សហគមន៍ខ្មែរក្នុងក្រុងឡូវែល (Lowell) សហរដ្ឋអាមេរិក កំពុងពន្លឿនការរៃអង្គាសថវិកាឲ្យបាន ៤ពាន់ដុល្លារ ឬច្រើនជាងនេះ ដើម្បីរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយកម្មវិធីប្រពៃណី ចម្រុះ។
ដោយ តាំង សារ៉ាដា
RFA Khmer Service,
18th March 2013
RFA Khmer Service,
18th March 2013
ក្រុមសកម្មជនខ្មែរក្នុងក្រុងឡូវែល នៃរដ្ឋម៉ាស្សាឈូសេត
(Massachusetts) សហរដ្ឋ អាមេរិក
កំពុងខ្នះខ្នែងផ្សព្វផ្សាយវប្បធម៌ខ្មែរដើម្បីទាក់ទាញភ្ញៀវទេសចរ
ចម្រុះជាតិសាសន៍ឲ្យមកទស្សនាក្រុងខ្មែរ (Cambodian Town)
ក្នុងរដ្ឋមួយនេះ ឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។
ក្រុមមេដឹកនាំសហគមន៍ឲ្យដឹងថា
ពួកគេកំពុងខិតខំប្រឹងប្រែងដើម្បីប្រមូលវិភាគទានពីពលរដ្ឋខ្មែរ
គ្រប់និន្នាការក្នុងក្រុងឡូវែល
ដើម្បីដំណើរការរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាង
មុខនេះ។
សមាជិកក្រុមប្រឹក្សាក្រុងឡូវែល លោក នួន វាសនា មានប្រសាសន៍ថា
នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ
លោកនឹងខិតខំធ្វើយ៉ាងណាឲ្យមានល្បែងប្រជាប្រិយរបស់ខ្មែរគ្រប់
ប្រភេទ រួមមានការសំដែងសិល្បៈ
និងការដាក់តាំងពិព័រណ៍វប្បធម៌ខ្មែរជាដើម៖ «យើងរួមជាមួយអង្គការ
ខ្មែរឯទៀតៗហ្នឹង នឹងហែឆៃយ៉ាំចូលមកភូមិខ្មែររបស់យើង
ហើយយើងមានរបាំរបស់យើង មានរាំរបាំ និងមានរបាំប្រជាប្រិយ
ក៏ដូចជាមានភ្លេងកំដរបងប្អូនដែលចូលរួមហ្នឹងផងដែរ
ហើយផ្លូវនៅទីក្រុងមួយចំនួនត្រូវបិទដើម្បីឲ្យបងប្អូនយើងអាច
ធ្វើដំណើរដោយថ្មើរជើង»។
លោកបន្តថា លោកបានដាក់លិខិតអញ្ជើញចៅហ្វាយក្រុងឡូវែល
សមាជិករដ្ឋសភា និងព្រឹទ្ធសភានៃរដ្ឋម៉ាស្សាឈូសេត
រួមទាំងក្រុមអ្នកវិនិយោគទុនធំៗឲ្យមកចូលរួមទស្សនាពិធីបុណ្យចូល
ឆ្នាំខ្មែរឆ្នាំនេះ។
លោកបញ្ជាក់ថា
កិច្ចខំប្រឹងប្រែងក្នុងការរៀបចំឲ្យមានកម្មវិធីបុណ្យចូលឆ្នាំដ៏
អ៊ឹកធឹកមួយ គឺដើម្បីផ្សព្វផ្សាយ អភិរក្សវប្បធម៌ និងប្រពៃណីជាតិខ្មែរ
និងដើម្បីបុព្វហេតុសេដ្ឋកិច្ច៖ «ប្រសិនណាគេស្គាល់បងប្អូនយើង
