Friday, March 15, 2013

ហ៊ុន សែន​៖ លោក សម រង្ស៊ី មិនមែនជា​ដៃគូ​របស់​សម្តេច​ទេ​

ថ្ងៃទី 14 មីនា 2013 | ដោយ: រិទ្ធី
Cambodia Express News
"រង្ស៊ីក្នុងស្រុក បងមិនសូវហ៊ានបោះ រង្ស៊ីទៅបាត់ បងបោះឲ្យស្រីមើល!"
ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សម្តេច​មិន​បាន​ខ្លាច មិន​ហ៊ាន​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ជាមួយនឹង​លោក សម រង្ស៊ី ហើយ​ទៅ​ប្រើប្រាស់​ប្រព័ន្ធតុលាការ ដើម្បី​ផ្តន្ទាទោស​មេដឹកនាំ​បក្សប្រឆាំង​ឡើយ​។ ករណី​លោក​សម ​រង្ស៊ី គឺពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់ ហើយ​លោក​សម ​រង្ស៊ី ចង់​មក​កម្ពុជា​វិញ​ពេល​ណា​ក៏បាន​។​
​ក្នុង​ពិធី​កាត់​ឫស​សីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ន​ន្ទ​មុនី នៅ​ស្ទឹង​មានជ័យ
នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៣ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ដោយ​មិន​ចេញ​ឈ្មោះ លើ​ករណី​របស់​មេ​បក្ស​ប្រឆាំង លោក សមរង្ស៊ី​។ នោះ​គឺ​សម្តេច​ថា ទៅ​មិន​មាន​គេ​ដេញ មក​ក៏​មិន​មាន​គេ​ហៅ ពោល​គឺ​លោក សម រង្ស៊ី បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​លោក​សម ​រង្ស៊ី បើសិនជា​វិល​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ ត្រូវ​ដោះស្រាយ​តាមច្បាប់​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាសថា លោក​សម​រង្ស៊ី ពេលនេះចង់​មក​វិញក៏​មក​ទៅ​។ តែ​ត្រូវ​ដោះស្រាយ​លើ​ផ្លូវ​ច្បាប់​ជាមុនសិន​។​


​ចំពោះ​ការចោទប្រកាន់​របស់​លោក​សមរង្ស៊ី ដែលថាសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំ​សាក មិន​ហ៊ាន​ប្រកួតប្រជែង​ការបោះឆ្នោត​ជាមួយនឹង​លោក​នោះ ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គូសបញ្ជាក់ថា សម្តេច​មិន​ខ្លាច​លោក​សម​រង្ស៊ី​ទេ ព្រោះ​ក្នុង​ការប្រកួតប្រជែង​ការបោះឆ្នោត ៣ លើក​មក​ហើយ គឺ​លោក​សម​រង្ស៊ី សន្លប់​រហូត​។​
​សម្តេច ហ៊ុន សែន ក៏​បាន​មានប្រសាសន៍ថា កន្លងមក សម្តេច​ធ្លាប់​ប្រកួត​ជា​មួយ​នឹង​អ្នកនយោបាយ​ជើង​ខ្លាំង ដូចជាសម្តេច​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និង​ខ្មែរក្រហម ជាដើម​។ ដូច្នេះ​ទាំង​លោក សមរង្ស៊ី និង​ទាំង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺ​មិនមែន​ជា​ដៃគូ​របស់​សម្តេច​ទេ​។​
​សម្តេច ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់ថា លោក​សម​រង្ស៊ី សព្វថ្ងៃនេះខ្លាច​ស្រមោល​ខ្លួនឯង ហើយ​កុំទៅ​ប្រៀបធៀបខ្លួនឯង ( លោក សមរង្ស៊ី ) ទៅ​នឹង​លោកស្រី​ប្រមុខ​បក្សប្រឆាំង​ភូមា អ៊ុង សាន​ស៊ូ​ជី ព្រោះ​លោក​ស្រី អ៊ុង សាន​ស៊ូ​ជី ហ៊ាន​ប្រឈមមុខ​នឹង​ផ្លូវ​ច្បាប់ ជាប់​ពន្ធនាគារ​នៅ​ភូមា តែ​លោក​សម​រង្ស៊ី​វិញ គឺ​មិន​ហ៊ាន​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ឡើយ​។​
​សូម​រម្លឹកថា លោក សម រង្ស៊ី មកដល់ពេលនេះមាន​បណ្តឹង ៣ នៅ​តុលាការ​ក្នុងប្រទេស​កម្ពុជា គឺ​ទី​១​បណ្តឹង​រឿង​ដក​តម្រុយ​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​បាន​ចូល​ជា​ស្ថាពរ​។ ទី​២-​បណ្តឹង​រឿង​ផែនទី​ក្លែងក្លាយនៅក្នុង​ដៃ​តុលាការ​កំពូល និង​ទី​៣ សំណុំរឿង​បរិហារកេរ្តិ៍​លោក​ហោ ​ណាំហុង ថា​មេ​គុក​បឹងត្របែកក្នុងសម័យ​ខ្មែរក្រហម​។ សំណុំរឿង​ក្តី​ទាំង​នោះ សរុបទៅលោក​សម​រង្ស៊ី ត្រូវបាន​ផ្តន្ទាទោស​កំបាំងមុខ ដាក់​ពន្ធនាគារ​ជាង ១០ ឆ្នាំ​។

​ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៣ លោក​សម​រង្ស៊ី តាមរយៈ​មេធាវី បាន​ដក​ពាក្យបណ្តឹង​លើ​សំណុំរឿង​ក្តីបរិហារ​កេរិ៍្ដ លោក ហោ ណាំហុង កាលពី​ឆ្នាំ​២០០៨ នៅ​តុលាការ​សាលាឧទ្ធរណ៍​។ សំណុំរឿង​ក្តី​នោះ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ផ្តន្ទាទោស​កំបាំងមុខ​លោក​សម​រង្ស៊ី ដាក់ពន្ធនាគារ ២ ឆ្នាំ​។​
​ដោយសារ​តែ​ការដក​ពាក្យបណ្តឹង ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១២​មីនា​នេះ តុលាការ​សាលាឧទ្ធរណ៍បានសម្រេច​លុបចោល​ស​វនា​ការ​។​
​ដោយឡែក​ពី​ទីក្រុង​យ៉ាង​ហ្គូ​ន ប្រទេស​ភូមា ក្នុង​ពេល​ជួប​លោក​ស្រី អ៊ុង​សាន​ស៊ូ​ជី ប្រមុខ​ដឹកនាំ​បក្សប្រឆាំង​ភូមា លោក​សម​រង្ស៊ី ក៏​បាន​ប្រាប់​អ្នកកាសែត​ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្លាច មិន​ហ៊ាន​ប្រកួតប្រជែង​ជាមួយ​លោក ហើយ​បាន​រារាំង​លោកមិន​ឲ្យមក​ចូលរួម​ការបោះឆ្នោតនៅ​ខែ​កក្កដា​
​លោក សម រង្ស៊ី បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា ឥឡូវនេះនៅ​កម្ពុជា មាន​ប៉ូល​នយោបាយប្រជែង​ការបោះឆ្នោតជាតិ នៅ​ខែ​កក្កដា​តែ​ពីរ​ប៉ុណ្ណោះ​។ គឺ​ទី​១ គណបក្ស​ប្រជាជន​កម្ពុជា និង​មួយទៀតគឺ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​។ ប៉ុន្តែ​លោក​សម​រង្ស៊ី ថាសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្លាច មិន​ហ៊ាន​ប្រកួតប្រជែង​ជាមួយ​លោក​ឡើយ​។ ដូច្នេះ​សម្តេចនាយក​រដ្ឋមន្ត្រីក៏​បាន​ប្រើប្រាស់​តុលាការ​មិន​ឯករាជ្យ ដើម្បី​ផ្តន្ទាទោស​រូបលោក ដែល​នាំឲ្យ​លោកត្រូវ​ភៀសខ្លួន​ទៅ​រស់នៅ​ក្រៅប្រទេស​។​
​ក៏​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល លោក ផៃ ស៊ីផា​ន រដ្ឋលេខាធិការនិង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​ច្រានចោល​នូវ​ការលើកឡើង​របស់​ប្រមុខ​គណបក្សប្រឆាំង​ខាងលើ ហើយ​ថា ករណី​លោកសម រង្ស៊ី ជា​បទល្មើសរំលោភច្បាប់ មិន​ទាក់ទង​នឹង​លោក​នាយករដ្ឋមន្ត្រី​ឡើយ​។​

​លោក ផៃ ស៊ីផា​ន បាន​លើកឡើង​ថា “​ខ្ញុំ​សោកស្តាយ​ពាក្យ​ថ្លែង​របស់​ឯកឧត្តម សមរង្ស៊ី ដែល​លោក​ជា​ប្រធាន​គណបក្ស​ពីរ គឺ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោកមិនគួរណា​ប្រើពាក្យ ហើយ​និង​គំនិត​មនុស្ស​មិន​ទាន់​ពេញ​អាយុ ឬ​មិន​ចំ​ទិសដៅ ដែលជា​ភាពថ្លៃថ្នូរ​របស់​អ្នកនយោបាយ​។ យើង​ដឹង​ហើយ​ថា កាតព្វកិច្ច​របស់​ឯកឧត្តម សមរង្ស៊ី គឺ​កាតព្វកិច្ច​យុត្តិធម៌ ឬក៏​ជា​កាតព្វកិច្ច​តុលាការ ដែល​វា​មិន​ពាក់ព័ន្ធ​នឹង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សុទ្ធសាធ​។ គឺជា​ការងារ​របស់​ខ្លួន​គាត់​ផ្ទាល់ជាមួយ​នឹង​អ្វី​ដែល​តុលាការ​យល់ឃើញថា ជា​ការរំលោភ និង​មិន​អនុញ្ញាត​ឲ្យធ្វើ​នោះឯង​

19 comments:

Anonymous said...

sam rainsy looks like a clown! in this picture he looks like meas saman the comedian in old times,

Anonymous said...

ah hun sen monos komsak ban te kraov savenn

Anonymous said...

hun sen look ugly hee hee that's why he's so cruel to his ppls hee hee

Anonymous said...

emough of khmer kills khmer

Anonymous said...

