ថ្ងៃទី 23 មេសា 2013 | ដោយ: មុនីរាជ
Cambodia Express News
ភ្នំពេញ: លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឲ្យ CEN ដឹងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ ថា ៖ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចារលើលិខិតស្នើសុំគោលការណ៍របស់សាលារាជធានីភ្នំពេញ ដោយអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ តែមិនឲ្យដង្ហែជាក្បួនទេ។
ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងមួយរូប បានឲ្យដឹងដែរថា ៖ ទោះបីជាមិនអនុញ្ញាតឲ្យហែក្បួន ក៏ពួកគេនៅតែធ្វើការហែក្បួនតាមគម្រោងចំនួន ៤ពាន់នាក់ផងដែរ។
កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ នៅសាលារាជធានីភ្នំពេញ តំណាងសាលារាជធានីភ្នំពេញ និងគណបក្សសង្គ្រោះជាតិ បានជួបពិភាក្សាគ្នា អំពីបញ្ហានៃការធ្វើមហាបាតុកម្ម ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ ដើម្បីទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលយកអនុសាសន៍របស់តំណាងពិសេសអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាល ទាក់ទងនឹងការបោះឆ្នោតនាពេលខាងមុខនេះ។
ការជួបគ្នារវាងតំណាងសាលារាជធានីភ្នំពេញ និងគណបក្សប្រឆាំង គឺបន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានដាក់លិខិតស្នើទៅលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ ជូនដំណឹងស្តីពីការធ្វើមហាបាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យ និងដង្ហែក្បួនដោយសន្តិវិធី។
លោក ហូរ វ៉ាន់ តំណាងគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមប្រជុំពិភាក្សាជាមួយអាជ្ញាធររាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការប្រជុំជាមួយសាលារាជធានីភ្នំពេញ និងគណបក្សសង្គ្រោះជាតិ ជាលទ្ធផលទី១ ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ។ សាលារាជធានីភ្នំពេញ ចង់ដឹងថា អ្នកចូលរួមមហាបាតុជាមួយគណបក្សសង្គ្រោះជាតិ មានចំនួនប៉ុន្មាននាក់ ដោយលោកបានប្រាប់ថា មានចំនួនប្រមាណ ៤០០០នាក់។ ទី២ បានឯកភាពគ្នាលើតម្រាយផ្លូវ គឺហែក្បួនចេញពីទីលានប្រជាធិបតេយ្យ តាមផ្លូវលេខ៥១ បត់តាមផ្លូវភ្លោះទៅវិថីព្រះស៊ីសុវត្ថិ (តាមផ្លូវមាត់ទន្លេ) បត់ស្តាំទៅខាងជើងរបងស្ថានទូតរុស្ស៊ី ហើយបត់ឆ្វេងតាមផ្លូវសុធារស រហូតទៅដល់ស្តុបជលផល រួចបត់ឆ្វេងតាមផ្លូវព្រះនរោត្តម សំដៅទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងក្រសួងមហាផ្ទៃ។
កិច្ចប្រជុំ ក៏បានឯកភាពគ្នាទៅលើការការពារសន្តិសុខ គឺសណ្តាប់ធ្នាប់ផ្ទៃក្នុងគណបក្ស ជាអ្នកទទួលខុសត្រូវ តែក្រៅរង្វង់ក្បួន គឺខាងអាជ្ញាធរដែនដីជាអ្នកទទួលបន្ទុកការពារសុវត្ថិភាព ប៉ុន្តែក្នុងករណីមានបញ្ហាអ្វីកើតឡើង ត្រូវធ្វើការទំនាក់ទំនងគ្នា។
លោក ហូរ វ៉ាន់ បានបញ្ជាក់ថា ការហែក្បួននេះ សាលារាជធានីភ្នំពេញ ស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ និងឲ្យខាងគណបក្សរង់ចាំការសម្រេចរបស់ក្រសួងមហាផ្ទៃ។ ការអនុញ្ញាតឲ្យហែក្បួននោះ សាលារាជធានីភ្នំពេញ អត់មានសមត្ថកិច្ចទេ ដូច្នេះគេសុំគោលការណ៍ពីក្រសួងមហាផ្ទៃ។
