Tuesday, March 12, 2013

លោក​សម រង្ស៊ី​សុំ​ឱ្យ​កម្ពុជា​ចេះ​កែ​ទម្រង់​ដូច​ភូមា

12.03.2013
ដោយ ហេង រស្មី VOA Khmer

ភ្នំពេញ៖​ មេដឹកនាំ​គណបក្ស​ប្រឆាំង​គឺ​លោក​ សម រង្ស៊ី​នៅថ្ងៃ​ច័ន្ទ​នេះ​បាន​ប្រាថ្នា​ចង់​ឃើញ​ឱ្យ​​មេដឹក​នាំកម្ពុជា​យក​គំរូតាម​ប្រទេស​ភូមា​ដើម្បី​ឱ្យ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ​និង​រឹងមាំ​ពិត​ប្រាកដ​នៅ​កម្ពុជា។​ការទទូច​របស់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​កើត​មាន​ឡើងបន្ទាប់​ពីជំនួប​មួយ​ជាមួយ​លោក​ស្រី​អោង សាន​ស៊ូជី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏ល្បី​ក្នុង​ប្រទេស​ភូមា។​

លោក​សម រង្ស៊ី​ក្នុងនាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ទៅចូលរួម​សមាជ​កាលពី​ចុង​សប្តាហ៍​មុន​នេះ​របស់​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ប្រជាធិបតេយ្យ​ភូមា​ ដែល​ដឹកនាំ​ដោយ​លោក​ស្រី​អោង សាន​ស៊ូជី។​មាន​ប្រសាសន៍​ប្រាប់​VOA​តាម​ទូរស័ព្ទ​ពីទីក្រុង​រ៉ង់ហ្គោន​ប្រទេស​ភូមា​លោក​សម រង្ស៊ី​បាន​និយាយ​ថា​ប្រទេស​ភូមា​បានកែ​ទម្រង់​ពីមេដឹកនាំ​យោធា​ផ្តាច់ការ​មក​របប​ប្រជាធិបតេយ្យ​និង​បើក​ចំហរ​ឱ្យ​​មាន​ការ​បោះ​ឆ្នោត​ដើម្បី​ឱ្យ​​លោក​ស្រី​អោង សាន​ស៊ូជី​មេដឹកនាំ​គណបក្ស​ប្រឆាំង​ចូល​រួម​បោះ​ឆ្នោត។

​លោក​បាន​និយាយ​ថា​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុងដើរ​ថយក្រោយ​ទៅ​កាន់​របប​ផ្តាច់ការ​ដែល​ធ្វើឱ្យ​​ប្រជាពលរដ្ឋ​កាន់តែក្រ​និង​វេទនា​ទៅៗ។​


លោក​បាន​និយាយ​ថា​លោក​ចង់​ឃើញ​ឱ្យ​មេដឹកនាំ​កម្ពុជា​យក​គំរូតាម​ប្រទេស​ភូមា​ដើម្បី​ឱ្យ​​កម្ពុជា​បាន​ស្គាល់​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ​និង​ពិត​ប្រាកដ។​«ធ្វើដូច​ប្រទេស​ភូមា​អីចឹង​ពីព្រោះ​ប្រទេស​ភូមា​មាន​មេដឹកនាំ​គណបក្ស​ប្រឆាំង​ចេះធ្វើចលនា​ឱ្យ​គេ​យល់​ពី​ប្រទេស​ភូមា ​ឱ្យ​​សហគមន៍​អន្តរជាតិ​គាបសង្កត់​ពួកជន​ផ្តាច់ការ​នៅ​ប្រទេស​ភូមា​ហើយ​ទីបញ្ចប់​ឃើញ​ថាចលនា​នេះ​ប្រកបដោយ​ជោគជ័យ។ដូច្នេះ​នៅ​ប្រទេស​កម្ពុជា​ក៏​អញ្ចឹង​ដែរ​យើង​ត្រូវ​ធ្វើចលនា​ដើម្បី​ឱ្យ​​សហគមន៍​អន្តរជាតិ​គាប​សង្កត់​ពួកជន​ផ្តាច់ការ​នៅ​ប្រទេស​កម្ពុជា»។

​គណបក្ស​សម្ព័ន្ធ​ភាព​ជាតិ​ប្រជាធិបតេយ្យ​ភូមា​កាល​ពីចុង​សប្តាហ៍​មុន​បាន​រៀបចំ​សមាជ​គណបក្ស​និង​បាន​អញ្ជើញ​លោក​សម រង្ស៊ី​មេដឹកនាំ​គណបក្ស​ប្រឆាំង​កម្ពុជា​ចូល​រួម។

