ទស្សនៈល្ងីល្ងើ ៖ ឱ ! ឯកឧត្តមទីប្រឹក្សា នាយករដ្ឋមន្ដ្រី ឋានៈស្មើទេសរដ្ឋមន្ដ្រី អើយ...!
ទស្សនៈល្ងីល្ងើរបស់នាយខ្វែក ហៅនាយស៊ីឈ្នួល
Wednesday, 06 March 2013
ដោយ ៖ នាយខ្វែក
Dap-news
ភ្នំពេញ ៖ ម្សិលមិញ ក្រោយសម្រាក បាយថ្ងៃត្រង់ហើយ នាយខ្វែកក៏ទៅអង្គុយផឹកកាហ្វេ នៅហាងមួយ ជាប់ខាងក្រោយ របងក្រុមហ៊ុនអគ្គិសនី អានកាសែត កំដរអារម្មណ៍លេង ។
ក្នុងចំណោម អត្ថបទ ដែលកាសែតជា ច្រើន បានធ្វើការចុះផ្សាយ នាយខ្វែកមាន ការចាប់អារម្មណ៍ ទៅលើអត្ថបទ មួយ ដែលចុះផ្សាយក្នុងកាសែត ភ្នំពេញប៉ុស្ដិ៍ ជាភាសាខ្មែរ ត្រង់ទំព័រទី២ ខាងក្នុងដែលមានចំណងជើងថា “អគ្គិសនីកម្ពុជាកាន់តែ ធ្វើឱ្យអ្នកជាវធុញទ្រាន់” ដែលសរសេរ ជាទី ប្រឹក្សា ផ្ទាល់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជា ឋានៈស្មើទេសរដ្ឋមន្ដ្រី ។
មិនឱ្យនាយខ្វែកចាប់អារម្មណ៍យ៉ាង ម៉េចនឹងកើត បើខ្លឹមសារក្នុងអត្ថបទ
លោកទីប្រឹក្សាបានសរសេររិះគន់មេ អង្គភាព អគ្គិសនី កម្ពុជា យ៉ាងចាស់ ដៃ ពីរឿងភ្លើង អគ្គិសនី នាពេល បច្ចុប្បន្ន នេះ ឆេះដាច់ ដាច់ ឆេះ... ដូចអំពិល អំពែក រហូត ដល់ សរសេរ ចោទប្រកាន់ មេអគ្គិសនី ថាជា មន្ដ្រីឡើង បុណ្យ តាមសែ ស្រឡាយ ទៀតផង ។
ក្នុង នោះ អ្នករិះគន់ ក៏បាន សរសេរ ថា ជិត ដល់ រដូវ បោះឆ្នោត ហើយ មិនគួរណា លោក អគ្គិសនី ធ្វើឱ្យ ប្រជាជន ក្ដៅ ក្រហាយ ដូច្នេះសោះ ! គួរណាយ៉ាងហោចណាស់ត្រូវ មាន សេចក្ដីបញ្ជាក់ ពីមូលហេតុ នៃការដាច់ ភ្លើង តាមចិត្ដបែបនេះដែរ ស្របពេលដែល ផ្ទះនាយខ្វែកពេលខ្លះ ក៏ដាច់ភ្លើងពេលយប់នឹងគេដែរនោះ ។
ខណៈនាយខ្វែក អានអត្ថបទដែល សរសេរ ដោយទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី មានឋានៈស្មើ ទេសរដ្ឋមន្ដ្រីចប់ ស្របពេល នៅក្បែរនោះ មានមន្ដ្រីអគ្គិសនី ៤-៥ នាក់ កំពុងអង្គុយ ផឹកកាហ្វេដែរនោះ នាយខ្វែកក៏រំកិលកៅអី ទៅក្បែរ ដើម្បីសួរនាំឱ្យអស់ចម្ងល់ ណាមួយ ចង់សួរពួកគាត់ ចំពោះអត្ថបទ លិខិតមិត្ដ អ្នកអាន ដែលកាសែតភ្នំពេញប៉ុស្ដិ៍ ចុះ ផ្សាយ តើពួកគាត់មានយោបល់បែបណា ដែរ ?
