Tuesday, April 23, 2013

អ្នក​​មាន​ទំនាស់​ដី​៣​កន្លែង​តវ៉ា​ដាក់​ញត្តិ​នៅ​ស្នាក់ការ​បក្ស​ប្រជាជន






ដោយ វណ្ណ វិចារ
2013-04-22
Radio Free Asia

ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​​​បី​កន្លែង​នៅ​រាជធានី​ភ្នំពេញ ប្រមាណ​ជិត ១០០​នាក់ ជួបជុំ​គ្នា​ដាក់​ញត្តិ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ពួក​គាត់ តែ​មិន​បាន​លទ្ធផល​ឡើយ ហើយ​​ក៏​នាំ​គ្នា​​​សំដៅ​ទៅ​តវ៉ា​ដល់​​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀត។ កង​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​រយ​នាក់​ដែល​ប្រដាប់​ដោយ ខែល ដំបង និង​រនាំង​ដែក បាន​រារាំង។
ពលរដ្ឋ​សហគមន៍​បុរីកីឡា លោកស្រី ឯម លៀងសេង ថ្លែង​នៅ​ថ្ងៃ​ទី​២២ មេសា ថា រូបគាត់​ធ្លាប់​តវ៉ា​នៅ​មុខ​គណបក្ស​ប្រជាជន​អស់​ពីរ​ដង​មក​ហើយ តែ​មិន​មាន​ដំណោះស្រាយ។ លោកស្រី​រំលឹក​ថា ផ្ទះ​សំបែង​របស់​គាត់​ត្រូវ​បាន​ប្រធាន​គណបក្ស​ប្រជាជន​រាជធានី​ភ្នំពេញ លោក កែប ជុតិមា អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) រុះរើ និង​វាយ​កម្ទេច​ចោល។ ហើយ​លោក កែប ជុតិមា ធ្លាប់​ស្បថ​មុខ​ពលរដ្ឋ​ថា នឹង​សង់​អគារ​សហគមន៍​បុរីកីឡា​ចំនួន ១០​ខ្នង ប៉ុន្តែ​ចុង​ក្រោយ ក្រុមហ៊ុន​សាង​សង់​អគារ​ឲ្យ​ពលរដ្ឋ​តែ ៨​ខ្នង​ប៉ុណ្ណោះ។

លោកស្រី​ដាក់​ការ​សង្ស័យ​ថា ការ​មិន​គោរព​កិច្ចសន្យា​របស់​អភិបាល​ក្រុង​ជិត​ផុត​អាណត្តិ អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ៖ «គាត់​កាន់​ជើង​អ្នក​ពុករលួយ​ច្រើន គាត់​ពុករលួយ គាត់​ធ្វើ​ម៉ែ​ឪ​គេ អត់​ជួយ​កូន​ចៅ។ គោលនយោបាយ​គណបក្ស​ប្រជាជន​កាត់​បន្ថយ​ភាព​ក្រីក្រ ឯ​ខ្ញុំ​ក្រ​ដដែល មក​នៅ​ដី​វិញ​គេ​គំរាម​រាល់​ថ្ងៃ»

ចំណែក​ឯ​តំណាង​អ្នក​ភូមិ​បឹងកក់ លោកស្រី ទេព វន្នី មាន​ប្រសាសន៍​ថា ការ​តវ៉ា​នៅ​មុខ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ឡើង​ដើម្បី​ឲ្យ​គណបក្ស​កាន់​អំណាច​មួយ​នេះ​គោរព​គោលនយោបាយ​របស់​ខ្លួន​ដែល​ចែង​ថា សមាជិក​បក្ស​ត្រូវ​តែ​មោះមុត​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ។


អ្នកស្រី​បន្ត​ថា មន្ត្រី​គណបក្ស​ប្រជាជន សមាជិក​ព្រឹទ្ធ​សភា លោក ឡាវ ម៉េងឃីន ជា​ថៅកែ​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) ជា​អ្នក​បញ្ជា​ឲ្យ​កូនចៅ​បូម​ដី​ពន្លិច​ផ្ទះ​អ្នក​ភូមិ​បឹងកក់ ហើយ​អនុ​ប្រធាន​បក្ស​ប្រជាជន លោក ហ៊ុន សែន ជា​អ្នក​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​ផ្ដល់​ដី​ជាង ១២​ហិកតារ​ឲ្យ​អ្នក​ភូមិ។ប៉ុន្តែ​មន្ត្រី​បក្ស​ប្រជាជន​ដែល​ធ្វើការ​នៅ​សាលាក្រុង​ភ្នំពេញ ​ក៏​មិន​អនុវត្ត​តាម​អនុក្រឹត្យ​ហ្នឹង​ទៀត។

