Friday, April 26, 2013

គណ​បក្សបក្ស​សង្គ្រោះ​ជាតិ​ទុក​ពេល​១សប្តាហ៍​ឲ្យ​គ.ជ.ប ឆ្លើយ



លោក​កឹម សុខា អនុប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​នៅ​ទីលាន​ប្រជា​ធិបតេយ្យ ក្នុង​អំឡុង​ពេល​ធ្វើ​ការ​តវ៉ា​ទាម​ទារ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​។ រូបថត Scott Howes
Thursday, 25 April 2013
មាស សុខជា
The Phnom Penh Post



ភ្នំពេញៈ កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​មាន​នគរបាល កង​រាជ​អាវុធហត្ថ រាប់​រយ​នាក់​ព្រម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ​១០​គ្រឿង​បាន​ដាក់​ពង្រាយ​នៅ​ជុំវិញ​ក្រុម​អ្នក​ចូល​រួម​ការ​ជួប​ជុំ​គ្នា​របស់​គណបក្ស​ប្រឆាំង​កាល​ពី​ម្សិលមិញ នៅ​សួន​ប្រជា​ធិបតេយ្យ​នៅ​ជិត​វត្ត​ភ្នំ​ដើម្បី​រារាំង​ការ​ហែ​ក្បួន​របស់​ក្រុម​អ្នក​ជួប​ជុំ​ទាំង​នោះ។
ដូច​ការ​គ្រោង​ទុក​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​រៀប​ចំ​គម្រោង​ក្នុង​ការ​តវ៉ា​ជាមួយ​សមាជិក​ចំនួន​៤០០០​នាក់ ហើយ​បន្ទាប់​មក​នឹង​ហែ​ក្បួន​ទៅ​ការិយាល័យ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប)​ដើម្បី​ដាក់​ញត្តិ​ទៅ​ថ្នាក់​ដឹក​នាំ​គ.ជ.ប ទាម​ទារ​ឲ្យ​កែ​ទម្រង់​សមាសភាព គ.ជ.ប ទៅ​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ​និង​អង្គការ​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត។

ដូច​ដែល​បាន​គ្រោង​ទុក​នៅ​ព្រឹក​ថ្ងៃ​ពុធ​ក្រុម​អ្នក​តវ៉ា​ប្រមាណ​៣​ពាន់​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​សួន​ប្រជា​ធិបតេយ្យ ប៉ុន្តែ​គម្រោង​ដង្ហែ​ក្បួន​មិន​បាន​ធ្វើ​ឡើង​ទេ​ដោយ​សារ​នៅ​ម៉ោង​១០​ព្រឹក មន្រ្តី គ.ជ.ប ឈ្មោះ សាន តាំង​ស៊ី​ឌឿន បាន​មក​យក​ញត្តិ​ពួក​គេ​នៅ​កន្លែង​តវ៉ា​ដោយ​សន្យា​ថា នឹង​យក​ញត្តិ​នេះ​ទៅ​ដាក់​ជូន​ថ្នាក់​ដឹក​នាំ គ.ជ.ប។

លោក​តាំង​ស៊ីឌឿន បាន​ថ្លែង​ថា​៖«ខ្ញុំ​សន្យា​ថា​នឹង​យក​ញត្តិ​នេះ​ទៅ​ដាក់​ជូន​ថ្នាក់​ដឹក​នាំ​គ.ជ.ប ពិនិត្យ​និង​ដោះ​ស្រាយ។
ខ្ញុំ​ជា​មន្រ្តី​ដែល​ចាត់​មក​ដោយ គ.ជ.ប ជា​តំណាង​មក​ទទួល​ញត្តិ​»
ទោះ​យ៉ាង​ណា លោក សាន តាំងស៊ីឌឿន មិន​បាន​សន្យា​ទេ​ថា​តើ​ញត្តិ​នេះ​នឹង​ត្រូវ​ដោះ​ស្រាយ​នៅ​ពេល​ណា​និង​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន​ហើយ​ក៏​មិន​បញ្ជាក់​ថា​តើ​នឹង​ទទួល​លទ្ធផល​បែប​ណា​ដែរ បន្ទាប់​ពី​ការ​ពិនិត្យ​របស់​មន្ត្រី គ.ជ.ប។
 
ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​កំណត់​ពេល​មួយ​សប្តាហ៍​ឲ្យ គ.ជ.ប ដោះ​ស្រាយ​ធ្វើ​ឲ្យ​មាន​កំណែ​ទម្រង់​ការ​បោះឆ្នោត​បើ​មិន​ដូច្នោះ​ទេ គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​នឹង​បន្ត​ធ្វើ​បាតុកម្ម។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​ចូល​រួម​ការ​តវ៉ា​តាម​រយៈ​ឧបករណ៍​បំពង​សំឡេង
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា លោក កឹម សុខា ថ្លែង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា គឺជា​គូ​ប្រកួត​ប្រជែង​ធំ​បំផុត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​គណបក្ស​មាន​ក្តី​បារម្ភ​ខ្លាំង​ណាស់​ចំពោះ​ការ​មិន​ខ្វាយ​ខ្វល់​ចំពោះ គ.ជ.ប និង​រដ្ឋាភិបាល​កម្ពុជា​ដែល​មិន​ទទួល​យក​អនុសាសន៍​អង្គការ​សហ​ប្រជាជាតិ​អង្គការ​អន្តរជាតិ និង​អង្គការ​ក្នុង​ស្រុក​នានា ដែល​សុំ​ឲ្យ​មាន​កំណែ​ទម្រង់​ដំណើរការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ដើម្បី​ឲ្យ​មាន​ភាព​យុត្តិធម៌ និង​សេរី ដែល​អាច​ទទួល​យក​បាន។

លោក កឹម សុខា បាន​ថ្លែង​បន្ត​ថា​៖ « ប្រសិន​បើ គ.ជ.ប និង​រដ្ឋាភិបាល​នៅ​តែ​យក​បញ្ជី​អ្នក​បោះ​ឆ្នោត​ដែល​ខុស​នេះ​មក​ប្រើ​ដោយ​មិន​មាន​ការ​កែ​តម្រូវ​គឺ​មាន​ន័យ​ថា​វា​ជា​ការ​ប៉ុន​ប៉ង​ពិត​ប្រាកដ​ក្នុង​ការ​បំពាន​លើ​សិទ្ធិ​របស់​អ្នក​បោះ​ឆ្នោត​និង​បែរ​ចេញ​ពី​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​ដែល​អាច​នឹង​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​រក​អស្ថិរភាព​នយោបាយ​»

លោក​បន្ត​ថា​ការ​បោះឆ្នោត​មួយ​ដែល​មាន​ភ័ស្តុតាង​យ៉ាង​ពិត​បង្ហាញ​ថា​វា​មិន​មាន​តម្លាភាព និង​រក​ឃើញ​ដោយ​អ្នក​ជំនាញ​បោះ​ឆ្នោត​វា​ជា​ការ​បោះ​ឆ្នោត​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​។ ដូច្នេះ​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​បែប​នេះ​គឺជា​រដ្ឋាភិបាល​ដែល ខុស​ច្បាប់។

លោក​ថ្លែង​បន្ត​ថា៖ «យើង​អំពាវនាវ​ទៅ​សហគមន៍​អន្តរជាតិ​ជា​ពិសេស​ប្រទេស​ហត្ថលេខី​ទាំង​ឡាយ​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ ១៩៩១​សូម​ដាក់​សម្ពាធ​មក​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​រៀប​ចំ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ឲ្យ​មាន​យុត្តិធម៌ និង​សេរី និង​អាច​ទទួល​យក​បាន»

លោក​បន្ត​ថា៖ «ប្រសិន​បើ គ.ជ.ប យក​ចិត្ត​ទុក​ដាក់​នឹង​អនុសាសន៍​របស់​អង្គការ​សហ​ប្រជា​ជាតិ​អង្គការ​អន្តរជាតិ និង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​មាន​ន័យ​ថា គ.ជ.ប អាច​ជា​របស់​ប្រជាជន​ខ្មែរ​ប៉ុន្តែ​ប្រសិន​បើ គ.ជ.ប មិន​យក​ចិត្ត​ទុក​ដាក់​ទេ វា​មាន​ន័យ​ថា គ.ជ.ប ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ធ្វើ​តាម​បញ្ជា​របស់​រាជ​រដ្ឋាភិបាល​»

