Monday, April 01, 2013

បទ​វិភាគ៖ តើ​គណបក្ស​សង្គ្រោះ​ជាតិ ​ជា​បក្ស​ ព្យុះ​ក្នុង​ក្អម​ ឬ​ក្រៅ​ក្អម?

ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ
Provided Photo
លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១២​ឆ្នាំ ពី​បទ​បំផ្លាញ​បង្គោល​ព្រំដែន បទ​ក្លែង​បន្លំ​ឯកសារ​ផែនទី បទ​បរិហារ​កេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត។

ដោយ ទេព សុរ៉ាវី
2013-03-30 RFA

ខណៈ​ការ​បោះឆ្នោត​ខិត​ជិត​មក​ដល់ លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី បាន​ព្យាយាម​ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស សិទ្ធិ​មនុស្ស និង​បង្កើត​គណបក្ស​ថ្មី​ដែល​មាន​ឈ្មោះ​ថា "គណបក្ស​សង្គ្រោះ​ជាតិ"។ គណបក្ស​ថ្មី​នេះ​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​រិះគន់​ថា គ្រាន់​តែ​ជា​គណបក្ស​ព្យុះ​ក្នុង​ក្អម​ប៉ុណ្ណោះ និង​គ្មាន​ឥទ្ធិពល​អ្វី​ទាក់ទាញ​រក​សំឡេង​ឆ្នោត​ឲ្យ​គាំទ្រ​បាន​ទេ។

តើ​គណបក្ស​សង្គ្រោះ​ជាតិ ពិត​ជា​គណបក្ស​ព្យុះ​ក្នុង​ក្អម​ដូច​ការ​លើក​ឡើង​មែន​ឬ​ទេ?
គណបក្ស​កាន់​អំណាច​តែង​ឡកឡឺយ​ចំពោះ​គណបក្ស​ប្រឆាំង ជួន​កាល​ថា​ជា​គណបក្ស​បញ្ឆោត ឬ​ជា​គណបក្ស​ដែល​មិន​អាច​មាន​ឥទ្ធិពល​អ្វី​ធំដុំ ប្រៀប​ដូច​ជា​ព្យុះ​ក្នុង​ក្អម​ជាដើម។
ក្នុង​ចំណោម​គណបក្ស​នយោបាយ​នានា​ដែល​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​កន្លង​មក​នៅ​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ជា​គណបក្ស​ប្រឆាំង និង​ជា​គូ​ប្រជែង​លេចធ្លោ​ធំ​តែ​មួយ​គត់​ជាមួយ​គណបក្ស​កាន់​អំណាច។ រីឯ​គណបក្ស​ហ៊្វុនស៊ិនប៉ិច វិញ ថ្វី​តែ​ធ្លាប់​ជា​គូ​ប្រជែង​សំខាន់​ជាមួយ​គណបក្ស​ប្រជាជន កាល​ពី​បោះឆ្នោត​ជាតិ​សម័យ​អ៊ុនតាក់ (UNTAC) ក្នុង​ឆ្នាំ​១៩៩៣ នៅ​ពេល​នេះ​លែង​ជា​គណបក្ស​ប្រឆាំង​ទៀត​ហើយ។ លោក ហ៊ុន សែន នា​ពេល​ថ្មីៗ​នេះ​បាន​ញាក់​រួច​ទៅ​ហើយ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចូល​រដ្ឋាភិបាល​ចម្រុះ​ម្តង​ទៀត​ក្រោយ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា។

តើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​តែ​កកើត​នេះ អាច​មាន​ឥទ្ធិពល​ទាញ​រក​ប្រជាប្រិយភាព​ពី​ម្ចាស់​ឆ្នោត​នោះ​ទេ? ការ​ដែល​លោក សម រង្ស៊ី មិន​ពើង​ទ្រូង​ដាក់​លោក កឹម សុខា ទៀត ហើយ​ងាក​ទៅ​បន្ទន់​ឥរិយាបថ​ព្រម​ជ្រក​ដំបូង​ស្លាក​គណបក្ស​តែ​មួយ​វិញ គឺ​ជា​ការ​បង្រួប​បង្រួម​កម្លាំង​មួយ​ដែល​មជ្ឈដ្ឋាន​នានា​ចាត់​ទុក​ថា​ជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​អោយ​មាន​តុល្យភាព​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង។

