(ថ្ងៃទី 23 មីនា 2013, ម៉ោង 03:19:PM) | ដោយ: លី សិលា CEN
ភ្នំពេញ: បន្ទាប់ពីមានការសង្ស័យលើលទ្ធផលនៃការធ្វើសវនកម្មលើបញ្ជីឈ្មោះបោះឆ្នោតរបស់អង្គការសង្គមស៊ីវិលចំនួន ៣ ដែលរួមមានទាំង NDI ផងនោះ គ.ជ.ប. បានធ្វើលិខិតស្នើសុំឲ្យអង្គការ NDI ផ្តល់ឯកសារភស្តុតាង និងអត្តសញ្ញាណអ្នកបោះឆ្នោត ដើម្បីឲ្យ គ.ជ.ប. ធ្វើការផ្ទៀងផ្ទាត់។ ក៏ប៉ុន្តែភ្លាមៗនោះ កាលពីថ្ងៃទី២២មីនា ប្រធាន NDI បានបដិសេធ មិនផ្តល់ឲ្យគ.ជ.ប. តាមសំណើទេ ដោយថា ជាការរក្សាការសម្ងាត់ សម្រាប់អ្នកបោះឆ្នោត។
ក្នុងលិខិតផ្ញើជូនអគ្គលេខាធិការ គ.ជ.ប. និងចំលងជូនប្រធាន និងអនុប្រធាន គ.ជ.ប. លោកស្រី Laura L. Thornton នាយិកាជាន់ខ្ពស់របស់វិទ្យាស្ថានជាតិ សម្រាប់លទ្ធិប្រជាធិបតេយ្យ NDI បានលើកឡើងថា៖

"ក្រុមការងារ
របស់យើងខ្ញុំ មិនអាចផ្តល់ព័ត៌មានជូនដូច ដែលឯកឧត្តម បានស្នើសុំឡើយ
ដោយសារតែមានការយល់ព្រមជាមួយអ្នកផ្តល់ចំលើយថា រាល់ព័ត៌របស់ពួកគាត់ត្រូវរក្សាជាការ
សំងាត់ទាំងព័ត៌មានទាំងអ្នកផ្តល់ព័ត៌មាន"។
លោកស្រី បន្តថា "បន្ថែមពីនេះទៀត ដោយសារតែនេះ គ្រាន់តែជាការស្រាវជ្រាវផ្អែកលើសំណាក ដោយមានការសិក្សាទៅលើគ្រប់អ្នកផ្តល់ចំលើយទាំងអស់ ក្នុងការស្រាវជ្រាវ ដូច្នេះទោះបីជាមានការបញ្ចេញនូវព័ត៌ទាំងនោះ ខ្ញុំគិតថាក៏មិនអាចធ្វើការដោះស្រាយនូវបញ្ហាណាមួយ ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតផងដែរ"។
លិខិតរបស់លោកស្រី Laura Thornton បាន បន្ថែមថា "នៅក្នុងឆ្នាំ២០០៨ ទិន្នន័យអ្នកដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីអ្នកបោះឆ្នោត ដោយមិនត្រឹមត្រូវនោះ ត្រូវបានផ្តល់ជូន គ.ជ.ប ដើម្បីបង្ហាញនូវការសិក្សាវាស់វែងបន្ថែមតែប៉ុណ្ណោះ ព្រោះការបោះឆ្នោត គឺមានតែរយៈពេលមួយខែប៉ុណ្ណោះ គិតពីថ្ងៃផ្តល់ទិន្នន័យ ហើយពេលនោះគ.ជ.ប ក៏មិនអាចធ្វើការចុះឈ្មោះអ្នកទាំងនោះវិញបានដែរ។ ប៉ុន្តែ នៅក្នុងឆ្នាំនេះ គ.ជ.ប នៅមានពេលវេលាច្រើនទៀតក្នុងការធ្វើសកម្មភាពដើម្បីចុះឈ្មោះ អ្នកបោះឆ្នោតដែលលុបដោយមិនត្រឹមត្រូវទាំងនោះឡើងវិញនៅថ្នាក់ជាតិ មិនមែនគ្រាន់តែចុះឈ្មោះអ្នកដែលមាននៅក្នុងទិន្នន័យរបស់ NDI ប៉ុណ្ណោះទេ"។
ប្រធានអង្គការ NDI របស់សហរដ្ឋអាមេរិក ក៏បានបន្ថែមថា " ដូចដែលបានបញ្ជាក់នៅក្នុងអនុសាសន៍ ការបើកអោយមានពេលវេលាធ្វើការពិនិត្យ-ផ្ទៀងផ្ទាត់ និងតវ៉ាចំពោះបញ្ជីលុបឈ្មោះ គឺអាចផ្តល់ឱកាសអោយអ្នកដែលត្រូវបានគេលុបឈ្មោះនោះ នឹងអាចចូលរួមនៅក្នុងការបោះឆ្នោតឡើងវិញ"។
