Sunday, March 24, 2013

NDI បដិសេធ មិន​ផ្តល់​អត្តសញ្ញាណ​អ្នកបោះឆ្នោត ទៅកាន់ គ​.​ជ​.​ប​.

 (ថ្ងៃទី 23 មីនា 2013, ម៉ោង 03:19:PM) | ដោយ: លី សិលា CEN
ភ្នំពេញ: ​បន្ទាប់ពី​មាន​ការសង្ស័យ​លើ​លទ្ធផល​នៃ​ការធ្វើ​សវនកម្ម​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣ ដែល​រួមមាន​ទាំង NDI ផង​នោះ គ​.​ជ​.​ប​. បាន​ធ្វើលិខិត​ស្នើសុំ​ឲ្យ​អង្គការ NDI ផ្តល់​ឯកសារ​ភស្តុតាង និង​អត្តសញ្ញាណ​អ្នកបោះឆ្នោត ដើម្បីឲ្យ គ​.​ជ​.​ប​. ធ្វើការ​ផ្ទៀងផ្ទាត់​ក៏ប៉ុន្តែ​ភ្លាមៗ​នោះ កាលពី​ថ្ងៃ​ទី​២២​មីនា ប្រធាន NDI បាន​បដិសេធ មិន​ផ្តល់​ឲ្យ​គ​.​ជ​.​ប​. តាម​សំណើ​ទេ ដោយ​ថា ជា​ការរក្សា​ការសម្ងាត់ សម្រាប់​អ្នក​បោះឆ្នោត​។​

ក្នុង​លិខិត​ផ្ញើ​ជូន​អគ្គលេខាធិការ គ​.​ជ​.​ប​. និង​ចំលង​ជូន​ប្រធាន និង​អនុប្រធាន គ​.​ជ​.​ប​. លោកស្រី Laura L. Thornton នាយិកា​ជាន់ខ្ពស់​របស់​វិទ្យាស្ថាន​ជាតិ សម្រាប់​លទ្ធិ​ប្រជា​ធិបតេយ្យ NDI បាន​លើកឡើង​ថា៖
"​ក្រុមការងារ ​របស់​យើងខ្ញុំ មិន​អាច​ផ្តល់​ព័ត៌មាន​​ជូនដូច ដែល​ឯកឧត្តម បាន​ស្នើសុំ​ឡើយ ដោយសារតែ​មាន​ការយល់ព្រម​ជា​មួយអ្នកផ្តល់ចំលើយថា រាល់ព័ត៌របស់ពួកគាត់ត្រូវរក្សាជាការ
សំងាត់ទាំងព័ត៌មានទាំងអ្នកផ្តល់​ព័ត៌មាន​​​"​។

​ លោកស្រី បន្តថា "​បន្ថែម​ពី​នេះ​ទៀត ដោយសារ​តែ​នេះ គ្រាន់តែ​ជា​ការស្រាវជ្រាវ​ផ្អែក​លើ​សំណាក ដោយ​មាន​ការសិក្សា​ទៅលើ​គ្រប់​អ្នកផ្តល់​ចំលើយ​ទាំងអស់ ក្នុង​ការស្រាវ​ជ្រាវ ដូច្នេះ​ទោះបីជា​មាន​ការបញ្ចេញ​នូវព័​ត៌​ទាំងនោះ ខ្ញុំ​គិតថា​ក៏​មិន​អាច​ធ្វើ​ការ​ដោះ​ស្រាយ​​នូវ​បញ្ហា​ណាមួយ ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ផង​ដែរ​"​។​

