គណបក្សសង្គ្រោះជាតិ ដែលកើតចេញពីការរួបរួមរវា ងគណបក្ស សម រង្ស៉ី និងគណបក្ស សិទ្ធិមនុស្ស នឹងធ្វើសមាជជាលើកដំបូងនៅ ថ្ងៃទី៧ ខែមេសា ដើម្បីជ្រើសតាំងរចនាសម្ព័ន្ ធគណបក្សជាផ្លូវការ ដើម្បីត្រៀមយុទ្ធសាស្ត្រសម្ រាប់ការបោះឆ្នោតនាខែកក្កដា ខាងមុខ។
ដោយ វណ្ណ វិចារ
2013-04-06
2013-04-06
Radio Free Asia
មន្ត្រីគណបក្ស សម រង្ស៉ី រំពឹងថា មនុស្សជាង ១ម៉ឺននាក់ ដែលមានទាំងមន្ត្រីរដ្ឋាភិបា លផងនោះ នឹងចូលរួមសមាជជាលើកទី១ របស់គណបក្សសង្គ្រោះជាតិ។ សមាជគណបក្សប្រឆាំងនេះនឹងប្ រារព្ធឡើងនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្នកនាំពាក្យគណបក្សសង្គ្រោះ ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា សមាជគណបក្សសង្គ្រោះជាតិ នឹងពិភាក្សាផ្ដោតលើចំណុចសំ ខាន់ៗមួយចំនួន រួមមាន បទបញ្ជាផ្ទៃក្នុងគណបក្ស រចនាសម្ព័ន្ធ និងបោះឆ្នោតជ្រើសតាំងប្រធា នអនុប្រធានគណបក្សជាផ្លូវកា រជាដើម។ លោកបន្តថា លោក សម រង្ស៉ី ជាបេក្ខជនប្រធានគណបក្ស និងលោក កឹម សុខា ជាបេក្ខជនអនុប្រធានគណបក្ស ហើយតំណែងទាំងពីរនេះមិនមា នអ្នកផ្សេងឈរឈ្មោះប្រកួត ប្រជែងឡើយ។
លោកបញ្ជាក់ថា បើទោះជាលោក សម រង្ស៉ី មិនទាន់បានចូលស្រុកក៏ដោយ មិនមែនបានន័យថាមាននរណាម្ នាក់កាន់ការ ឬសម្រេចអ្វីតែឯងក្នុង គណបក្សសង្គ្រោះជាតិ នោះទេ ដោយសារគណបក្សនេះយកមតិភាគ ច្រើនជាធំ៖ «សម រង្ស៉ី មិនមានវត្តមាននៅក្នុងប្រទេ សក៏ដោយ គឺលោកអាចធ្វើការនៅកន្លែង ណាក៏បានដែរ។ ការចូលរួមប្រជុំ និងធ្វើសេចក្តីសម្រេចកន្លែ ងណាក៏ដោយ ទាល់តែមានការព្រមព្រៀងគ្នា រវាងប្រធានបក្ស និងអនុប្រធានបក្ស មុននឹងធ្វើសេចក្តីសម្រេច ក៏ស្ទាបស្ទង់រចនាសម្ព័ន្ធបក្ សបន្តបន្ទាប់ ដើម្បីធ្វើម៉េចឲ្យរីកចម្រើ នរឹងមាំឈានទៅរកជ័យជំនះក្នុងការបោះឆ្នោតខាងមុខ»។
លោកបន្តថា នៅក្នុងសមាជនោះ នឹងមានមន្ត្រីមកពីគ្រប់ គណបក្ស និងមនុស្សគ្រប់មជ្ឈដ្ឋានចូ លរួមដែរ ហើយប្រធាន និងអនុប្រធានគណបក្សសង្គ្រោះ ជាតិ ក៏នឹងមានគម្រោងថ្លែងសន្ ទរកថាទៅកាន់សមាជិក ដើម្បីបង្ហាញពីជំហរនយោបាយ ទៀតផង។