ចំណែក លោក ឃួន ស្រេង អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ខាងគណបក្សសង្គ្រោះជាតិ បានស្នើសុំសាលារាជធានីភ្នំពេញ ដើម្បីធ្វើបាតុកម្មអហិង្សានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ ដោយមានការហែក្បួន។ ចំណុចចាប់អារម្មណ៍ គឺច្បាប់បាតុកម្ម ក្នុងរាជធានី ខេត្ត ផ្តល់ការអនុញ្ញាតឲ្យអ្នកសុំធ្វើបាតុកម្មអហិង្សា ក្នុងរង្វង់ ២០០ នាក់ ដោយមិនឲ្យហែក្បួន។ សំណើរបស់គណបក្សសង្គ្រោះជាតិ ស្នើមកសាលារាជធានីភ្នំពេញ វាខុសនឹងគោលការណ៍ ដោយទី១ ចំនួនមនុស្សចូលរួមដល់ទៅ ៤០០០នាក់ និងចំណុចទី២ គឺសុំហែក្បួនតាមដងផ្លូវសាធារណៈ ដែលមិនមែនជាសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញទេ គឺសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។
លោក ឃួន ស្រេង បានបន្តថា "ចំពោះការសម្រេចយ៉ាងម៉េចរបស់ក្រសួងមហាផ្ទៃ ខាងសាលារាជធានីភ្នំពេញនឹងជម្រាបទៅតំណាងគណបក្សសង្គ្រោះជាតិវិញ ឲ្យគេអនុវត្តន៍តាមហ្នឹង"។
នៅក្នុងសេចក្តីជូនដំណឹងធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ បានបញ្ជាក់ថា ការធ្វើមហាបាតុកម្មនេះ គឺជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ ដើម្បីទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នតអនុវត្តន៍តាមអនុសាសន៍របស់អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល។
បន្ទាប់ពីជួបជុំគា្ន បាតុករនឹងធ្វើការដង្ហែក្បួនបាតុកម្ម ដើម្បីយកញត្តិទៅប្រគល់ជូនថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្រសួងមហាផ្ទៃ៕
11 comments:
CNRP doesn't regard anyone as enemy except the CPP and Youn. When CNRP wins the election, we will take lands, villas and other properties from CPP and share it with all CNRP supporters.
Pang Sokheoun, Secretary-General of SRP in Sweden.
CNRP = CPP = VIETCONG
CNRP = TRAITORS
no you are a thief both cpp and cnrp are khmer nationalists. it is you who made khmers fought with khmers, and now the whole world knows about this.
if crnp win, all traitors repend and turn to be a good citzen how about that. no more war because enough is enough.
គណបក្សសង្គ្រោះយួន,
ឆ្កែកន្ទុយខ្វៀន នៅតែខ្វៀន,
សុំច្បាប់យួន ធ្វើមហាបាតុកម្ម
ក្រោមការចុះញ៉ម-ពងក្តអាHai Phúcហ៊ុន សែន
និងក្រោមនំគម មីទេវតាយួនCPP!
បើអាសម រង្សីវិញ សុំអង្វរយួនចូលស្រុកស្មែរ តាមរូងឆ្កែជាដើម?
F,u who tells you that? Your propaganda will not work in here.The rules of laws must be obeyed,no one will takes anything from any body without court permission.The court must be independent from politics/party using rules of LAWS as the center of everythings.
Pang sokhouen,are you out of your damn's mind? Nowonder Hai phuc kicked you out of Nambodia.Person like you Khmer rouges said: "Tuk min chum nenh,doc chenh min kart..." I suspect that the comment above is not belong to pang sokhouen,but who know....? Whoever you are stop this kind of ignorant dumb comment.Stop now! Stop divide khmers people.
