Tuesday, April 30, 2013

សហភាព​ការងារ​កម្ពុជា គ្រោង​ដឹកនាំ​​ក្បួន​ដង្ហែ​មន្ត្រីរាជការ និង​កម្មករ​ប្រមាណ​ជិត ១​ម៉ឺន​​នាក់​​នៅ​​ថ្ងៃ​ទី​១ ខែ​ឧសភា​

លោក រ៉ុង ឈុន ព្រមាន​ថា បើ​ក្បួន​ដង្ហែ​នេះ មាន​ការរារាំង​ពី​សមត្ថកិច្ច​នោះ ​នឹង​​ធ្វើ​ឲ្យ​កម្ពុជា​​អាប់​មុខ​​នៅ​លើ​ឆាក​​អន្តរ​ជាតិ ព្រោះ​កម្ពុជា​​​ជា​ភាគី​ហត្ថលេខី​នៃ​អនុសញ្ញា​​អ​ន្ត​​រ​​ជាតិ​ជាច្រើន​ របស់​អង្គ​ការ​ពលកម្ម​អន្តរជាតិ​ 
អាជ្ញាធរប៉ូលីសរារាំងក្បូងបាតុកម្មរបស់កម្មករនាពេលកន្លងមក
​មន្ត្រីរាជការ និង​កម្មករ ប្រមាណ​ជិត​​១​​ម៉ឺន​​នាក់​ នឹង​ចូល​រួម​​ដើរ​​ដង្ហែ​​​​ក្បួន​ទ្រង់​ទ្រាយ​​​​ធំ​​មួយ​ ក្នុង​ឱ​កាស​​ទិ​វា​​​ពល​កម្ម​​អ​ន្តរ​ជាតិ ​១​​ឧសភា​ ខាង​​មុខ​​​ ដែល​​ដឹក​នាំ​​ដោយ​​ស​​ហ​ភាព​​ការ​ងារ​​​​កម្ពុ​ជា​ ដើ​ម្បី​​​ទាម​ទារ​​ការ​ធ្វើ​ឲ្យ​​ប្រ​សើរ​ទ្បើង​​នូវ​​លក្ខ​ខណ្ឌ​​ការ​ងារ​ ​មួយ​ចំនួ​ន​​ពី​​គ​ណ​បក្ស​​ដែល​​ជាប់​​ឆ្នោត​​នៅ​​អា​ណត្តិ​​ក្រោយ​។​ ប្រ​ធាន​ស​ហ​ភា​ព​​​ការ​​ងារ​​​កម្ពុជា ​លោក អាត់​ ធន់​ ថ្លែង​​ប្រាប់សំឡេង​​​ប្រជា​ធិ​ប​​តេ​យ្យ​​(VOD) ​នៅ​​ថ្ងៃ​​ច​ន្ទ​​នេះ​ថា ស​ហ​ជី​ព​​ចំនួន​២០ នឹង​ចូលរួម​ដើរ​ដង្ហែ​ក្បួន​នេះ ដែល​នឹង​ចាប់​ផ្តើម​​​ពី​វត្តភ្នំ ឆ្ពោះទៅ​កាន់​រដ្ឋសភា​​ជាតិ ដើម្បី​ដាក់​ញត្តិ​ជូន​ស្ថា​ប័ន​នេះ​។ លោក​ អាត់ ធន់ បាន​​គូសបញ្ជាក់ថា ក្បួន​ដង្ហែ​នេះ គឺ​មាន​បំណង​ឲ្យ​គណបក្ស​ដែល​ជា​ប់​ឆ្នោ​ត​​នៅ​​អាណត្តិ​ក្រោយនេះ ទទួលយក​ការទាមទា​ម​របស់​​សហ​ជី​ព ដូច​ជា​ការ​ដំ​ទ្បើង​ប្រាក់បៀវត្សរ៍​​ជូន​កម្មករ និង​​ម​ន្ត្រី​រា​ជ​ការ ការ​បញ្ចុះ​​ត​ម្លៃ​​ប្រេង​​សាំង​ ការ​​បង្កើ​​ត​​​តុ​​លា​​ការ​​ការងារ ជាដើម ៖ "​មើល​នៅ​ក្នុង​ហ្នឹង គឺ​វា​ពាក់​ព័ន្ធ​នៅ​១៥​ចំណុច ដូច​ជា​ការ​ទាម​ទារ​ឲ្យ​ដំឡើង​ប្រាក់​បៀ​វត្សរ៍​ ហើយ​កម្មករ​ មន្ត្រី​រាជ​ការ បញ្ចុះ​តម្លៃ​ប្រេង​សាំង ការ​មាន​តុលាការ​​ការ​ងារ មាន​ការ​​​គោរពកម្មករក្នុង​ប្រ​ព័ន្ធ សេដ្ឋ​កិច្ច​ក្រៅប្រ​ព័ន្ធ​​អី​អញ្ចឹង​ទូទៅ"។