ទាក់ទងនឹងសមាជនេះ នាយកប្រតិបត្តិគណៈកម្មាធិការ អព្យាក្រឹត និងយុត្តិធម៌ ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬអង្គការនិកហ្វិច លោកបណ្ឌិត ហង្ស ពុទ្ធា ហៅសមាជរបស់គណបក្សសង្គ្រោះ ជាតិ នេះជាសញ្ញាថ្មីសម្រាប់ការ បោះឆ្នោតនៅកម្ពុជា។ ប៉ុន្តែលោកនៅតែចាត់ទុកថា វត្តមានរបស់មេដឹកនាំគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៉ី មានសារសំខាន់ក្នុងការធានា ឲ្យបរិយាកាសបោះឆ្នោតមានភាព សេរី និងយុត្តិធម៌។
លោកបញ្ជាក់ថា គណបក្សប្រឆាំងនឹងយកការរារា ំងមិនឲ្យលោក សម រង្ស៉ី ចូលស្រុក ជាផ្ទាំងស៊ីបវាយប្រហាររដ្ ឋាភិបាល ដើម្បីឃោសនាបោះឆ្នោត ហើយក៏អាចមានហេតុផលរិះគន់ លទ្ធផលបោះឆ្នោតដែរ បើសិនជាបក្សកាន់អំណាចនៅ តែឈ្នះឆ្នោត៖ «ខ្ញុំគិតថា ស្តង់ដារអន្តរជាតិ គឺសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែកម្ពុជា បច្ចុប្បន្នគឺនៅកម្រិតការ មិនទទួលយកបាន និងមិនទទួលយកបានដោយគណបក្ សនយោបាយនៅឡើយទេ អីចឹងមិនទាន់គ្រប់គ្រងនៅឡើ យ ឬអន្តរកាលប្រជាធិបតេយ្យ»។
សង្គមស៊ីវិលបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងមានចំនួនអាសនៈក្នុងសភា កើនឡើងជាស្វ័យប្រវត្តិ តាមរបៀបគណនារកអាសនៈរបស់ គ.ជ.ប បើទោះជាសំឡេងឆ្នោតគាំទ្រ គណបក្ស សម រង្ស៉ី និងគណបក្ស សិទ្ធិមនុស្ស នៅដដែលក៏ដោយ។ នៅដើមឆ្នាំ២០១៣ នេះ លោក សម រង្ស៉ី និងលោក កឹម សុខា បានចាប់ដៃគ្នាដើរប្រមូលកា រគាំទ្រពីពលរដ្ឋខ្មែរនៅ បរទេស ដោយប្ដេជ្ញាពីការរួបរួមសា មគ្គីគ្នាធ្វើនយោបាយផ្លាស់ ប្ដូរ ប៉ុន្តែអ្នកវិភាគព្រមានថា បើសិនជាគណបក្សសង្គ្រោះជាតិ បែកបាក់គ្នាវិញនោះ លទ្ធផលពិតជាពិបាកនឹងស្មាន ណាស់ ហើយទំនងជាធ្លាក់ប្រជាប្រិ យភាពដោយមិនអាចងើបមុខរួច ទៀតផង៕
3 comments:
លោក យឹម សុវណ្ណ មាន ប្រសាសន៍ ថាលោក សម រង្ស៉ី ជា បេក្ខជន ប្រធាន គណបក្ស និង លោក កឹម សុខា ជា បេក្ខជន អនុប្រធាន គណបក្ស ហើយ តំណែង ទាំង ពីរ នេះ មិន មាន អ្នក ផ្សេង ឈរ ឈ្មោះ ប្រកួត ប្រជែង ឡើយ។មានតែលោកទាំងពីរអ្នកគត់ជាមហា មគ្គទេសក៍។
លោក បណ្ឌិត ហង្ស ពុទ្ធាចាត់ ទុក ថា វត្តមាន របស់ មេ ដឹកនាំ គណបក្ស សង្គ្រោះ ជាតិ លោក សម រង្ស៉ី មាន សារសំខាន់ ក្នុង ការ ធានា ឲ្យ បរិយាកាស បោះឆ្នោត មាន ភាព សេរី និង យុត្តិធម៌។
