Monday, 29 April 2013
វង្ស សុខេង
The Phnom Penh Post
សមាជិកគណបក្សសង្គ្រោះជាតិកម្ពុជា ដែលចូលរួមការតវ៉ាឲ្យមានការកែទម្រង់ ឝ.ជ.ប។ រូបថត ផា លីណា
ភ្នំពេញៈ គណបក្សសង្គ្រោះជាតិកម្ពុជាបានអះអាងថានឹងបន្តដាក់សម្ពាធទៅលើ គ.ជ.បដើម្បីធ្វើកំណែទម្រង់និងបញ្ជីឈ្មោះអ្នកបោះឆ្នោត មុនពេលគណបក្សប្រឆាំងដ៏ធំមួយនេះបញ្ជាក់នូវឆន្ទៈនយោបាយចុះឈ្មោះនិងបញ្ជូនបញ្ជីបេក្ខជនរបស់ខ្លួនសម្រាប់ការបោះឆ្នោតនាខែកក្កដាខាងមុខនេះ។
រយៈពេលចុះឈ្មោះបេក្ខជនចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា ប៉ុន្តែលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិកម្ពុជា បានថ្លែងកាលពីថ្ងៃអាទិត្យថា ថ្នាក់ដឹកនាំរបស់គណបក្សនឹងដឹកនាំការតស៊ូមតិជាសាធារណៈ ដើម្បីធ្វើការតវ៉ាឲ្យធ្វើកំណែទម្រង់ គ.ជ.ប។
លោក យឹម សុវណ្ណ បានថ្លែងថា៖ «យើងមិនចាប់អារម្មណ៍ និងផ្តោតលើការចុះឈ្មោះគណបក្សនិងបេក្ខជនយើងឡើយ ប៉ុន្តែ យើងផ្តោតលើការបង្ខំឲ្យធ្វើកំណែទម្រង់គ.ជ.ប និងបញ្ជីឈ្មោះអ្នកបោះឆ្នោត។ យើងនឹងអាចធ្វើកំណែទម្រង់នៅពេលណាមួយ ក្នុងអំឡុងពេលចុះឈ្មោះបេក្ខជនគណបក្ស ប្រសិនបើ គ.ជ.ប មិនលម្អៀងខាងគណបក្សប្រជាជនកម្ពុជាទេនោះ»។
ទោះជាយ៉ាងណា លោក យឹម សុវណ្ណ បានបដិសេធមិនបញ្ជាក់ថា តើគណបក្សប្រឆាំងនេះនឹងចុះឈ្មោះឬធ្វើពហិការក្នុងការបោះឆ្នោតជាតិខែកក្កដាឡើយ។
ប៉ុន្តែ លោក យ៉ែម បុញ្ញឫទិ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិកម្ពុជាបានបញ្ជាក់ថា ជាគោលការណ៍គណបក្សសង្គ្រោះជាតិកម្ពុជាគឺយើង ចូលរួមក្នុងការបោះឆ្នោតនៅខែកក្កដា។លោកបានបញ្ជាក់ថា ៖ «យើងបានត្រៀមរួចជាស្រេចអស់ហើយ»។
លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប បានថ្លែងថា៖ «វាជាសិទិ្ធរបស់គណបក្សសង្គ្រោះជាតិកម្ពុជាក្នុងការតវ៉ា តែយើងបានអនុវត្តការងាររបស់យើងតាមច្បាប់។ ប្រសិនបើគណបក្សសង្គ្រោះជាតិកម្ពុជាខកខានមិនបានចុះឈ្មោះ គណបក្សប្រឆាំងនឹងមិនអាចចូលរួមក្នុងការបោះឆ្នោតឡើយ»។
លោកបានបន្តថា តាមការប៉ាន់ប្រមាណ មានគណបក្សប្រហែល ៦ទៅ៧ដែលមានបំណងចុះឈ្មោះបេក្ខជនរបស់ខ្លួនធ្វើការប្រកួតប្រជែងនាខែកក្កដាខាងមុខនេះ។
ទន្ទឹមនឹងនេះគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិចបានបញ្ជាក់ថា គណបក្សទាំងពីរបានត្រៀមជាស្រេចដើម្បីបញ្ជូនឈ្មោះបេក្ខជន និងចុះឈ្មោះជាមួយនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតនៅខែកក្កដា។
លោក អ៊ុក គឹមហាន នាយខុទ្ទកាល័យនៃនាយកដ្ឋានបូកសរុបរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងថា នៅថ្ងៃចន្ទ គណបក្សប្រជាជនកម្ពុជាគ្រោងចុះបញ្ជីគណបក្សនិងបេក្ខជនពេញសិទ្ធិ ១២៣រូប ព្រមទាំងបេក្ខជនបម្រុង១៤៥រូប។ លោកបានបន្តថា គណបក្សប្រជាជនកម្ពុជាបានផ្លាស់ប្តូរជិត៥០ភាគរយពីអាសនៈបច្ចុប្បន្នសរុប ១២៣ ក្នុងរដ្ឋសភាដោយដាក់បេក្ខជនថ្មី។
