អត្ថបទចុះផ្សាយនៅថ្ងៃ ចន្ទ 18 មីនា 2013
ដោយ លី ម៉េងហួរ RFI
នៅ
ថ្ងៃទី១៨មីនានេះ គណបក្សសង្គ្រោះជាតិដែលបង្កើតឡើងដោយគណបក្សសម
រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស
បានប្រកាសចេញនូវគោលនយោបាយតម្លើងប្រាក់ខែមន្ត្រីរាជការស៊ីវិល
និងកងកម្លាំងប្រដាប់អាវុធរហូតដល់ ១លានរៀល ឬស្មើនឹង ២៥០ ដុល្លារ។ ក៏ប៉ុន្តែ
គោលនយោបាយរបស់គណបក្សប្រឆាំងដូច្នេះ ត្រូវបានលោក ផៃ ស៊ីផាន
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យគណៈរដ្ឋមន្ត្រី
បានចាត់ទុកថាជាការសន្យាបោកប្រាស់អ្នកបោះឆ្នោត
ដោយគ្មានមូលដ្ឋានពិតប្រាកដទេ។
ទស្សនទាន
នៃគណបក្សសង្គ្រោះជាតិចំពោះមន្ត្រីរាជការស៊ីវិល
និងកងកម្លាំងប្រដាប់អាវុធនៃព្រះរាជាណាចក្រកម្ពុជា ដែលសរសេរដោយលោក
កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស
និងជាអនុប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
បានបង្ហាញនូវគោលនយោបាយចំនួន ៦ ចំណុច។ ក្នុងនោះ
ចំណុចទី១ គណបក្សប្រឆាំងបានប្រកាសសន្យាតម្លើងប្រាក់ខែយ៉ាងតិច
១លានរៀល ដល់មន្ត្រីរាជការស៊ីវិល គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ
ចាប់គិតពីថ្ងៃដែលគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតចូលកាន់
អំណាច។
ក្នុងសេចក្តីប្រកាសដែលមានពីរទំព័រ គណបក្សសង្គ្រោះជាតិក៏បានប្រកាសជាឧឡារិកថា នឹងប្តេជ្ញា
លើកស្ទួយជីវភាព បង្កើនសមត្ថភាពវិជ្ជាជីវៈ
ជួយស្តារកិត្តិយសនិងតបស្នងសងគុណជូនមន្ត្រីរាជការ គ្រូបង្រៀន
និងកងកម្លាំងប្រដាប់អាវុធជាតិ ដែលបម្រើ ការពារ
និងកសាងជាតិកន្លងមក និងទៅអនាគត។ក្រៅពីការសន្យាតម្លើងប្រាក់ខែមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅក្នុងគោលនយោបាយទាំង ៦ចំណុច គណបក្សប្រឆាំង ក៏បានលើកឡើងផងដែរនូវការសន្យាធានារក្សាតួនាទីរបស់មន្ត្រីរាជការ បច្ចុប្បន្ន និងលុបបំបាត់ការគ្រប់គ្រង ការដឹកនាំ តាមបែបបក្ខពួកនិយម គ្រួសារនិយម តាមស្ថាប័នក្រសួងរបស់រដ្ឋ ជាដើម។
ក៏ ប៉ុន្តែចំពោះកម្មវិធីនយោបាយតម្លើងប្រាក់ខែមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ រហូតដល់ ១លានរៀល របស់គណបក្សប្រឆាំងនេះ ត្រូវបានលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកថាជាការសន្យាក្នុងយុទ្ធនាការវោហាស័ព្ទ ដើម្បីបោកប្រាស់អ្នកបោះឆ្នោត ដោយគ្មានអ្វីជាមូលដ្ឋានពិតប្រាកដទេ។
លោក ផៃ ស៊ីផាន ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានបន្ថែមថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នាពេលសព្វថ្ងៃ មិនមែនព្រងើយកន្តើយលើការបន្ថែមប្រាក់ខែមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទេ។ រាជរដ្ឋាភិបាលបានយកប្រាក់ទៅបណ្តាក់ទុន តាមរយៈធ្វើផ្លូវថ្នល់ស្ពាន ដែលជាការតម្លើងប្រាក់បៀវត្សរ៍ ដោយស្ថិរភាព និងពិតប្រាកដ។ ក្នុងនោះ រាជរដ្ឋាភិបាលក៏បានកំណត់តម្លើងប្រាក់ខែមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ២០% ក្នុងមួយឆ្នាំផងដែរ។
សូម រម្លឹកថា ការសន្យាតម្លើងប្រាក់ខែមន្ត្រីរាជការ ជាកម្មវិធីនយោបាយមួយក្នុងចំណោមកម្មវិធីនយោបាយជាច្រើន រួមមាន ការប្រឆាំងអំពើពុករលួយ បញ្ហាដីធ្លី និងបញ្ហាព្រំដែន ដែលគណបក្សប្រឆាំងនឹងត្រូវលើកឡើង សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជាតិ នាខែកក្កដាខាងមុខ៕
6 comments:
អាភ្លើអ្នកដឹកនាំខ្មែរ អាឈ្លើយ អាមេអបគមន៍ហ៊ុន សុយ,
អាជួយសង្រ្គោះយួនស៊ីរាង សុយ,កិម សុខុយ,មួ សុកហុយ
និងពួកអាពូែកអោបពងទេ
តាង៉ែន៤ជ្រុង-ឆ្កួតឆោត-ឡប់ឡក់តក់-ឡឺកឹល្ងីល្ងើភ្លើ-ល្ងិតល្ងង់....