ការ​ចង​សម្ព័ន្ធភាព​រវាង​គណបក្ស​ប្រឆាំង​ធំ​ពីរ​នៅ​ពេល​នេះ ទោះ​ចង់​មិន​ចង់ ក៏​អាច​ធ្វើ​អោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច​យូរ​ជាង​គេ​ក្នុង​តំបន់​អាស៊ី ក៏​អាច​ព្រឺព្រួច​ ដែរ។ ការ​កាត់​ទោស​លោក សម រង្ស៊ី អោយ​ជាប់​ឈ្មោះ​ជា​ទណ្ឌិត ដែល​ឈាន​ទៅ​ដល់​ការ​លុប​ឈ្មោះ​លោក​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ជាដើម ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​ការ​បញ្ចៀស​ឥទ្ធិពល​របស់​គណបក្ស​ប្រឆាំង​នោះ​ឯង។


ដូច​នេះ តើ​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ព្យុះ​ក្នុង​ក្អម ឬ​ក្រៅ​ក្អម?

នោះ ចម្លើយ​អាច​និយាយ​បាន​ថា ប្រសិន​បើ​សម្ព័ន្ធភាព​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស នៅ​តែ​មាន​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​នោះ គណបក្ស​សង្គ្រោះ​ជាតិ អាច​ជា​គណបក្ស​ព្យុះ​ក្រៅ​ក្អម និង​មាន​ឥទ្ធិពល​ឲ្យ​គណបក្ស​ប្រជាជន ជ្រុះ​កៅអី​ខ្លះ​ក្នុង​រដ្ឋសភា​បាន។
គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស មាន​ហ៊ុន​តែ​រៀងៗ​គ្នា​នៅ​ក្នុង​ដៃ។ គណបក្ស​ទាំង​ពីរ​មាន​អាសនៈ​ចំនួន ២៩​រួច​ទៅ​ហើយ​ក្នុង​រដ្ឋសភា​សព្វថ្ងៃ ដូច្នេះ​អាច​និយាយ​បាន​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​អាច​មាន​សំឡេង​គាំទ្រ និង​អាសនៈ​ចំនួន ២៩ បាន​ដែរ។ នេះ​មិន​គិត​ពី​ក្បួន​ខ្នាត​នៃ​ការ​គណនា​រក​ចំនួន​អាសនៈ​ផង។
បើ​គិត​រូបមន្ត​នៃ​ការ​គណនា​រក​អាសនៈ ឬ​កៅអី​ក្នុង​រដ្ឋសភា​វិញ គណបក្ស​ប្រជាជន រឹត​តែ​ព្រួយ​ថែម​ទៀត។ ព្រួយ​ត្រង់​ថា នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​ធំ​ពីរ​រួម​គ្នា​តែ​មួយ និង​មាន​ការ​គាំទ្រ​កាន់តែច្រើន​នោះ សំណល់​នៃ​ការ​គណនា​រាប់ជា​ចំនួន​អាសនៈ អាច​នឹង​ទទួល​ផល​ច្រើន​ទៅ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ រហូត​ធ្វើ​ឲ្យ​គណបក្ស​នេះ​កើន​អាសនៈ​បន្ថែម​លើ​អាសនៈ​ដែល​មាន​ស្រាប់។

ជា​ទូទៅ រូបមន្ត​នៃ​ការ​គណនា​រក​ចំនួន​អាសនៈ ត្រូវ​មើល​ឃើញ​ថា ជា​រូបមន្ត​អយុត្តិធម៌​សម្រាប់​គណបក្ស​តូច​តាច។ សំណល់​នៃ​លទ្ធផល​គុណ​ចែក​ទាំង​នោះ ឬ​និយាយ​ឲ្យ​ស្រួល​ស្តាប់ សំឡេង​ឆ្នោត​របស់​គណបក្ស​ឯ​ទៀត​ដែល​មាន​ចំនួន​គាំទ្រ​មិន​គ្រប់​មួយ​អាសនៈ នឹង​ត្រូវ​បង្វិល​ឲ្យ​ទៅ​គណបក្ស​ដែល​មាន​សំឡេង​គាំទ្រ​ច្រើនភាគ​ច្រើន គណបក្ស​ប្រជាជន តែង​ចំណេញ​ពី​សំណល់​ទាំង​នោះ​រហូត​ធ្វើ​ឲ្យ​កើន​ចំនួន​អាសនៈ​ដោយ​មិន​ខំ​ប្រឹង។ យ៉ាង​ហោច​ណាស់ ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​តូច​តាច ឬ​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ អាច​ប្រមូល​សំឡេង​គាំទ្រ​របស់​ម្ចាស់​ឆ្នោត ចេញ​ពី​ការ​ក្ដោបក្ដាប់​របស់​គណបក្ស​កាន់​អំណាច​បាន​ខ្លះ​ដែរ។