លិខិត​របស់​លោកស្រី Laura Thornton បាន ​បន្ថែមថា "​នៅក្នុង​ឆ្នាំ​២០០៨ ទិន្នន័យ​អ្នក​ដែល​ត្រូវបាន​លុបឈ្មោះ​ចេញពី​បញ្ជី​អ្នកបោះឆ្នោត ដោយ​មិន​ត្រឹមត្រូវ​នោះ ត្រូវ​បាន​ផ្តល់ជូន គ​.​ជ​.​ប ដើម្បី​បង្ហាញ​នូវ​ការសិក្សា​វាស់វែង​បន្ថែម​តែប៉ុណ្ណោះ ព្រោះ​ការ​បោះឆ្នោត គឺមាន​តែ​រយៈពេល​មួយ​ខែ​ប៉ុណ្ណោះ គិតពី​ថ្ងៃ​ផ្តល់​ទិន្នន័យ ហើយ​ពេលនោះគ​.​ជ​.​ប ក៏​មិន​អាច​ធ្វើ​ការចុះ​ឈ្មោះ​អ្នក​ទាំងនោះ​វិញ​បានដែរ​ប៉ុន្តែ ​នៅក្នុង​ឆ្នាំនេះ គ​.​ជ​.​ប នៅមាន​ពេលវេលា​ច្រើន​ទៀត​ក្នុងការ​ធ្វើ​សកម្មភាព​ដើម្បី​ចុះ​ឈ្មោះ​ អ្នកបោះឆ្នោត​ដែល​លុប​ដោយ​មិន​ត្រឹមត្រូវ​ទាំងនោះ​ឡើងវិញ​នៅ​ថ្នាក់​ជាតិ មិនមែន​គ្រាន់តែ​ចុះ​ឈ្មោះ​អ្នក​ដែល​មាន​នៅក្នុង​ទិន្នន័យ​របស់ NDI ប៉ុណ្ណោះទេ​"​។

ប្រធាន​អង្គការ NDI របស់​សហរដ្ឋអាមេរិក ក៏​បាន​បន្ថែមថា " ​ដូចដែល​បាន​បញ្ជាក់​នៅក្នុង​អនុសាសន៍ ការបើក​អោយ​មាន​ពេលវេលា​ធ្វើ​ការពិនិត្យ​-​ផ្ទៀងផ្ទាត់ និង​តវ៉ា​ចំពោះ​បញ្ជី​លុបឈ្មោះ គឺ​អាច​ផ្តល់ឱកាស​អោយ​អ្នក​ដែល​ត្រូវបាន​គេ​លុបឈ្មោះ​នោះ នឹង​អាច​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ឡើងវិញ​"​។​

លោកស្រី Laura Thornton បាន​លើកឡើង​ថា "​ខ្ញុំ​គ្រាន់តែ​សូម​បញ្ជាក់​បន្ថែមថា ចំពោះ​ចំនុច​ទី​២ ពួក​ខ្ញុំ​មិន​អាច​បញ្ជាក់​ថា អ្នកបោះឆ្នោត​ទាំង​នោះ បាន​ទៅ​ចុះ​ឈ្មោះ​ឬ​យ៉ាងណាទេ ដោយ​ពួកគាត់​បាន​ឆ្លើយថា ខ្លួន​គាត់​ត្រូវបាន​គេ​ចុះឈ្មោះ​ក្នុង​បញ្ជី​រួចហើយ​។ ចំពោះ​បញ្ជី​សំនួរ​វិញ ពួក​ខ្ញុំ​មាន​សេចក្តី​រីករាយ ក្នុង​ការ​ផ្តល់​ជូន​ទៅ​ឯកឧត្តម នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា​"​។​

​យ៉ាងណាក៏ដោយ ឆ្លើយតប​ចំពោះ​ការចេញ​នូវ​លិខិត​របស់​អគ្គលេខាធិការ គ​.​ជ​.​ប​. លោកស្រី Laura Thornton សូម​បំភ្លឺ​នូវ​ចំនុច​ដូចខាងក្រោម​៖

-​ចំពោះ ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សំរាប់​បម្រី​អោយ​ការបោះឆ្នោត​៖ ទិន្នន័យ​របស់ខ្ញុំ គឺ​ទទួលបាន​ពី​អ្នកផ្តល់​ចំលើយ​ប៉ុណ្ណោះ ដែល​ពួកគាត់​បាន​ប្រាប់ថា ប្រើប្រាស់​នូវ​លិខិត​បញ្ជាក់​អត្តសញ្ញាណ សំរាប់​បម្រើអោយ​ការបោះឆ្នោត យក​ទៅ​ចុះ​ឈ្មោះ​។ ចំណុច​នេះ លោកស្រី លើកឡើងថា មិនបាន​ធ្វើ​ការតាមដាន ថា​តើ​មាន​លិខិត​ប៉ុន្មាន ដែល​បាន​ចេញ ឬ​ក៏​សួរ​ទៅ​អ្នក​ផ្តល់​ចំលើយ ថា​តើ​គាត់​មាន​បានទទួល​លិខិត​នេះ​ឬទេ​។​

