Sunday, April 07, 2013

បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​សមាជ​លើក​ដំបូង​នៅ​ថ្ងៃ៧​មេសា

គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ចេញ​ពី​ការ​រួបរួម​រវាង​គណបក្ស សម រង្ស៉ី និង​គណបក្ស សិទ្ធិ​មនុស្ស នឹង​ធ្វើ​សមាជ​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី៧ ខែ​មេសា ដើម្បី​ជ្រើស​តាំង​រចនាសម្ព័ន្ធ​គណបក្ស​ជា​ផ្លូវ​ការ ដើម្បី​ត្រៀម​យុទ្ធសាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​នា​ខែ​កក្កដា ខាង​មុខ។

ដោយ វណ្ណ វិចារ
2013-04-06 
Radio Free Asia

មន្ត្រី​គណបក្ស សម រង្ស៉ី រំពឹង​ថា មនុស្ស​ជាង ១​ម៉ឺន​នាក់ ដែល​មាន​ទាំង​មន្ត្រី​រដ្ឋាភិបាល​ផង​នោះ នឹង​ចូលរួម​សមាជ​ជា​លើក​ទី១ របស់​គណបក្ស​សង្គ្រោះ​ជាតិ។ សមាជ​គណបក្ស​ប្រឆាំង​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា សមាជ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ពិភាក្សា​ផ្ដោត​លើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន រួម​មាន បទ​បញ្ជា​ផ្ទៃក្នុង​គណបក្ស រចនាសម្ព័ន្ធ និង​បោះឆ្នោត​ជ្រើស​តាំង​ប្រធាន​អនុប្រធាន​គណបក្ស​ជា​ផ្លូវ​ការ​ជាដើម។ លោក​បន្ត​ថា លោក សម រង្ស៉ី ជា​បេក្ខជន​ប្រធាន​គណបក្ស និង​លោក កឹម សុខា ជា​បេក្ខជន​អនុប្រធាន​គណបក្ស ហើយ​តំណែង​ទាំង​ពីរ​នេះ​មិន​មាន​អ្នក​ផ្សេង​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ឡើយ។

លោក​បញ្ជាក់​ថា បើ​ទោះ​ជា​លោក សម រង្ស៉ី មិន​ទាន់​បាន​ចូល​ស្រុក​ក៏ដោយ មិន​មែន​បាន​ន័យ​ថា​មាន​នរណា​ម្នាក់​កាន់​ការ ឬ​សម្រេច​អ្វី​តែ​ឯង​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ ដោយសារ​គណបក្ស​នេះ​យក​មតិ​ភាគ​ច្រើន​ជាធំ៖ «សម រង្ស៉ី មិន​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ក៏ដោយ គឺ​លោក​អាច​ធ្វើ​ការ​នៅ​កន្លែង​ណា​ក៏​បាន​ដែរ។ ការ​ចូលរួម​ប្រជុំ និង​ធ្វើ​សេចក្តី​សម្រេច​កន្លែង​ណា​ក៏ដោយ ទាល់​តែ​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​ប្រធាន​បក្ស និង​អនុប្រធាន​បក្ស មុន​នឹង​ធ្វើ​សេចក្តី​សម្រេច ក៏​ស្ទាបស្ទង់​រចនាសម្ព័ន្ធ​បក្ស​បន្តបន្ទាប់ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​រីក​ចម្រើន​រឹងមាំ​ឈាន​ទៅ​រក​ជ័យ​ជំនះ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ»


លោក​បន្ត​ថា នៅ​ក្នុង​សមាជ​នោះ នឹង​មាន​មន្ត្រី​មក​ពី​គ្រប់​គណបក្ស និង​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​ចូលរួម​ដែរ ហើយ​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​មាន​គម្រោង​ថ្លែង​សន្ទរកថា​ទៅ​កាន់​សមាជិក ដើម្បី​បង្ហាញ​ពី​ជំហរ​នយោបាយ​ទៀត​ផង។
ទាក់ទង​នឹង​សមាជ​នេះ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​អង្គការ​និកហ្វិច លោក​បណ្ឌិត ហង្ស ពុទ្ធា ហៅ​សមាជ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ​ជា​សញ្ញា​ថ្មី​សម្រាប់​ការ​បោះឆ្នោត​នៅ​កម្ពុជា។ ប៉ុន្តែ​លោក​នៅ​តែ​ចាត់​ទុក​ថា វត្តមាន​របស់​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី មាន​សារសំខាន់​ក្នុង​ការ​ធានា​ឲ្យ​បរិយាកាស​បោះឆ្នោត​មាន​ភាព​សេរី និង​យុត្តិធម៌។

