ថ្ងៃទី 14 មីនា 2013 | ដោយ: រិទ្ធី
Cambodia Express News
"រង្ស៊ីក្នុងស្រុក បងមិនសូវហ៊ានបោះ រង្ស៊ីទៅបាត់ បងបោះឲ្យស្រីមើល!"
ភ្នំពេញ: សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សម្តេចមិនបានខ្លាច មិនហ៊ានប្រកួតប្រជែងក្នុងការបោះឆ្នោតជាមួយនឹងលោក សម រង្ស៊ី ហើយទៅប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីផ្តន្ទាទោសមេដឹកនាំបក្សប្រឆាំងឡើយ។ ករណីលោកសម រង្ស៊ី គឺពាក់ព័ន្ធនឹងផ្លូវច្បាប់ ហើយលោកសម រង្ស៊ី ចង់មកកម្ពុជាវិញពេលណាក៏បាន។
ក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តនន្ទមុនី នៅស្ទឹងមានជ័យ
នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ដោយមិនចេញឈ្មោះ លើករណីរបស់មេបក្សប្រឆាំង លោក សមរង្ស៊ី។ នោះគឺសម្តេចថា ទៅមិនមានគេដេញ មកក៏មិនមានគេហៅ ពោលគឺលោក សម រង្ស៊ី បាននិរទេសខ្លួនទៅក្រៅប្រទេសដោយខ្លួនឯង។ ប៉ុន្តែលោកសម រង្ស៊ី បើសិនជាវិលត្រឡប់មកកាន់មាតុប្រទេសវិញ ត្រូវដោះស្រាយតាមច្បាប់។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសថា លោកសមរង្ស៊ី ពេលនេះចង់មកវិញក៏មកទៅ។ តែត្រូវដោះស្រាយលើផ្លូវច្បាប់ជាមុនសិន។
ចំពោះការចោទប្រកាន់របស់លោកសមរង្ស៊ី ដែលថាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កំសាក មិនហ៊ានប្រកួតប្រជែងការបោះឆ្នោតជាមួយនឹងលោកនោះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គូសបញ្ជាក់ថា សម្តេចមិនខ្លាចលោកសមរង្ស៊ីទេ ព្រោះក្នុងការប្រកួតប្រជែងការបោះឆ្នោត ៣ លើកមកហើយ គឺលោកសមរង្ស៊ី សន្លប់រហូត។
សម្តេច ហ៊ុន សែន ក៏បានមានប្រសាសន៍ថា កន្លងមក សម្តេចធ្លាប់ប្រកួតជាមួយនឹងអ្នកនយោបាយជើងខ្លាំង ដូចជាសម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងខ្មែរក្រហម ជាដើម។ ដូច្នេះទាំងលោក សមរង្ស៊ី និងទាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺមិនមែនជាដៃគូរបស់សម្តេចទេ។
សម្តេច ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា លោកសមរង្ស៊ី សព្វថ្ងៃនេះខ្លាចស្រមោលខ្លួនឯង ហើយកុំទៅប្រៀបធៀបខ្លួនឯង ( លោក សមរង្ស៊ី ) ទៅនឹងលោកស្រីប្រមុខបក្សប្រឆាំងភូមា អ៊ុង សានស៊ូជី ព្រោះលោកស្រី អ៊ុង សានស៊ូជី ហ៊ានប្រឈមមុខនឹងផ្លូវច្បាប់ ជាប់ពន្ធនាគារនៅភូមា តែលោកសមរង្ស៊ីវិញ គឺមិនហ៊ានប្រឈមនឹងផ្លូវច្បាប់ឡើយ។
សូមរម្លឹកថា លោក សម រង្ស៊ី មកដល់ពេលនេះមានបណ្តឹង ៣ នៅតុលាការក្នុងប្រទេសកម្ពុជា គឺទី១បណ្តឹងរឿងដកតម្រុយព្រំដែនកម្ពុជា-វៀតណាម ដែលបានចូលជាស្ថាពរ។ ទី២-បណ្តឹងរឿងផែនទីក្លែងក្លាយនៅក្នុងដៃតុលាការកំពូល និងទី៣ សំណុំរឿងបរិហារកេរ្តិ៍លោកហោ ណាំហុង ថាមេគុកបឹងត្របែកក្នុងសម័យខ្មែរក្រហម។ សំណុំរឿងក្តីទាំងនោះ សរុបទៅលោកសមរង្ស៊ី ត្រូវបានផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគារជាង ១០ ឆ្នាំ។
ប៉ុន្តែកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ លោកសមរង្ស៊ី តាមរយៈមេធាវី បានដកពាក្យបណ្តឹងលើសំណុំរឿងក្តីបរិហារកេរិ៍្ដ លោក ហោ ណាំហុង កាលពីឆ្នាំ២០០៨ នៅតុលាការសាលាឧទ្ធរណ៍។ សំណុំរឿងក្តីនោះ ត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោសកំបាំងមុខលោកសមរង្ស៊ី ដាក់ពន្ធនាគារ ២ ឆ្នាំ។