លោកស្រី ទេព វន្នី៖ «ពួក​ខ្ញុំ​ទាមទារ​ឲ្យ​គណបក្ស​ប្រជាជន​ហ្នឹង គោរព​នូវ​គោលការណ៍​របស់​ខ្លួន ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ កុំ​ឲ្យ​ចេះ​តែ​ឃោសនា​រហូត​មក​ដល់​ពេល​នេះ​ជិត ៧​ឆ្នាំ​ហើយ ហើយ​ឥឡូវ​ជិត​ដល់​រដូវ​ឃោសនា​ហើ»

ទាក់ទង​នឹង​ទំនាស់​ដីធ្លី​នេះ អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​មួយ​កាល​ពី​សប្ដាហ៍​មុន​ថា បញ្ហា​ដីធ្លី​នៅ​បឹងកក់ និង បុរីកីឡា ជា​រឿង​នយោបាយ ហើយ​លោក​មាន​មោទនភាព​ថា ខ្លួន​លោក​ធ្វើ​បាន​ល្អ​ក្នុង​ការ​ដោះស្រាយ​ទំនាស់​នេះ«រឿង​បុរីកីឡា និង​បឹងកក់​ហ្នឹង ជា​រឿង​នយោបាយ​ហើយ បើ​មិន​មែន​នយោបាយ យើង​ងាយ​ដោះស្រាយ។ បើ​ដោះស្រាយ​មិន​បាន​ល្អ ខ្ញុំ​មិន​ជាប់​ឆ្នោត​ពេល​បោះ​ឆ្នោត​រើស​ចៅ​សង្កាត់​ទេ»

ទោះ​ជា​យ៉ាង​ណា​ក្តី ប្រធាន​ផ្នែក​បច្ចេកទេស​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត យល់​ថា មូលហេតុ​ផ្ទុះ​ការ​តវ៉ា​បណ្ដាល​មក​ពី​អាជ្ញាធរ​មិន​ដោះស្រាយ​តាម​ការ​សន្យា​ជាមួយ​អ្នក​ភូមិ។

លោក​បន្ត​ថា បើ​សិន​ជា​ដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន កម្ពុជា​នឹង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ផ្នែក​គោរព​សិទ្ធិ​មនុស្ស ហើយ​បក្ស​កាន់​អំណាច​ក៏​ទំនង​ជា​បាន​ផល​ល្អ​ពី​ដំណោះស្រាយ​នេះ​ដែរ៖ «រាជរដ្ឋាភិបាល ពិសេស​គណបក្ស​កាន់​អំណាច​មាន​ការ​តវ៉ា​កាន់​តែ​ច្រើន អ៊ីចឹង​ការ​ទាក់ទង​រក​សំឡេង​ឆ្នោត​ហ្នឹង ក៏​មាន​ទៅ​តាម​ហ្នឹង​ដែរ អ៊ីចឹង​គួរ​តែ​រក​វិធី​ដោះស្រាយ​ទៅ កុំ​លាប​ពណ៌​ដាក់​គ្នា​ទើប​ប្រសើរ»

ក្រុម​សហគមន៍​មាន​បញ្ហា​ដីធ្លី​ព្យាយាម​ទម្លុះ​រនាំង​ដែក​ការពារ​របស់​សមត្ថកិច្ច​តាំង​ពី​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា រហូត​មក​ដល់​វិមាន​ឯករាជ្យ ជិត​ផ្ទះ​លោក ហ៊ុន សែន។ ចំណែក​ឯ​ភាគី​សមត្ថកិច្ច​ចម្រុះ​វិញ បាន​បង្កើន​ចំនួន​អ្នក​ការពារ​យ៉ាង​ច្រើន មាន​ទាំង​អាវុធហត្ថ នគរបាល​ចរាចរណ៍ នគរបាល​ប្រឆាំង​បាតុកម្ម កូដកម្ម កម្លាំង​ចារកម្ម និង​សន្តិសុខ​ខណ្ឌ។ ការ​តវ៉ា​ក៏​កើត​មាន​ការ​រុញ​ច្រាន​គ្នា​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ប៉ុន្តែ​មិន​មាន​អំពើ​ហិង្សា​ណា​មួយ​ធ្ងន់ធ្ងរ​កើត​ឡើង​ទេ៕

8 comments:

Anonymous said...

