កម្មកររោងចក្រ Yung Wah តវ៉ាបិទផ្លូវ។រូបថត ផា លីណា
ពួកអាម៉ីអាថោងប្រើហឹង្សាលើមន្ត្រីសហជីព កាលមិនទាន់មានបញ្ជាពីអាឈ្មោល
ក្រសួងចាត់វិធានការលើកូដករណាដែលតវ៉ាបិទផ្លូវ
Monday, 01 April 2013
មុំ គន្ធា ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការងារ
បានប្រាប់ដល់កម្មករនិយោជិតគ្រប់រោងចក្រកាត់ដេរ
និងស្បែកជើងដែលពាក់ព័ន្ធទាំងអស់ថា ក្រសួង និងអាជ្ញាធរ
នឹងធ្វើការអនុត្តយ៉ាងតឹងរ៉ឹងលើកូដករដែលបិទផ្លូវ
ដោយលោកបានស្នើឲ្យកូដករស្វែងរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះ
ប្រសើរជាងធ្វើការតវ៉ាដោយបិទផ្លូវ។
លោក វង សូត រដ្ឋមន្រ្តីក្រសួងការងារ
កាលពីថ្ងៃសុក្របាននិយាយបន្ទាប់ពីការប្រជុំគណៈកម្មការប្រឹក្សាការ
ងារ
(LAC)លើការចុះហត្ថលេខាសម្រាប់ការតម្លើងប្រាក់
ឈ្នួលអប្បបរមាដល់កម្មករថា
ទាំងអស់គ្នាត្រូវធ្វើការពិចារណាឲ្យបានល្អិតល្អន់មុនពេលធ្វើអ្វី
មួយកុំឲ្យប៉ះពាល់ដល់សាធារណជន។លោកបានបញ្ជាក់ថា៖«ការអង្គុយចរចារជាមួយគ្នា ជាមធ្យោបាយប្រសើរបំផុតក្នុងការស្វែងរកដំណោះស្រាយ។ សេរីភាពរបស់យើងអាចធ្វើបានទៅតាមអ្វីដែលច្បាប់បានចែង ប៉ុន្តែថ្មីៗនេះកម្មករ មិនបានគោរពច្បាប់ទេ។ និយាយតាមត្រង់ទៅខ្ញុំ មានការសោកស្តាយនៅពេលដែលកម្មករកាត់ដេរ មានបញ្ហា ហើយពួកគេ បានចាប់ផ្តើមបិទផ្លូវ។ ថាតើវាត្រឹមត្រូវឬអត់ (ក្នុងការធ្វើដូច្នេះ)? ឥឡូវនេះ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាថា បន្ទាប់ពីឃើញបទបញ្ជានេះ យើងមិនអាចធ្វើដូចមុនបានទេ ព្រោះវាជាទម្លាប់អាក្រក់»។
លោក បានបញ្ជាក់ថា នៅពេលដែលពួកគេ មានជម្លោះ តើហេតុអ្វីបានជាពួកគេ មិនចរចាគ្នាដោយសន្តិវិធី ប៉ុន្តែបែរជាបិទផ្លូវសាធារណៈទៅវិញ។
លោក វង សូត បានមានប្រសាសន៍បន្តថា៖«វា មិនត្រឹមតែខ្ញុំទេ ប៉ុន្តែអ្នកផ្សេងទៀត ក៏និយាយថា នោះជារឿងអាក្រក់ ព្រោះពួកគេមានកិច្ចការដែលត្រូវធ្វើ។ តើហេតុអ្វីបានជាពួកគេ ប្រើប្រាស់ផ្លូវសាធារណៈធ្វើដូច្នេះ ឬក៏ថាវាជាផ្លូវរបស់ពួកគេ។ យើង ត្រូវតែធ្វើតាមបញ្ជា។ ប្រសិនបើយើងអនុញ្ញាតឲ្យធ្វើតាមអ្វីដែលគេចង់ នោះវាដូចជាសង្គមមួយមិនមានច្បាប់អញ្ចឹង។ ដូច្នេះយើង ត្រូវតែធ្វើតាមបញ្ជានោះ»។
លោក វង សូត បានសង្កត់ធ្ងន់ថា បញ្ជានោះ នឹងមិនមានប្រសិទ្ធិភាពទេ ប្រសិនបើលោក មិនអនុវត្តឲ្យបានម៉ឺងម៉ាត់។
កម្មករម្នាក់នៅឯរោងចក្រ Yung Wah Industrial (Cambodia) នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយកាលពីថ្ងៃម្សិលមិញថា ពួកគេ មិនចង់បិទផ្លូវទេ ប៉ុន្តែពួកគេ គ្មានជម្រើសដើម្បីបង្ខំឲ្យអាជ្ញាធរ ឬថៅកែចាត់វិធានការ។
នាង បាននិយាយបន្តថា៖«ពួកគេ (មន្រ្តីរដ្ឋាភិបាល) គិតថា យើង ចង់ឈរក្រោមកំដៅព្រះអាទិត្យដើម្បីបិទផ្លូវណាស់ឬ តាមពិតទៅយើង មិនចង់ទាល់តែសោះ ប៉ុន្តែវា ជាជម្រើសចុងក្រោយរបស់យើងដើម្បីបង្ខំឲ្យពួកគេស្វែងរកដំណោះ ស្រាយឲ្យយើង»។
នាង បានថ្លែងបន្តថា នាង ប្រាកដណាស់ដែលថា កម្មករ នឹងនៅតែបិទផ្លូវ ទោះបីមានបញ្ជាក៏ដោយ។ ដូចនៅរោងចក្រ Yung Wah អញ្ចឹង ខ្ញុំ គិតថា ប្រសិនបើយើង មិនបិទផ្លូវទេ យើង នឹងមិនទទួលបានប្រាក់ខែរហូតមកដល់ពេលនេះ»។
កាលពីថ្ងៃសុក្រសមាជិក LAC បានចុះហត្ថលេខាលើការតម្លើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករដែល តម្លើងពី៦១ដុល្លារ ដល់៨០ដុល្លារក្នុងមួយខែ ហើយវា នឹងមានប្រសិទ្ធិភាពចាប់ពីខែឧសភានេះទៅ៕ NR
1 comment:
AH VONG SOT is taking about taking order from AH HUN SEN to put down dirt poor Cambodian people from demanding a decent living wage! I like to ask AH VONG SOT if the order is to kill Cambodian people and would you do it? If the fucken order is to kill your family and would you do it?
Don't these dirt poor Cambodian people have any options left to find a solution for a living wage? There are no options left for these dirt poor Cambodian workers and this the last option to shut down the road to bring serious attention to corrupt officials and heartless factory officials to answer to their demand for a living wage.
I hope AH VONG SOT doesn't have any of his relatives working in the garment factories otherwise he will be sorry for the rest of his life!!!!!!!!!!!!!
Post a Comment