Thursday, April 18, 2013

កែប ជុម៉ា សែនសាមសិបម៉ឺនដុល្លារឲ្យ ប៊ុន រ៉ានីហ៊ុនសែន ដើម្បីទប់ដំណែង នៅតែមិនជាប់ " ប្រាក់ក៏បង់បុណ្យក៏អស់ "


គណបក្សសង្គ្រោះជាតិ ប្រកាសធ្វើមហាបាតុកម្មអហិង្សា នៅថ្ងៃទី២៤មេសា

(ថ្ងៃទី 18 មេសា 2013, ម៉ោង 06:28:PM) | ដោយ: កូឡាប និងរតនា
ក- ក+ | Print
ភ្នំពេញ: គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា នឹង​រៀបចំ​ធ្វើ​មហា​បាតុកម្ម​អហិ​ង្សា ដើម្បី​ទាមទា​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទទួលយក​អនុសាសន៍​នានា ជុំវិញ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​។ មហា​បាតុកម្ម​របស់​បក្សប្រឆាំង នឹងធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ មុននឹង​ដើរ​ហែ​ក្បួន នៅ​ទីក្រុង​ភ្នំពេញ​។​

​សេចក្តីប្រកាស​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដាក់ជូន​អភិបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៣ លើកឡើងថា មហា​បាតុកម្ម​នា​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ ដើម្បី​ទាមទា​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទទួលយក​អនុសាសន៍​របស់​តំណាង​ពិសេស​អង្គការសហប្រជាជាតិ​លោក​សូ​រិ​យ៉ា ស៊ូ​ប៊ែ​រ​ឌី និង​របាយការណ៍​ធ្វើ​សវនកម្ម​បញ្ជី​បោះឆ្នោត សម្រាប់​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ របស់​វិទ្យាស្ថាន​ជាតិ សម្រាប់​កិច្ចការ​អន្តរជាតិ (NDI) អង្គការ​នី​ច​ហ្វិ​ច (NICFEC) និង​អង្គការ​ខុមហ្វ្រែល (COMFREL) ក្នុងការ​រៀបចំ​ធ្វើការ​ចុះឈ្មោះ​អ្នកបោះឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​សារ​ឡើងវិញ​។​

​លិខិត​ដដែល បង្ហាញថា មហា​បាតុកម្ម នៅ​សប្តាហ៍​ក្រោយ ក៏​ដើម្បី​ទាមទារ​ឲ្យ​គ​.​ជ​.​ប​. ចាត់វិធានការ​គ្រប់បែបយ៉ាង​ធានា​អំពី​យន្តការ និង​នីតិវិធី សម្រាប់​បម្រើការ​ងារ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ដោយ​ស្មើភាព​គ្នា ស្របតាម​បទដ្ឋាន​អន្តរជាតិ​។​

​លិខិត ដែល​ចុះហត្ថលេខា​ដោយ អ្នកដឹកនាំ​បាតុកម្ម លោក ម៉ៅ មុនី​វណ្ណ លោក ហូរ វ៉ាន់ និង​លោក គុយ ប៊ុន​រឿន ក៏បាន​លើកឡើងថា មហា​បាតុកម្ម​អហឹ​ង្សា ដោយ​សន្តិវិធី​នេះ នឹង​ជួបជុំគ្នា នៅវេលា​ម៉ោង ៧ ព្រឹក នា​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​សេចក្តីថ្លែងការណ៍​បញ្ជាក់​អំពី​គោលជំហរ​គាំទ្រ និង​ទាមទារ​ឲ្យ គ​.​ជ​.​ប អនុវត្តតាម​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល​។ បន្ទាប់ពី​ធ្វើ​សេចក្តីថ្លែងការណ៍ ក្បូន​បាតុករ នឹងធ្វើ​ដំណើរ​ដង្ហែ​ញត្តិ យកទៅ​ប្រគល់ជូន​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ទីស្តីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​

​មិនទាន់មាន​ប្រតិកម្ម​បែបណា​ពី​សាលា​រាជធានី​ភ្នំពេញ ជុំវិញ​សេចក្តីប្រកាស​ខាងលើ​នៅឡើយ​ទេ​។

ក៏ប៉ុន្តែ ​លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ល្ងាច​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៣ បាន​មានប្រសាសន៍​បញ្ជាក់​ថា គណបក្សប្រឆាំង ចង់​ធ្វើ​បាតុកម្ម ចង់​បាន​អី ត្រូវ​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី បាតុកម្ម ពុំ​អាច​ធ្វើ​អ្វី​ដោយ​ខុសច្បាប់​បាន​នោះទេ​។​

​លោក ទេព នីថា បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាង​នេះ​ថា "​នាំគ្នា មក​បង្ខំ​ឲ្យ​គ​.​ជ​.​ប​. ធ្វើ​ខុសច្បាប់​មិន​អាច​ធ្វើបាន​ទេ គាត់ (​គណបក្សប្រឆាំង​) ធ្វើ​ការងារ ដែល​គាត់​ចង់បាន ហើយ​គ​.​ជ​.​ប​. ក៏​មាន​សិទ្ធិ​ធ្វើការ​សម្រេចចិត្ត​នៅក្នុង​ច្បាប់ ដែល​ជា​សមត្ថកិច្ច របស់​ខ្លួន​ដែរ​"​។​

