សមាជិកគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងសមាជបក្សនៅខណ្ឌពោធិ៍សែនជ័យ តាមបណ្តោយផ្លូវជាតិលេខ៤ នៅថ្ងៃទី៧ មេសា ឆ្នាំ២០១៣ |
សមាជជាលើកដំបូងរបស់គណបក្សសង្គ្រោះជាតិសម្រេចជាផ្លូវការហើយឲ្យលោក សម រង្ស៉ី ជាប្រធានគណបក្ស និងលោក កឹម សុខា ជាអនុប្រធានគណបក្ស។
ដោយ វណ្ណ វិចារ
2013-04-07 RFA
ទន្ទឹមនោះមន្ត្រីជាន់ខ្ពស់គណបក្ស សម រង្ស៉ី និងគណបក្សសិទ្ធិមនុស្ស ក៏បានចូលរួមក្នុងគណបក្សថ្មីនេះជាផ្លូវការដែរ ដោយទាំងអស់គ្នាបានសន្យាថា នឹងរួមកំលាំងគ្នាដើម្បីប្រជែងជាមួយគណបក្សកាន់អំណាចក្នុងការបោះឆ្នោតនៅខែកក្កដា ខាងមុខ។
នៅក្នុងសមាជថ្ងៃទី៧ ខែមេសា នាភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ តាមបណ្តោយផ្លូវជាតិលេខ៤ នេះ មានសមាជិកបក្ស ១ម៉ឺននាក់ចូលរួម។ សមាជជាលើកដំបូងនេះ បានអនុម័តរចនាសម្ព័នគណបក្សដាក់ចេញនូវកម្មវិធីនយោបាយគណបក្ស និងការប្រកាសទទួលស្គាល់ឥស្សរជនមួយចំនួនដែលទើបតែចូលគណបក្ស។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី ដែលដឹកនាំអង្គសមាជតាមរយៈវីដេអូ (Video Conference) ថ្លែងថា ការរួបរួមគ្នារវាងគណបក្សប្រឆាំងទាំងពីរឈានដល់ថ្ងៃជោគជ័យ។ លោកបន្តថា រូបលោកនិងលោក កឹម សុខា សន្យាថា នឹងរួមគ្នាធ្វើការតស៊ូនយោបាយដើម្បីឲ្យមានភាពផ្លាស់ប្តូរក្នុងប្រទេសកម្ពុជា
3 comments:
សម រង្សី+កឹម សុខា,
ពួកនេះកំពុងនាំគ្នាប្រគល់ទឹកដីខ្មែរឲ្យទៅអាយួន!
damn if you do and damn if you don't. But better do than don't. hahaha
បើបងប្អូនខ្មែរដែលចង់ឲ្យប្រទេសជាតិ
រលាយ-រលត់បាត់ស្រមោលទៅជាយួន
មានតែការបោះឆ្នោតបង្រ្គប់កិច្ច
ជាមួយយួនសម្លាប់ខ្មែរ
តែប៉ុណ្ណោះ !
Post a Comment