-​ចំពោះ ​ការប្រៀបធៀប​តេស្ត៍​មនុស្ស​ទៅ​បញ្ជី និង​ពី​បញ្ជី​ទៅ​មនុស្ស​៖ ការប្រៀបធៀប​នេះ គឺ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​។ ទី​មួយ​គឺ​យើង​ធ្វើ​ការសំភាស៍​អ្នក​មាន​សិទ្ធិ​បោះឆ្នោត ដើម្បី​អោយដឹងថា តើ​ពួកគាត់​មានឈ្មោះ​ក្នុង​បញ្ជី​ឬទេ ដើម្បី​រក​ភាព​ពេញលេញ​។ បន្ទាប់មក​យើង​ធ្វើ​ការស្វែងរក​មនុស្ស ដែល​មានឈ្មោះ​ក្នុង​បញ្ជី​រួចហើយ ដើម្បី​ថា​តើ​ជា​មនុស្ស​ពិត​ឬ​យ៉ាងណា​ដើម្បី​រក​សុពលភាព​។ ដូច្នេះ​ហើយ​ទិន្នន័យ​ទាំងពីរ មិន​អាច​ធ្វើ​ការប្រៀបធៀប​គ្នា ឬ​បូក​បញ្ចូល​គ្នា​ឡើយ​។​

លោកស្រី Laura Thornton បាន ​លើកឡើង​ថា "​ដូច​ដែល​ឯ​ឧត្តម បាន​ជ្រាប នៅក្នុង​ការធ្វើ​សវនកម្ម​ឆ្នាំ​២០០៨ ទិន្នន័យ​របស់​ភាព​ពេញលេញ និង​ភាពត្រឹមត្រូវ​ក៏​ខុស​គ្នា​ដែរ ហើយ​នេះ ករណី​នេះ​តែងតែ​រកឃើញ​នៅក្នុង​ការធ្វើ​សវនកម្ម​នៅ​ទូទាំង​ពិភព​លោក​"​។​

​ លោកស្រី ឡូ​រ៉ា ថន​ថុន បាន​បញ្ជាក់បន្ថែម​ថា "​ចំពោះ​អ្នក​បោះឆ្នោត​មិនដឹង (១០.៤%) គឺ​អ្នកបោះឆ្នោត ដែល​ពួក​យើង​ព្យាយាម​រក តែ​មិនឃើញ​។ ជាដំបូង​ពួកយើង​បាន​ធ្វើ​ការ​​បញ្ជាក់​ដោយ​ជួប​ជាមួយ​ប្រធានភូមិ អ្នក​នៅ​ក្នុង​សហគមន៍ រួមមាន អ្នក​នៅ​ទី​វត្ត​អារាម មន្ត្រីប៉ូលិស ក៏ដូចជា​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​។ បន្ទាប់មក​យើង បាន​ធ្វើ​ការស្វែងរក ឬ​ពិនិត្យ​ឡើងវិញ ដោយ​ដាក់​ពង្រាយ​អ្នក​ចុះ​សំភាស៍​ម្តងទៀត ឬ​ដោយ​ទូរស័ព្ទ ទៅកាន់​ប្រធានភូមិ ដើម្បី​ធ្វើ​ការបញ្ជាក់​ចុងក្រោយ​"​។​

លោកស្រី បន្តថា ចំពោះ​ការយល់ឃើញ​របស់​អ្នកឆ្លើយ​ដែលថា ការចុះឈ្មោះ គឺ​មាន​លក្ខណៈ​ងាយស្រួល និង​សាមញ្ញ​៖ ប្រសិន​បើ​មើល​អោយ​ជាក់ស្តែង ទិន្នន័យ ៩៧% គឺ​សំដៅលើ​អ្នក​ដែល​មានឈ្មោះ​នៅក្នុង​បញ្ជី មិនមែន​អ្នក ដែល​មាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់​នោះ​ទេ​។

