Sunday, April 28, 2013

បក្ស​សង្គ្រោះ​ជាតិ​ចោទ​មន្ត្រី​បក្ស​ប្រជាជន​ថា​រំខាន​ការ​ជួបជុំ


មន្ត្រី​អាជ្ញាធរ​សង្កាត់​ស្វាយប៉ាក មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា រង​ការ​ចោទ​ប្រកាន់​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ថា​បាន​រំខាន​ការ​ជួបជុំ​គ្នា​មួយ រវាង​សកម្មជន​គាំទ្រ និង​អ្នក​តំណាង​រាស្ត្រ ដែល​នឹង​ឈរ​ឈ្មោះ​​ជា​បេក្ខជន​សម្រាប់​អាណត្តិ​​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ។
ដោយ ម៉ម មុនីរតន៍ 2013-04-28 RFA
បញ្ហា​នេះ សកម្ម​ជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​​ការ​រឹត​បន្តឹង​ផ្នែក​​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ ដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​អាជ្ញាធរ​មក​ពី​គណបក្ស​ប្រជាជន កំពុង​គ្របគ្រង​អំណាច ថា​គឺ​ជា​រូបភាព​​នយោបាយ ប្រឆាំង​នឹង​អ្នក​ទាមទារ​ប្រជាធិបតេយ្យ និង​ជា​មធ្យោបាយ​ដើម្បី​គាបសង្កត់ សម្លុត គំរាម​កំហែង​អ្នក​ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​ក្រៅ​ពី​គណបក្ស​ប្រជាជន​ កម្ពុជា។
លោក សម្បត្តិ កែវ បេក្ខជន​ដែល​នឹង​ឈរ​ឈ្មោះ​​ជា​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ របស់​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ថា អ្វី​ដែល​គណបក្ស​កំពុង​គ្របគ្រង​អំណាច ព្យាយាម​​រំខាន​ការ​ជួបជុំ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៨ មេសា គឺ​បង្ហាញ​ថា រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ព្រួយបារម្ភ​ខ្លាច​ចាញ់​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨ កក្កដា ខាង​មុខ។លោក​បន្ត​ថា តាម​ការ​គ្រោងទុក អ្នក​ត្រូវ​ចូល​រួម​មាន​ប្រមាណ​ជាង ៣០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មេសា។ ប៉ុន្តែ​​លោក​ថា នៅ​ទី​បំផុត អ្នក​ប្រមូល​ផ្ដុំ​នៅ​ថ្ងៃ​ទី​២៨ មេសា មាន​ចំនួន​ជាង ១០០​នាក់​ប៉ុណ្ណោះ ព្រោះ​តែ​ត្រូវ​រំខាន​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​មក​បញ្ជា​ឲ្យ​រុះរើ​​ ទីតាំង​ដែល​ជា​កន្លែង​ជួបជុំ​សកម្មជន​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នោះ។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ ចៅ​សង្កាត់​ស្វាយប៉ាក លោក ហ៊ូ សាមន អះអាង​ថា ការ​ចោទ​ប្រកាន់​របស់​​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ឡើយ។ លោក​បន្ត​ថា ផ្ទុយ​ទៅ​វិញ ពិធី​នោះ​បាន​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ទី​បញ្ចប់ និង​ក្រោម​ការ​ការពារ​សុវត្ថិភាព​របស់​នគរបាល​យុត្តិធម៌​ថែម​ទៀត។
លោក ហង្ស ពុទ្ធា នាយក​អង្គការ និកហ្វិច (NICFEC) ចាត់​ទុក​ថា ការ​រំខាន ការ​រាំង និង ការ​មិន​បើក​ចំហ​ដោយ​ទូលាយ​ចំពោះ​ការ​ជួបជុំ​នៅ​មុន​ការ​បោះ​ឆ្នោត​មក​ដល់​ នោះ​មាន​ន័យ​ថា គឺ​ជា​ផ្នែក​មួយ​បង្ហាញ​ថា ការ​ប្រព្រឹត្ត​ទៅ​នៃ​​ដំណើរ​ការ​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ។
ការ​ប្រើប្រាស់​សារ​គំរាម​កំហែង​សកម្មជន​គណបក្ស​នយោបាយ ដែល​មន្ត្រី​បក្ស​ប្រឆាំង​ចោទ​ថា ​ធ្វើ​ឡើង​ដោយ​គណបក្ស​គ្របគ្រង​អំណាច​នៅ​មុន​​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ ចាប់​ផ្ដើម ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​បេសកកម្ម​ពាក់ព័ន្ធ​​នឹង​ប្រព័ន្ធ​បោះ​ឆ្នោត ចាត់​ទុក​ថា វា​ស្ទើរ​ក្លាយ​ទៅ​ជា​វប្បធម៌​មួយ​នៅ​ក្នុង​សង្គម​កម្ពុជា​ទៅ​ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

-លោកសម រង្ស៊ី ,ជាចោររួញពង
លួចកំណាព្យគេ!
-សម រង្ស៊ី គ្រប់សំភាសន៍..........
មិនដែលភ្លេចឈ្មោះ "សម រង្ស៊ី " ឡើយ,
ព្រោះសម រង្ស៊ីអញ ជាជាតិ!
_______________________________
-សម រង្ស៊ី :
...បើអត់មានអញ ការបោះឆ្នោតគ្មាន តម្លៃ!..........
-បើបោះឆ្នោតមាន អញ
( នោះយួន៧-៨លាននាក់)
នៅស្រុកខ្មែរសព្វថ្ងៃ ត្រូវបានអញសង្គ្រោះ!
___________________________________


មិនខុសពីអញ
អង្គុយលើអាចម៍អញ
អញលាងខ្លួនអញ?

បើអញមិនលាងខ្លួនអញ
អាណាគេលាងឲ្យអញ?



Anonymous said...

we need Rainsy to librate our
country from becoming another
kampucheakrom.

we need rainsy more than rainsy need us .

rainsy will die after he getting old and so will everyone.
but we do not want our country die
with us.
can you think more logically.