Cambodia Express News
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ជាថ្មីម្តងទៀត តបទៅនឹងការទាមទាររបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលស្នើឲ្យពន្យារពេលបោះឆ្ នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ទៅពេលផ្សេងនោះ គឺពុំអាចធ្វើបានទេ។
លោក ទេព នីថា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំកា របោះឆ្នោត (គ.ជ.ប) បានបញ្ជាក់កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៣ ថា ការសម្រេចពន្យារពេលបោះឆ្នោត មិនមែនជាសមត្ថកិច្ចរបស់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទេ។
លោកបានបន្តថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ គួរតែអនុវត្តទៅតាមច្បាប់ ដែលកំពុងស្ថិតនៅជាធរមាននៅ ឡើយ។
លោកបានមានប្រសាសន៍បញ្ជាក់ ទៀតថា អង្គការខុមហ្វ្រែល និង NDI គ្រាន់តែជាអង្គការក្រៅរដ្នាភិ បាល ដែលធ្វើការងារតាមសមត្ថកិច្ច របស់ខ្លួន។ ចំពោះបញ្ជីបោះឆ្នោតគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសំរេចហើយ។ ឯការងារ ផ្សេងៗទៀត គ.ជ.ប បានអនុវត្តតាមច្បាប់ទាំងអស់ ដោយពុំមានពាក់ព័ន្ធនឹងសន្ទរកថា ឬព័ត៌មាននយោបាយណាមួយទេ។
លោកបានបន្តថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ គួរតែអនុវត្តទៅតាមច្បាប់ ដែលកំពុងស្ថិតនៅជាធរមាននៅ
លោកបានមានប្រសាសន៍បញ្ជាក់
លោក ទេព នីថា បញ្ជាក់បន្ថែមថា “ខ្ញុំសូមជំរាបជូនបងប្អូន ប្រជាពលរដ្ឋថា រហូតមកដល់ពេលនេះ ដំណើការរៀបចំការបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០១៣ នៃនីតិកាលទី៥ នោះ យើងដំណើរការទៅជាធម្មតា។ គ្មានការលើកពេល ឬពន្យារពេលបោះឆ្នោតឡើយ”។
លោកអគ្គលេខាធិការ គជប បានមានប្រសាសន៍បញ្ជាក់ទៀត ថា គណៈកម្មាធិការជាតិរៀបចំកា របោះឆ្នោត (គ.ជ.ប) នឹងដំណើការចុះបញ្ជីគណបក្សនយោ បាយ និងបេក្ខជនចុះឈ្មោះបោះឆ្នោត នៅពេលខាងមុខ។ ដូច្នេះគណបក្សនយោបាយ ដែលមានបំណងចុះឈ្មោះចូលរួម ប្រកួតប្រជែងបោះឆ្នោត ត្រូវរួសរាន់បញ្ជូនឈ្មោះ គណបក្ស និងបញ្ជីបេក្ខភាបឈរឈ្មោះ មក គ.ជ.ប. ឲ្យបានទាន់ពេលវេលា។
ចំពោះប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះ បោះឆ្នោត ត្រូវទៅពិនិត្យបញ្ជីឈ្មោះ នៅតាមប័ណ្ណព័ត៌មាន ឬតាមបញ្ជី ដែលបិទនៅភូមិឃុំ ឬតាមគេហទំព័រ គ.ជ.ប. និងត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់ចូលរួមក្នុងការបោះឆ្នោត៕
លោកអគ្គលេខាធិការ គជប បានមានប្រសាសន៍បញ្ជាក់ទៀត
ចំពោះប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះ បោះឆ្នោត ត្រូវទៅពិនិត្យបញ្ជីឈ្មោះ នៅតាមប័ណ្ណព័ត៌មាន ឬតាមបញ្ជី ដែលបិទនៅភូមិឃុំ ឬតាមគេហទំព័រ គ.ជ.ប. និងត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់ចូលរួមក្នុងការបោះឆ្នោត៕
1 comment:
គ.ជ.ប ធ្វើតាមតែបញ្ជាមនុស្សម្នាក់ បើកេឱ្យ
ងាកឆ្វេង គឺឆ្វេង តែពេលដែលកំពុងដើរទៅ
ឆ្វេង បើអ្នកផ្សេងឱ្យងាកស្ដាំក៏មិនស្ដាប់ ប៉ុន្ដែ
ប្រសិនបើ ចៅហ្វាយគ្រាន់តែសម្លឹងមើលមុខ
ពីចម្ងាយ គ.ជ.ប ត្រូវតែងាកទៅរកស្ដាំវិញ
យ៉ាងប្រញាប់បំផុត៕
Post a Comment