​ លោកស្រី បាន​បន្ថែមថា ការយល់ឃើញ​រក​ប្រជាពលរដ្ឋ គឺជា​ចំនុច​ខុស​គ្នា​ជាមួយនឹង​ការវាស់វែង​បែប​វិទ្យាសាស្ត្រ ទៅលើ​គុណភាព​នៃ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដែល​ធ្វើការ​វិភាគ​ទៅលើ ៣ ចំនុច ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត (​ភាព​ពេញលេញ ភាព​សុពលភាព និង​ភាពត្រឹមត្រូវ​)​។​

​សូម​រម្លឹកថា ការលើកឡើង​របស់​ប្រធាន​អង្គការ NDI ខាងលើនេះ បាន​ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​លោក ទេព នីថា បាន​សរសេរ​លិខិត​ពីរ​ដាច់​ដោយឡែក​ពីគ្នា ពាក់ព័ន្ធ​នឹង​សវនកម្ម​លើ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ឆ្នាំ​២០១២ ដែល​រៀបចំ​ដោយ​អង្គការ នី​កហ្វិច អង្គការ NDI និង​វិទ្យាស្ថាន​សិក្សា​ជាន់ខ្ពស់ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៣​។​

​គ​.​ជ​.​ប​. បាន​ស្នើសុំ​ទិន្នន័យ​មួយចំនួន ទាក់ទង​នឹង​ការធ្វើ​សវនកម្ម​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១២ ដែល​វិទ្យាស្ថាន NDI បាន ​ផ្សព្វផ្សាយ​ជា​សាធារណៈ​។ ចំណែក​លិខិត​មួយទៀត គ​.​ជ​.​ប​. ចាត់ទុកថា លទ្ធផល​នៃ​ការធ្វើ​សវនកម្ម​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១២ នាំ​ឲ្យ​ខ្លួន​មាន​មន្ទិលសង្ស័យ លើ​របាយការណ៍​នោះ​។​

​ សេចក្តីប្រកាស​របស់ គ​.​ជ​.​ប​. ចុះ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៣ បង្ហាញថា ក្នុង​លិខិត​របស់ គ​.​ជ​.​ប​. ដាក់​ទៅ​កាន់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ សម្រាប់​កិច្ចការ​អន្តរជាតិ NDI គឺ ​គ​.​ជ​.​ប​. បានសរសេរថា ដើម្បី​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ នៃ​របាយការណ៍​សវន​កម្ម ជាមួយនឹង​បញ្ជី​បោះឆ្នោត គ​.​ជ​.​ប​. ស្នើសុំ​ពី​អង្គការ NDI នូវ​របាយការណ៍ ដូចខាងក្រោម​៖

១-​ឈ្មោះ និង​ទិន្នន័យ​អ្នកបោះឆ្នោត ដែល​ត្រូវបាន​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ដោយ​មិន​ត្រឹមត្រូវ​។​
២-​ឈ្មោះ និង​ទិន្នន័យ​អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត ប៉ុន្តែ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​។​
៣-​ឈ្មោះ និង​ទិន្នន័យ​អ្នក​ដែល​ធ្លាប់​បាន​បោះឆ្នោត​ពីមុន ប៉ុន្តែ​រក​មិនឃើញ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​។​
៤-​ឈ្មោះ និង​ទិន្នន័យ​អ្នក​ដែល​មានឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត ប៉ុន្តែ​រក​មនុស្ស​មិន​ឃើញ​។​
៥-​កម្រង​សំណួរ ដែល​បាន​ប្រើ​ក្នុងការ​ធ្វើ​សវនកម្ម​បញ្ជី​បោះឆ្នោត​។​

​គ​.​ជ​.​ប​. សង្ឃឹមថា អង្គការ NDI នឹង ​សម្រួល​ផ្តល់​នូវ​ទិន្នន័យ​ខាងលើ ដូច​ដែល​អង្គការ​របស់​សហរដ្ឋអាមេរិ​ក​នេះ ធ្លាប់បាន​ផ្តល់​មក គ​.​ជ​.​ប​. កាលពី​ឆ្នាំ​២០០៨ កន្លងមក​។​