Kmenhwatt
បើយើងដាក់ខ្លួនជាអ្នកប្រជាធិបតេយ្យ យើងត្រូវយល់អំពីអត្តន័យនៃរបបប្រជាធិបតេយ្យ បើ
ពុំនោះទេគឺអានាធិបតេយ្យ តែសំខាន់បំផុតលិទ្ធផលចុងក្រោយតើយើងត្រូវធ្វើអ្វីបន្តរទៀត?បើគេពុំ
អនុវត្តន៍តាមការទាមទាររបស់យើងនោះ?ឬក៍ចប់ត្រឹមបាតកម្មនេះដោយត្រឹមតែបងើ្កតខ្យល់ដោយ
គ្មានព្យុហ៍រួចនាំគ្នាទាំងហ្វូងតម្រៀបជួរឈឈ្មោះបោះឆ្នោតដដែល?ដល់ពេលប្រកាសលិទ្ធផលតាំង
ស្រែកថាការបោះឆ្នោតនោះគ្មានតម្លាភាព។យ៉ាងណាៗមេត្តាកុំយកជីវិតប្រជាពលរដ្ឋជាល្បែងឱយសោះ
បើបានជាបូជាជីវិតដើម្បីជាតិសូមឱយគ្នាបូជាដោយមានន័យដោយវីរៈភាពផង។
ឃ្លាំង មឿង
កុំយកលេស,មាយា-ពុត....ហឹង្សា..(ដដែលៗ!
តែឆ្ងល់...
យួនវាខំហាម ខ្មែរកុំហឹង្សា!
តែយួនវាធ្វើអំពើហឹង្សាលើខ្មែរបានតាមចិត្ត?
ខ្មែរអហឹង្សាតែរហូតអញ្ចឹងទៅឬ?
ឧទាហរណ៍ៈ
ចោរយួនវាចូលប្លន់ដល់ក្នុងផ្ទះយើង វាវាយធ្វើបាប-វាចាប់រំលោភកូនប្រពន្ធយើង- វាឆក់ប្លន់ប្រមូលប្រាក់-ប្រមូលទ្រព្យ-វារឹបអូសយកដីធ្លី,ឈូសឆាយផ្ទៈសម្បែង-វាបាញ់វាសម្លាប់ខ្មែរ...........
ដូច្នេះខ្មែរនាំគ្នាអហឹង្សា រហូតអញ្ចឹងទៅឬ?
នេះបានចំជាពីរ-ពីរដង = 4មែន
ខ្មែរភ្លើណាស់!
យើងជាជនអវិជ្ជាបែបយួន
(អាក្រអឺតក្រទម ខ្លាចគុកសម រង្ស៊ី +
អាក្រអឺតក្រទមកាន់ក្តហ៊ុនសែន កឹម សុខា)
....ពុំយកខ្មែរណាម្នាក់ជាសត្រូវ!
សូម្បីតែខ្មែរ ក្បាលយួនខ្លួនខ្មែរ តូយ៉ាង
អាចោរហ៊ុន សែនកញ្ជៈអាយួនយៀកកុង ក៏ដោយចុះ ក៏មិនយកជាសត្រូវដែរ.....ក្ត!
...អាក្ត!....។
___________________________________
(ខ្មែរណាម្នាក់)មួយម៉ាត់នេះគឺ អាខ្វាក់ហ៊ុន សែន
___________________________________
សូមគឹតមើល ពាក្យបន្លំនេះអោយមែនទែន
គឺជាពាក្យចុះញ៉ម-ខ្លាច អាង្វៀងហ៊ុន សែនរួចទៅហើយ!
---ចុះហេតុអី!----ខ្មែរសួន សេរីរដ្ឋា !
អាពីរនាក់-អាអ្ហែង,ទុកលោកជាសត្រូវ?
នេះជាមេសូត្ររត់មាត់ (ចាញ់យួន) ដ៏ពិរោះ
ឲ្យតែរួចពីមាត់ តែប៉ុណ្ណោះ។
As soon as we won election, our first and second priority is to shut down all the UN back tribunal, and release all those innocence Khmer roug leaders. In addtion to protecting our new goverments, We'll have all the NGO, and right groups to register, so that we can monitor their illegal activities. For our appreciation and payback to our suuporters, we'll relase those prisioners included rapists and killers.
Pang Sokheoun, Secretary-General of SRP in Sweden.
As soon as we won election, our first and second priority is to shut down all the UN back tribunal, and release all those innocence Khmer roug leaders. In addtion to protecting our new goverments, We'll have all the NGO, and right groups to register, so that we can monitor their illegal activities. For our appreciation and payback to our supporters, we'll release those prisioners included rapists and killers.
Pang Sokheoun, Secretary-General of SRP in Sweden.
no if crnp win the election all khmers unite and will gain peace for everyone to live by the rule of law. whatever the crooks have, they will belong to the state gov't to be used to serve our nation and also known as 'building of khmer heritage'.
Post a Comment