លោក អ៊ុក គឹមហាន បានបន្ថែមថា៖ «យើងបានរក្សាមនុស្ស ៧០នាក់ជាបេក្ខជនចាស់ និង ៥៣នាក់ជាបេក្ខជនថ្មី ក្នុងបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សយើង សម្រាប់ការបោះឆ្នោតខែកក្កដា។ ខ្ញុំមិនច្បាស់ទេ តែបេក្ខជនយ៉ាងហោច១០ នាក់ជាកូនរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា»។
លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការ ខុម ហ្វ្រែល បានបញ្ជាក់ថា ប្រសិនបើគណបក្សសង្គ្រោះជាតិកម្ពុជា ខកខានមិនបានចូលរួមប្រកួតក្នុងការបោះឆ្នោត នោះនឹងពិបាកដល់សហគមន៍អន្តរជាតិក្នុងការទទួលស្គាល់លទ្ធផលបោះឆ្នោត។
លោក បានបន្ថែមទៀតថា៖ «យើងព្រួយបារម្ភអំពីបរិស្ថាននយោបាយកំពុងបន្តស្នើឲ្យធ្វើកំណែទម្រង់ គ.ជ.ប ហើយប្រសិនបើគណបក្សសង្គ្រោះជាតិកម្ពុជាខកមិនបានចូលរួមប្រកួតក្នុងការបោះឆ្នោតនោះនឹងមានបញ្ហា។ ប៉ុន្តែ យើងនៅមានពេលតាមដានស្ថានភាពនយោបាយរហូតដល់ថ្ងៃផុតកំណត់[ចុះឈ្មោះគណបក្សនិងបេក្ខជន]»៕
5 comments:
ខ្ញុំមិនជឿរថាពូកបក្យប្រឆាំងសង្គ្រោះជាតិមិនទៅចុះឈ្មោះបោះឆ្នោតទេ។
ឲ្យតែដល់ពេលជីតពូកអស់លោកនេះច្បាស់ជារត់ស្ររទៅចូលក្បាលជាមួយនីងអាសីពីពីជាមិនខានទេ។
ជយោស្រុកខែ្មរនិងរលាយហើយនាំគា្នសប្យាយទៅ
បងប្អូនខែ្មរអើយ៕
ចាំយុំក្រោយហើយបើកាលណាអាយួនវាមកសម្លាប់ក៏ត្រូវហុចករឲ្យវាអាករទៅត្រូវសុខចិត្តងាប់ទៅ
ដើម្បីឲ្យពូកអាហ៊ុនសែនហៅអាហៃភូកនិងគ្រូសារ
វាបានរស់តទៅទៀត។ល្អម្លេះទេខែ្មរអើយ៕
ស្លាប់ទៅរសឮនៅល្អជាង???
ខ្ញុំជឿថាពូកគណបក្យប្រឆាំងខែ្មរ-សង្គ្រោះសំផឹងយួន
ជាពូកពូជឆ្កែកន្ទុយខ្វៀន វានៅតែខ្វៀន។
គ្រាន់តែកុំឲ្យគេចោទថាវាស្រីផិតក្តិតងាយ!
________________________________
បើស្រុកខែ្មររលាយអស់ទឹក-អស់ដី
ក្រោយបោះឆ្នោតបង្រ្គប់កិច្ច,
-តើពូកវាទទូលខុសត្រូវឬទទូលទោសក្បត់ជាតិឬទេ?
_________________________________
យើងត្រូវតែនាំគ្នាអុជធូបទៀន, ជេរប្រទេចផ្ដាសា
និង ដាក់ទំនាយ, ពូកអា CNRP
មេដឹកនាំបក្យប្រឆាំងខ្មែរ-សង្គ្រោះយួន
ទាំងយប់ ទាំងថ្ងៃ ជេរប្រទេចផ្ដាសា, ដាក់ទំនាយហើយ ជេរប្រទេចផ្ដាសា, ដាក់ទំនាយទៀត ហូតដល់ ពួកវា ឪ ម៉ែ បងប្អូន កូនចៅវា និរាសព្រាត់ប្រាស និងវិនាសអន្ដរាយរលាយរលត់
ពីផែនដីខ្មែរទៅហោង.................
មើលទៅខ្មែរកាន់តែរលាយឆាប់ៗហើយ!
-អាមូយ អហឹង្សា SAm rAinSy នេះមិនទាន់ឈ្នះឆ្នោតផង ចង់ចាប់អាហឹង្សាដាក់ គុក។
-អាទណ្ឌិតរួញពងមូយនេះ ជាអ្នកនយោបាយ
ក្មេងថ្នាក់កុមារដ្ឋាន ,ដើម្បីឲ្យខ្មែរកាន់តែរលាយ.......អន់ចុយម្រ៉ាយ!
-អាទណ្ឌិតខ្យល់មូយហ្នឹង!
បានត្រឹមតែឡែបឡបឡេមឡឺម-អហឹង្សា
ជួយ ទប់ជើងគ្រែ និង កក្តាន់អាខា!
-រួបរួម.... តែ...អាខាជាអ្នកចេញមុខស៊ីសង!
- រួបរួម.. តែ...កក្តាន់.......អាខា!
-រួបរួម.... តែក្រោមពង.........អាខា!
ស៊ី កក្តាន់ ខា!
ស៊ី កក្តាន់ ខាហៃភូក!
Post a Comment