Monday, April 08, 2013

សាធារណរដ្ឋខ្មែរ - ដោយ បាភួន


https://www.box.com/s/1haszn27ym5unj6hvpqb

3 comments:

Anonymous said...

ល្គឹកណាសង្គមខ្មែរនៅរបបចាស់ដដែល គឺជាឬសគល់នៃបញ្ហាព្រំដែនខ្មែរ។
បញ្ហាព្រំដែនខ្មែរ នៅតែចោទឡើងជានិច្ចពេលនេះក៏ដូចនាអនាគត ។

Anonymous said...

សេចក្ដីផ្ដើម

គួរអោយចំឡែកណាស់

ប្រទេសខ្មែរកំពុងតែបានសេចក្ដីសុខក្សេមក្សាន្ត ស្រាប់តែមានព្រឹត្តិការណ៍ដ៏មហាចង្រៃ

មួយផ្ទុះឡើង។នៅថ្ងៃ១៧មេសា១៩៧៥,ប្រទេសខ្មែរក្លាយជាលានមរណៈភ្លាម។ខ្មែរមួយ

ក្រុមក្លាយជាឃាតករលើសាសន៍ខ្លួនយ៉ាងព្រៃផ្សៃ។ប៉ុន្តែមេបញ្ជាការគឺ«អង្គការអនាមិក»

មិនមែនសម្ដេចស៊ីហនុ មិនមែនខៀវ សំផន...គួរអោយចម្លែកណាស់!គូបដិបក្ខប្រឆំាងគ្នា

ក្នុងកំឡុង៥ឆ្នំា១ខែត្រូវចាញ់ទំាងអស់គ្នា។មើលចុះ ...លោកលន់ ណុលសុំចាញ់ ស្ម័គ្រចិត្ត

ដើរចាកចោលស្រុក,សម្ដេចស៊ីហនុបែរជាជាប់ឃុំឃាំងទៅវិញ,រីឯខៀវ សំផន...គ្មានឮឈ្មោះ។

សំណួរ៖តើនរណាជាអ្នកឈ្នះ?

ចម្លើយ៖គឺក្រុមសំងាត់ជាអ្នកឈ្នះ...រួចវាលួចបន្លំប្រើឈ្មោះ«អង្គការ»។

ជាដំបូងអង្គការចាត់សំលាប់ជាបន្ទាន់នូវបញ្ញវន្ត ព្រះសង្ឃ រួចវាលើកបន្តុកចោរសិន។

កាលណោះ អង្គការគ្រប់គ្រងប្រទេសខ្មែរប្រើរបបចោរ គឺយើងឃើញចោរក្ដាប់អណាច

យ៉ាងពេញលេញ ប៉ុន្តែវាប្រើយីហោខ្មែរក្រហម។ខ្មែរក្រហមធុននេះដើរប្លន់បាញ់

សម្លាប់ខ្មែរដោយសេរី។វាកែទម្រង់ពាក្យប្លន់ ជាពាក្យស្នើ។ប៉ុន្តែពាក្យស្នើនេះសាហាវ

យង់ឃ្នងជាងពាក្យប្លន់ទៅទៀត។ព្រោះរដ្ឋធម្មនុញ្ញរបស់អង្គការការពារចោរដើរស្នើ...

បើម្ចាស់់ទ្រព្យមិនព្រមអោយចោរ គឺមិនព្រមអោយខ្មែរក្រហមធុននោះ វាសំលាប់ចោល

ដោយសេរី រួចវាចោទថាក្បត់អង្គការ។អង្គការដេញប្រជាពលរដ្ឋខ្មែរមួយនគរ អោយ

ចាកចេញពីទីលំនៅ ត្រូវចោលទ្រព្យសម្បត្តិយ៉ាងច្រើនឥតគណនា។អង្គការច្ឆៃរដ្ឋធានី

ភ្នំពេញនិងទីក្រុងទំាងឡាយអោយទៅជាទីក្រុងខ្មោច។ពេលនោះអង្គការបែរបញ្ចូលចិន

បញ្ចូលយួនមកកាន់កាប់ប្រទេសខ្មែរ,ប្រមូលទ្រព្យសម្បត្តិរបស់ខ្មែរ,ប្លន់ដឹកនំាចេញទៅ

ដោយសេរី,សេសសល់បន្តិចបន្តួច អង្គការបញ្ជាអោយបំផ្លាញចោល។(ត)

អង្គការធ្វើទារុណកម្មដល់រាស្រ្តខ្មែរគ្រប់បែបយ៉ាងគឺធ្វើដូចម្ដេចក៏ដោយអោយតែដល់

ស្លាប់ រួចវាចាត់ក្រុមឃាតករអាថ៌កំបំាងអោយចេញមកសម្លាប់ខ្មែរជាដំណាក់ៗ។

មើលចុះ...បងប្អូនខ្មែរដែលមិនទាន់ដល់វេនស្លាប់ កំពុងអូសនង័្គល រនាស់ហាលក្ដៅ
ហាលភ្លៀងស្ទើរឆ្កួតវង្វេង ឈប់ចេះនិយាយ ឈប់ចេះសើច ឈប់ចេះយំ...ស្រាប់តែឮ