That is the war of CPP with people loosed their properties by so called "development" by using jungle law. This situation is the same in Russia before 1917. CPP is the communist party why you don't learned from Russia at that time? CPP will lose when all Khmers stand up like in Russia!

Anonymous said...

ទេពវន្នី សំដែង តួអង្គបានយូរ
គឺ ពិតជាមានអ្នកនៅពីក្រោយ។
គឺ គណបក្សសង្គ្រោះយួន ដែលមាន
មីយួនCPP ង្វៀងមួ សុខហួ
បានរៀបចំ កលល្បិច-ឈុតឆាកល្ខោនយួនយ៉ាងយូរ ទុកជាស្រេច។
___________________________________
បើគ្មានអ្នកនៅពីក្រោយដូចលោក ឈុត វទ្ធី
គឺ ស្លាប់តៃហោង!.....
នេះស្រុកខ្មែរ សម័យអាចោរហារយយួនយៀកកុង
Hun Bonal aka Hai Phúc

Anonymous said...

to 8:25 PM,
you=0.

Anonymous said...


You all useless Khmer should never exist in this world .. that is why we Veit Nam the master of you use your own peoples kill your own peoples .. And now we control Hun Sen and CPP... that is why Hun Sen do everything for our mother land of Viet Nam and careless about Cambodia country....

you khmer are so so stupid .. look at your own king have no power and brain to do anything but to dance ballet for us to watch...

Long Live vietnam

Anonymous said...

to 9:14 PM,

No longer you will down, you are a thief nation and lie every where. Wait the day when the dragon (China) move. Asked yourself, after Vietnam war, your country has dept to China $152 billions, till now have you pay back some Dollars to China? Before you annex Khmer land, please back us back, OKAY?

form Shanghai


Anonymous said...

កុំយកលេ​ស,មាយា-ពុត....ហឹង្សា..(ដដែលៗ!

តែឆ្ងល់...
យួនវាខំហាម ខ្មែរកុំហឹង្សា!
តែយួនវាធ្វើអំពើ​ហឹង្សាលើខ្មែរបានតាមចិត្ត?
ខ្មែរអហឹង្សាតែរហូតអញ្ចឹងទៅឬ?

ឧទាហរណ៍ៈ
ចោរយួនវាចូលប្លន់ដល់ក្នុងផ្ទះយើង វាវាយធ្វើបាប-វាចាប់រំលោភកូនប្រពន្ធយើង- វាឆក់ប្លន់ប្រមូលប្រាក់-ប្រមូលទ្រព្យ-វារឹបអូសយកដីធ្លី,ឈូសឆាយផ្ទៈសម្បែង-វាបាញ់វាសម្លាប់ខ្មែរ...........

ដូច្នេះខ្មែរនាំគ្នាអហឹង្សា រហូតអញ្ចឹងទៅឬ?

នេះបានចំជាពីរ-ពីរដង = 4មែន
ខ្មែរភ្លើណាស់!


យើងជាជនអវិជ្ជាបែបយួន

Anonymous said...

កុំយកលេ​ស,មាយា-ពុត....កុំហឹង្សា..(ដដែលៗ!)

តែឆ្ងល់...
យួនវាខំហាម ខ្មែរកុំហឹង្សា!
តែយួនវាធ្វើអំពើ​ហឹង្សាលើខ្មែរបានតាមចិត្ត?
ខ្មែរអហឹង្សាតែរហូតអញ្ចឹងទៅឬ?

ឧទាហរណ៍ៈ
ចោរយួនវាចូលប្លន់ដល់ក្នុងផ្ទះយើង វាវាយធ្វើបាប-វាចាប់រំលោភកូនប្រពន្ធយើង- វាឆក់ប្លន់ប្រមូលប្រាក់-ប្រមូលទ្រព្យ-វារឹបអូសយកដីធ្លី,ឈូសឆាយផ្ទៈសម្បែង-វាបាញ់វាសម្លាប់ខ្មែរ...........

ដូច្នេះខ្មែរនាំគ្នាអហឹង្សា រហូតអញ្ចឹងទៅឬ?

នេះបានចំជាពីរ-ពីរដង = 4មែន
ខ្មែរភ្លើណាស់!


យើងជាជនអវិជ្ជាបែបយួន

Anonymous said...

To all Cambodian police.
Today being kok borei keila,how about tomorrow your house? What you going to do.
I understand that is your duty but this is your nation, your people, your compatriot. You should not touch them, in fact you should joint with them or give a hand to them by encourage them.because their victory is your whole country.
Not just only them. So pls take care of them don!t listen to your boss order.