លោកស្រី Laura Thornton បានលើកឡើងថា "ខ្ញុំគ្រាន់តែសូមបញ្ជាក់បន្ថែមថា ចំពោះចំនុចទី២ ពួកខ្ញុំមិនអាចបញ្ជាក់ថា អ្នកបោះឆ្នោតទាំងនោះ បានទៅចុះឈ្មោះឬយ៉ាងណាទេ ដោយពួកគាត់បានឆ្លើយថា ខ្លួនគាត់ត្រូវបានគេចុះឈ្មោះក្នុងបញ្ជីរួចហើយ។ ចំពោះបញ្ជីសំនួរវិញ ពួកខ្ញុំមានសេចក្តីរីករាយ ក្នុងការផ្តល់ជូនទៅឯកឧត្តម នៅថ្ងៃទី២៥ ខែមីនា"។
យ៉ាងណាក៏ដោយ ឆ្លើយតបចំពោះការចេញនូវលិខិតរបស់អគ្គលេខាធិការ គ.ជ.ប. លោកស្រី Laura Thornton សូមបំភ្លឺនូវចំនុចដូចខាងក្រោម៖
-ចំពោះ លិខិតបញ្ជាក់អត្តសញ្ញាណសំរាប់បម្រីអោយការបោះឆ្នោត៖ ទិន្នន័យរបស់ខ្ញុំ គឺទទួលបានពីអ្នកផ្តល់ចំលើយប៉ុណ្ណោះ ដែលពួកគាត់បានប្រាប់ថា ប្រើប្រាស់នូវលិខិតបញ្ជាក់អត្តសញ្ញាណ សំរាប់បម្រើអោយការបោះឆ្នោត យកទៅចុះឈ្មោះ។ ចំណុចនេះ លោកស្រី លើកឡើងថា មិនបានធ្វើការតាមដាន ថាតើមានលិខិតប៉ុន្មាន ដែលបានចេញ ឬក៏សួរទៅអ្នកផ្តល់ចំលើយ ថាតើគាត់មានបានទទួលលិខិតនេះឬទេ។
-ចំពោះ ការប្រៀបធៀបតេស្ត៍មនុស្សទៅបញ្ជី និងពីបញ្ជីទៅមនុស្ស៖ ការប្រៀបធៀបនេះ គឺមិនអាចធ្វើទៅបានទេ។ ទីមួយគឺយើងធ្វើការសំភាស៍អ្នកមានសិទ្ធិបោះឆ្នោត ដើម្បីអោយដឹងថា តើពួកគាត់មានឈ្មោះក្នុងបញ្ជីឬទេ ដើម្បីរកភាពពេញលេញ។ បន្ទាប់មកយើងធ្វើការស្វែងរកមនុស្ស ដែលមានឈ្មោះក្នុងបញ្ជីរួចហើយ ដើម្បីថាតើជាមនុស្សពិតឬយ៉ាងណាដើម្បីរកសុពលភាព។ ដូច្នេះហើយទិន្នន័យទាំងពីរ មិនអាចធ្វើការប្រៀបធៀបគ្នា ឬបូកបញ្ចូលគ្នាឡើយ។
លោកស្រី Laura Thornton បាន លើកឡើងថា "ដូចដែលឯឧត្តម បានជ្រាប នៅក្នុងការធ្វើសវនកម្មឆ្នាំ២០០៨ ទិន្នន័យរបស់ភាពពេញលេញ និងភាពត្រឹមត្រូវក៏ខុសគ្នាដែរ ហើយនេះ ករណីនេះតែងតែរកឃើញនៅក្នុងការធ្វើសវនកម្មនៅទូទាំងពិភពលោក"។
លោកស្រី ឡូរ៉ា ថនថុន បានបញ្ជាក់បន្ថែមថា "ចំពោះអ្នកបោះឆ្នោតមិនដឹង (១០.៤%) គឺអ្នកបោះឆ្នោត ដែលពួកយើងព្យាយាមរក តែមិនឃើញ។ ជាដំបូងពួកយើងបានធ្វើការបញ្ជាក់ដោយជួបជាមួយប្រធានភូមិ អ្នកនៅក្នុងសហគមន៍ រួមមាន អ្នកនៅទីវត្តអារាម មន្ត្រីប៉ូលិស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងសហគមន៍។ បន្ទាប់មកយើង បានធ្វើការស្វែងរក ឬពិនិត្យឡើងវិញ ដោយដាក់ពង្រាយអ្នកចុះសំភាស៍ម្តងទៀត ឬដោយទូរស័ព្ទ ទៅកាន់ប្រធានភូមិ ដើម្បីធ្វើការបញ្ជាក់ចុងក្រោយ"។
