លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងនៅទីលានប្រជាធិបតេយ្យ ក្នុងអំឡុងពេលធ្វើការតវ៉ាទាមទារឲ្យធ្វើកំណែទម្រង់ការបោះឆ្នោកាលពីថ្ងៃម្សិលមិញ។ រូបថត Scott Howes
Thursday, 25 April 2013
មាស សុខជា
The Phnom Penh Post
ភ្នំពេញៈ កម្លាំងប្រដាប់អាវុធចម្រុះមាននគរបាល កងរាជអាវុធហត្ថ រាប់រយនាក់ព្រមទាំងរថយន្តពន្លត់អគ្គិភ័យប្រមាណ១០គ្រឿងបានដាក់ពង្រាយនៅជុំវិញក្រុមអ្នកចូលរួមការជួបជុំគ្នារបស់គណបក្សប្រឆាំងកាលពីម្សិលមិញ នៅសួនប្រជាធិបតេយ្យនៅជិតវត្តភ្នំដើម្បីរារាំងការហែក្បួនរបស់ក្រុមអ្នកជួបជុំទាំងនោះ។
ដូចការគ្រោងទុកមេដឹកនាំគណបក្សសង្គ្រោះជាតិកម្ពុជាបានរៀបចំគម្រោងក្នុងការតវ៉ាជាមួយសមាជិកចំនួន៤០០០នាក់ ហើយបន្ទាប់មកនឹងហែក្បួនទៅការិយាល័យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ដើម្បីដាក់ញត្តិទៅថ្នាក់ដឹកនាំគ.ជ.ប ទាមទារឲ្យកែទម្រង់សមាសភាព គ.ជ.ប ទៅតាមអនុសាសន៍របស់អង្គការសហប្រជាជាតិនិងអង្គការសង្កេតការណ៍ការបោះឆ្នោត។
ដូចដែលបានគ្រោងទុកនៅព្រឹកថ្ងៃពុធក្រុមអ្នកតវ៉ាប្រមាណ៣ពាន់នាក់ បានប្រមូលផ្តុំគ្នានៅសួនប្រជាធិបតេយ្យ ប៉ុន្តែគម្រោងដង្ហែក្បួនមិនបានធ្វើឡើងទេដោយសារនៅម៉ោង១០ព្រឹក មន្រ្តី គ.ជ.ប ឈ្មោះ សាន តាំងស៊ីឌឿន បានមកយកញត្តិពួកគេនៅកន្លែងតវ៉ាដោយសន្យាថា នឹងយកញត្តិនេះទៅដាក់ជូនថ្នាក់ដឹកនាំ គ.ជ.ប។
លោកតាំងស៊ីឌឿន បានថ្លែងថា៖«ខ្ញុំសន្យាថានឹងយកញត្តិនេះទៅដាក់ជូនថ្នាក់ដឹកនាំគ.ជ.ប ពិនិត្យនិងដោះស្រាយ។
ខ្ញុំជាមន្រ្តីដែលចាត់មកដោយ គ.ជ.ប ជាតំណាងមកទទួលញត្តិ»។
ទោះយ៉ាងណា លោក សាន តាំងស៊ីឌឿន មិនបានសន្យាទេថាតើញត្តិនេះនឹងត្រូវដោះស្រាយនៅពេលណានិងត្រូវការរយៈពេលប៉ុន្មានហើយក៏មិនបញ្ជាក់ថាតើនឹងទទួលលទ្ធផលបែបណាដែរ បន្ទាប់ពីការពិនិត្យរបស់មន្ត្រី គ.ជ.ប។
ប៉ុន្តែគណបក្សសង្គ្រោះជាតិកម្ពុជាបានកំណត់ពេលមួយសប្តាហ៍ឲ្យ គ.ជ.ប ដោះស្រាយធ្វើឲ្យមានកំណែទម្រង់ការបោះឆ្នោតបើមិនដូច្នោះទេ គណបក្សសង្គ្រោះជាតិកម្ពុជានឹងបន្តធ្វើបាតុកម្ម។
ថ្លែងទៅកាន់ក្រុមអ្នកចូលរួមការតវ៉ាតាមរយៈឧបករណ៍បំពងសំឡេង
អនុប្រធានគណបក្សសង្គ្រោះជាតិកម្ពុជា លោក កឹម សុខា ថ្លែងថាគណបក្សសង្គ្រោះជាតិកម្ពុជា គឺជាគូប្រកួតប្រជែងធំបំផុតរបស់គណបក្សប្រជាជនកម្ពុជាហើយគណបក្សមានក្តីបារម្ភខ្លាំងណាស់ចំពោះការមិនខ្វាយខ្វល់ចំពោះ គ.ជ.ប និងរដ្ឋាភិបាលកម្ពុជាដែលមិនទទួលយកអនុសាសន៍អង្គការសហប្រជាជាតិអង្គការអន្តរជាតិ និងអង្គការក្នុងស្រុកនានា ដែលសុំឲ្យមានកំណែទម្រង់ដំណើរការបោះឆ្នោតឆ្នាំ២០១៣ដើម្បីឲ្យមានភាពយុត្តិធម៌ និងសេរី ដែលអាចទទួលយកបាន។
