Monday, April 01, 2013

ក្រុមអាម៉ីអាថោងនិងអនុវត្តន៍ផែនការណ៍បិទទ្វាវ៉ៃឆ្កែ បន្ទាប៉ពីឆ្កែឈ្មោលភ្នែកទោលព្រុះរួច....

 កម្មកររោងចក្រ Yung Wah​ តវ៉ាបិទផ្លូវ។រូបថត ផា លីណា
ពួកអាម៉ីអាថោងប្រើហឹង្សាលើមន្ត្រីសហជីព កាលមិនទាន់មានបញ្ជាពីអាឈ្មោល

ក្រសួង​ចាត់​វិធាន​ការ​លើ​កូដករ​ណា​ដែល​តវ៉ា​បិទ​ផ្លូវ

Monday, 01 April 2013 មុំ គន្ធា ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ រដ្ឋ​មន្រ្តី​ក្រសួង​ការ​ងារ បាន​ប្រាប់ដល់​កម្មករនិយោជិតគ្រប់​រោង​ចក្រ​កាត់​ដេរ និង​ស្បែក​ជើងដែល​​ពាក់​​ព័ន្ធ​ទាំង​អស់​ថា ក្រសួង និង​​អាជ្ញា​ធរ នឹង​ធ្វើការអនុ​ត្ត​យ៉ាង​តឹង​រ៉ឹង​លើ​កូដករ​ដែល​បិទ​ផ្លូវ ដោយ​លោកបាន​​ស្នើ​ឲ្យ​កូដករ​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​បញ្ចប់​ជម្លោះ​ ប្រសើរជាងធ្វើ​ការតវ៉ាដោយបិទផ្លូវ។
លោក វង សូត រដ្ឋ​មន្រ្តី​ក្រសួង​ការ​ងារ ​កាលពី​ថ្ងៃ​សុក្រ​បាន​និយាយ​បន្ទាប់ពីការប្រជុំ​គណៈ​កម្មការ​ប្រឹក្សា​ការ​ ងារ (LAC​)​​លើ​ការ​ចុះ​ហត្ថលេខាសម្រាប់​ការ​តម្លើង​ប្រាក់​ ឈ្នួលអប្បបរមាដល់កម្មករថា​ ទាំង​អស់​គ្នាត្រូវធ្វើការ​ពិចារណា​ឲ្យបាន​ល្អិត​ល្អន់​មុន​ពេល​ធ្វើ​អ្វី​ មួយ​កុំ​ឲ្យប៉ះ​ពាល់​ដល់​សាធារណ​ជន​។
លោក​បាន​បញ្ជាក់​ថា​៖«​ការ​អង្គុយ​ចរចារ​ជា​មួយ​គ្នា ជា​មធ្យោបាយ​ប្រសើរ​បំផុត​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​។​ សេរី​ភាព​របស់​យើងអាចធ្វើបានទៅតាមអ្វីដែលច្បាប់បានចែង ប៉ុន្តែ​ថ្មី​ៗ​នេះកម្មករ មិន​បាន​គោរព​ច្បាប់​ទេ​​។ និយាយ​តាម​ត្រង់​ទៅ​ខ្ញុំ មាន​ការ​សោក​ស្តាយ​នៅពេល​ដែល​​កម្មករ​កាត់​ដេរ មាន​បញ្ហា ហើយ​​ពួក​គេ បាន​ចាប់​ផ្តើម​បិទ​ផ្លូវ​។ ថាតើ​វា​ត្រឹម​ត្រូវ​ឬ​អត់ (​ក្នុង​ការ​ធ្វើ​ដូច្នេះ)​?​ ឥឡូវ​នេះ​ ខ្ញុំចង់​ប្រាប់អ្នករាល់គ្នាថា​ បន្ទាប់​ពី​ឃើញ​បទបញ្ជា​នេះ​ យើង​មិន​អាច​ធ្វើ​ដូច​មុន​បាន​ទេ ព្រោះ​វា​ជា​ទម្លាប់​​អាក្រក់​»​។

