬ​បូរណភាព​ទឹកដី ត្រូវបាន​ពលរដ្ឋ​ខ្មែរ​គ្រប់រូប កំពុង​តាមឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​។  ពលរដ្ឋ​ក៏​កំពុង​តាមដាន ពី​ជំហរ​អ្នកដឹកនាំ​មុនពេល​ពួកគេ ផ្តល់​ការគាំទ្រ​ឲ្យ​ឡើងកាន់អំណាច​ដែរ ខណៈ​ការ​បោះ​ឆ្នោត​​ថ្នាក់​​ជាតិ​​កាន់​តែ​​ខិត​​ជិត​​មក​​ដល់។​
​យ៉ាង​ណា​ម៉ិញ បញ្ហា​​ទឹក​ដី​​កម្ពុជា និង​​វៀត​ណាម ដែល​មាន​ព្រំ​ប្រទល់​​ជាប់​​គ្នា ក៏​​​នៅ​តែ​ជា​ចំណុច​​យក​ចិត្ត​ទុក​ដាក់​​ឃ្លាំ​មើល ពី​សំណាក់​​អ្នកនយោបាយ និង​អ្នកតាមដាន​ព្រឹត្តិការណ៍​សង្គម ផង​ដែរ​។ ការ​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល និង​អ្នកនយោបាយ​បក្សប្រឆាំង​នេះ ដោយសារ​ប្រទេស​កម្ពុជា​ធ្លាប់​បាត់​ដី​កម្ពុជា​ម្តង​ហើយ ទៅ​ប្រទេស​វៀតណាម​ក្នុង​សម័យ​អាណានិគម​បារាំង​។​
កាលពី​ថ្ងៃ​ពី​ថ្ងៃ​ទី​០១​​ខែ​មីនា​នេះ ក្រុមហ៊ុន​ផ្សព្វផ្សាយ​ធំ​មួយ​របស់​អាមេរិក​ឈ្មោះ ចុះផ្សាយ​ថា ផ្ទៃដី​នៅ​កម្ពុជា​មាន​តែ​១៨១​ពាន់​គីឡូម៉ែត្រ​​ការ៉េ​​ប៉ុណ្ណោះ គឺ​បាត់​អស់​៣៥​គី​ឡូ ម៉ែត្រ​ការ៉េ។​
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក​អ៊ូ វីរៈ យល់ឃើញថា ដើម្បី​បង្ហាញ​ពី​​ភាព​ច្បាស់​លាស់​​ថា ការ​ចុះ​ផ្សាយ​​របស់​ក្រុម​ហ៊ុន Google របស់​អាមេរិក​នោះ ខុស​ឬ​ត្រូវ គឺ​​រដ្ឋាភិបាល​កម្ពុជា​​បច្ចុប្បន្ន​ ​ត្រូវ​ទំនាក់ទំនង​​ដោយផ្ទាល់ ឲ្យ​ក្រុមហ៊ុន​ពិនិត្យឡើងវិញ ឬ បង្ហាញ​ពី​ឯកសារ ភស្តុតាង​ពិតប្រាកដ​ ៖ "រឿង​ដាក់​ផែន​ទី​ហ្នឹង យើងដោះស្រាយ​បាន សំខាន់​ថា​តើ​ដី​របស់​យើង​មែន​ទែន​នោះ មិន​មែន​នៅ​លើ​ផែន​ទី​ទេ អាដីមែន​ទែន​នោះ ថាតើ​យើង​បាត់​បង់​ឬ​មួយ​​​ក៏​អត់ អាហ្នឹង​ជា​រឿង​ដែល​ជា​រឿង​សំខាន់ ប៉ុន្តែ​សម្រាប់​អ្នក​​​ភូមិ​ដែល​គាត់​បាត់​បង់ដីស្រែឬ​ក៏​អត់ អាហ្នឹង​បាន​ជារឿងដែល​យើង​ត្រូវ​ដោះស្រាយ​ប្រ​ញាប់ ជារឿង​ដែល​យើងត្រូវ​គិត​មែន​ទែន ហើយ​រឿង​អស់​ហ្នឹង​ ខ្ញុំ​មើល​ទៅ ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​ឲ្យ​មាន​តម្លាភាព រដ្ឋាភិបាល​គួរ​បើក​ឲ្យ​មាន​តម្លា​ភាព ដើម្បី​​ជៀស​វាង​កុំ​ឲ្យ​មានការ​ចោទ​ប្រកាន់​ច្រើន"។
​ចំណែក​លោក ឡៅ ម៉ុងហៃ ​ជា​អ្នកវិភាគ​ឯករាជ្យ​យល់​ការចុះផ្សាយ​របស់​ក្រុមហ៊ុន Google ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​ឯកជន តែ​ជា​ចំណុច​សំខាន់ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​យក​ទុកដាក់ រក្សា​ទំហំ​ដី​ពិត​ដែល​អន្តរជាតិ​ទទួល​ស្គាល់ ដូចជា​មាន​នៅក្នុង​ផែនទី​រក្សា​នៅ​អង្គការ​សហ​ប្រជា​ជាតិ ឬ តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ជា​ដើម​ ៖ "
​មាន​បណ្តាញ​ព័ត៌មាន​អន្តរជាតិ ផ្សាយ​ជា​ភាសារ​ខ្មែរ​ចុះ​ផ្សាយ​​ជា​បន្តបន្ទាប់​ថា ប្រជាពលរដ្ឋ​នៅ​បណ្តោយ​ព្រំដែន បាត់បង់​ដីស្រែ​ចម្ការ​។
មេ​​ដឹក​នាំ​គណបក្សប្រឆាំង​ធំ​មួយ​នៅ​កម្ពុជា​  គឺ​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស  ក៏​​ដោយ​សារ​លោក​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា បណ្តោយ​រដ្ឋាភិបាល​វៀត​ណា​ម ចូល​កាន់​កាប់​​​ដី​​ប្រជា​​ពលរដ្ឋ​​ខ្មែរ  ហើយ​​លោក​​ទៅ​​ដក​​តម្រុយ​បង្គោល  ​ដែល​រដ្ឋាភិបាល​ទាំង​​ពីរ​​កំណត់​នៅ​ ព្រំដែន​។​