គ្រាន់តែនាយខ្វែកសួរភ្លាម លោកម្នាក់ ទំនងជាភ្ញាក់នឹងដំណឹងថ្មី រិះគន់មេរបស់ខ្លួន នោះ ក៏យកភ្នំពេញប៉ុស្ដិ៍ពីដៃនាយខ្វែ កទៅ អានមួយចប់ រួចហើយដាក់កាសែតចុះទៅ លើតុ លើកកែវកាហ្វេបឺត រួចគាត់ក៏ឆ្លើយ តបមកនាយខ្វែកខ្ញុំថា ៖
មន្ដ្រីអគ្គិសនី ៖ លោកប្អូនអើយ ការរិះ គន់របស់អ្នក សរសេរអត្ថបទមិនជាត្រឹម ត្រូវនោះទេ ហើយអ្នកសរសេរអត្ថបទរិះ គន់ មានតួនាទីដល់ ទៅទីប្រឹក្សាផ្ទាល់ នាយករដ្ឋមន្ដ្រី ឋានៈស្មើទេសរដ្ឋមន្ដ្រីទៀត បើប្រជាពលរដ្ឋសាមញ្ញ ជាអ្នកសរសេររិះ គន់ មិនជាបញ្ហាអ្វីទេ ធ្វើម៉េចប្រជាពលរដ្ឋ ពេលខ្លះគាត់រវល់រកស៊ីទទួលទាន ពេលខ្លះ គាត់មិនសូវយល់ពីការអភិវឌ្ឍន៍ របស់ ប្រទេសជាតិ គាត់មិនសូវមើល ស្ដាប់ ឬ អានព័ត៌មាន ដល់តែភ្លើង ផ្ទះគាត់ងៀកដាច់ៗ គាត់តែងតែរិះគន់ ឬចោទប្រកាន់ មកលើអង្គ ភាពអគ្គិសនី វាជារឿងធម្មតា ទេ ។ ប៉ុន្ដែ អ្នកមានឋានៈដល់ទៅ ទីប្រឹក្សា ផ្ទាល់ របស់ នាយករដ្ឋមន្ដ្រី ឋានៈស្មើ ទេសរដ្ឋមន្ដ្រី ទៅទៀត ដល់តែ គាត់មក សរសេ រ រិះ គន់បែបនេះ មាន ន័យថា គាត់មិនបាន ដឹង ពីការ អភិ វឌ្ឍន៍ របស់ ប្រទេស មិនបានមើល ឬអាន ព័ត៌មាន ដូចប្រជាពលរដ្ឋ ដែរ បើបែប នេះ តើគាត់ ធ្វើទីប្រឹក្សា ផ្ដល់យោបល់ ផ្ដល់ មតិ ដល់ប្រមុខ រាជរដ្ឋាភិបាល ម្ដេច នឹងកើត ទៅ ?
មន្ដ្រីអគ្គិសនីរូបនេះ បានបន្ដថា ការ ដែលឧស្សាហ៍ដាច់ភ្លើង នៅរាជធានីភ្នំពេញ ទីរួមខេត្ដកណ្ដាល និងខេត្ដកំពង់ស្ពឺ បច្ចុប្បន្ន នេះ ដូចអ្វីដែល លោក ទីប្រឹក្សានាយករដ្ឋ មន្ដ្រីសរសេរអត្ថបទរិះគន់នោះ វាមិនមែន មកពីមន្ដ្រីអគ្គិសនីអសមត្ថភាព ឬក៏ធ្វេស ប្រហែស ធ្វើឱ្យចរន្ដអគ្គិសនី ដាច់ញឹកញាប់ ហើយមិនជូនដំណឹងឱ្យប្រជាពលរដ្ឋ បាន ដឹងនោះទេ តាមពិតខាងអង្គភាពអគ្គិសនី បានចេញសេចក្ដីជូនដំណឹង ផ្សព្វផ្សាយជា សាធារណៈដល់ អតិថិជនរបស់ខ្លួន តាំងពី ខែវិច្ឆិកា ឆ្នាំ ២០១២ មក ម្ល៉េះ ពីរឿងខ្វះខាតភ្លើង ហើយតំបន់មួយចំនួននៅរាជ ធានីភ្នំពេញ ទីរួមខេត្ដកណ្ដាល និងខេត្ដ កំពង់ស្ពឺ ប្រឈមមុខទៅនឹងការដាច់ចរន្ដ អគ្គិ សនី ប្ដូរវេនចាប់ពីខែធ្នូ ឆ្នាំ ២០១២ រហូតដល់ខែមិថុនា ឆ្នាំ ២០១៣ ទើបមាន ចរន្ដអគ្គិសនី ប្រើគ្រប់ គ្រាន់វិញ ។