លោក បានបញ្ជាក់​ថា នៅ​ពេល​ដែល​ពួក​គេ មាន​ជម្លោះ តើ​ហេតុ​អ្វី​បាន​ជា​ពួក​គេ មិន​ចរចា​គ្នា​ដោយ​សន្តិ​វិធី ប៉ុន្តែ​បែរ​ជា​បិទ​ផ្លូវ​សាធារណៈ​ទៅ​វិញ​។
លោក វង សូត បាន​មាន​ប្រសាសន៍​បន្ត​ថា​៖«​វា មិន​ត្រឹម​តែ​ខ្ញុំទេ ប៉ុន្តែ​អ្នក​ផ្សេង​ទៀត ក៏និយាយ​ថា នោះ​ជា​រឿង​អាក្រក់ ព្រោះពួក​គេមាន​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​។ តើ​ហេតុ​អ្វី​បាន​ជា​ពួក​គេ ប្រើ​ប្រាស់​ផ្លូវ​សាធារណៈ​ធ្វើ​ដូច្នេះ ឬ​ក៏​ថា​វា​ជា​ផ្លូវ​របស់​ពួក​គេ​។ យើង ត្រូវ​តែ​ធ្វើ​តាម​បញ្ជា​។ ប្រសិន​​បើ​យើងអនុ​ញ្ញាត​ឲ្យ​ធ្វើ​​តាម​អ្វី​​ដែល​គេ​ចង់ នោះវាដូចជា​សង្គម​មួយ​​មិន​មាន​ច្បាប់​អញ្ចឹង​។ ដូច្នេះ​យើង ត្រូវ​តែ​ធ្វើ​តាម​បញ្ជា​នោះ​»​។
លោក វង សូត បាន​សង្កត់​ធ្ងន់​ថា បញ្ជា​នោះ នឹង​មិន​មាន​ប្រសិទ្ធិ​ភាព​ទេ ប្រសិន​បើ​លោក មិន​​អនុ​វត្ត​ឲ្យ​បាន​ម៉ឺង​​ម៉ាត់​។
កម្មករ​ម្នាក់​នៅ​ឯ​រោង​ចក្រ Yung Wah Industrial (Cambodia) នៅ​ក្រុង​តា​​ខ្មៅ ខេត្ត​កណ្តាល ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ពួក​គេ មិន​ចង់​បិទ​ផ្លូវ​ទេ ប៉ុន្តែ​ពួក​​គេ គ្មាន​ជម្រើស​ដើម្បី​បង្ខំ​ឲ្យ​អាជ្ញា​ធរ ឬ​ថៅ​កែ​ចាត់​វិធាន​ការ​។
នាង បាន​និយាយ​បន្ត​ថា​៖«​ពួក​គេ (​មន្រ្តី​រដ្ឋា​ភិបាល​) គិត​ថា យើង ចង់​ឈរ​ក្រោម​​កំដៅ​ព្រះ​អាទិត្យ​ដើម្បី​បិទ​ផ្លូវណាស់ឬ តាម​ពិត​ទៅ​យើង មិន​ចង់​ទាល់​តែ​​សោះ ប៉ុន្តែ​វា ជា​ជម្រើស​ចុង​ក្រោយ​របស់​យើង​ដើម្បី​បង្ខំ​ឲ្យ​ពួក​គេ​ស្វែង​រក​ដំណោះ​ ស្រាយ​​ឲ្យ​យើង»​។
នាង បាន​ថ្លែង​បន្ត​ថា​ នាង ប្រាកដ​ណាស់​ដែល​ថា កម្មករ នឹង​នៅ​តែ​បិទ​ផ្លូវ​ ទោះ​បី​មាន​បញ្ជា​ក៏​ដោយ​។ ដូច​នៅ​​រោង​ចក្រ​ Yung Wah អញ្ចឹង ខ្ញុំ គិត​ថា ប្រសិន​បើ​យើង មិន​បិទ​ផ្លូវ​ទេ យើង នឹង​មិន​ទទួល​បាន​ប្រាក់​ខែ​រហូតមកដល់ពេលនេះ»​។
កាល​ពី​ថ្ងៃ​សុក្រ​សមា​ជិក​ LAC បាន​ចុះ​ហត្ថលេខា​លើ​ការ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​​សម្រាប់​កម្មករ​ដែល ​តម្លើង​ពី​៦១​ដុល្លារ ដល់​៨០​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​វា នឹង​មាន​ប្រសិទ្ធិ​ភាព​ចាប់​ពី​ខែ​ឧសភានេះទៅ​៕ NR

1 comment:

Anonymous said...

AH VONG SOT is taking about taking order from AH HUN SEN to put down dirt poor Cambodian people from demanding a decent living wage! I like to ask AH VONG SOT if the order is to kill Cambodian people and would you do it? If the fucken order is to kill your family and would you do it?

Don't these dirt poor Cambodian people have any options left to find a solution for a living wage? There are no options left for these dirt poor Cambodian workers and this the last option to shut down the road to bring serious attention to corrupt officials and heartless factory officials to answer to their demand for a living wage.

I hope AH VONG SOT doesn't have any of his relatives working in the garment factories otherwise he will be sorry for the rest of his life!!!!!!!!!!!!!