អវត្តមានសម រង្ស៉ី មេ ដឹកនាំ គណបក្ស សង្គ្រោះ បរិយាកាស បោះឆ្នោត ឥតមានភាព សេរី និង អយុត្តិធម៌។ហេតុអ្វី គណបក្ស សង្គ្រោះ ជាតិចូលរួមបោះឆ្នោត ?បើដឹងឥតមាន ភាព សេរី និង អយុត្តិធម៌។ហេតុអ្វី គណបក្ស សង្គ្រោះ ជាតិពុំរើសមេ ដឹកនាំ គណបក្ស សង្គ្រោះថ្មី? ឥតមានលោក សម រង្ស៉ី គណបក្ស សង្គ្រោះ ជាតិ ឥតន័យឬ? គណបក្សគឺបុគ្គល ឬ គណបក្សគឺចលនារួម?។
លោក បណ្ឌិត ហង្ស ពុទ្ធាចាត់ ទុក ថាមិន ឲ្យ លោក សម រង្ស៉ី ចូល ស្រុក ជា ផ្ទាំង ស៊ីប វាយ ប្រហារ រដ្ឋាភិបាល ដើម្បី ឃោសនា បោះឆ្នោត ហើយ ក៏ អាច មាន ហេតុផល រិះគន់ លទ្ធផល បោះឆ្នោត ដែរ បើ សិន ជា បក្ស កាន់ អំណាច នៅ តែ ឈ្នះ ឆ្នោត។គ្មានអ្វីអាក្រក់ជាង ប្រុងចាញ់មុនប្រគួត។
អំណាចផ្ដាច់ការ,ដែលពួកអាយ៉ងយួនមានសព្វថ្ងៃពុំបានអនុវត្តិលទ្ធិប្រជាធិបតេយ្យ
គឺបានដោយសារស្នាដៃអាគណបក្ស(ប្រឆាំងសង្រ្គោះខ្មែរ)
-អាយួន សម រង្ស៊ី....(ក្បាល ម៉ាកៅអី!)
-អាយួន កឹម សុខា....(ក្បាល ម៉ាកៅអី!)
ឱ្យពួកអាកៅអីចោរអស់នេះវាព្រាត់ប្រាស
ឪពុកម្តាយ បងប្អូន កូនចៅវា
ឱ្យក្ររហេមរហាម រងទុក្ខវេទនា
ចុះនរកអស់១២៣.១០០.000.000ជាតិ....ហោង …!
-អាម៉ាកៅអីជើង១ ង្វៀងសម រង្ស៊ី និង
-អាម៉ាកៅអីជើង១ ង្វៀងកឹម សុខា
-មីម៉ាកៅអីជើង១ ង្វៀង មួ សុកហួ
គណបក្សកៅអី ប្រឆាំងខ្មែររងគ្រោះ-សង្គ្រោះអាយួន
និយាយមាយាពុត-ប្រជាភិថុត ដដែលៗៗ ថា:
.....(មិនយកខ្មែរណាជាសត្រូវទ្បើយ)!.......(មានមោទនភាពកើតមកជា ខ្មែរ)!
ពាក្យនេះបោកប្រាស់ និយាយបាន
ពិរោះណាស់ដូចយួនច្រៀង។
_________________________________
-ចុះយ៉ាងម៉េចបានជាខ្លួនយកចលនាអំណាចពលរដ្ឋខ្មែរ ជាសត្រូវ?
-ហើយចុះយ៉ាងម៉េច បានជាខ្លួនសត្រូវជាមួយលោកសួន សេរីដ្ឋា ដែលជាខ្មែរដូចគ្នា?
__________________________________
-ហើយបានចោទលោកសួន សេរីរដ្ឋា
ជាមនុស្សរបស់អាហ៊ុន សែន!
-ចុះខ្លួនធ្វើការជាមួយអាចោរយួនហ៊ុន សែន,
ខ្លួនជាមនុស្សរបស់អាណាដែរ?
__________________________________
បកស្រាយឲ្យខ្មែរបានយល់ផងទៅមើល?
Post a Comment