លោក​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​នឹង​យក​ការ​រារាំង​មិន​ឲ្យ​លោក សម រង្ស៉ី ចូល​ស្រុក ជា​ផ្ទាំង​ស៊ីប​វាយ​ប្រហារ​រដ្ឋាភិបាល ដើម្បី​ឃោសនា​បោះឆ្នោត ហើយ​ក៏​អាច​មាន​ហេតុផល​រិះគន់​លទ្ធផល​បោះឆ្នោត​ដែរ បើ​សិន​ជា​បក្ស​កាន់​អំណាច​នៅ​តែ​ឈ្នះ​ឆ្នោត«ខ្ញុំ​គិត​ថា ស្តង់ដារ​អន្តរជាតិ គឺ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ប៉ុន្តែ​កម្ពុជា បច្ចុប្បន្ន​គឺ​នៅ​កម្រិត​ការ​មិន​ទទួល​យក​បាន និង​មិន​ទទួល​យក​បាន​ដោយ​គណបក្ស​នយោបាយ​នៅ​ឡើយ​ទេ អីចឹង​មិន​ទាន់​គ្រប់គ្រង​នៅ​ឡើយ ឬ​អន្តរកាល​ប្រជាធិបតេយ្យ»

សង្គម​ស៊ីវិល​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មាន​ចំនួន​អាសនៈ​ក្នុង​សភា​កើន​ឡើង​ជា​ស្វ័យ​ប្រវត្តិ តាម​របៀប​គណនា​រក​អាសនៈ​របស់ គ.ជ.ប បើ​ទោះ​ជា​សំឡេង​ឆ្នោត​គាំទ្រ​គណបក្ស សម រង្ស៉ី និង​គណបក្ស សិទ្ធិ​មនុស្ស នៅ​ដដែល​ក៏ដោយ។ នៅ​ដើម​ឆ្នាំ​២០១៣ នេះ លោក សម រង្ស៉ី និង​លោក កឹម សុខា បាន​ចាប់​ដៃ​គ្នា​ដើរ​ប្រមូល​ការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស ដោយ​ប្ដេជ្ញា​ពី​ការ​រួបរួម​សាមគ្គី​គ្នា​ធ្វើ​នយោបាយ​ផ្លាស់​ប្ដូរ ប៉ុន្តែ​អ្នក​វិភាគ​ព្រមាន​ថា បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ បែក​បាក់​គ្នា​វិញ​នោះ លទ្ធផល​ពិត​ជា​ពិបាក​នឹង​ស្មាន​ណាស់ ហើយ​ទំនង​ជា​ធ្លាក់​ប្រជាប្រិយភាព​ដោយ​មិន​អាច​ងើប​មុខ​រួច​ទៀត​ផង៕

3 comments:

Anonymous said...

លោក យឹម សុវណ្ណ មាន ប្រសាសន៍ ថាលោក សម រង្ស៉ី ជា បេក្ខជន ប្រធាន គណបក្ស និង លោក កឹម សុខា ជា បេក្ខជន អនុប្រធាន គណបក្ស ហើយ តំណែង ទាំង ពីរ នេះ មិន មាន អ្នក ផ្សេង ឈរ ឈ្មោះ ប្រកួត ប្រជែង ឡើយ។មានតែលោកទាំងពីរអ្នកគត់ជាមហា មគ្គទេសក៍។