ដោយសារតែការដកពាក្យបណ្តឹង ទើបនៅព្រឹកថ្ងៃទី១២មីនានេះ តុលាការសាលាឧទ្ធរណ៍បានសម្រេចលុបចោលសវនាការ។
ដោយឡែកពីទីក្រុងយ៉ាងហ្គូន ប្រទេសភូមា ក្នុងពេលជួបលោកស្រី អ៊ុងសានស៊ូជី ប្រមុខដឹកនាំបក្សប្រឆាំងភូមា លោកសមរង្ស៊ី ក៏បានប្រាប់អ្នកកាសែតថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាច មិនហ៊ានប្រកួតប្រជែងជាមួយលោក ហើយបានរារាំងលោកមិនឲ្យមកចូលរួមការបោះឆ្នោតនៅខែកក្កដា។
លោក សម រង្ស៊ី បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា ឥឡូវនេះនៅកម្ពុជា មានប៉ូលនយោបាយប្រជែងការបោះឆ្នោតជាតិ នៅខែកក្កដាតែពីរប៉ុណ្ណោះ។ គឺទី១ គណបក្សប្រជាជនកម្ពុជា និងមួយទៀតគឺគណបក្សសង្គ្រោះជាតិរបស់លោក។ ប៉ុន្តែលោកសមរង្ស៊ី ថាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាច មិនហ៊ានប្រកួតប្រជែងជាមួយលោកឡើយ។ ដូច្នេះសម្តេចនាយករដ្ឋមន្ត្រីក៏បានប្រើប្រាស់តុលាការមិនឯករាជ្យ ដើម្បីផ្តន្ទាទោសរូបលោក ដែលនាំឲ្យលោកត្រូវភៀសខ្លួនទៅរស់នៅក្រៅប្រទេស។
ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាល លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានច្រានចោលនូវការលើកឡើងរបស់ប្រមុខគណបក្សប្រឆាំងខាងលើ ហើយថា ករណីលោកសម រង្ស៊ី ជាបទល្មើសរំលោភច្បាប់ មិនទាក់ទងនឹងលោកនាយករដ្ឋមន្ត្រីឡើយ។
លោក ផៃ ស៊ីផាន បានលើកឡើងថា “ខ្ញុំសោកស្តាយពាក្យថ្លែងរបស់ឯកឧត្តម សមរង្ស៊ី ដែលលោកជាប្រធានគណបក្សពីរ គឺគណបក្សសមរង្ស៊ី និងគណបក្សសង្គ្រោះជាតិ ដែលលោកមិនគួរណាប្រើពាក្យ ហើយនិងគំនិតមនុស្សមិនទាន់ពេញអាយុ ឬមិនចំទិសដៅ ដែលជាភាពថ្លៃថ្នូររបស់អ្នកនយោបាយ។ យើងដឹងហើយថា កាតព្វកិច្ចរបស់ឯកឧត្តម សមរង្ស៊ី គឺកាតព្វកិច្ចយុត្តិធម៌ ឬក៏ជាកាតព្វកិច្ចតុលាការ ដែលវាមិនពាក់ព័ន្ធនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សុទ្ធសាធ។ គឺជាការងាររបស់ខ្លួនគាត់ផ្ទាល់ជាមួយនឹងអ្វីដែលតុលាការយល់ឃើញថា ជាការរំលោភ និងមិនអនុញ្ញាតឲ្យធ្វើនោះឯង”៕
19 comments:
sam rainsy looks like a clown! in this picture he looks like meas saman the comedian in old times,
ah hun sen monos komsak ban te kraov savenn
hun sen look ugly hee hee that's why he's so cruel to his ppls hee hee
emough of khmer kills khmer
What a funny joke :):) a coward calls other people as coward. When former King Sihanouk passed away a coward Sam Rainsy had bowed his head to the ground and sent a letter to Samdech Hun Sen to allow him to return back to Cambodia, but his request was rejected. Right now knowing that no one is able to help and there is no chance that he can return to Cambodia before upcoming election. He has insulted that Samdech Hun Sen is a coward and try to eliminate him from Cambodia's politics. In fact, he is convicted by the Court which makes him has no right to take part in the election. Please keep crying out louder, you is surely live in exile for good.
