Tuesday, April 23, 2013

ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យគណបក្ស​សង្គ្រោះ​ជាតិធ្វើ​បាតុកម្ម តែមិនឲ្យហែ

ថ្ងៃទី 23 មេសា 2013 | ដោយ: មុនីរាជ
Cambodia Express News

ភ្នំពេញ:  លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​ឲ្យ CEN ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៣ ​ខែមេសា ​ឆ្នាំ​២០១៣ ថា ៖ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចារ​លើ​លិខិត​ស្នើសុំ​គោលការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ ដោយ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើការ​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ តែ​មិន​ឲ្យ​ដង្ហែ​ជា​ក្បួ​ន​ទេ​។​

ចំណែក​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្សប្រឆាំង​មួយរូប បាន​ឲ្យ​ដឹង​ដែរ​ថាទោះបីជា​មិន​អនុញ្ញាត​ឲ្យ​ហែក្បួន ក៏​ពួកគេ​នៅតែ​ធ្វើការ​ហែ​ក្បួនតាម​គម្រោង​ចំនួន ៤​ពាន់​នាក់​ផងដែរ​។

 
កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៣ នៅ​សាលា​រាជធានី​ភ្នំពេញ តំណាង​សាលា​រាជធានី​ភ្នំពេញ និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ពិភាក្សាគ្នា អំពី​បញ្ហា​នៃ​ការធ្វើ​មហា​បាតុកម្ម ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ ដើម្បី​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទទួលយក​អនុសាសន៍​របស់​តំណាង​ពិសេស​អង្គការសហប្រជាជាតិ និង​អង្គការក្រៅរដ្ឋាភិបាល ទាក់ទង​នឹង​ការបោះឆ្នោតនាពេល​ខាងមុខនេះ​។


​ការជួបគ្នា​រវាង​តំណាង​សាលា​រាជធានី​ភ្នំពេញ និង​គណបក្សប្រឆាំង គឺ​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​លិខិតស្នើ​ទៅ​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៣ ជូនដំណឹង​ស្តីពី​ការធ្វើ​មហា​បាតុកម្មអហិង្សា នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ដង្ហែ​ក្បួន​ដោយ​សន្តិវិធី​។​
​លោក ហូរ វ៉ាន់ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួម​ប្រជុំពិភាក្សា​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ការប្រជុំ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ និង​គណបក្ស​សង្គ្រោះ​ជាតិ ជា​លទ្ធផល​ទី​១ ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ សាលា​រាជធានី​ភ្នំពេញ ចង់ដឹងថា អ្នកចូលរួម​មហា​បា​តុ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំនួន​ប៉ុន្មាន​នាក់ ដោយ​លោក​បាន​ប្រាប់ថា មាន​ចំនួន​ប្រមាណ ៤០០០​នាក់​។ ទី​២ បាន​ឯកភាពគ្នា​លើ​តម្រាយ​ផ្លូវ គឺ​ហែក្បួន​ចេញពី​ទីលាន​ប្រជាធិបតេយ្យ តាមផ្លូវ​លេខ​៥១ បត់​តាម​ផ្លូវភ្លោះ​ទៅ​វិថី​ព្រះស៊ីសុវត្ថិ (​តាមផ្លូវ​មាត់ទន្លេ​) បត់​ស្តាំ​ទៅខាង​ជើង​របង​ស្ថានទូត​រុ​ស្ស៊ី ហើយ​បត់​ឆ្វេង​តាមផ្លូវ​សុធារស រហូត​ទៅដល់​ស្តុ​ប​ជលផល រួច​បត់​ឆ្វេង​តាមផ្លូវ​ព្រះ​នរោត្តម សំដៅទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅក្នុង​ក្រសួងមហាផ្ទៃ​។​
​កិច្ចប្រជុំ ក៏បាន​ឯកភាពគ្នា​ទៅលើ​ការការពារ​សន្តិសុខ គឺ​សណ្តាប់ធ្នាប់​ផ្ទៃក្នុង​គណបក្ស ជា​អ្នកទទួលខុសត្រូវ តែ​ក្រៅ​រង្វង់​ក្បួន គឺ​ខាង​អាជ្ញាធរ​ដែនដីជា​អ្នកទទួលបន្ទុក​ការពារ​សុវត្ថិភាព ប៉ុន្តែ​ក្នុងករណី​មាន​បញ្ហា​អ្វី​កើតឡើង ត្រូវធ្វើ​ការទំនាក់ទំនង​គ្នា​។
​លោក ហូរ វ៉ាន់ បាន​បញ្ជាក់ថា ការ​ហែ​ក្បួន​នេះ សាលា​រាជធានី​ភ្នំពេញ ស្នើសុំ​គោលការណ៍​ទៅ​ក្រសួងមហាផ្ទៃ និង​ឲ្យ​ខាង​គណបក្សរង់ចាំ​ការសម្រេច​របស់​ក្រសួងមហាផ្ទៃ​។ ការអនុញ្ញាត​ឲ្យ​ហែក្បួន​នោះ សាលា​រាជធានី​ភ្នំពេញ អត់​មាន​សមត្ថកិច្ច​ទេ ដូច្នេះ​គេ​សុំ​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ​។​
​ចំណែក លោក ឃួន ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ខាង​គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​សុំ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើបាតុកម្ម​អហិង្សា​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ ដោយមាន​ការ​ហែក្បួន​។ ចំណុច​ចាប់អារម្មណ៍ គឺ​ច្បាប់​បាតុកម្ម ក្នុង​រាជធានី ខេត្ត ផ្តល់​ការអនុញ្ញាត​ឲ្យ​អ្នក​សុំ​ធ្វើ​បាតុកម្មអហិង្សា ក្នុង​រង្វង់ ២០០ នាក់ ដោយ​មិន​ឲ្យ​ហែ​ក្បួន​។ សំណើ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ស្នើ​មក​សាលា​រាជធានី​ភ្នំពេញ វា​ខុស​នឹង​គោលការណ៍ ដោយ​ទី​១ ចំនួន​មនុស្ស​ចូលរួម​ដល់​ទៅ ៤០០០​នាក់ និង​ចំណុច​ទី​២ គឺ​សុំ​ហែ​ក្បួនតាម​ដងផ្លូវ​សាធារណៈ ដែល​មិនមែនជា​សមត្ថកិច្ច​រប​ស់​សាលា​រាជធានី​ភ្នំពេញ​ទេ គឺ​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​។​