លោក កឹម សុខា បានថ្លែងបន្តថា៖ « ប្រសិនបើ គ.ជ.ប និងរដ្ឋាភិបាលនៅតែយកបញ្ជីអ្នកបោះឆ្នោតដែលខុសនេះមកប្រើដោយមិនមានការកែតម្រូវគឺមានន័យថាវាជាការប៉ុនប៉ងពិតប្រាកដក្នុងការបំពានលើសិទ្ធិរបស់អ្នកបោះឆ្នោតនិងបែរចេញពីដំណើរការប្រជាធិបតេយ្យសេរីពហុបក្សដែលអាចនឹងនាំឲ្យកម្ពុជាធ្លាក់ទៅរកអស្ថិរភាពនយោបាយ»។
លោកបន្តថាការបោះឆ្នោតមួយដែលមានភ័ស្តុតាងយ៉ាងពិតបង្ហាញថាវាមិនមានតម្លាភាព និងរកឃើញដោយអ្នកជំនាញបោះឆ្នោតវាជាការបោះឆ្នោតមួយដែលមិនអាចទទួលយកបាន។ ដូច្នេះរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតបែបនេះគឺជារដ្ឋាភិបាលដែល ខុសច្បាប់។
លោកថ្លែងបន្តថា៖ «យើងអំពាវនាវទៅសហគមន៍អន្តរជាតិជាពិសេសប្រទេសហត្ថលេខីទាំងឡាយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១សូមដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជាឲ្យរៀបចំការបោះឆ្នោតឆ្នាំ២០១៣ឲ្យមានយុត្តិធម៌ និងសេរី និងអាចទទួលយកបាន»។
លោកបន្តថា៖ «ប្រសិនបើ គ.ជ.ប យកចិត្តទុកដាក់នឹងអនុសាសន៍របស់អង្គការសហប្រជាជាតិអង្គការអន្តរជាតិ និងរបស់គណបក្សសង្គ្រោះជាតិកម្ពុជាមានន័យថា គ.ជ.ប អាចជារបស់ប្រជាជនខ្មែរប៉ុន្តែប្រសិនបើ គ.ជ.ប មិនយកចិត្តទុកដាក់ទេ វាមានន័យថា គ.ជ.ប ជារបស់គណបក្សប្រជាជនកម្ពុជាដែលធ្វើតាមបញ្ជារបស់រាជរដ្ឋាភិបាល»។
លោក កឹម សុខា បន្ថែមថាក្នុងករណី គ.ជ.ប និងរដ្ឋាភិបាលនៅតែមិនទទួលយកអនុសាសន៍របស់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការក្នុងស្រុកនានានិងរបស់គណបក្សនយោបាយដើម្បីរៀបចំការបោះឆ្នោតសេរីនិងយុត្តិធម៌អ្នកប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជានិងក្នុងពិភពលោកនឹងទាមទារឲ្យសហគមន៍អន្តរជាតិមិនទទួលស្គាល់ ការបោះឆ្នោតខុសច្បាប់និងរដ្ឋាភិបាលខុសច្បាប់នេះ។
នៅពេលទាក់ទងកាលពីម្សិលមិញអគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ថ្លែងថាលោកបានឃើញញត្តិនោះហើយហើយបានហៅអត្ថន័យនៃញត្តិនោះថាមានលក្ខណៈដូចមុនដដែលៗដែលវាមិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ហើយដែល គ.ជ.ប បានពន្យល់តំណាងគណបក្សសង្គ្រោះជាតិកម្ពុជារួចហើយនៅក្នុងកិច្ចប្រជុំកាលពីពេលមុន។ លោកបន្តថាការទាមទារឲ្យគ.ជ.បធ្វើតាមអនុសាសន៍របស់អង្គការសហប្រជាជាតិវាមិនឆ្លុះបញ្ចាំងអំពីការពិតរបស់កម្ពុជានោះទេ។