Make no mistake that whenever people talking about the prison, it makes fugitive Sam Rainsy cannot sleep at night, let alone ever expected that he will dare to return and goes to jail like Mam Sonando. His father (Sam Sary) had advised him that if there is a problem in Cambodia, just run and run fast like daddy. Then, you will be free because we're born as elite family will not able to cope with the condition in prison at all. Prison is just for ordinary people like Mam Sonando to stay.
Pi Anh.
B40==>(Ah PiAnh + Mike)==> Boooom....
In feudal time, the strong was king and the weak were thieves.
Today it still stands in Cambodia politic.
កម្លាំងដែលខ្លាំងពូកែ មិនមែនស្ថិតនៅលើរូបភាព
ធំក្ដីតូចក្ដីនោះទេ គឺវាថ្សិតនៅលើ ទឹកចិត្តក្លាហាន
មោះមុត ស្រឡាញ់ប្រទេសជាតិឯនោះវិញទេ
ដែលបណ្ដាលឱ្យកីឡាកររូបដ៏តូចមួយនេះនឹង
តណ្ដើមជ័យជំនះពីកីឡាករដែលមានរូបធាត់
តាលុចៗ សម្បូរណ៍ដោយសាច់តែប៉ុណ្ណោះ។
បើខ្ញុំភ្នាល់ ខ្ញុំ យកនាយកីឡាករមាឌតូចជា
អ្នកឈ្នះ៕
2:04PM AH PI ANH SI ARCH ANH!!
AH PAY SI PAN AH ROLEY!
ខ្ញុំ យកនាយកីឡាករ CPP ជាអ្នកឈ្នះ!
នាយធំ-នាយតូច CPP តែមួយទេ!
អ្នកឈ្នះ ធំ គឺយួន !
If Rainsy go out from Cambodia because Hun Sen wants to kill him. For example, in 1997 Hun Sen wanted to kill the National Assembly but luckily Rainsy escaped death.
Rainsy defends the sovereignty of Cambodia Svay Ring. Hun Sen gives the land and sea to Yuons.
----------------
Si Rainsy part du Cambodge parce que Hun Sen veut le tuer. Par Si Rainsy part du Cambodge parce que Hun Sen veut le tuer. Par exemple: en 1997 Hun Sen voulait le massacrer devant l'assemblée National mais par chance Rainsy a échappé de la mort.
Rainsy défend la souverainté du Cambodge en province de Svay Ring, tant dit que Hun Sen donne la terre et mer aux Yuons.
មើលរូបភាពនេះ ខ្ញុំមិនអាចទប់សំណើចបាន ព្រោះនិកឃើញការប្រណាំងគោរបស់ធនជ័យនិងស្ដេច ក្នុងរឿងព្រេង ហេ!ហេ!ហេ!!!
មិនមែនប្រណាំងគោទេ តែប្រជល់គោ។ខ្ញុំធ្លាប់ឮតាខ្ញុំនិទានដែរ....រួចគោតូចឈ្នះ ហាស់!
ពិតមែនហើយ កូនមាន់ក៏ជល់ឈ្នះមានធំដែរ
ហាហាហាហាហា!
គោយួនតូច = គោយួនធំ ...គឺគោយួនCPP តែមួយទេ!
កូនមាន់ = មាន់ធំ = មាន់សម្លយួន តែមួយទេ!
Obese vs Shrimpy
ពួកវានិយាយតែពីច្បាប់ តើច្បាប់ពងក្ដអី មិនដែល
បង្ហាញពីច្បាប់ស្រុកវាឲ្យបានច្បាស់ផងទេ។
ច្បាប់កណ្ដួយម៉ែវា មាត្រាប៉ុន្មាន ច្បាប់អាចុយ
ម្រាយ កញ្ជះយួន ។
Post a Comment