លោក បណ្ឌិត ហង្ស ពុទ្ធាចាត់ ទុក ថា វត្តមាន របស់ មេ ដឹកនាំ គណបក្ស សង្គ្រោះ ជាតិ លោក សម រង្ស៉ី មាន សារសំខាន់ ក្នុង ការ ធានា ឲ្យ បរិយាកាស បោះឆ្នោត មាន ភាព សេរី និង យុត្តិធម៌។
អវត្តមានសម រង្ស៉ី មេ ដឹកនាំ គណបក្ស សង្គ្រោះ បរិយាកាស បោះឆ្នោត ឥតមានភាព សេរី និង អយុត្តិធម៌។ហេតុអ្វី គណបក្ស សង្គ្រោះ ជាតិចូលរួមបោះឆ្នោត ?បើដឹងឥតមាន ភាព សេរី និង អយុត្តិធម៌។ហេតុអ្វី គណបក្ស សង្គ្រោះ ជាតិពុំរើសមេ ដឹកនាំ គណបក្ស សង្គ្រោះថ្មី? ឥតមានលោក សម រង្ស៉ី គណបក្ស សង្គ្រោះ ជាតិ ឥតន័យឬ? គណបក្សគឺបុគ្គល ឬ គណបក្សគឺចលនារួម?។


លោក បណ្ឌិត ហង្ស ពុទ្ធាចាត់ ទុក ថាមិន ឲ្យ លោក សម រង្ស៉ី ចូល ស្រុក ជា ផ្ទាំង ស៊ីប វាយ ប្រហារ រដ្ឋាភិបាល ដើម្បី ឃោសនា បោះឆ្នោត ហើយ ក៏ អាច មាន ហេតុផល រិះគន់ លទ្ធផល បោះឆ្នោត ដែរ បើ សិន ជា បក្ស កាន់ អំណាច នៅ តែ ឈ្នះ ឆ្នោត។គ្មានអ្វីអាក្រក់ជាង ប្រុងចាញ់មុនប្រគួត។

Anonymous said...

អំណាចផ្ដាច់ការ,ដែលពួកអាយ៉ងយួនមានសព្វថ្ងៃពុំបានអនុវត្តិលទ្ធិប្រជាធិបតេយ្យ
គឺបានដោយសារ​ស្នាដៃអាគណបក្ស(ប្រឆាំងសង្រ្គោះខ្មែរ)
-អាយួន សម រង្ស៊ី....(ក្បាល ម៉ាកៅអី!)
-អាយួន កឹម សុខា....(ក្បាល ម៉ាកៅអី!)

ឱ្យពួកអាកៅអីចោរអស់នេះវាព្រាត់ប្រាស
ឪពុកម្តាយ បងប្អូន កូនចៅវា
ឱ្យក្ររហេមរហាម រងទុក្ខវេទនា
ចុះនរកអស់១២៣.១០០.000.000ជាតិ....ហោង …!

Anonymous said...

-អាម៉ាកៅអីជើង១ ង្វៀងសម រង្ស៊ី និង
-អាម៉ាកៅអីជើង១ ង្វៀងកឹម សុខា
-មីម៉ាកៅអីជើង១ ង្វៀង មួ សុកហួ
គណបក្សកៅអី ប្រឆាំងខ្មែររងគ្រោះ-សង្គ្រោះអាយួន
និយាយមាយាពុត-ប្រជាភិថុត ដដែលៗៗ ថា:
.....(មិនយកខ្មែរណាជាសត្រូវទ្បើយ)!.......(មានមោទនភាពកើតមកជា ខ្មែរ)!

ពាក្យនេះបោកប្រាស់ និយាយបាន
​ពិរោះណាស់ដូចយួនច្រៀង។
_________________________________

-ចុះយ៉ាងម៉េចបានជាខ្លួនយកចលនាអំណាចពលរដ្ឋខ្មែរ ជាសត្រូវ?
-ហើយចុះយ៉ាងម៉េច បានជាខ្លួនសត្រូវជាមួយលោកសួន សេរីដ្ឋា ដែលជាខ្មែរដូចគ្នា?
__________________________________

-ហើយបានចោទលោកសួន សេរីរដ្ឋា
ជាមនុស្សរបស់អាហ៊ុន សែន!

-ចុះខ្លួនធ្វើការជាមួយអាចោរយួនហ៊ុន សែន,
ខ្លួនជាមនុស្សរបស់អាណាដែរ?
__________________________________

បក​ស្រាយឲ្យខ្មែរបានយល់ផងទៅមើល?