លោកស្រី បន្តថា ចំពោះការយល់ឃើញរបស់អ្នកឆ្លើយដែលថា ការចុះឈ្មោះ គឺមានលក្ខណៈងាយស្រួល និងសាមញ្ញ៖ ប្រសិនបើមើលអោយជាក់ស្តែង ទិន្នន័យ ៩៧% គឺសំដៅលើអ្នកដែលមានឈ្មោះនៅក្នុងបញ្ជី មិនមែនអ្នក ដែលមានសិទ្ធិបោះឆ្នោតទាំងអស់នោះទេ។
លោកស្រី បានបន្ថែមថា ការយល់ឃើញរកប្រជាពលរដ្ឋ គឺជាចំនុចខុសគ្នាជាមួយនឹងការវាស់វែងបែបវិទ្យាសាស្ត្រ ទៅលើគុណភាពនៃបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលធ្វើការវិភាគទៅលើ ៣ ចំនុច ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត (ភាពពេញលេញ ភាពសុពលភាព និងភាពត្រឹមត្រូវ)។
សូមរម្លឹកថា ការលើកឡើងរបស់ប្រធានអង្គការ NDI ខាងលើនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក ទេព នីថា បានសរសេរលិខិតពីរដាច់ដោយឡែកពីគ្នា ពាក់ព័ន្ធនឹងសវនកម្មលើបញ្ជីឈ្មោះអ្នកបោះឆ្នោត ឆ្នាំ២០១២ ដែលរៀបចំដោយអង្គការ នីកហ្វិច អង្គការ NDI និងវិទ្យាស្ថានសិក្សាជាន់ខ្ពស់ ដែលបានចេញផ្សាយកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣។
គ.ជ.ប. បានស្នើសុំទិន្នន័យមួយចំនួន ទាក់ទងនឹងការធ្វើសវនកម្មបញ្ជីបោះឆ្នោត ឆ្នាំ២០១២ ដែលវិទ្យាស្ថាន NDI បាន ផ្សព្វផ្សាយជាសាធារណៈ។ ចំណែកលិខិតមួយទៀត គ.ជ.ប. ចាត់ទុកថា លទ្ធផលនៃការធ្វើសវនកម្មបញ្ជីបោះឆ្នោត ឆ្នាំ២០១២ នាំឲ្យខ្លួនមានមន្ទិលសង្ស័យ លើរបាយការណ៍នោះ។
សេចក្តីប្រកាសរបស់ គ.ជ.ប. ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ បង្ហាញថា ក្នុងលិខិតរបស់ គ.ជ.ប. ដាក់ទៅកាន់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ សម្រាប់កិច្ចការអន្តរជាតិ NDI គឺ គ.ជ.ប. បានសរសេរថា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃរបាយការណ៍សវនកម្ម ជាមួយនឹងបញ្ជីបោះឆ្នោត គ.ជ.ប. ស្នើសុំពីអង្គការ NDI នូវរបាយការណ៍ ដូចខាងក្រោម៖
១-ឈ្មោះ និងទិន្នន័យអ្នកបោះឆ្នោត ដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយមិនត្រឹមត្រូវ។
២-ឈ្មោះ និងទិន្នន័យអ្នកដែលបានចុះឈ្មោះបោះឆ្នោត ប៉ុន្តែមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
៣-ឈ្មោះ និងទិន្នន័យអ្នកដែលធ្លាប់បានបោះឆ្នោតពីមុន ប៉ុន្តែរកមិនឃើញឈ្មោះក្នុងបញ្ជីបោះឆ្នោត។
៤-ឈ្មោះ និងទិន្នន័យអ្នកដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែរកមនុស្សមិនឃើញ។
៥-កម្រងសំណួរ ដែលបានប្រើក្នុងការធ្វើសវនកម្មបញ្ជីបោះឆ្នោត។
