12.03.2013
ដោយ ហេង រស្មី VOA Khmer
ភ្នំពេញ៖ មេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៊ីនៅថ្ងៃច័ន្ទនេះបានប្រាថ្នាចង់ឃើញឱ្យមេដឹកនាំកម្ពុជាយកគំរូតាមប្រទេសភូមាដើម្បីឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យពេញលេញនិងរឹងមាំពិតប្រាកដនៅកម្ពុជា។ការទទូចរបស់មេដឹកនាំគណបក្សប្រឆាំងបានកើតមានឡើងបន្ទាប់ពីជំនួបមួយជាមួយលោកស្រីអោង សានស៊ូជី មេដឹកនាំគណបក្សប្រឆាំងដ៏ល្បីក្នុងប្រទេសភូមា។
លោកសម រង្ស៊ីក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិបានទៅចូលរួមសមាជកាលពីចុងសប្តាហ៍មុននេះរបស់គណបក្សសម្ព័ន្ធភាពជាតិប្រជាធិបតេយ្យភូមា ដែលដឹកនាំដោយលោកស្រីអោង សានស៊ូជី។មានប្រសាសន៍ប្រាប់VOAតាមទូរស័ព្ទពីទីក្រុងរ៉ង់ហ្គោនប្រទេសភូមាលោកសម រង្ស៊ីបាននិយាយថាប្រទេសភូមាបានកែទម្រង់ពីមេដឹកនាំយោធាផ្តាច់ការមករបបប្រជាធិបតេយ្យនិងបើកចំហរឱ្យមានការបោះឆ្នោតដើម្បីឱ្យលោកស្រីអោង សានស៊ូជីមេដឹកនាំគណបក្សប្រឆាំងចូលរួមបោះឆ្នោត។
លោកបាននិយាយថាប្រទេសកម្ពុជាបច្ចុប្បន្នកំពុងដើរថយក្រោយទៅកាន់របបផ្តាច់ការដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែក្រនិងវេទនាទៅៗ។
លោកបាននិយាយថាលោកចង់ឃើញឱ្យមេដឹកនាំកម្ពុជាយកគំរូតាមប្រទេសភូមាដើម្បីឱ្យកម្ពុជាបានស្គាល់លទ្ធិប្រជាធិបតេយ្យពេញលេញនិងពិតប្រាកដ។«ធ្វើដូចប្រទេសភូមាអីចឹងពីព្រោះប្រទេសភូមាមានមេដឹកនាំគណបក្សប្រឆាំងចេះធ្វើចលនាឱ្យគេយល់ពីប្រទេសភូមា ឱ្យសហគមន៍អន្តរជាតិគាបសង្កត់ពួកជនផ្តាច់ការនៅប្រទេសភូមាហើយទីបញ្ចប់ឃើញថាចលនានេះប្រកបដោយជោគជ័យ។ដូច្នេះនៅប្រទេសកម្ពុជាក៏អញ្ចឹងដែរយើងត្រូវធ្វើចលនាដើម្បីឱ្យសហគមន៍អន្តរជាតិគាបសង្កត់ពួកជនផ្តាច់ការនៅប្រទេសកម្ពុជា»។
គណបក្សសម្ព័ន្ធភាពជាតិប្រជាធិបតេយ្យភូមាកាលពីចុងសប្តាហ៍មុនបានរៀបចំសមាជគណបក្សនិងបានអញ្ជើញលោកសម រង្ស៊ីមេដឹកនាំគណបក្សប្រឆាំងកម្ពុជាចូលរួម។
សមាជរបស់គណបក្សលោកស្រីអោង សានស៊ូជី បានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការនាយកចំនួន១២០នាក់និងសមាជិកគណៈអចិន្ត្រៃយ៍ចំនួន១៥នាក់។លោក ផៃ ស៊ីផានអ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីបាននិយាយថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានដើរមុនប្រទេសភូមា។ លោកបានបញ្ជាក់ទៀតថាជាគោលការណ៍របស់កម្ពុជាគឺមានទិសដៅបីពិតប្រាកដគឺធ្វើយ៉ាងណាឱ្យប្រទេសនេះក្លាយខ្លួនទៅជាប្រទេសមួយដែលឯករាជ្យ សន្តិភាព និងការបង្កើតឱ្យមានបរិយាកាសវឌ្ឍនភាព។«ភូមាគ្រាន់តែជាការដ្ឋានថ្មីមួយនៃការដណ្តើមឥទ្ធិពលពីបរទេសហើយនឹងសមត្ថភាពផ្ទៃក្នុងរបស់ភូមាតែប៉ុណ្ណោះ។ ចំពោះកម្ពុជាយើងមានសមត្ថភាពផ្ទៃក្នុងរបស់យើងរួចស្រេចទៅហើយដែលយើងឈរទៅលើអធិបតេយ្យភាពឈរទៅលើឯករាជ្យភាពហើយនឹងឈរទៅលើសមត្ថភាពក្នុងការកសាងស្រុករបស់ខ្លួនឯង»។លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមួយរូបបាននិយាយថាជំនួបគ្នារវាងមេដឹកនាំគណបក្សប្រឆាំងកម្ពុជានិងលោកស្រីអោង សានស៊ូជី គ្មានអ្វីដែលត្រូវរៀនសូត្រពីគ្នាទេ។«ពីភូមានៅឆ្ងាយណាស់គេផ្សព្វផ្សាយដូចជាបំប៉ោងការវិជ្ជមានប៉ុន្តែតាមខ្ញុំដឹងក្នុងស្រុកមិនមែនជាវិជ្ជមានដូចគេផ្សព្វផ្សាយនោះទេ»។
