Tuesday, March 19, 2013

គណបក្ស​​ប្រឆាំង​​ប្រកាស​​ចេញ​​នយោបាយ​​តម្លើង​​ប្រាក់ខែ​​​មន្ត្រី​រាជការ​​ ​និង​​កងកម្លាំង​​ប្រដាប់​អាវុធ​


អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 18 មីនា 2013 
នៅ ​ថ្ងៃ​ទី​១៨​មីនា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​​បង្កើតឡើង​ដោយ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ប្រកាស​ចេញ​នូវ​គោលនយោបាយ​តម្លើង​ប្រាក់ខែ​មន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់អាវុធ​រហូតដល់ ១​លាន​រៀល ឬ​ស្មើនឹង ២៥០ ដុល្លារ។ ក៏ប៉ុន្តែ ​គោល​នយោបាយ​របស់​គណ​បក្សប្រឆាំង​ដូច្នេះ ត្រូវបាន​លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី បាន​ចាត់ទុកថា​ជា​ការសន្យា​បោកប្រាស់​អ្នក​បោះឆ្នោត ដោយ​គ្មាន​មូលដ្ឋាន​ពិត​ប្រាកដ​ទេ
ទស្សនទាន ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ចំពោះ​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សរសេរ​ដោយ​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ បាន​បង្ហាញ​នូវ​គោលនយោបាយ​ចំនួន ៦ ចំណុច។ ក្នុងនោះ ចំណុច​ទី​១ គណបក្សប្រឆាំង​បានប្រកាស​សន្យា​តម្លើង​ប្រាក់ខែ​យ៉ាងតិច ១​លាន​រៀល ដល់​មន្ត្រីរាជការ​ស៊ីវិល គ្រូបង្រៀន និង​កងកម្លាំងប្រដាប់អាវុធ ចាប់​គិតពី​ថ្ងៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការបោះឆ្នោត​ចូល​កាន់​ អំណាច។​
ក្នុង​សេចក្តីប្រកាស​ដែល​មាន​ពីរ​ទំព័រ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ប្រកាស​ជា​ឧឡារិ​កថា នឹង​ប្តេជ្ញា ​លើកស្ទួយ​ជីវភាព បង្កើន​សមត្ថភាព​វិជ្ជាជីវៈ ជួយ​ស្តារ​កិត្តិយស​និង​តបស្នង​សង​គុណ​​ជូន​មន្ត្រីរាជការ គ្រូបង្រៀន និង​កងកម្លាំង​ប្រដាប់​អាវុធ​ជាតិ ដែល​បម្រើ​​ ការពារ និង​កសាង​​ជាតិ​កន្លងមក និង​ទៅ​អនាគត។​
ក្រៅ​ពី​ការសន្យា​តម្លើង​ប្រាក់ខែ​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ នៅ​ក្នុង​គោលនយោបាយ​​ទាំង ៦​ចំណុច​ ​​គណបក្សប្រឆាំង ​ក៏បាន​លើកឡើង​ផង​ដែរ​នូវ​ការសន្យា​ធានា​រក្សា​តួនាទី​របស់​មន្ត្រីរាជកា​រ​ បច្ចុប្បន្ន និង​លុប​បំបាត់​ការ​គ្រប់គ្រង ការ​ដឹកនាំ តាម​បែប​បក្ខពួកនិយម គ្រួសារ​និយម តាម​ស្ថាប័ន​ក្រសួង​របស់​រដ្ឋ ជាដើម។​


ក៏ ​ប៉ុន្តែ​ចំពោះ​កម្មវិធី​នយោបាយ​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់អាវុធ រហូត​ដល់ ១​លាន​រៀល របស់​គណបក្ស​ប្រឆាំង​នេះ ត្រូវបាន​លោក ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី បាន​ចាត់ទុកថា​ជា​ការសន្យា​ក្នុង​យុទ្ធនាការ​វោហាស័ព្ទ ដើម្បី​បោកប្រាស់​អ្នកបោះឆ្នោត ដោយ​គ្មាន​អ្វី​ជា​មូលដ្ឋាន​ពិតប្រាកដ​ទេ។​

លោក ផៃ ស៊ីផា​ន ដែល​ជា​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​បន្ថែម​ថា រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នា​ពេល​សព្វថ្ងៃ មិនមែន​ព្រងើយ​កន្តើយ​លើ​ការ​បន្ថែម​ប្រាក់ខែ​មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ទេ។ រាជរដ្ឋាភិបាល​បាន​យក​ប្រាក់​ទៅ​បណ្តាក់ទុន តាមរយៈ​ធ្វើ​ផ្លូវថ្នល់​ស្ពាន ដែល​ជា​ការ​តម្លើង​ប្រាក់បៀវត្សរ៍ ដោយ​ស្ថិរភាព និង​ពិត​ប្រាកដ។ ក្នុងនោះ រាជរដ្ឋាភិបាល​ក៏​បាន​កំណត់​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ ២០% ក្នុង​មួយ​ឆ្នាំ​ផង​ដែរ។​

សូម ​រម្លឹកថា ការសន្យា​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ ជា​កម្មវិធី​នយោបាយ​មួយ​ក្នុងចំណោម​កម្មវិធី​​នយោបាយ​ជាច្រើន រួមមាន ការប្រឆាំង​អំពើ​ពុករលួយ បញ្ហា​ដីធ្លី និង​បញ្ហា​ព្រំដែន ដែល​គណបក្ស​ប្រឆាំង​នឹង​ត្រូវ​លើកឡើង សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាតិ នា​ខែ​កក្កដា​ខាងមុខ៕

6 comments:

Anonymous said...