លោក កឹម សុខា បន្ថែម​ថាក្នុង​ករណី គ.ជ.ប និង​រដ្ឋាភិបាល​នៅ​តែ​មិន​ទទួល​យក​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ អង្គការ​អន្តរជាតិ និង​អង្គការ​ក្នុង​ស្រុក​នានា​និង​របស់​គណបក្ស​នយោបាយ​ដើម្បី​រៀប​ចំ​ការ​បោះ​ឆ្នោត​សេរី​និង​យុត្តិធម៌​អ្នក​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​និង​ក្នុង​ពិភពលោក​នឹង​ទាម​ទារ​ឲ្យ​សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់ ការ​បោះ​ឆ្នោត​ខុស​ច្បាប់​និង​រដ្ឋាភិបាល​ខុស​ច្បាប់​នេះ

នៅ​ពេល​ទាក់​ទង​កាល​ពី​ម្សិល​មិញ​អគ្គ​លេខាធិការ គ.ជ.ប លោក ទេព នីថា ថ្លែង​ថា​លោក​បាន​ឃើញ​ញត្តិ​នោះ​ហើយ​ហើយ​បាន​ហៅ​អត្ថន័យ​នៃ​ញត្តិ​នោះ​ថា​មាន​លក្ខណៈ​ដូច​មុន​ដដែលៗ​ដែល​វា​មិន​មែន​ជា​សមត្ថកិច្ច​របស់ គ.ជ.ប ហើយ​ដែល គ.ជ.ប បាន​ពន្យល់​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​រួច​ហើយ​នៅ​ក្នុង​កិច្ច​ប្រជុំ​កាលពី​ពេល​មុន​។ លោក​បន្ត​ថា​ការ​ទាម​ទារ​ឲ្យ​គ.ជ.ប​ធ្វើ​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ​វា​មិន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ពិត​របស់​កម្ពុជា​នោះ​ទេ។

លោក ទេព នីថា ថ្លែង​បន្ត​ថា៖ «វា​មិន​មាន​ច្បាប់​ណា​មួយ​តម្រូវ​ឲ្យ​ពិនិត្យ​បញ្ជី​អ្នក​បោះ​ឆ្នោត​ឡើង​វិញ​ម្តង​ទៀត​ទេ​។ អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ​មិន​ស៊ី​នឹង​ស្ថានភាព​នៅ​កម្ពុជា ទេ​។ យើង​ធ្វើ​តាម​ច្បាប់ គ.ជ.ប។ គាត់​មិន​អាច​ដាក់​សម្ពាធ​មក​លើ​យើង​បាន​ឡើយ​»

ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ លេខា​ផ្ទាល់​របស់​សម្តេច​ម៉ែ នរោត្តម មុនិនាថ​សីហនុ បាន​ថ្លែង​ថា​ព្រះ​អង្គ​បាន​ចូល​រួម​នៅ​ក្នុង​ការ​តវ៉ា​នេះ គឺ​ដើម្បី​ទាម​ទារ​ឲ្យ​មាន​កំណែ​ទម្រង់​សមាសភាព គ.ជ.ប ពី​ព្រោះ​អី គ.ជ.ប គឺជា​ឧបករណ៍​របស់​គណបក្ស​កុម្មុយនីស្ត។

ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ បាន​ថ្លែង​បន្ត​ទៀត​ថា ៖ «ប្រសិន​បើ​រដ្ឋាភិបាល​ចង់​ឲ្យ​ប្រជាជន​ជឿ​ជាក់​ថា​គ.ជ.ប ឯករាជ្យ​អាច​ជឿ​ទុក​ចិត្ត​បាន​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​គ្រួសារ​រាជវង្ស​ស្ថិត​នៅ​ក្នុង​សមាសភាព គ.ជ.ប​»

ព្រះ​តេជគុណ លី ចាន់ណេន ព្រះ​ជន្ម ៤៥ ព្រះ​វស្សា​មន្ត​មក​ពី​ប្រទេស​កាណាដា​ដែល​បាន​ចូល​រួម​ក្នុង​បាតុកម្ម​នេះ​មាន​សង្ឃ​ដីកា​ថា​ព្រះ​តេជគុណ​យល់​ឃើញ​ថា គ.ជ.ប ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​វា​លម្អៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា​។ ព្រះ​តេជគុណ​បន្ត​ថា​ការ​មក​ចូល​រួម​ការ​តវ៉ា​នេះ​គឺ​ដើម្បី​ប្រាប់​ទៅ​ប្រជាជន​កម្ពុជា កុំ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុន្តែ​សូម​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ដើម្បី​នាំ​ឲ្យ​ប្រទេស​បាន​រុង​រឿង​៕

4 comments:

Anonymous said...