ខ្មែរយើង!មិនភ្លើ ដូចពួកវាទេ!
Ki sam rainsy you do not have a clue how to do a politic, every day you reseach discover unearth all negative garbag to criticiz your oponent Ah ckout that not political plateform, people exspect wealthy good education and stabilty in the future why dont you garentee that for them, and stop girly criticizing orther to win ellection, it does not happen ok ah chkout?. ..Crying anyway why dont you cry 1000 times aday .Mr.Sam bouksy remember while you was spoiled kids crying long enough you will get your ways . Righ ?.Mike
បើមើលតាមអត្ថបទខាងលើនេះ បក្សប្រឆាំងឥតបានវាយប្រហារ បក្សកាន់អំណាចទេ ដូច្នេះបានន័យថាបក្សប្រឆាំង មានភាពចាស់ទុំខាងនយោបាយជាង។សមតាមសម្តីរបស់នាយករដ្ឋមន្ត្រី ដែលបានសុំកុំឲ្យវាយប្រហារគ្នា ឲ្យអួតតែអ្វីដែលបក្សនិមួយថាជាប្រយោជន៍ ដើម្បីយកឈ្នះក្នុងការបោះឆ្នោត តែទីបំផុតសម្តីរបស់នាយករដ្ឋមន្ត្រី បែរជាឥតន័យទៅវិញ ព្រោះទាំងកូនចៅ រួមទាំងនាយករដ្ឋមន្ត្រីខ្លូនឯង បានវាយប្រហារបក្សប្រឆាំងរហូត ។នាយករដ្ឋមន្ត្រីខ្លួនឯងដៀមដាម ឲ្យលោក កិម សុខា ពីរឿងជួយចាស់ៗ៥ម៉ឺនរៀល ហើយចាស់ៗតវ៉ាសុំ៦ម៉ឺន នាយករដ្ឋមន្ត្រីខ្លួនឯង ចាក់ផាលោក កិម សុខា ថាអិះ៦ម៉ឺនក៏៦ទៅ! ហើយថែមទាំងរអ៊ូរថាអីក៏ធួរម្ល៉េះ គេមិនយកទេអាម៉ឺន គេយកអាសែនវិញ ព្រោះអាសែនវាធើហើយគេស្គាល់វា ។អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី បានចាត់ទុកថាជាការសន្យាបោកប្រាស់អ្នកបោះឆ្នោត បក្សប្រឆាំងគេបានសន្យារួចហើយ គេថាបើគេធ្វើមិនបាន មិនបាច់ដេញទេគេចុះចេញខ្លួនឯង ឬមួយអត់ប្រហោងត្រជៀកទេដឹង ។នាយករដ្ឋមន្ត្រីខ្លួខឯងក៏ដែរ ស្តោះទឹកមាត់ទៅហើយ តាមលិទ្ធយកមកវិញចំជាពិបាកមើលណាស់ បើមិនខ្មោចទេកុំនិយាយ កុំឲ្យអ្នកស្តាប់ គេធុញ ៕
I believe ,if sam rain sy become a prime minister he can do because he has capacity to do and he is a nationalism .
ទាំងគណបក្សប្រជាជន ទាំងគណបក្សស៊ីឈ្នួលCPPប្រឆាំងខ្មែរសង្គ្រោះ(យួន),
ព្រោះយួនយៀកកុងវាបង្កើតតែមួយដូចគ្នា៕
I believe ,if sam rainsy become a prime minister ,he can do ,because he has capacity to do and he is a nationalism,I am not a member of sam rain sy party ,but I believe ,because I'm khmer.
Post a Comment