លោក ទេព នីថា ថ្លែងបន្តថា៖ «វាមិនមានច្បាប់ណាមួយតម្រូវឲ្យពិនិត្យបញ្ជីអ្នកបោះឆ្នោតឡើងវិញម្តងទៀតទេ។ អនុសាសន៍របស់អង្គការសហប្រជាជាតិមិនស៊ីនឹងស្ថានភាពនៅកម្ពុជា ទេ។ យើងធ្វើតាមច្បាប់ គ.ជ.ប។ គាត់មិនអាចដាក់សម្ពាធមកលើយើងបានឡើយ»។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ លេខាផ្ទាល់របស់សម្តេចម៉ែ នរោត្តម មុនិនាថសីហនុ បានថ្លែងថាព្រះអង្គបានចូលរួមនៅក្នុងការតវ៉ានេះ គឺដើម្បីទាមទារឲ្យមានកំណែទម្រង់សមាសភាព គ.ជ.ប ពីព្រោះអី គ.ជ.ប គឺជាឧបករណ៍របស់គណបក្សកុម្មុយនីស្ត។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានថ្លែងបន្តទៀតថា ៖ «ប្រសិនបើរដ្ឋាភិបាលចង់ឲ្យប្រជាជនជឿជាក់ថាគ.ជ.ប ឯករាជ្យអាចជឿទុកចិត្តបានរាជរដ្ឋាភិបាលត្រូវតែអនុញ្ញាតឲ្យគ្រួសាររាជវង្សស្ថិតនៅក្នុងសមាសភាព គ.ជ.ប» ។
ព្រះតេជគុណ លី ចាន់ណេន ព្រះជន្ម ៤៥ ព្រះវស្សាមន្តមកពីប្រទេសកាណាដាដែលបានចូលរួមក្នុងបាតុកម្មនេះមានសង្ឃដីកាថាព្រះតេជគុណយល់ឃើញថា គ.ជ.ប ត្រូវបានបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជា ហើយវាលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា។ ព្រះតេជគុណបន្តថាការមកចូលរួមការតវ៉ានេះគឺដើម្បីប្រាប់ទៅប្រជាជនកម្ពុជា កុំបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាប៉ុន្តែសូមបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិកម្ពុជាដើម្បីនាំឲ្យប្រទេសបានរុងរឿង៕
4 comments:
តាមការសង្កេត និងការតាមដាន:
អ្វីដែលព្រួយបារម្ភ បក្ស សង្រ្គោះជាតិ មានសុន្ទរកថា ពីរប្រភេទ (deux sortes de discours:two kinds of speech ) :
សុន្ទរកថា នៅក្រៅប្រទេស តាមភោជនីយដ្ឋាននានា : យួនឈ្លានពាន យួនលុកលុយ
ខ្មែរបាត់ដីទៅយួន.... យួន យួន យួនគ្រប់ប្រភេទ យួនគ្រប់យ៉ាង.....។
ឯសុន្ទរកថា នៅស្រុកខ្មែរគ្មានឮ ពាក្យ យួន មួយម៉ាត់។ទោះបី លើទីលានប្រជាធិបតេយ្យ ឫ ទីសាធារណះនានាក្នុងស្រុក។
ឯណា ការពិត? ក្នុងស្រុក ខ្លាចយួន បាក់ស្បាត? បំភ័ន្តមតិអ្នកនៅបរទេស ថាយួនឈ្លានពានបាត់ដី ?។ ខ្លាំង តែនៅក្រៅ? ។
ឯណាទៅយុត្តិធ៌មសង្គម?ឯណាទៅយុត្តិធ៌មក្នុងការរស់នៅ?ឯណាទៅសេរីភាព?