គ.ជ.ប. សង្ឃឹមថា អង្គការ NDI នឹង សម្រួលផ្តល់នូវទិន្នន័យខាងលើ ដូចដែលអង្គការរបស់សហរដ្ឋអាមេរិកនេះ ធ្លាប់បានផ្តល់មក គ.ជ.ប. កាលពីឆ្នាំ២០០៨ កន្លងមក។
កាលពីព្រឹកថ្ងៃទី២១មីនា ឆ្នាំ២០១៣ អង្គការឃ្លាំមើលការបោះឆ្នោត និកហ្វិច រួមជាមួយវិទ្យាស្ថានជាតិប្រជាធិបតេយ្យ សម្រាប់កិច្ចការអន្តរជាតិ របស់អាមេរិក NDI និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវជាន់ខ្ពស់ CAS បានរួម គ្នាធ្វើបង្ហាញពីលទ្ធផលនៃការធ្វើសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត ឆ្នាំ២០១២។ ជាលទ្ធផល អង្គការសង្គមស៊ីវិលទាំងបី រកឃើញនូវភាពមិនប្រក្រតីមួយចំនួន ដូចជា ការលុបឈ្មោះអ្នកបោះឆ្នោត មិនត្រឹមត្រូវ និងមានឈ្មោះខ្មោច ក្នុងបញ្ជីបោះឆ្នោត ជាដើម។
អង្គការទាំងនោះ ក៏បានសម្តែងការព្រួយបារម្ភ អំពីគុណភាពបញ្ជីឈ្មោះបោះឆ្នោត ដែលនឹងត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជាតិ នៅខែកក្កដាខាងមុខ។
លទ្ធផល នៃការធ្វើសវនកម្មលើបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១២ ត្រូវបានអង្គការទាំងបី រកឃើញនូវការធ្លាក់ចុះ នៃគុណភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត បើធៀបនឹងឆ្នាំបោះឆ្នោត កាលពីឆ្នាំ២០០៨។
លទ្ធផលនៃសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត បង្ហាញថា អ្នកមានសិទ្ធិបោះឆ្នោត ៨២,៩% បានចុះឈ្មោះបោះឆ្នោត។ ក្នុងនោះ អ្នកមានឈ្មោះបោះឆ្នោត ត្រឹមតែ ៦៣,៦% ប៉ុណ្ណោះ ដែលរស់នៅទីកន្លែង ដែលពួកគេបានចុះឈ្មោះ។ ចំណែក ១០,៤% មានឈ្មោះក្នុងបញ្ជីបោះឆ្នោត តែរកមនុស្សមិនឃើញ។ រីឯអ្នកមានសិទ្ធិបោះឆ្នោត ចំនួន ៩,៤% ក្នុងបញ្ជីលុបឈ្មោះ គឺត្រូវបានលុបចេញ មិនត្រឹមត្រូវ។
លទ្ធផលនៃការធ្វើសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត របស់អង្គការសង្គមស៊ីវិលខាងលើនេះ ត្រូវបានបង្ហាញដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. កាលពីរសៀលថ្ងៃទី២០មីនាម្សិលមិញ។
ក៏ប៉ន្តែក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ គ.ជ.ប. បានលើកឡើងថា ខ្លួនបានរកឃើញនូវចំណុចមួយចំនួន ដែលមានភាពមិនច្បាស់លាស់ ហើយគួរឲ្យមានការសង្ស័យអំពីភាពត្រឹមត្រូវនៃការធ្វើសវនកម្មលើបញ្ជី បោះឆ្នោតនេះ។