ស្ថានទូតបារាំង និងជប៉ុនមិនបានឆ្លើយតបជាមួយVOA តាមរយៈសារអេឡិកត្រូនិកឬអ៊ីមែលទេលើកលែងតែស្ថានទូតសហរដ្ឋអាមេរិកមួយតែប៉ុណ្ណោះដែលបានឆ្លើយពាក់ព័ន្ធនឹងជំនួបគ្នារវាងលោកសម រង្ស៊ីនិងលោកស្រី អោង សានស៊ូជី។លោកសន ម៉ាកឃីនថុស អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានប្រាប់តាមសារអេឡិកត្រូនិកមកថាសហរដ្ឋអាមេរិកគាំទ្រការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាហើយគោលបំណងរបស់យើងចង់ឱ្យមានដំណើរការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដោយមានការចូលរួមពីគ្រប់គណបក្សនយោបាយទាំងអស់៕
Subscribe to:
Post Comments (Atom)
6 comments:
សូម ANG SAN SUU KYI! កុំយក(ជ័រភ្នៅ) XAM RAINXY មកត្នៀតឃ្លៀកឲ្យសោះ!
____________________________________
សូមបងប្អូនខ្មែរ! កុំយក(ជ័រភ្នៅ)គណៈបក្សសង្គ្រោះយួនមកត្នៀតឃ្លៀកឲ្យសោះ!
khmer opposition leaders, are stupid&dumb - compares to VIET&THAI
The top poster above is really hillarious. This is like North Korea trying to paint America as the poorest nation on Earth. Hahah. Sam Rainsy is so into Viets that he calls them simply youns and even kick their asses as well. Hun Sen is the slave dawg bowing to the Vietnamese flag and placing Khmer lettering underneath the youn lettering. Hun Sen is the slave dawg that talks with a Vietnamese accent. Now that is one low dawg the Cambodians can really do without for sure!
Aung San Suu Kyi has advised fugitive Sam Rainsy returns to Cambodia because the real battle is inside Cambodia but not in exile. However, Sam Rainsy refused to take her advice because he is a coward and always rely on run. It is really ashame that Cambodia has leader of opposition who behaves like frighten rabbit.
ភាពខុសគ្នាឆ្ងាយស្រឡះ រវាងគណបក្សប្រឆាំង
កម្ពុជា និង ភូមា គឺ នៅត្រង់ ភូមាជាប្រទេស
ឯករាជ្យ សន្តិភាព ទោះបីផ្ដាច់ការក៏ ពុំមានប្រ
ទេសណាត្រួតពីក្រោយ ដោយឡែកពីកម្ពុជា
មានអាយួន និង សៀម នៅពីក្រោយខ្នងរហូត
បក្សប្រឆាំង មិនអាចធ្វើអ្វីបានធំដុំឡើយ៕
Ang San Suu Kyi = heaven
Xam = Rainxy basement
Post a Comment