ក្រុមសហគមន៍ជនជាតិដើមភាគតិចមួយក្រុមថ្មីទៀត អះអាងថា
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ម៉ែន សារុន ឬក្រុមហ៊ុន ៧២
បានឈូសឆាយតំបន់ព្រៃការពាររបស់សហគមន៍។ អ្នកភូមិចោទប្រកាន់ថា
ក្រុមហ៊ុននៅតែបំពានឈូសឆាយព្រៃ បើទោះជាសហគមន៍
និងមន្ត្រីមូលដ្ឋានភូមិឃុំ
ស្នើសុំឲ្យក្រុមហ៊ុនផ្អាកការឈូសឆាយយ៉ាងណាក្ដី។
ដោយ រដ្ឋា វីសាល 2013-04-28 RFA
ក្រុមសហគមន៍អ្នកអភិរក្សព្រៃឈើភូមិតេន ឃុំយ៉ាទុង
ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៣
អះអាងថា ព្រៃឈើដែលអ្នកភូមិការពារ
និងអាស្រ័យផលតាមលក្ខណៈប្រពៃណីជនជាតិដើមភាគតិច
ត្រូវក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ គ្លបល ធិច រ៉ាម៉ាខ្មែរ
អន្តរជាតិនិងមិត្តភាព ម៉ែន សារុន (Global Tech Sd., Bhd. Rama Khmer
International and Men Sarun Friendship) ឈូសឆាយពង្រីកយកដី។
កាលពីថ្ងៃទី២៥ ខែមេសា ក្រុមសហគមន៍ និងកងសេនាជនការពារភូមិប្រមាណ ១០នាក់ បាននាំគ្នាទៅតវ៉ាសុំឲ្យក្រុមហ៊ុនបញ្ឈប់គ្រឿងចក្រឈូសឆាយព្រៃ ប៉ុន្តែរហូតមកទល់នឹងថ្ងៃទី២៧ ក្រុមហ៊ុននៅតែបន្តឈូសឆាយមិនយល់ព្រមតាមសំណើប្រជាពលរដ្ឋឡើយ។
ប្រធានសហគមន៍ លោក សេវ ហេម មានប្រសាសន៍បញ្ជាក់ថា ព្រៃឈើដែលក្រុមហ៊ុនកំពុងឈូសឆាយ គឺជាព្រៃដែលប្រជាពលរដ្ឋជនជាតិដើមចារ៉ាយ នៅតំបន់នោះថែរក្សាគ្រប់គ្រង អាស្រ័យផលច្រើនជំនាន់មកហើយ។ បច្ចុប្បន្នព្រៃឈើនោះត្រូវគេកាប់រានយកដីអស់នៅសល់ព្រៃប្រមាណ ៦០០ហិកតារ ដែលអ្នកភូមិការពាររហូតបច្ចុប្បន្ន ដើម្បីត្រៀមបម្រុងចុះបញ្ជីជាព្រៃការពារសហគមន៍ផ្លូវការ។
លោកបន្តថា លោកបានអន្តរាគមន៍ទៅមន្ត្រីថ្នាក់ឃុំ និងស្រុក រួមទាំងមន្ត្រីជំនាញឲ្យជួយទប់ស្កាត់ករណីនេះ៖ «ថ្ងៃ ២៦ គ្រឿងចក្រវាដក ម៉ោងមួយពីរវាចូលធ្វើទៀត។ ថ្ងៃ២៧ គេកំពុងឈូសខ្ញុំទៅទប់ ប៉ុន្តែល្ងាចគេទៅឈូសបន្តទៀត។ កាលមុនព្រៃហ្នឹងធំណាស់ មានដំរី មានទន្សោង មានខ្ទីង ឥឡូវវារត់ទៅណាទៅណីអស់ហើយ ព្រោះគេធ្វើព័ទ្ធជុំវិញអស់ហើយ»។
វិទ្យុអាស៊ីសេរី នៅថ្ងៃអាទិត្យ ទី២៨ មេសា មិនអាចទាក់ទងតំណាងក្រុមហ៊ុន ម៉ែន សារុន សុំបំភ្លឺករណីនេះបានទេ។ ចំណែកមេឃុំយ៉ាទុង លោក រចំ ហ្វីន ទទួលស្គាល់ថា ក្រុមហ៊ុនពិតជាបានឈូសឆាយទៅលើព្រៃការពាររបស់អ្នកភូមិ។
លោកបន្តថា មន្ត្រីជំនាញព្រៃឈើបានចុះទៅពិនិត្យករណីនេះហើយនៅថ្ងៃអាទិត្យ ទី២៨ មេសា មិនឃើញគ្រឿងចក្របន្តឈូសឆាយទៀតទេ ប៉ុន្តែព្រៃឈើប្រមាណ ១ហិកតារ ត្រូវបានគេឈូសឆាយរួចហើយ៖ «ឈូសចំដីគេការពារ សហគមន៍ហ្នឹង សហគមន៍គេទៅទប់ទល់ហ្នឹង គេឈូសតែម្ដង ពីរថ្ងៃ។ ខ្ញុំថាអត់ឲ្យគេឈូសទៀត។ ថ្ងៃនេះទៅដែរ ពួកខ្ញុំទៅដែរហ្នឹង»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់ថា នេះគឺជាការទទួលខុសត្រូវរបស់មន្ត្រីស្ថាប័នព្រៃឈើ និងអាជ្ញាធរមូលដ្ឋាន។ លោកបន្តថា រាជរដ្ឋាភិបាលត្រូវចាត់វិធានការផ្លូវច្បាប់ចំពោះសកម្មភាពរំលោភ នេះ៖ «ឃើញថា ច្រើនតែធ្វើការសម្របសម្រួល ណែនាំអប់រំទៅលើក្រុមហ៊ុន ក្រុមហ៊ុនហ្នឹងមិនមានការខ្លាចញញើតទេ។ ក្រុមហ៊ុនណាដែលធ្វើខុសលក្ខខណ្ឌសម្បទានសេដ្ឋកិច្ចត្រូវតែលប់ចោល អាហ្នឹងបានអនុវត្តច្បាប់បាន ក្រុមហ៊ុនអនុវត្តច្បាប់»។
នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក ផាន់ ភិន មានប្រសាសន៍បញ្ជាក់ថា លោកមិនទាន់បានទទួលសេចក្ដីរាយការណ៍ពីករណីនេះទេ។ យ៉ាងនេះក្តី ប្រធានសហគមន៍ លោក សេវ ហេម មានប្រសាសន៍បញ្ជាក់ថា មន្ត្រីព្រៃឈើនឹងចុះអង្កេតករណីនេះនៅថ្ងៃស្អែកបន្តទៀត។
របាយការណ៍អង្កេតរបស់មន្ត្រីសមាគមអាដហុក ខេត្តរតនគិរី នៅក្នុងខែមេសា ឆ្នាំ២០១៣ ប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចចំនួនបីក្រុម នៅស្រុកអូរយ៉ាដាវ បានរាយការណ៍ថា ក្រុមហ៊ុន ម៉ែន សារុន បានឈូសឆាយព្រៃឈើការពារសហគមន៍ភូមិឡំ ឈូសឆាយដីព្រៃសហគមន៍ភូមិតេន និងឈូសឆាយដីស្រែចម្ការប្រជាពលរដ្ឋភូមិពាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

1 comment:
Men Sarun was dead long ago.
But he is still commending his team from the grave to get more land while he needs only 2m X 2m for his body.
He owns a lot of land.
Now the land owns him.
Post a Comment