តាម​មើល​ទៅ គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​រក្សា​សន្លឹក​ឆ្នោត​គាំទ្រ​ដដែល ប៉ុន្តែក៏​អាច​នឹង​បាត់​អាសនៈ​ខ្លះ​ក្នុង​រដ្ឋសភា​ទៅ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។

ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​ដង្ហើម​ដល់​នាទី​ចុង​ក្រោយ​នៃ​ការ​បោះឆ្នោត វា​អាច​នឹង​ក្លាយ​ជា​ព្យុះ​ក្រៅ​ក្អម និង​មាន​ផល​ចំណេញ​ច្រើន​ដល់​ប្រជាពលរដ្ឋ។ តែ​វា​ជះ​ឥទ្ធិពល​អាក្រក់​ដល់​គណបក្ស​កាន់​អំណាច។
គណបក្ស​កាន់​អំណាច មិន​មែន​មិន​បារម្ភ​ពី​រឿង​ចង​សម្ព័ន្ធភាព​របស់​គណបក្ស​ប្រឆាំង ដូច​ការ​អះអាង​ជា​ញឹកញយ​នោះ​ទេ។ តែ​គណបក្ស​កាន់​អំណាច មាន​ភាព​ឆ្លាតវៃ និង​ប្ដូរ​យុទ្ធសាស្ត្រ​លឿន​រហ័ស ដើម្បី​ផ្ដួល​ដៃគូ​ប្រជែង​របស់​ខ្លួន។ យុទ្ធសាស្ត្រ​ទាំង​នោះ​ដែល​គេ​ច្រើន​តែ​ធ្វើ​នៅ​មុន​រដូវ​បោះឆ្នោត​ម្តងៗ រួម​មាន ការ​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ប្ដូរ​យុទ្ធសាស្ត្រ​ពង្រឹង​ឡូត៍​នេសាទ ការ​ប្ដូរ​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​មូលដ្ឋាន និង​ប្ដូរ​យុទ្ធសាស្ត្រ​ផ្សេងៗ​ទៀត ដែល​អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ជាក់ស្តែង​ដែល​មិន​មែន​ជា​អំណោយ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មិន​មាន​នរណា​អាច​ទស្សន៍ទាយ​ចរិត​របស់​អ្នក​នយោបាយ​បាន​ទេ។ នៅ​នាទី​ចុង​ក្រោយ បើ​គណបក្ស​សង្គ្រោះ​ជាតិ ចែក​ចាន​ចែក​ឆ្នាំង​គ្នា​នោះ គណបក្ស​ប្រឆាំង​ទាំង​ពីរ​នេះ អាច​នឹង​បាត់បង់​សំឡេង​គាំទ្រ និង​ធ្លាក់​ប្រជាប្រិយភាព​ភ្លាមៗ ហើយ​អាច​នឹង​ទទួល​អាសនៈ​សភា​តិចតួច​ដូច​ការ​បោះឆ្នោត​មុនៗ​ដែរ។ នៅ​ពេល​នោះ ពាក្យ​ថា​គណបក្ស​ព្យុះ​ក្នុង​ក្អម ឬ​គណបក្ស​បញ្ឆោត អាច​គេ​និយាយ​ត្រូវ​តែ​ម្តង៕

11 comments:

Anonymous said...

Long Live CNRP !!!
Long Live Kampchia !!!

Anonymous said...

វិភាគល្អ

Anonymous said...

What Font is this my Dear Socheata ?! I can hardly read this
text and I have a 43 inches monitor in front of me !!!!!
Is it an original font used by RFA ? People should use this
Font to save ink on hard copy only !!!! The width
of each glyph is so thin. And my Dear RFA, are you still
using Legacy Fonts yet?! Get rid of them please .

small voice said...