អាភ្លើអ្នកដឹកនាំខ្មែរ អាឈ្លើយ អាមេអបគមន៍ហ៊ុន សុយ,
អាជួយ​សង្រ្គោះយួនស៊ីរាង សុយ,កិម សុខុយ,មួ សុកហុយ
និងពួកអាពូែកអោបពងទេ
តាង៉ែន៤ជ្រុង-ឆ្កួតឆោត-ឡប់ឡក់តក់-ឡឺកឹល្ងី​ល្ងើភ្លើ-ល្ងិតល្ងង់....

ខ្មែរយើង!មិនភ្លើ ដូចពួកវាទេ!

Anonymous said...

Ki sam rainsy you do not have a clue how to do a politic, every day you reseach discover unearth all negative garbag to criticiz your oponent Ah ckout that not political plateform, people exspect wealthy good education and stabilty in the future why dont you garentee that for them, and stop girly criticizing orther to win ellection, it does not happen ok ah chkout?. ..Crying anyway why dont you cry 1000 times aday .Mr.Sam bouksy remember while you was spoiled kids crying long enough you will get your ways . Righ ?.Mike

Anonymous said...

បើមើលតាមអត្ថបទខាងលើនេះ បក្សប្រឆាំងឥត​បាន​វាយប្រហារ បក្សកាន់អំណាចទេ ដូច្នេះបាន​ន័យថា​បក្សប្រ​ឆាំង មានភាពចាស់ទុំ​ខាងនយោ​បាយជាង។​សមតាមសម្តីរបស់នាយករដ្ឋមន្ត្រី ដែលបានសុំ​កុំឲ្យ​វាយ​ប្រហារគ្នា ឲ្យអួតតែអ្វីដែល​បក្ស​និមួយ​ថាជា​ប្រ​យោជន៍ ដើម្បីយកឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ តែទីបំផុត​សម្តីរបស់នាយករដ្ឋ​មន្ត្រី បែរជា​ឥតន័យទៅវិញ ព្រោះទាំងកូនចៅ រួមទាំងនា​យ​ក​រដ្ឋ​មន្ត្រីខ្លូនឯង បានវាយប្រហារ​បក្សប្រឆាំងរហូត ។នាយករដ្ឋមន្ត្រីខ្លួនឯង​ដៀម​ដាម ឲ្យលោក កិម សុខា ពីរឿងជួយចាស់ៗ​៥ម៉ឺន​រៀល ហើយចាស់ៗតវ៉ាសុំ៦ម៉ឺន នាយករដ្ឋ​មន្ត្រីខ្លួនឯង ចាក់ផាលោក កិម សុខា ថាអិះ៦​ម៉ឺន​ក៏៦ទៅ! ហើយថែមទាំងរអ៊ូរថាអីក៏ធួរម្ល៉េះ គេមិនយកទេអាម៉ឺន គេយកអាសែនវិញ ព្រោះ​អាសែនវាធើហើយគេស្គាល់វា ។អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី បាន​ចាត់ទុកថា​ជា​ការសន្យា​បោក​ប្រាស់​អ្នក​បោះឆ្នោត បក្សប្រឆាំងគេបានសន្យារួច​ហើយ គេថាបើគេធ្វើមិនបាន មិនបាច់ដេញទេគេ​ចុះ​ចេញ​ខ្លួនឯង ឬមួយអត់ប្រហោងត្រជៀក​ទេ​ដឹង ។នាយករដ្ឋមន្ត្រីខ្លួខឯងក៏ដែរ ស្តោះទឹកមាត់​ទៅហើយ តាមលិទ្ធយកមកវិញចំជាពិបាក​មើល​ណាស់ បើមិនខ្មោចទេកុំនិយាយ កុំឲ្យអ្នកស្តាប់​ គេ​ធុញ ៕

Anonymous said...

I believe ,if sam rain sy become a prime minister he can do because he has capacity to do and he is a nationalism .

Anonymous said...

ទាំង​គណបក្សប្រ​ជាជន​ ទាំង​គណបក្សស៊ីឈ្នួលCPPប្រឆាំងខ្មែរសង្គ្រោះ(យួន),
ព្រោះយួនយៀកកុងវាបង្កើតតែមួយដូចគ្នា៕

Anonymous said...

I believe ,if sam rainsy become a prime minister ,he can do ,because he has capacity to do and he is a nationalism,I am not a member of sam rain sy party ,but I believe ,because I'm khmer.