សេចក្តីថ្លែងការណ៍ដដែល ត្រូវបាន គ.ជ.ប. លើកឡើងថា ចំណុចមួយចំនួន មានភាពមិនច្បាស់លាស់នោះ គឺរបាយការណ៍សវនកម្មបង្ហាញថា ការចេញលិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើឲ្យការបោះឆ្នោត ១,៨% ស្មើនឹងជាង ១ ម៉ឺនសន្លឹក។ តាមពិតជាក់ស្តែង ក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១២ កន្លងមកនេះ មេឃុំ ចៅសង្កាត់ បានចេញលិខិតបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតនេះ រហូតទៅដល់ជាង ៤២ ម៉ឺនសន្លឹក។ តួលេខមិនត្រឹមត្រូវនៃរបាយការណ៍សវនកម្មរបស់អង្គការទាំងបីនេះ អាចនាំឲ្យមានការភ័ន្តច្រឡំ នឹងជះឥទ្ធិពលមិនល្អទៅលើការបោះឆ្នោត។
គ.ជ.ប. ក៏បានលើកឡើងទៀតថា របាយការណ៍សវនកម្មរបស់អង្គការទាំងបី ដែលធ្វើសវនកម្មពីមនុស្សទៅបញ្ជីបោះឆ្នោត បង្ហាញថា អ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត មានត្រឹមតែ ៨២,៩%។ ប៉ុន្តែរបាយការណ៍សវនកម្មពីបញ្ជីបោះឆ្នោត ទៅមនុស្ស បង្ហាញថា អ្នកបោះឆ្នោត បានរកឃើញ ៦៣,៦% រស់នៅក្នុងឃុំសង្កាត់, អ្នកបោះឆ្នោតបានរកឃើញ ប៉ុន្តែច្រើនតែអត់នៅកន្លែងនោះ ១៧,១%, អ្នកបោះឆ្នោតបានរកឃើញ ផ្លាស់ប្តូរទីលំនៅ ៧,៤% និងអ្នកបោះឆ្នោត ដែលមិនស្គាល់ ១០,៤% ( ដែលអ្នកធ្វើសវនកម្ម បានទូរស័ព្ទ សួរទៅមេភូមិ )។
ដូច្នេះគ.ជ.ប. បានទាញការសន្និដ្ឋានថា ផ្នែកតាមរបាយការណ៍ខាងលើ ប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានចំនួនជាង ៩០%។
គ.ជ.ប. បានសរសេរក្នុងសេចក្តីប្រកាសរបស់ខ្លួនថា "បើប្រៀបធៀបតួលេខទាំងពីរនេះ ដែលមានភាពខុសគ្នាឆ្ងាយនោះ ឃើញថា មិនអាចគួរឲ្យជឿបាន"។
គ.ជ.ប. ក៏បានបន្ថែមទៀតថា របាយការណ៍សវនកម្មរបស់អង្គការទាំងបីនោះ ក៏បានបង្ហាញថា ៩៧% នៃអ្នកបោះឆ្នោត មានយោបល់ថា នីតិវិធីចុះឈ្មោះបោះឆ្នោតសាមញ្ញ និងងាយស្រួល ក្នុងការចុះឈ្មោះបោះឆ្នោត ហើយមានតែ ១,៣% នៃអ្នកបោះឆ្នោតតែប៉ុណ្ណោះ គ្មានការជឿជាក់ក្នុងដំណើរការនៃការចុះឈ្មោះបោះឆ្នោត។ យោបល់អ្នកបោះឆ្នោតខាងលើនេះ បញ្ជាក់ឲ្យឃើញថា គុណភាពបញ្ជីបោះឆ្នោតឆ្នាំ២០១២ ដែលរៀបចំដោយ គ.ជ.ប. ពុំមានភាពអន់ថយ ជាងបញ្ជីបោះឆ្នោត ឆ្នាំ២០០៨ ដូចការសន្និដ្ឋានរបស់អង្គការទាំងបីនោះឡើយ៕

8 comments:
Thank you Laura Thornton, NDI President. Your decision is greatly appreciated by ALL Khmers. This is a strong mesage to let Youn's Party (CPP) know that their biased NEC is unacceptable by international community. NEC must be reformed first to include some members of opposition party to be valid.