អង្គការបញ្ជាអោយដកអាវុធពិក្រុមខ្មែរក្រហមអតីតចោរអស់រលីង។ហើយស្រាប់តែ

ថ្ងៃទី២០តុលា១៩៧៨ ម៉ោងប្រហែលប្រាំបីយប់ មានក្រុមឃាតករអាថ៌កំបំាង ចូលមកវាយ

សំលាប់ក្រុមខ្មែរក្រហមអតីតចោរទំាងនោះអោយស្លាប់អស់រលីង។ស្រាប់តែឮថា៖មានក្រុម

អាថ៌កំបាំងចេញមកព័ទ្ធបាញ់ខ្មែរក្រហមនិន្នាការខ្មែរ ឃើញតែខ្មោចដេកស្លាប់ពាសពេញព្រៃ។

ស្រាប់តែឮថា៖អង្គការបញ្ជាអោយចាប់កម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមដែលមាននិន្នាការខ្មែរ

ដូចជាលោកខែក ប៉ែន ហៅមិត្តស៊ូនិងប្រពន្ធ,លោកដាហួនហៅមិត្តវ៉ាញ,លោកហូនឹមនិងប្រពន្ធ,

លោកពេញ ធួកហៅវ៉ន វ៉េតនិងប្រពន្ធ,កែវ មាស ,កុយធួន ជាដើមនំាទៅបញ្ចូលគុកទួលស្លែង

ធ្វើទារុណកម្មជាច្រើនខែ រួចសម្លាប់ចោលនៅទីនោះអស់ទៅ។

លុះសម្លាប់ខ្មែរក្រហមនិន្នាការខ្មែរជិតអស់ អ្នកនៅសល់បន្តិចបន្តួចក៏រត់រប៉ាត់រប៉ាយអស់។

ពេលនោះអង្គការចាត់់តែងតំាងអតីតខ្មែរវៀតមិញក្រុមទី២អោយសម្លាប់បំបាត់ពូជខ្មែរតទៅទៀត។

វាប្រើយីហោខ្មែរក្រហមដដែលគឺ«ក្រុមខ្មែរក្រហមនីរតី»។

នៅចុងខែធ្នូ១៩៧៨ ស្រាប់តែឮថាអង្គការបញ្ជូន «យោធាស្រលាញ់សម្ដេចឪ»ចំនួន៤ម៉ឺននាក់

អោយចូលចំអន្ទាក់ខ្សែត្រៀមបូដូយ(ទាហានយួន)។បូដូយបាញ់សម្លាប់ខ្ទិចអស់។ល។

និង។ល។

ដូច្នេះចុងខែធ្នូឆ្នំា១៩៧៨ ប្រទេសកម្ពុជាចំហធ្លុង...ខ្មោចយោធាកៀរកប់មិនទាន់ស្រេចបាច់

ផង...នៅថ្ងៃទី២៥ធ្នូ១៩៧៨ជាថ្ងៃបុណ្យណូអែល...យួនហាណូយបញ្ជាអោយបូដូយចេញពីព្រៃ

ចូលមកលុកលុយរាតត្បាតពាសពេញទីក្រុងខ្មែរ។

ភារកិច្ចដំបូង វាបើកបរឡានដើរប្រមូលខ្មែរក្រហមដែលមាននិន្នាការយួនដែលជាអតីតខ្មែរវៀតមិញ

នំាយកមកបំពាក់បុណ្យសក្ដិឡើងវិញ។

Anonymous said...

អរគុណជាអនេកចំពោះលោកបាភួនដែលបានចុះ
ផ្សាយអត្ថបទជាប្រវត្តិសាស្រ្តមានសារសំខាន់នេះ
ចំពោះលោក4:37AM ប្រសិនជាលោកបានពិនិត្យ
និងពិចារណាអំពីក្លឹមសារនេះនៅចំណុចថ្ងៃទី៦ ខែ
មេសា ឆ្នាំ១៩៧០ លោកអគ្គលេខាធិការអង្គការ
សហប្រជាជាតិអ៊ូ ថាន់សំរេចធ្វើការជាមួយរដ្ឋាភិបា
លលន់ នល់ដែលគ្រប់គ្រងរដ្ឋ,មិនព្រមទទួលរាប់
រករដ្ឋាភិបាលសម្តេចសីហនុ។លោកអានឯកសារ លោកប្រាកដជាយល់ពីបែបបទច្បាប់អន្តរជាតិ ហើយច្បាប់អន្តរជាតិនៅតែបន្តរហូតបង្កើតឲ្យមានសាលា កាត់ទោសពួកមេដឹកនាំជាន់ខ្ពស់ទៀត រហូតដល់សព្វថ្ងៃ។ បន្ថែមលើនេះទ្រង់សិរីមត: សរសេរសំបុត្រទៅទ្រង់ប្អូនសីហនុឲ្យបោះបង់ចោល នូវគំនិតចូលដៃជាមួយយួនខាងជើង ដូចដែល វិទ្យុខ្មែរបុស្តិ៍ផ្សាយពីថ្ងៃទី១៨ខែមិនា ឆ្នាំ ២០១៣អំពីអំពើខុសឆ្គងរបស់ប្រមុខរដ្ឋសីហនុនៅចំពោះប្រវត្តិ សាស្រ្តខ្មែរ។ល។
ប្រសិនជាលោកបានយល់ដោយមានឯកសារលោ
កប្រាកដជាឈប់សង្ស័យថា ខ្មែរមួយក្រុមក្លាយជា
ឃាដករសំឡាប់លើសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃ
ទៀតដែរ។
ដោយសារតែខ្លាចអំណាចច្បាប់អន្តរជាតិបែបនេះ ទើបយួនបញ្ជាឲ្យហ៊ុន សែនធ្វើយ៉ាណាកុំឲ្យមាន ការស៊ើបអង្កេតបន្តក្រៅពីសុំណុំរឿង០២ចេញរួចបាន៕