​លោក​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ជា​ទូទៅ​នៅ​រាល់​ការ​បោះឆ្នោត​នី​មួយៗ តែងតែ​មាន​អង្គការ​ជាតិ និង​អន្តរជាតិ តែងតែ​វាយ​តម្លៃ​ជា​វិជ្ជមាន​រាល់​ការ​បោះឆ្នោត នៅក្នុង​ប្រទេស​កម្ពុជា ជាង​ពី​ការបោះឆ្នោត​មួយ ទៅ​បោះឆ្នោត​មួយ និង​មាន​ការរីកចំរើន​។​

​លោក​បាន​មានប្រសាសន៍​បន្ត​ថា ឥឡូវនេះ គ​.​ជ​.​ប​. កំពុង​ជ្រើសរើស​មន្ត្រី និង​បុគ្គលិក សម្រាប់​បំរើការ​នៅ តាម​បណ្តា​ខេត្ត និង​បន្ត​ទៅ​ថ្នាក់​ឃុំ​ទៀត​។​

​លោក ទេព នីថា បាន​មានប្រសាសន៍​បញ្ជាក់​បន្ត​ថា នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា គ​.​ជ​.​ប​. នឹង​ធ្វើ​ការចុះបញ្ជី​គណបក្សនយោបាយ ដែល​សុំ​ចុះឈ្មោះ​ចូល​រួម​ប្រកួតប្រជែង​បោះឆ្នោត ហើយ​ការចុះ​ឈ្មោះ​មាន រយៈពេល ១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដល់​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៣​។ អីចឹង​គណបក្ស​ដែល​ចង់​ចូលរួម​ប្រកួតប្រជែង ត្រូវ​រៀបចំ​ឯកសារ​តាម​ផ្លូវច្បាប់ ឲ្យបាន​ត្រឹមត្រូវ​បញ្ជូនមកគ​.​ជ​.​ប​. ដើម្បី​ចុះបញ្ជី​បោះឆ្នោត​៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=NGRmNWFjYT#sthash.NyX8MDAO.dpuf

7 comments:

Anonymous said...

Finally the majesty Sihakmony is wake up? From a long times meditation. Sama Sam poto

Anonymous said...

ah kong keb trov bondenh jenh by the majesty king Sihakmony .
Ah kongkep took a lot corruption moneys ,so ah Kong Kep must pay it bac to the country,I meant all the property ah kong Kep must levy .or ah kong kep must be face jail time for corruption.
Jeyo the intelligent with the wisdom king!!

Anonymous said...

This good news to show to the world that Bun Ranny (Hun Sen-PM's wife) is involved in corruption. So, what are we going to do about it?. This man who lost up $40,000USD to Bun Ranny needs to sue her, bring her to national court and if it does not work, then, expose her to the international community and let the world knows that she is a criminal. Because it is illegal to take pribe money, and if she took the pribe money without given him a job, it is right for her to return and say, 'I don't take pribe and I don't want to give you the job' then giving reasons to why not.

For having said that, corruption should not be allowed in the first place. The word pribe alone is related to corruption and should never be allowed at all. But what Bun Runny did, was to show to the world that khmer gov't is being operated by this mafia type of gangster and we 'khmers' can not accept and tolerate such a behaviour from the PM's wife at all.

My suggestion is, if you don't give him the job, give him back his money 2) Bun Ranny should be charged by taking pribe money 3) she should be in jail for doing the illegal work 4) she should be condemned and take away her position as red-cross embassador or something. From here, Bun Ranny will have a criminal record 'one a corrupted persons' and not to mention she ordered to kill Pisit Pilica as well, so, she is also a 'murderer.

This is so wrong!, so, we urge both viets and chinese's leaders with good moral to help us to change our system (change of gov't) and because without their help, change can not be made as we wish. First of all, we need to have our own state sovereignty, without being interfered by the VC and the Chinese's crooks and to stop using Hun and His wife as their puppets.

We really need a free and independent state and we also need the international community to come together to discuss about how to help Cambodia to get out of such impunity of leadership style, 'if the good do nothing the evil will win' simple as that. At the sametime, if Cambodians can not live in peace, no one in the world can either, why? because everything is connected, the end.

Anonymous said...

correction-actaully more or less like $30, 000 USD* sorry

Anonymous said...


Make no mistake my freinds; this is NOT King Sihamoni doing...

Anonymous said...

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រហស្ថលេខា តែងតាំងជាអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស តម្លើងឋានៈ លោក ប៉ា សុជាតិវង្ស ជាឋានន្តរសក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ១។

អរគុណ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ។
សូមស្វាគមន៏ លោក ប៉ា សុជាតិវង្ស។

Anonymous said...

$300,000 but not $30,000