​ កាលពី​ព្រឹក​ថ្ងៃទី​២១​មីនា ឆ្នាំ​២០១៣ អង្គការ​ឃ្លាំមើល​ការបោះឆ្នោត និ​កហ្វិច រួម​ជាមួយ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ សម្រាប់​កិច្ចការ​អន្តរជាតិ របស់​អាមេរិក NDI និង​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់ CAS បានរួម ​គ្នា​ធ្វើ​បង្ហាញ​ពី​លទ្ធផល​នៃ​ការធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ឆ្នាំ​២០១២​។ ជា​លទ្ធផល អង្គការ​សង្គម​ស៊ីវិល​ទាំងបី រកឃើញ​នូវ​ភាពមិនប្រក្រតី​មួយចំនួន ដូចជា ការ​លុបឈ្មោះ​អ្នកបោះឆ្នោត មិន​ត្រឹមត្រូវ និង​មាន​ឈ្មោះ​ខ្មោច ក្នុង​បញ្ជី​បោះឆ្នោត ជាដើម​។

​ អង្គការ​ទាំងនោះ ក៏​បាន​សម្តែង​ការព្រួយបារម្ភ អំពី​គុណភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោតជាតិ នៅ​ខែ​កក្កដា​ខាងមុខ​។

​ លទ្ធផល នៃ​ការធ្វើ​សវនកម្ម​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ ត្រូវបាន​អង្គការ​ទាំង​បី រកឃើញ​នូវ​ការធ្លាក់ចុះ នៃ​គុណភាព​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត បើ​ធៀប​នឹង​ឆ្នាំ​បោះឆ្នោត កាលពី​ឆ្នាំ​២០០៨​។

​លទ្ធផល​នៃ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត បង្ហាញថា អ្នក​មាន​សិទ្ធិ​បោះឆ្នោត ៨២,៩% បាន​ចុះឈ្មោះ​បោះឆ្នោត​។ ក្នុងនោះ អ្នក​មាន​ឈ្មោះ​បោះឆ្នោត ត្រឹមតែ ៦៣,៦% ប៉ុណ្ណោះ ដែល​រស់​នៅ​ទីកន្លែង ដែល​ពួកគេ​បាន​ចុះឈ្មោះ​។ ចំណែក ១០,៤% មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត តែ​រក​មនុស្ស​មិន​ឃើញ​។ រីឯ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត ចំនួន ៩,៤% ក្នុង​បញ្ជី​លុបឈ្មោះ គឺ​ត្រូវបាន​លុបចេញ មិន​ត្រឹមត្រូវ​។​

​ លទ្ធផល​នៃ​ការធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត របស់​អង្គការ​សង្គម​ស៊ីវិល​ខាងលើនេះ ត្រូវបាន​បង្ហាញ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. កាលពី​រសៀល​ថ្ងៃ​ទី​២០​មីនា​ម្សិលមិញ​។

​ ក៏​ប៉​ន្តែ​ក្នុង​សេចក្តីថ្លែងការណ៍ ចុះ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៣ គ​.​ជ​.​ប​. បាន​លើកឡើង​ថា ខ្លួន​បាន​រកឃើញ​នូវ​ចំណុច​មួយចំនួន ដែល​មាន​ភាពមិនច្បាស់លាស់ ហើយ​គួរឲ្យ​មាន​ការសង្ស័យអំ​ពី​ភាពត្រឹមត្រូ​វ​នៃ​ការធ្វើ​សវនកម្ម​លើ​បញ្ជី ​បោះឆ្នោត​នេះ​។​