ខ្ញុំជឿថាគ្មានទេ បើអ្នកយល់ថាមានសូមជួយបង្ហាញផង។
ជនអវិជ្ជា
យុត្តិធ៌មសង្គមមាននៅតែ ប្រទេសលោកសេរី។
យុត្តិធ៌មគ្មានទេ នៅស្រុកខ្មែរ!
អយុត្តិធ៌មយួនCPPវិញ .....................?
ការពិតអាគណបក្សចោរស៊ីឈ្នួលក្លែងបំភន់
សង្រ្គោះអាចោរយួន
សង្រ្គោះអាចោរHai Phúc
សង្រ្គោះចោរទេវតាCPP
សង្គ្រោះកៅអីចោរយួនយកមកដាំលើអំបែងក្បាល
ពួកអាចោលម្សៀត CNRPកញ្ជះយួនស្អីគេនោះនៅភ្នំពេញ
ក្លាហានបានតែតាមភោជនីយដ្ឋាននៅក្រៅប្រទេស,
..... យួន យួន យួន......ហ៊ុន សែន,
ហ៊ុន សែន,ហ៊ុន សែនកញ្ជះយួន.......។ល។
នៅស្រុកខ្មែរយើងឮតែ:!
(ក្រោកទ្បើង!,តស៊ូទ្បើង,ក្លាហានឡើង !)
តាមការពិតក្រោកទ្បើង!,តស៊ូទ្បើង!ក្លាហានទ្បើង
!ទៅបោះឆ្នោតអហឹង្សាជាមួយយួនឈ្លានពានសោះ!
ទំាងអស់គ្នាត្រូវតែបោះឆ្នោតផ្លាស់ប្ដូរអ្នកដឹកនាំដោយ
មិនហ៊ាននិយាយចំឈ្មោះហ៊ុនសែនទេ
គឺជំនួស ដោយពាក្យអ្នកដឹកនាំតែប៉ុណ្ណោះ។
_________________________________
អាចោរCNRPសង្រ្គោះយួនឮតែ
ក្រោកទ្បើង!,តស៊ូទ្បើង,ក្លាហានឡើង !
តែមិនប្រើហឹង្សា!.............
ខ្មែរគឺត្រូវនាំគ្នាទៅបោះឆ្នោតអហឹង្សា
ជាមួយយួនឈ្លានពាន?
.............កណ្ដួយម៉ែវា!
សង្គ្រោះកណ្ដួយម៉ែវា!......អាចុយម្រ៉ាយ!
_________________________________
-មិនត្រូវយកខ្មែរណាម្នាក់ណាម្នាក់ជាសត្រូវ!
(ខ្មែរណាម្នាក់)មួយម៉ាត់នេះគឺ អាខ្វាក់ហ៊ុន សែន
Post a Comment