​លោក ឃួន ស្រេង បាន​បន្តថា "​ចំពោះ​ការសម្រេច​យ៉ាងម៉េច​របស់​ក្រសួងមហាផ្ទៃ ខាង​សាលា​រាជធានី​ភ្នំពេញនឹង​ជម្រាប​ទៅ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ឲ្យ​គេ​អនុវត្តន៍តាម​ហ្នឹង​"​។​
​នៅក្នុង​សេចក្តីជូនដំណឹងធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៣ បាន​បញ្ជាក់ថា ការធ្វើ​មហា​បាតុកម្ម​នេះ គឺ​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ ដើម្បី​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នតអនុវត្តន៍តាម​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល​។​
​បន្ទាប់ពី​ជួបជុំ​គា្ន បាតុករនឹងធ្វើ​ការ​ដង្ហែ​ក្បួន​បាតុកម្ម ដើម្បី​យក​ញត្តិ​ទៅ​ប្រគល់ជូន​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ក្រសួងមហាផ្ទៃ​៕​

11 comments:

Anonymous said...

CNRP doesn't regard anyone as enemy except the CPP and Youn. When CNRP wins the election, we will take lands, villas and other properties from CPP and share it with all CNRP supporters.

Pang Sokheoun, Secretary-General of SRP in Sweden.

Anonymous said...

CNRP = CPP = VIETCONG
CNRP = TRAITORS

Anonymous said...

no you are a thief both cpp and cnrp are khmer nationalists. it is you who made khmers fought with khmers, and now the whole world knows about this.

if crnp win, all traitors repend and turn to be a good citzen how about that. no more war because enough is enough.

Anonymous said...

គណបក្សសង្គ្រោះយួន,
ឆ្កែកន្ទុយខ្វៀន នៅតែខ្វៀន,

សុំច្បាប់យួន ធ្វើមហាបាតុកម្ម
ក្រោមការចុះញ៉ម-ពងក្តអាHai Phúcហ៊ុន សែន
និងក្រោមនំគម មីទេវតាយួនCPP!

បើអាសម រង្សីវិញ សុំអង្វរយួនចូលស្រុកស្មែរ តាមរូងឆ្កែជាដើម?

Anonymous said...

F,u who tells you that? Your propaganda will not work in here.The rules of laws must be obeyed,no one will takes anything from any body without court permission.The court must be independent from politics/party using rules of LAWS as the center of everythings.

Pang sokhouen,are you out of your damn's mind? Nowonder Hai phuc kicked you out of Nambodia.Person like you Khmer rouges said: "Tuk min chum nenh,doc chenh min kart..." I suspect that the comment above is not belong to pang sokhouen,but who know....? Whoever you are stop this kind of ignorant dumb comment.Stop now! Stop divide khmers people.

Kmenhwatt

Anonymous said...