​ សេចក្តីថ្លែងការណ៍​ដដែល ត្រូវបាន គ​.​ជ​.​ប​. លើកឡើងថា ចំណុច​មួយចំនួន មាន​ភាព​មិន​ច្បាស់លាស់​នោះ គឺ​របាយការណ៍​សវន​កម្ម​បង្ហាញថា ការ​ចេញ​លិខិតបញ្ជាក់​អត្តសញ្ញាណ សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត ១,៨% ស្មើនឹង​ជាង ១ ម៉ឺន​សន្លឹក​។ តាមពិត​ជាក់ស្តែង ក្នុង​អំឡុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ កន្លងមកនេះ មេឃុំ ចៅសង្កាត់ បាន​ចេញ​លិខិតបញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត​នេះ រហូត​ទៅ​ដល់​ជាង ៤២ ម៉ឺន​សន្លឹក​។ តួលេខ​មិន​ត្រឹមត្រូវ​នៃ​របាយការណ៍​សវនកម្ម​របស់​អង្គការ​ទាំង​បី​នេះ អាច​នាំឲ្យ​មាន​ការភ័ន្តច្រឡំ នឹង​ជះ​ឥទ្ធិពល​មិន​ល្អ​ទៅ​លើ​ការបោះឆ្នោត​។​

​ គ​.​ជ​.​ប​. ក៏បាន​លើកឡើង​ទៀត​ថា របាយការណ៍​សវនកម្ម​របស់​អង្គការ​ទាំង​បី ដែល​ធ្វើ​សវនកម្ម​ពី​មនុស្ស​ទៅ​បញ្ជី​បោះឆ្នោត បង្ហាញថា អ្នក​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត មាន​ត្រឹមតែ ៨២,៩%​។ ប៉ុន្តែ​របាយការណ៍​សវ​ន​កម្ម​ពី​បញ្ជី​បោះឆ្នោត ទៅ​មនុស្ស បង្ហាញថា អ្នកបោះឆ្នោត បាន​រកឃើញ ៦៣,៦% រស់​នៅក្នុង​ឃុំ​សង្កាត់​, អ្នក​បោះឆ្នោត​បាន​រកឃើញ ប៉ុន្តែ​ច្រើនតែ​អត់​នៅ​កន្លែង​នោះ ១៧,១%, អ្នក​បោះឆ្នោត​បាន​រកឃើញ ផ្លាស់ប្តូរ​ទីលំនៅ ៧,៤% និង​អ្នកបោះឆ្នោត ដែល​មិន​ស្គាល់ ១០,៤% ( ដែល​អ្នក​ធ្វើ​សវនកម្ម បាន​ទូរស័ព្ទ សួរ​ទៅ​មេភូមិ )​។

​ ដូច្នេះ​គ​.​ជ​.​ប​. បាន​ទាញ​ការសន្និដ្ឋាន​ថា ផ្នែក​តាម​របាយការណ៍​ខាងលើ ប្រជាពលរដ្ឋ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន​ចំនួន​ជាង ៩០%​។​

​ គ​.​ជ​.​ប​. បាន​សរសេរ​ក្នុង​សេចក្តីប្រកាស​របស់​ខ្លួន​ថា "​បើ​ប្រៀបធៀប​តួលេខ​ទាំងពីរ​នេះ ដែល​មាន​ភាពខុស​គ្នា​ឆ្ងាយ​នោះ ឃើញថា មិន​អាច​គួរឲ្យ​ជឿ​បាន​"​។​

​ គ​.​ជ​.​ប​. ក៏​បាន​បន្ថែមទៀតថា របាយការណ៍​សវនកម្ម​របស់​អង្គការ​ទាំង​បី​នោះ ក៏​បាន​បង្ហាញថា ៩៧% នៃ​អ្នកបោះឆ្នោត មាន​យោបល់​ថា នីតិវិធី​ចុះឈ្មោះ​បោះឆ្នោត​សាមញ្ញ និង​ងាយស្រួល ក្នុង​ការចុះឈ្មោះ​បោះឆ្នោត ហើយ​មាន​តែ ១,៣% នៃ​អ្នកបោះឆ្នោត​តែប៉ុណ្ណោះ គ្មាន​ការជឿជាក់​ក្នុង​ដំណើរការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​។ យោបល់​អ្នកបោះឆ្នោត​ខាងលើនេះ បញ្ជាក់​ឲ្យឃើញថា គុណភាព​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១២ ដែល​រៀបចំ​ដោយ គ​.​ជ​.​ប​. ពុំ​មាន​ភាពអន់ថយ ជាង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០០៨ ដូច​ការសន្និដ្ឋាន​របស់​អង្គការ​ទាំង​បី​នោះ​ឡើយ​៕​

8 comments:

Anonymous said...