What a funny joke :):) a coward calls other people as coward. When former King Sihanouk passed away a coward Sam Rainsy had bowed his head to the ground and sent a letter to Samdech Hun Sen to allow him to return back to Cambodia, but his request was rejected. Right now knowing that no one is able to help and there is no chance that he can return to Cambodia before upcoming election. He has insulted that Samdech Hun Sen is a coward and try to eliminate him from Cambodia's politics. In fact, he is convicted by the Court which makes him has no right to take part in the election. Please keep crying out louder, you is surely live in exile for good.

Make no mistake that whenever people talking about the prison, it makes fugitive Sam Rainsy cannot sleep at night, let alone ever expected that he will dare to return and goes to jail like Mam Sonando. His father (Sam Sary) had advised him that if there is a problem in Cambodia, just run and run fast like daddy. Then, you will be free because we're born as elite family will not able to cope with the condition in prison at all. Prison is just for ordinary people like Mam Sonando to stay.

Pi Anh.

Anonymous said...

B40==>(Ah PiAnh + Mike)==> Boooom....

Anonymous said...

In feudal time, the strong was king and the weak were thieves.
Today it still stands in Cambodia politic.

Anonymous said...

កម្លាំងដែលខ្លាំងពូកែ មិនមែនស្ថិតនៅលើរូបភាព
ធំក្ដីតូចក្ដីនោះទេ គឺវាថ្សិតនៅលើ ទឹកចិត្តក្លាហាន
មោះមុត ស្រឡាញ់ប្រទេសជាតិឯនោះវិញទេ
ដែលបណ្ដាលឱ្យកីឡាកររូបដ៏តូចមួយនេះនឹង
តណ្ដើមជ័យជំនះពីកីឡាករដែលមានរូបធាត់
តាលុចៗ សម្បូរណ៍ដោយសាច់តែប៉ុណ្ណោះ។
បើខ្ញុំភ្នាល់ ខ្ញុំ យកនាយកីឡាករមាឌតូចជា
អ្នកឈ្នះ៕

Anonymous said...

2:04PM AH PI ANH SI ARCH ANH!!

Anonymous said...

AH PAY SI PAN AH ROLEY!

Anonymous said...

ខ្ញុំ យកនាយកីឡាករ CPP ជាអ្នកឈ្នះ!
នាយធំ-នាយតូច CPP តែមួយទេ!
អ្នកឈ្នះ ធំ គឺយួន !

Anonymous said...

If Rainsy go out from Cambodia because Hun Sen wants to kill him. For example, in 1997 Hun Sen wanted to kill the National Assembly but luckily Rainsy escaped death.

Rainsy defends the sovereignty of Cambodia Svay Ring. Hun Sen gives the land and sea to Yuons.

----------------

Si Rainsy part du Cambodge parce que Hun Sen veut le tuer. Par Si Rainsy part du Cambodge parce que Hun Sen veut le tuer. Par exemple: en 1997 Hun Sen voulait le massacrer devant l'assemblée National mais par chance Rainsy a échappé de la mort.

Rainsy défend la souverainté du Cambodge en province de Svay Ring, tant dit que Hun Sen donne la terre et mer aux Yuons.

Anonymous said...

មើលរូបភាពនេះ ខ្ញុំមិនអាចទប់សំណើចបាន ព្រោះនិកឃើញការប្រណាំងគោរបស់ធនជ័យនិងស្ដេច ក្នុងរឿងព្រេង ហេ!ហេ!ហេ!!!

Anonymous said...

មិនមែនប្រណាំងគោទេ តែប្រជល់គោ។ខ្ញុំធ្លាប់ឮតាខ្ញុំនិទានដែរ....រួចគោតូចឈ្នះ ហាស់!

Anonymous said...

ពិតមែនហើយ កូនមាន់ក៏ជល់ឈ្នះមានធំដែរ
ហាហាហាហាហា!

Anonymous said...

គោយួនតូច = គោយួនធំ ...គឺគោយួនCPP តែមួយទេ!

Anonymous said...

កូនមាន់ = មាន់ធំ = មាន់សម្លយួន តែមួយទេ!

Anonymous said...

Obese vs Shrimpy

Anonymous said...

ពួកវានិយាយតែពីច្បាប់ តើច្បាប់ពងក្ដអី មិនដែល
បង្ហាញពីច្បាប់ស្រុកវាឲ្យបានច្បាស់ផងទេ។
ច្បាប់កណ្ដួយម៉ែវា មាត្រាប៉ុន្មាន ច្បាប់អាចុយ
ម្រាយ កញ្ជះយួន ។