   បើយើងដាក់ខ្លួនជាអ្នកប្រជាធិបតេយ្យ យើងត្រូវយល់អំពីអត្តន័យនៃរបបប្រជាធិបតេយ្យ បើ
  ពុំនោះទេគឺអានាធិបតេយ្យ តែសំខាន់បំផុតលិទ្ធផលចុងក្រោយតើយើងត្រូវធ្វើអ្វីបន្តរទៀត?បើគេពុំ
  អនុវត្តន៍តាមការទាមទាររបស់យើងនោះ?ឬក៍ចប់ត្រឹមបាតកម្មនេះដោយត្រឹមតែបងើ្កតខ្យល់ដោយ
  គ្មានព្យុហ៍រួចនាំគ្នាទាំងហ្វូងតម្រៀបជួរឈឈ្មោះបោះឆ្នោតដដែល?ដល់ពេលប្រកាសលិទ្ធផលតាំង
  ស្រែកថាការបោះឆ្នោតនោះគ្មានតម្លាភាព។យ៉ាងណាៗមេត្តាកុំយកជីវិតប្រជាពលរដ្ឋជាល្បែងឱយសោះ
  បើបានជាបូជាជីវិតដើម្បីជាតិសូមឱយគ្នាបូជាដោយមានន័យដោយវីរៈភាពផង។
      ឃ្លាំង មឿង

Anonymous said...

កុំយកលេ​ស,មាយា-ពុត....ហឹង្សា..(ដដែលៗ!

តែឆ្ងល់...
យួនវាខំហាម ខ្មែរកុំហឹង្សា!
តែយួនវាធ្វើអំពើ​ហឹង្សាលើខ្មែរបានតាមចិត្ត?
ខ្មែរអហឹង្សាតែរហូតអញ្ចឹងទៅឬ?

ឧទាហរណ៍ៈ
ចោរយួនវាចូលប្លន់ដល់ក្នុងផ្ទះយើង វាវាយធ្វើបាប-វាចាប់រំលោភកូនប្រពន្ធយើង- វាឆក់ប្លន់ប្រមូលប្រាក់-ប្រមូលទ្រព្យ-វារឹបអូសយកដីធ្លី,ឈូសឆាយផ្ទៈសម្បែង-វាបាញ់វាសម្លាប់ខ្មែរ...........

ដូច្នេះខ្មែរនាំគ្នាអហឹង្សា រហូតអញ្ចឹងទៅឬ?

នេះបានចំជាពីរ-ពីរដង = 4មែន
ខ្មែរភ្លើណាស់!


យើងជាជនអវិជ្ជាបែបយួន

Anonymous said...

(អាក្រអឺតក្រទម ខ្លាចគុកសម រង្ស៊ី +
អាក្រអឺតក្រទមកាន់ក្តហ៊ុនសែន កឹម សុខា)
....ពុំយកខ្មែរណាម្នាក់ជាសត្រូវ!
សូម្បីតែខ្មែរ ក្បាលយួនខ្លួនខ្មែរ តូយ៉ាង
អាចោរហ៊ុន សែនកញ្ជៈអាយួនយៀកកុង ក៏ដោយចុះ ក៏មិនយកជាសត្រូវដែរ.....ក្ត!
...អាក្ត!....។
___________________________________
(ខ្មែរណាម្នាក់)មួយម៉ាត់នេះគឺ អាខ្វាក់ហ៊ុន សែន
___________________________________

សូមគឹតមើល ពាក្យបន្លំនេះអោយមែនទែន
គឺជាពាក្យចុះញ៉ម-ខ្លាច អាង្វៀងហ៊ុន សែនរួចទៅហើយ!

---ចុះហេតុអី!----ខ្មែរសួន សេរីរដ្ឋា !
អាពីរនាក់-អាអ្ហែង,ទុកលោកជាសត្រូវ?

នេះជាមេសូត្ររត់មាត់ (ចាញ់យួន) ដ៏ពិរោះ
ឲ្យតែរួចពីមាត់ តែប៉ុណ្ណោះ។

Anonymous said...

As soon as we won election, our first and second priority is to shut down all the UN back tribunal, and release all those innocence Khmer roug leaders. In addtion to protecting our new goverments, We'll have all the NGO, and right groups to register, so that we can monitor their illegal activities. For our appreciation and payback to our suuporters, we'll relase those prisioners included rapists and killers.


Pang Sokheoun, Secretary-General of SRP in Sweden.

Anonymous said...

As soon as we won election, our first and second priority is to shut down all the UN back tribunal, and release all those innocence Khmer roug leaders. In addtion to protecting our new goverments, We'll have all the NGO, and right groups to register, so that we can monitor their illegal activities. For our appreciation and payback to our supporters, we'll release those prisioners included rapists and killers.


Pang Sokheoun, Secretary-General of SRP in Sweden.

Anonymous said...

no if crnp win the election all khmers unite and will gain peace for everyone to live by the rule of law. whatever the crooks have, they will belong to the state gov't to be used to serve our nation and also known as 'building of khmer heritage'.