ដោយការខ្វះចរន្ដអគ្គិសនីនេះ ក៏មិន មែនបណ្ដាលមកពីអង្គភាពអគ្គិសនី អសមត្ថភាពអ្វីដែរ គឺបណ្ដាលមកពីតម្រូវ ការប្រើប្រាស់វាមានការកើនឡើង ជា ពិសេសនៅរដូវប្រាំង ដោយសារតែ ប្រទេសជាតិមានការរីកចម្រើន ហើយខែ ប្រាំងវារីអគ្គិសនីគិរីរម្យ និង កំចាយមិន មានទឹកគ្រប់គ្រាន់ ទើបធ្វើ ឱ្យ ការផលិត ចរន្ដអគ្គិសនី មិនបានគ្រប់គ្រាន់តាមតម្រូវ ការ តែនៅក្រោយខែមិថុនា ឆ្នាំ ២០១៣ រោងចក្រអគ្គិសនី ប្រើដោយធ្យូង ថ្ម មានកម្លាំង ៥០០ម៉េហ្គាវ៉ាត់ នៅខេត្ដព្រះ សីហនុ ព្រមទាំងវារីអគ្គិសនីនៅកោះកុង និងពោធិ៍សាត់ចំនួន ៣ មានកម្លាំង៧០០ មេហ្គាវ៉ាត់ សាងសង់ហើយនោះ នឹងលែង ខ្វះភ្លើងដូចបច្ចុប្បន្ននេះទៀ តហើយ ។
ដោយឡែកពាក់ព័ន្ធការរិះគន់ថា តំបន់ ផ្ទះអ្នកមានបុណ្យស័ក្ដិ ផ្ទះអ្នកធំ ដូចជាខ្សែ ភូមិគ្រឹះរបស់ឯកឧត្ដម ចម ប្រសិទ្ធ និងឯក ឧត្ដមមានសំណាង ខ្លះទៀត មានសំណាង មិនត្រូវបានគេផ្ដាច់ភ្លើង បើទោះជាផ្ដាច់ក៏ រយៈពេលខ្លី មិនដល់មួយម៉ោងនោះ ត្រូវ បានមន្ដ្រីខាងលើលើកជាសំណួរថា ការ សរសេរអត្ថបទរិះគន់នេះ ទំនងផ្ទះរបស់អ្នក សរសេរ ក៏ឧស្សាហ៍ដាច់ភ្លើងដែរ ។ ដូច្នេះ បើផ្ទះគាត់ដាច់ភ្លើងដែរ ហេតុអ្វីក៏ខាង អគ្គិសនី ហ៊ានផ្ដាច់ ភ្លើងផ្ទះគាត់យូរ បើគាត់មាន ឋានៈជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ដ្រី ឋានៈ ស្មើទេសរដ្ឋមន្ដ្រី ដូចឋានៈលោកទេសរដ្ឋ មន្ដ្រី ចម ប្រសិទ្ធ ដែរនោះ ?។
ក្រោយពីស្ដាប់ មន្ដ្រីអគ្គិសនីខាងលើ បកស្រាយ នាយខ្វែកយើងចេះតែគិតថា ធ្វើដល់ទីប្រឹក្សាផ្ទាល់ នាយករដ្ឋមន្ដ្រីហើយ មិនដឹងពីរឿងប្រទេសជាតិ មានការរីក ចម្រើន មានការអភិវឌ្ឍន៍រាល់ថ្ងៃ រដូវ ប្រាំងតម្រូវការភ្លើងប្រើប្រាស់ ខ្ពស់ ឯវារី អគ្គិសនីខ្លះមិនមានទឹកសម្រាប់ ផលិតទើប ធ្វើឱ្យភ្លើងខ្វះ ចុះទម្រាំដល់ នាយខ្វែកបុណ្យ ស័ក្ដិត្រឹមជាស្មេរ ប្រជាពលរដ្ឋខ្លះគ្រាន់តែ ជាអ្នករត់ម៉ូតូលក់បន្លែ នៅតាមផ្សារទៀត តើឱ្យគាត់ដឹងម៉េចនឹងកើត ទៅរឿងអីពេល ភ្លើងដាច់ពួកគាត់មិនជេររដ្ឋាភិ បាលនោះ ។
ឱ ! ឯកឧត្តមទីប្រឹក្សាអើយ...! បើតែយ៉ាងហ្នឹង.ៗ...! ផ្ដល់យោបល់ឱ្យនាយករដ្ឋមន្ដ្រីយ៉ាងម៉េចទៅ ៕
2 comments:
It sounds like the pro-hunsen DAP has changed its tune a lot lately.
Especially Yesterday, when the bulldozers demolished people's houses in Steung Hao, KG Some, DAP comdemed this action openly which is very unusual.
Baay Kdaing
Election time, the CPP tends to ease their tone. Wait for the after election, CPP will return to their true colour
Post a Comment