Monday, April 08, 2013

បក្ស​សង្គ្រោះ​ជាតិ​សម្រេច​ឲ្យ​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ក្នុង​សមាជ​បក្ស​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ នៅ​ថ្ងៃ​ទី​៧ មេសា ឆ្នាំ​២០១៣

សមាជ​ជា​លើក​ដំបូង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ជា​ផ្លូវ​ការ​ហើយ​ឲ្យ​លោក សម រង្ស៉ី ជា​ប្រធាន​គណបក្ស និង​លោក កឹម សុខា ជា​អនុ​ប្រធាន​គណបក្ស

ដោយ វណ្ណ វិចារ
2013-04-07 RFA

ទន្ទឹម​នោះ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៉ី និង​គណបក្ស​សិទ្ធិ​មនុស្ស ក៏​បាន​ចូល​រួម​ក្នុង​គណបក្ស​ថ្មី​នេះ​ជា​ផ្លូវការ​ដែរ ដោយ​ទាំង​អស់​គ្នា​បាន​សន្យា​ថា នឹង​រួម​កំលាំង​គ្នា​ដើម្បី​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា ខាង​មុខ។

នៅ​ក្នុង​សមាជ​​​ថ្ងៃ​ទី​៧ ខែ​មេសា នា​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ នេះ មាន​សមាជិក​បក្ស ១​ម៉ឺន​នាក់​ចូល​រួម។ សមាជ​ជា​លើក​ដំបូង​នេះ បាន​អនុម័ត​រចនាសម្ព័ន​គណបក្ស​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ​គណបក្ស និង​ការប្រកាស​ទទួល​ស្គាល់​ឥស្សរជន​មួយ​ចំនួន​ដែល​ទើប​តែ​ចូល​គណបក្ស។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី ដែល​ដឹកនាំ​អង្គ​សមាជ​តាម​រយៈ​វីដេអូ (Video Conference) ថ្លែង​ថា ការ​រួប​រួម​គ្នា​រវាង​គណបក្ស​ប្រឆាំង​ទាំង​ពីរ​ឈាន​ដល់​ថ្ងៃ​ជោគជ័យ។ លោក​បន្ត​ថា រូប​លោក​និង​លោក កឹម សុខា សន្យា​ថា នឹង​រួម​គ្នា​ធ្វើ​ការ​តស៊ូ​នយោបាយ​ដើម្បី​ឲ្យ​មាន​ភាព​ផ្លាស់ប្តូរ​ក្នុង​ប្រទេស​កម្ពុជា

3 comments:

Anonymous said...

សម រង្សី+កឹម សុខា,
ពួក​នេះកំពុងនាំគ្នាប្រគល់​ទឹក​ដី​ខ្មែរឲ្យ​ទៅអាយួន!

Anonymous said...

damn if you do and damn if you don't. But better do than don't. hahaha

Anonymous said...

បើបងប្អូនខ្មែរដែលចង់ឲ្យប្រទេសជាតិ​
រលាយ-រលត់បាត់ស្រមោលទៅជាយួន
មាន​តែ​ការបោះឆ្នោតបង្រ្គប់កិច្ច
ជាមួយយួនសម្លាប់ខ្មែរ
តែប៉ុណ្ណោះ !