Thank you Laura Thornton, NDI President. Your decision is greatly appreciated by ALL Khmers. This is a strong mesage to let Youn's Party (CPP) know that their biased NEC is unacceptable by international community. NEC must be reformed first to include some members of opposition party to be valid.

CDNRM-CA

Anonymous said...

Just wondering how many of you old-timers and/or young ones Khmer spoken like Theary Seng can understand and make sense out of this kind of Khmer-written language!

My inkling is that most of all of you all will be put out of commission by the CPP and the Viet-controlled regime in P. Penh, if not already. Just my thought.


Can't help it







Someone or somebody or a martyr - kill Hun Sen, now!!!

Anonymous said...

បើង្វៀង សម រង្ស៊ីចុយម្រាយ
ឈ្នៈជា នាយកកៅអីយួន!

ខ្មែរ ជាអ្នកចាញ់ អស់ផ្ទះ-អស់ដី-អស់ប្រទេស!

Anonymous said...

7:53am

You can't even write khmer language properly. I don't understand what you are trying to say here. You swear that if SR win, his seat is Viet and khmers will lose their houses even country?????? what are you trying to say here? You better go back to school to learn more about how to write, how to response and how to articulate certain situation here, hmmmmmmmmm

Anonymous said...

CPP dogs often say that Sam Rancy is a former Khmer Rouge whose killed lots of Khmer. Thats why Hun Sen has the right to jail Sam Rancy as a killer.

What education do these CPP dogs have?

Anonymous said...

Why does NDI refuse to provide evidence to the NEC? It is very simple because of what NDI announced about irregularity of voters registration is based on lying. As long as NDI doesn't provide the proof, they can say whatever they like, but who is going to believe them?

Anonymous said...

Most of Khmer people believe in the international committee because they professionally work to reach their goal not bias like the National Election Cheater

Anonymous said...

-អាយួនយៀកកុងវាបានបង្កើត ក្រុមអាខ្មែរវៀតមិញ (CPP)ង្វៀង ហ៊ុន សែន
... អាតាង៉ែន(Ñg̉ùýêṇ Hún Xền)

-អាយួនយៀកកុងវាក៏បានបង្កើត ក្រុមអាខ្មែរវៀតមិញ (CPP)បង្រ្គប់កិច្ចថ្មី គឺ :

អាចោរយួនមានដៃឆ្វេងគឺអាហ៊ុន សែន
ដើរតួជាអ្នកកាន់កាប់អំណាចក្នុងស្រុកខ្មែរយ៉ាងយូរ​

ហើយនិងដៃស្ដាំគឺអា សំរាំង តែស៊ី(Ñg̉ùýêṇ Xâm Rắinxý)
ដើរតួជាគណបក្សប្រឆាំងយ៉ាងយូរ។
___________________________________

-អាស្វាបង្រ្គប់កិច្ច ង្វៀង សំរាំង តែស៊ី ,(Ñg̉ùýêṇ Xâm Rắinxý)....(មាន់សម្ល-អាងរត់-ខ្លាចគុក-កំសាកញី)
-មីស្វា-សបង្រ្គប់កិច្ចមេគ្រោះ ង្វៀង មួ សុកហួ....(Ñg̉ùýêṇ Mú Xỏchùà)...មីមេគ្រោះ
-អាស្វាបង្រ្គប់កិច្ច ង្វៀង កឹម សុខា.... (ស្វាស្មោះ)(Ñg̉ùýêṇ Kệm Xỏkhà)
-អាស្វាបង្រ្គប់កិច្ច ង្វៀងសុន ឆៃ....(ពីរដៃរាប់មួយ)
(Ñg̉ùýêṇ Xỏn Chhâý)
_________________________________

-សង្រ្គោះ.............កៅអី​​ចោរយួន
-បំរើ................អាឆ្កែយួនហ៊ុន សែន
-ការពារ..............អាចោរយួន