​តែ​ទោះជា​យ៉ាង​ណា​​ កាលពី​ខែ​សីហា ឆ្នាំ​២០១២ ប្រមុខ​រាជរដ្ឋាភិបាល ធ្លាប់​អះអាង​នៅ​ក្នុង​សភា​ថា ផ្ទៃ​ដី​កម្ពុជា បច្ចុប្បន្ន​មិន​បាត់​ទៅ​ប្រទេស​ជិតខាង​ដូកា​ចោទប្រកាន់​ពី​បក្ស​ប្រឆាំ​ង និង​អ្នកតាមដាន​បញ្ហា​សង្គម​ទេ តែ​ផ្ទុយ​ទៅ​វិញ​កម្ពុជា​មាន​ផ្ទៃ​ដី​​លើស​ពី ១៨១​​ពាន់​​០៣៥​​គី​ឡូ​​ម៉ែត្រ​​កា​រ៉េ ដែល​កម្ពុជា​បាន​តម្កល់ទុក​នៅ​អង្គការ​សហ​ប្រជាតិ​ ៖ "
​សម្រាប់​គេហទំព័រ វី​គី​ភី​ឌៀ ចុះផ្សាយ​ថា កម្ពុជា​បច្ចុប្បន្ន​មាន​ផ្ទៃដី ១៨១ ០៣៥​គី​ឡូ ម៉ែត្រ​ការ៉េ មាន​ខ្សែបន្ទាត់​ព្រំដែន​សរុប​ប្រវែង ២៥៧២​គម ក្នុង​​នោះ​​ជាប់​​ជាមួយ​ថៃ ៨០៣​គម ​វៀត​ណាម ​១២២៧​គ​ម​ និង​​ជាមួយ​​ឡាវ​​៥៤១​​គម​។ គណៈកម្មាធិការ​​ព្រំ​ដែន​កម្ពុជា កំពុង​សហការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ពិសេស​ប្រទេស​វៀតណាម និង ប្រទេស​ថៃ ដែល​កំពុង​មាន​ជម្លោះ​៕

7 comments:

Anonymous said...

If all khmers are still stupid and dumb, Ah Youns will swallow the whole lands in the near future.

Anonymous said...

Get rid of the blinded dog or be slaved to yieknamese! Champa done it,Khmer Krom done it,Laosain done it.Nambodia is no different if all of khmers so coward let the blinded dogs Cpp played with their head and their children's future.Be prepared to be slave to Yuon all khmers people.What are we writing for?

Anonymous said...

Look at that picture, I want to kick Ah Hun Sen in the butt or kick him in the face so that He cannot bow down to Ah Chor Yuon.

Anonymous said...

12:21 AM

No, kick him int he cock.

Anonymous said...

12:21 AM

I meant, kick him in the cock.

Anonymous said...

UN, USA, UE, AND ALL THE SUPER POWERS COUNTRIES IN THE WORLD,
PLEASE HELP TO SAVE THE CAMBODIAN SOUL. I CALL ON YOU BECAUSE HUN SEN BOWS IN FRONT OF THE VIENAMESES.

Anonymous said...

ភស្តុតាងដែលថាហ៊ុន សែនជាអាយ៉ង៖
ហ៊ុនសែនឈ្លោះជាមួយសៀមនៅតំបន់ព្រះវិហារព្រោះសៀមរំលោភកាន់់កាប់់ទីនោះ។
ឯនៅទល់ដែនខ្មែរជាមួយយួន ដែលឃើញហ៊ុន សែនលើកទ័ពទៅប្រឈមមុខេជាមួយទ័ពចោរយួនទេ???
ខ្មែរយើងភ្លើណាស់់ មិននំាគ្នាលើករឿងយួនឈ្លានពាន
ប្លន់ដីខ្មែរមកពិចារណា គិតតែនៅសំងំស្ងៀម។ពិបាកអីគ្រាន់តែសាមគ្គីគ្នា?
នំាគ្នាឈប់គំាទ្រហ៊ុន សែនទៅ ហើយរួបរួមគណៈ
បក្សជំទាស់ទំាងអស់ជាធ្លុងមួយ ហើយវានឹងផ្ដល់
ជ័យជំនះជាប្រាកដ។