ក្នុងនាមកូនខ្មែរយើងមិនចង់បាន តែបក្សសម រង្ស៊ី​នឹងបក្សសិទ្ធមនុស្សប៉ុណ្ណោះទេ! យើងចង់​បានទាំង​បក្ស​តូចៗ រួមនឹងបក្សប្រឆាំងធំផ្តុំកម្លាំង​តែមួយ ដើម្បីប្រឆាំង​នឹងបក្សដែលមើលងាយ​រាស្ត្រខ្មែរ​ថាជាឆ្កែ ។ បើបក្ស​តូចៗអួតថាខ្លួនចង់​ជួយ​រាស្ត្រ​ទន់ខ្សោយមែន ត្រូវចេះ​រួម​រួមគ្នាឡើង​កុំភ្លេចថា អ្វីដែលអស់លោកធ្វើគឺបាន​ផលទៅ​រាស្ត្រនឹង​កូន​ចៅ​អស់លោកដែរ បើលោកធ្វើ​បានរាស្ត្រមិន​ភ្លេចគុណអស់លោក​ទេ ។ បច្ចុប្បន្ន​នេះបើពិតជា​ស្រឡា​ញ់​រាស្ត្រ វិធីគឺមានតែម្យ៉ាង​គត់គឺរួមគ្នា កុំភ្លេចថា​ឆ្នាំ១៩៩៤សម្តេឳលោក​ឈ្នះតែ​៤​សម្លេងទេ កាលនុះមិនសូវមានយួនទេ ឥឡូវនេះច្រើនណាស់ ។ រំលឹកផងដែរថាៈខ្មែររួម​គ្នាខ្មែររស់ បើខ្មែរចង់ធំតែរៀងៗខ្លួន ខ្មែរនិងក្លាយ​ជា​ក្រុម​តូចៗ រស់ជាកុលសម្ពន់ឬជាមេកន្រ្ទាញ ។ សូមមេត្តាលះបង់ភាពអាត្មានិយម រួមគ្នា​ជួយ​រាស្ត្រនឹកូនចៅខ្លួនផង ៕

Anonymous said...

សូមខ្មែរអ្នកផ្កាប់មុខទាំងអស់!
ត្រូវក្រោកឡើងព្រមគ្នា ហើយនាំគ្នា(សាក)រួមជួយ
លេងល្បែងបោះឆ្នោតចាញ់បង្រ្គប់កិច្ចម្ដងទៀត
(ល)មើលឱ្យអាគណបក្សស៊ីឈ្នួល
សង្គ្រោះជាតិស្មែរក្លែងក្លាយផង៕
...តែម្ដងទៀតទេ!

ង្វៀងសាន សូវិត្យ
$$$$$$$$$$ WORLD XMER RADIO....

small voice said...

តម្រូវបន្ទាត់ក្រោមបង្អស់រាស្ត្រនឹងកូនចៅខ្លួនផង ៕

Anonymous said...

ព្យុះ​ =ផោម
ផោម =ព្យុះ​ផោម
គណបក្ស​សង្គ្រោះ​ជាតិ ​ជា​បក្ស​ផោមក្នុង​ក្អម​
ឬ​ផោមក្រៅ​ក្អមដូច​តែគ្នា

-សង្រ្គោះផោម.............កៅអី​​ចោរយួន
-បំរើ................ផោមអាឆ្កែយួនហ៊ុន សែន
-ការពារ..............ផោមអាចោរយួន

Anonymous said...

ព្យុះ​ =ផោម
ផោម =ព្យុះ​ផោម
គណបក្ស​សង្គ្រោះ​ជាតិ ​ជា​បក្ស​ផោមក្នុង​ក្អម​
ឬ​ផោមក្រៅ​ក្អមដូច​តែគ្នា

-សង្រ្គោះផោម.............កៅអី​​ចោរយួន
-បំរើ................ផោមអាឆ្កែយួនហ៊ុន សែន
-ការពារ..............ផោមអាចោរយួន

យល់ទេ ! អាអ្នកស្រែមាយា?

Anonymous said...