តាមការសង្កេត និងការតាមដាន:

អ្វីដែលព្រួយបារម្ភ បក្ស សង្រ្គោះជាតិ មានសុន្ទរកថា ពីរប្រភេទ (deux sortes de discours:two kinds of speech ) :

សុន្ទរកថា នៅក្រៅប្រទេស តាមភោជនីយដ្ឋាននានា : យួនឈ្លានពាន យួនលុកលុយ
ខ្មែរបាត់ដីទៅយួន.... យួន យួន យួនគ្រប់ប្រភេទ យួនគ្រប់យ៉ាង.....។

ឯសុន្ទរកថា នៅស្រុកខ្មែរគ្មានឮ ពាក្យ យួន មួយម៉ាត់។ទោះបី លើទីលានប្រជាធិបតេយ្យ ឫ ទីសាធារណះនានាក្នុងស្រុក។

ឯណា ការពិត? ក្នុងស្រុក ខ្លាចយួន បាក់ស្បាត? បំភ័ន្តមតិអ្នកនៅបរទេស ថាយួនឈ្លានពានបាត់ដី ?។ ខ្លាំង តែនៅក្រៅ? ។

Anonymous said...

​​   ឯណាទៅយុត្តិធ៌មសង្គម?ឯណាទៅយុត្តិធ៌មក្នុងការរស់នៅ?ឯណាទៅសេរីភាព?
   ខ្ញុំជឿថាគ្មានទេ បើអ្នកយល់ថាមានសូមជួយបង្ហាញផង។
 ​     ជនអវិជ្ជា

Anonymous said...

យុត្តិធ៌មសង្គមមាននៅតែ ប្រទេសលោកសេរី។
យុត្តិធ៌មគ្មានទេ នៅស្រុកខ្មែរ!
អយុត្តិធ៌មយួន​CPPវិ​ញ .....................?

Anonymous said...

ការពិតអាគណបក្សចោរស៊ីឈ្នួលក្លែងបំភន់
សង្រ្គោះអាចោរយួន
សង្រ្គោះអាចោរHai Phúc
សង្រ្គោះចោរទេវតាCPP
សង្គ្រោះកៅអីចោរយួនយកមកដាំលើអំបែងក្បាល

ពួកអាចោលម្សៀត CNRPកញ្ជះយួនស្អីគេនោះនៅភ្នំពេញ
ក្លាហានបានតែតាមភោជនីយដ្ឋាននៅក្រៅប្រទេស,
..... យួន យួន យួន......ហ៊ុន សែន,
ហ៊ុន សែន,ហ៊ុន សែនកញ្ជះយួន.......។ល។

នៅស្រុកខ្មែរយើងឮតែ:!
(ក្រោកទ្បើង!,តស៊ូទ្បើង,ក្លាហានឡើង !)

តាមការពិតក្រោកទ្បើង!,តស៊ូទ្បើង!ក្លាហានទ្បើង
!ទៅបោះឆ្នោតអហឹង្សាជាមួយយួនឈ្លានពានសោះ!
ទំាងអស់គ្នាត្រូវតែបោះឆ្នោតផ្លាស់ប្ដូរអ្នកដឹកនាំដោយ
មិនហ៊ាននិយាយចំឈ្មោះហ៊ុនសែនទេ
គឺជំនួស ដោយពាក្យអ្នកដឹកនាំតែប៉ុណ្ណោះ។

_________________________________
អាចោរCNRPសង្រ្គោះយួនឮតែ

ក្រោកទ្បើង!,តស៊ូទ្បើង,ក្លាហានឡើង !
តែមិនប្រើហឹង្សា!.............
ខ្មែរគឺត្រូវនាំគ្នាទៅបោះឆ្នោតអហឹង្សា
ជាមួយយួនឈ្លានពាន?
.............កណ្ដួយម៉ែវា!

សង្គ្រោះកណ្ដួយម៉ែវា!......អាចុយម្រ៉ាយ!
_________________________________

-មិនត្រូវយកខ្មែរណាម្នាក់ណាម្នាក់ជាសត្រូវ!
(ខ្មែរណាម្នាក់)មួយម៉ាត់នេះគឺ អាខ្វាក់ហ៊ុន សែន