ក៏ដូចជាជនជាតិ សាសន៍របស់គេនោះ គេស្គាល់ភូមិខ្មែរ
ពេលនោះគេនឹងចូលមកទិញវត្ថុអនុស្សាវរីយ៍ ឬម្ហូបអាហាររបស់យើង។
ដូច្នេះនេះជាឱកាសមួយដែលយើងបង្ហាញមិនត្រឹមតែប្រពៃណីរបស់យើងទេ
តែអាចធ្វើឲ្យគេស្គាល់ថា នេះជាភូមិខ្មែរ
សូមអញ្ជើញត្រឡប់មកម្ដងទៀត ត្រឡប់មកជាញឹកញាប់
ដើម្បីទិញវត្ថុអនុស្សាវរីយ៍ ឬម្ហូបអាហាររបស់យើង
ហើយនេះក៏ជាឱកាសក្នុងការដឹកនាំ
ណែនាំកូនចៅរបស់យើងឲ្យចេះស្រឡាញ់ប្រពៃណីវប្បធម៌របស់ខ្លួន»។
សហគមន៍ខ្មែរក្នុងក្រុងឡូវែល
បានរួមសាមគ្គីគ្នាបង្កើតទីក្រុងខ្មែរមួយ ហៅជាភាសាអង់គ្លេសថា
ខេមបូឌា ថោន (Cambodia Town)
និងបានបើកសម្ពាធដំណើរការជាផ្លូវការតាំងពីចុងឆ្នាំ២០១១ មក។
ហើយយ៉ាងហោចណាស់មានពលរដ្ឋខ្មែរដែលមានសញ្ជាតិអាមេរិកាំង
និងពលរដ្ឋអន្តោប្រវេសន៍ខ្មែរប្រមាណជាង ៤ម៉ឺននាក់
រស់នៅក្នុងទីក្រុងឡូវែល នេះ ដែលជាទីក្រុងទីពីរ
បន្ទាប់ពីទីក្រុងឡងប៊ិច (Long Beach) នៃរដ្ឋកាលីហ្វ័រនីញ៉ា
(California) ដែលមានសហគមន៍ខ្មែររស់នៅច្រើនជាងគេ។
សមាជិកគណៈកម្មការរៀបចំពិធីបុណ្យចូលឆ្នាំសម្រាប់ក្រុងខ្មែរ
ក្នុងទីក្រុងឡូវែល លោក គង់ សេងលី ថ្លែងថា សហគមន៍
និងអង្គការក្រៅរដ្ឋាភិបាលរបស់ខ្មែរជាង ១០
បានស្ម័គ្រចិត្តជួយគាំទ្រដំណើរការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ
ឲ្យបានអធិកអធមជាងឆ្នាំមុនៗ។
លោកបន្តថា ដើម្បីឲ្យកម្មវិធីនេះមានភាពគគ្រឹកគគ្រេងទៅបាន
គឺអាស្រ័យទៅលើការជួយជ្រោមជ្រែងផ្ទាល់ពីសំណាក់ប្រជាពលរដ្ឋ អាជីវករ
និងពាណិជ្ជករនៃក្រុងឡូវែល នេះ៖ «ដូច្នេះយើងពឹងទាំងស្រុងទៅលើ
ការប្រមូលបច្ច័យពីសមាជិក សហគមន៍ក្តី ជាពិសេសពីពាណិជ្ជករ
អាជីវករខ្មែរអាមេរិកាំងរបស់យើងជាង ២០០អាជីវកម្មក្នុងក្រុងខ្មែរ
ឡូវែល របស់យើង។ យើងត្រូវការមិនច្រើនទេ ប្រហែលជាង
៤ពាន់ដុល្លារប៉ុណ្ណោះទេ។
ប៉ុន្តែប្រសិនបើយើងរៃអង្គាសបានច្រើនជាងនោះ
យើងនឹងអាចពង្រីកសកម្មភាព ទិវាវប្បធម៌ ដូចជារបាំ
ល្បែងប្រពៃណីវប្បធម៌ដទៃទៀត
នឹងមានភាពទូលំទូលាយទៅតាមចំនួនទឹកប្រាក់ដែលយើងរៃអង្គាសនោះផង