CDNRM-CA
Just wondering how many of you old-timers and/or young ones Khmer spoken like Theary Seng can understand and make sense out of this kind of Khmer-written language!
My inkling is that most of all of you all will be put out of commission by the CPP and the Viet-controlled regime in P. Penh, if not already. Just my thought.
Can't help it
Someone or somebody or a martyr - kill Hun Sen, now!!!
បើង្វៀង សម រង្ស៊ីចុយម្រាយ
ឈ្នៈជា នាយកកៅអីយួន!
ខ្មែរ ជាអ្នកចាញ់ អស់ផ្ទះ-អស់ដី-អស់ប្រទេស!
7:53am
You can't even write khmer language properly. I don't understand what you are trying to say here. You swear that if SR win, his seat is Viet and khmers will lose their houses even country?????? what are you trying to say here? You better go back to school to learn more about how to write, how to response and how to articulate certain situation here, hmmmmmmmmm
CPP dogs often say that Sam Rancy is a former Khmer Rouge whose killed lots of Khmer. Thats why Hun Sen has the right to jail Sam Rancy as a killer.
What education do these CPP dogs have?
Why does NDI refuse to provide evidence to the NEC? It is very simple because of what NDI announced about irregularity of voters registration is based on lying. As long as NDI doesn't provide the proof, they can say whatever they like, but who is going to believe them?
Most of Khmer people believe in the international committee because they professionally work to reach their goal not bias like the National Election Cheater
-អាយួនយៀកកុងវាបានបង្កើត ក្រុមអាខ្មែរវៀតមិញ (CPP)ង្វៀង ហ៊ុន សែន
... អាតាង៉ែន(Ñg̉ùýêṇ Hún Xền)
-អាយួនយៀកកុងវាក៏បានបង្កើត ក្រុមអាខ្មែរវៀតមិញ (CPP)បង្រ្គប់កិច្ចថ្មី គឺ :
អាចោរយួនមានដៃឆ្វេងគឺអាហ៊ុន សែន
ដើរតួជាអ្នកកាន់កាប់អំណាចក្នុងស្រុកខ្មែរយ៉ាងយូរ
ហើយនិងដៃស្ដាំគឺអា សំរាំង តែស៊ី(Ñg̉ùýêṇ Xâm Rắinxý)
ដើរតួជាគណបក្សប្រឆាំងយ៉ាងយូរ។
___________________________________
-អាស្វាបង្រ្គប់កិច្ច ង្វៀង សំរាំង តែស៊ី ,(Ñg̉ùýêṇ Xâm Rắinxý)....(មាន់សម្ល-អាងរត់-ខ្លាចគុក-កំសាកញី)
-មីស្វា-សបង្រ្គប់កិច្ចមេគ្រោះ ង្វៀង មួ សុកហួ....(Ñg̉ùýêṇ Mú Xỏchùà)...មីមេគ្រោះ
-អាស្វាបង្រ្គប់កិច្ច ង្វៀង កឹម សុខា.... (ស្វាស្មោះ)(Ñg̉ùýêṇ Kệm Xỏkhà)
-អាស្វាបង្រ្គប់កិច្ច ង្វៀងសុន ឆៃ....(ពីរដៃរាប់មួយ)
(Ñg̉ùýêṇ Xỏn Chhâý)
_________________________________
-សង្រ្គោះ.............កៅអីចោរយួន
-បំរើ................អាឆ្កែយួនហ៊ុន សែន
-ការពារ..............អាចោរយួន
Post a Comment