​សមាជ​របស់​គណបក្ស​លោក​ស្រី​អោង សាន​ស៊ូជី​ បាន​បោះឆ្នោត​ជ្រើស​រើស​សមាជិក​គណៈកម្មាធិការ​នាយក​ចំនួន​១២០​នាក់​និង​សមាជិក​គណៈ​អចិន្ត្រៃយ៍​ចំនួន​១៥​នាក់។​លោក​ ផៃ ស៊ីផាន​អ្នកនាំពាក្យ​ទីស្តីការ​គណរដ្ឋមន្ត្រី​បាន​និយាយ​ថា​លទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជា​បាន​ដើរ​មុន​ប្រទេស​ភូមា។ ​លោក​បាន​បញ្ជាក់ទៀត​ថា​ជាគោល​ការណ៍​របស់​កម្ពុជា​គឺ​មាន​ទិសដៅ​បី​ពិត​ប្រាកដ​គឺ​ធ្វើយ៉ាងណា​ឱ្យ​​ប្រទេស​នេះ​ក្លាយ​ខ្លួន​ទៅជា​ប្រទេស​មួយ​ដែល​ឯករាជ្យ​ សន្តិភាព​ និង​ការ​បង្កើត​ឱ្យ​មាន​បរិយាកាស​វឌ្ឍនភាព។​«ភូមា​គ្រាន់​តែជា​ការ​ដ្ឋាន​ថ្មី​មួយ​នៃ​ការ​ដណ្តើម​ឥទ្ធិពល​ពីបរទេស​ហើយ​នឹង​សមត្ថភាព​ផ្ទៃក្នុង​របស់​ភូមា​តែប៉ុណ្ណោះ។ ចំពោះ​កម្ពុជា​យើងមាន​សមត្ថភាព​ផ្ទៃក្នុង​របស់​យើង​រួច​ស្រេច​ទៅ​ហើយ​ដែល​យើង​ឈរ​ទៅ​លើ​អធិបតេយ្យភាព​ឈរទៅ​លើ​ឯករាជ្យភាព​ហើយ​នឹង​ឈរ​ទៅលើ​សមត្ថភាព​ក្នុង​ការ​កសាង​ស្រុក​របស់​ខ្លួន​ឯង»។​លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​មួយ​រូបបាន​និយាយថា​ជំនួបគ្នា​រវាង​មេដឹកនាំ​គណបក្ស​ប្រឆាំង​កម្ពុជា​និង​លោក​ស្រី​អោង សានស៊ូជី​ ​គ្មាន​អ្វី​ដែល​ត្រូវ​រៀន​សូត្រ​ពី​គ្នា​ទេ។​«ពីភូមា​នៅ​ឆ្ងាយណាស់​គេផ្សព្វ​ផ្សាយ​ដូច​ជាបំប៉ោង​ការវិជ្ជមាន​ប៉ុន្តែ​តាម​ខ្ញុំដឹង​ក្នុង​ស្រុក​មិន​មែន​ជាវិជ្ជមាន​ដូចគេ​ផ្សព្វផ្សាយ​នោះ​ទេ»។

ស្ថាន​ទូត​បារាំង​ និង​ជប៉ុន​មិន​បាន​ឆ្លើយ​តប​ជាមួយ​VOA តាម​រយៈ​សារ​អេឡិក​ត្រូនិក​ឬអ៊ីមែល​ទេ​លើក​លែង​តែ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​មួយ​តែប៉ុណ្ណោះ​ដែល​បាន​ឆ្លើយ​ពាក់ព័ន្ធ​នឹង​ជំនួបគ្នា​រវាង​លោក​សម រង្ស៊ី​និង​លោក​ស្រី​ អោង សាន​ស៊ូជី។​លោក​សន​ ម៉ាកឃីនថុស​ អ្នកនាំពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ប្រាប់​តាម​សារ​អេឡិកត្រូនិក​មកថា​សហរដ្ឋ​អាមេរិក​គាំទ្រ​ការ​អភិវឌ្ឍន៍​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា​ហើយ​គោល​បំណង​របស់​យើង​ចង់​ឱ្យ​មាន​ដំណើរ​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ដោយមាន​ការ​ចូលរួម​ពី​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់៕​

6 comments:

Anonymous said...

សូម ANG SAN SUU KYI! កុំយក(ជ័រភ្នៅ) XAM RAINXY មកត្នៀតឃ្លៀកឲ្យសោះ!
____________________________________

សូមបងប្អូនខ្មែរ! កុំយក(ជ័រភ្នៅ)គណៈបក្សសង្គ្រោះយួនមកត្នៀតឃ្លៀកឲ្យសោះ!

Anonymous said...

khmer opposition leaders, are stupid&dumb - compares to VIET&THAI

Anonymous said...

The top poster above is really hillarious. This is like North Korea trying to paint America as the poorest nation on Earth. Hahah. Sam Rainsy is so into Viets that he calls them simply youns and even kick their asses as well. Hun Sen is the slave dawg bowing to the Vietnamese flag and placing Khmer lettering underneath the youn lettering. Hun Sen is the slave dawg that talks with a Vietnamese accent. Now that is one low dawg the Cambodians can really do without for sure!

Anonymous said...

Aung San Suu Kyi has advised fugitive Sam Rainsy returns to Cambodia because the real battle is inside Cambodia but not in exile. However, Sam Rainsy refused to take her advice because he is a coward and always rely on run. It is really ashame that Cambodia has leader of opposition who behaves like frighten rabbit.

Anonymous said...

ភាពខុសគ្នាឆ្ងាយស្រឡះ រវាងគណបក្សប្រឆាំង
កម្ពុជា និង ភូមា គឺ នៅត្រង់ ភូមាជាប្រទេស
ឯករាជ្យ សន្តិភាព ទោះបីផ្ដាច់ការក៏ ពុំមានប្រ
ទេសណាត្រួតពីក្រោយ ដោយឡែកពីកម្ពុជា
មានអាយួន និង សៀម នៅពីក្រោយខ្នងរហូត
បក្សប្រឆាំង មិនអាចធ្វើអ្វីបានធំដុំឡើយ៕

Anonymous said...

Ang San Suu Kyi = heaven

Xam = Rainxy basement