ដែរ។ ហើយដើម្បីសម្រេចគោលដៅក្នុងការរៃថវិកាឲ្យបានច្រើននោះ
យើងនឹងបន្តដើររៃអង្គាសពីពាណិជ្ជករ និងអាជីវករ
ហើយមានការធ្វើបុណ្យផ្កាប្រាក់មួយទៀតនៅវត្តពន្លឺពុទ្ធិចក្រ
ក្នុងទីក្រុងឡូវែល នៅថ្ងៃទី២៣ ខែមីនា ខាងមុខ»។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះដែរ
សមាជិកក្រុមប្រឹក្សាក្រុងឡូវែល លោក នួន វាសនា
បានអំពាវនាវឲ្យពលរដ្ឋខ្មែរទូទៅក្នុងសហគមន៍ឲ្យស្រឡាញ់រាប់អាន
និងរួបរួមគ្នា៕
-----------------
http://www.rfa.org/khmer/news/culture/lowell-city-council-raising-fund-for-kh-newyear
-----------------
http://www.rfa.org/khmer/news/culture/lowell-city-council-raising-fund-for-kh-newyear
1 comment:
ខ្ពើម, លោក នួន វាសនា ធ្វើមើលតែខ្លួនហ្នឹង យកចិត្តទុកដាក់នឹងខ្មែរណាស់ពេលដែលត្រូវការសន្លឹកឆ្នោត ឬការគាំទ្ររបស់ខ្មែរនៅឡូវែល តែការអនុវត្តន៍ជាក់ស្តែង លោកឥតខ្វល់ខ្វាយ ពីវប្បធម៌ខ្មែរ ពីសង្គមខ្មែរនៅ ឡូវែលបន្តិចទេ ។ លោកជាសមាជិកគណៈកម្មការ វត្តក្រោមនៅឡូវែល ដែលគេឯងដឹងថា ជាក្រុមគាំទ្រគណ:បក្សប្រជាជន ។ លោកនិង ក្រុមលោកបានយកវត្តអារាមខ្មែរដែលជាទីឃឿនវប្បធម៌ខ្មែរ ជាទីសក្ការ:បូជារបស់ជនជាតិខ្មែរ ធ្វើជាសមរភូមិស៊ីសាច់ហុតឈាមឈ្លោះជាមួយក្រុមមួយទៀត (វត្តលើ) ដែលមាននិនាការគាំ ទ្របក្សប្រឆាំង ដើម្បីយកវត្តតាំងមូលមកកាន់ កាប់សម្រាប់បក្សខ្លួន ។ ទង្វើដ៏ថោកទាប អន់ថយនេះ បានធ្វើអោយមានការប្រះឆារច្របូក ប្របល់អាប់អួរក្នុងសង្គមខ្មែរនៅឡូវែល ។ ក្រុមលោក នួន វាសនា បានបញ្ជូនលោក សម មាស ដែលជាកូនអុកពួកបក្សប្រជាជនទៅ បង្ករនិងប្រឌិតរឿងរាវដល់ព្រះសង្ឈវត្តលើ ដើម្បីបំផ្លាញវត្តលើអោយរលាយតែម្តង ។ លោក សម មាស បាននាំក្រុមខ្លួនទៅជេរ ប្រមាថដៀលត្មិះ ព្រះសង្ឈវត្តលើយ៉ាងថោកទាប និងបង្កររឿងមិនចេះចប់ដល់ព្រះសង្ឈ ។ ទង្វើដ៏ថោកទាបនេះ តើសម ជាអ្នកដឹកនាំ សង្គមឬចង់អោយសង្គមបានល្អឬទេ? ឬក៏គេមានផែនការណ៍អ្វីផ្សេង?
Post a Comment