បើពិតជាល្បិចកិច្ចកល-ឆាកល្ខោនយួន,
បោះឆ្នោតក្លែងក្លាយចាញ់បង្រ្គប់កិច្ច
បន្លំសង្គ្រោះអាយួនហ៊ុន សែននិងកៅអី​​ចោរយួនមែននោះ,

-លោក សម រង្ស៊ី
-លោក កឹម សុខា
-ពួកអាយួនយៀកកុង គជប
ត្រូវតែមានទោស,សូមឲ្យអស់លោកងាប់តៃហោង!
បើពិតជា:
-សង្រ្គោះ.............កៅអី​​ចោរយួន
-បំរើ................អាឆ្កែយួនហ៊ុន សែន
-ការពារ..............អាចោរយួន
យើងសូមដាក់បណ្តាសាអស់លោកដូចតទៅនេះ,

សូមអស់លោកអារុក្ខអារក្ស អ្នកតា ទេវតាឆ្នាំថ្មី
និងបារមីដ៏ស័ក្តិសិទ្ធិទាំងអស់តាមបំផ្លាញ ពួកអាក្បត់ជាតិទាំងអស់ណា,ទាំងអាខ្វាក់ហ៊ុន សែនឱ្យវាវិនាស ឱ្យងាប់តៃហោង
យ៉ាងវេទនាដោយត្រូវគ្រាប់កាំភ្លើង សៀម នឹងយួន

សូមអុជធូប ៩ សសៃ ហើយថាតាមខ្ញុំ :
ឲ្យអាអ្ហែងស្លាប់តៃហោងនិង:
រន្ទះបាញ់,
ព្រះធរណីស្រូប,
ភ្លើងឆេះផ្ទះ,
ឲ្យធ្លាក់យន្ដហោះ,
ឲ្យលិចទូកកប៉ាល់,
ឲ្យក្រឡាប់ឡាន,
ឲ្យឡានម៉ូតូបុក,
ឲ្យដំរីព្រេច,
ឱ្យពស់ចឹក,
ខ្លាខាំស៊ី,
ក្ដងាប់,
រោគសួត,
រោគទឹកនោមផ្អែម,
លើសឈាម,
ដាច់សរសៃខួរក្បាល,
កើតស្វាយ,
អេដស៍,
ប្រមេះ,
ជម្ងឺគ្រុនចាញ់ ,
គ្រុនឈាម .....និងជម្ងឺនានា !រួមរិតតោងស្អិតជាប់នឹងខ្លួនរហូតដល់វិនាសជីវិតក្បត់ជាតិ
ពីផែនដីខ្មែរនេះទៅ ហោង …!

ស្លាប់មួយទៀតដោយ:
ចំពាមបាញ់ចាប
កាំបិត,
ពូថៅ,
ដាវ ,
ខ្វែវ,
ផ្គាក់,
ព្រួញ,
សរ,
ច្បូក,
លំពែង,
ធ្នូ,
ដំបង,
ព្រនង់,
កាំភ្លើង,
គ្រាប់បែក,
បេសែសិប,
បេសែមួយ,
មីន,
មីនកន្ត្រាក់,
មីនបង្កប់,
មីនក្លេម័រ,
មីនតោន,
កាំភ្លើងធំ,
M16,
79,
A-R 15,
កាំភ្លើងត្បាល់
ឱ្យវាព្រាត់ប្រាសឪពុកម្តាយ បងប្អូន កូនចៅវា ឱ្យក្ររហេមរហាម រងទុក្ខវេទនាចុះនរកអស់៥០០ជាតិ....ហោង …!

សូមឲ្យពួកវាត្រូវបណ្ដាសានេះហោងចុះ
ឱម្មសិទ្ធីស្វាហាយ...........សព្វ រដ្ឋាភិបាល, មន្ដ្រី, រដ្ឋបាល
វិនាសសន្តិអស្សិតោប្រឈូចក្ដិតអាចម៏ ប្រឆាច់ក្ដិតនោម បន្ធូក្ដិតផោម
អូម៉ាសិទ្ធីស្វាហះ ចាក់ក្ដិតស្វាហើម ស្វាណាផើម ស្វាហ្នុងញី ។

Anonymous said...

រួមគ្នាទៅបោះឆ្នោតគឺមិនមែននាំគ្នាទៅសង្រ្គោះជាតិនោះទេ...គឺពិតជានាំគ្នាទៅសម្លាប់ជាតិខ្លួនឯង..! ព្រោះការបោះឆ្នោតបច្ចុប្បន្នវាជាល្បែងលែងបង្រ្គប់កិច្ច..!

Anonymous said...

តើ ខ្សែក្រវា់តក្រហម ព្រច៍ន្ទក្រហម អាចឈ្នះ កុម្មូយនិស្ត៏ក្រហម? គួអស់សំណើច !ក្រហមពុំពេញ ឬ ក្រហមលាក់មុខ?