​ស្តាប់សំឡេង៖  
អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័​គ្រ បាន​ឲ្យដឹងថា ក្រសួង​​បាន​​ទទួល​​លិខិត​​ពី​​សាលា​​រាជធានី​​ភ្នំពេញ ស្តីពី​ការស្នើ​ធ្វើ​ការ​​ដង្ហែ​​ក្បួន​​នោះ​​ហើយ​។ ក្រ​សួង​ម​ហា​​ផ្ទៃ បាន​​យល់ព្រម​តាម​សំណើរ​នោះ ប៉ុន្តែ​​ក្បួន​​ដង្ហែ​​នេះ​​​មិន​​​ត្រូវ​​​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​​សណ្តាប់​ ធ្នាប់​​​​សាធារណៈ​​នោះ​ទេ​ ៖ "​ក្រសួង​បាន​ទទួល​លិខិត​របស់​សាលា​រាជ​ធានី ស្តី​ពី​ការ​ធ្វើ​ទិ​វា​ពល​កម្ម ហើយនៅ​​ក្នុង​នោះ​សាលា​រាជ​ធានី លោក​បាន​អនុ​ញ្ញាតិ​ឲ្យ​ធ្វើ​នៅ​ទីលាន​ប្រ​ជា​ធិបតេយ្យ ក្នុង​រង្វង់​មនុស្ស​ត្រឹម​​មួយ​ម៉ឺន​នាក់ ហើយ​កន្លង​មក​ ក្រសួង​មហា​ផ្ទៃ​តែ​ង​តែ​​បាន​អនុ​ញាត្ត​ឲ្យ​ធ្វើ​ការ​ហែ​រក្បួន​​ជា​រៀង​ រាល់​ឆ្នាំ ហើយ​ឯក​ឧត្តម​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ លោក​បាន​ពិនិត្យ​មើល​​​យោ​បល់​របស់ឯករាជ្យ​ហ្នឹង​ លោក​ក៏​បាន​ឯក​​ភាព អនុ​ញ្ញាត​​ឲ្យ​ធ្វើ ចំពោះ​ការ​ដង្ហែគឺ​អនុ​ញ្ញាតឲ្យ​ធ្វើ​ចុះ ប៉ុន្តែ​ត្រូវ​សហ​ការ​ជាមួយ​​​សមត្ថ​កិច្ច​​ ដើម្បី​ការ​​ពារ​សន្តិ​សុខ​និង​សណ្តាប់​ធ្នាប់"។
​ទាក់ទង​នឹង​ការដើរ​ក្បួន​ដង្ហែ​នេះ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បានឲ្យដឹងថា ក្រុមការងារ​របស់​លោក ​នឹង​អញ្ជើញ​​តំណាង​គណបក្ស​ប្រឆាំង  និង​​គ​ណ​បក្ស​​កាន់​​​អំ​ណាច​​​ចូល​រួម​​ស្តាប់​សំណូមពរ​​របស់​​សហជី​ព​​ក​ ម្ម​ក​រ ​៖ "​យើង​នឹង​អញ្ជើញ​គណបក្ស​នយោ​បាយ​ ​ ដូច​ជា​គណបក្ស​សង្គ្រោះជាតិ គណបក្ស​ប្រជា​ជន​កម្ពុជា គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច មក​ទទួល​នូវ​សំណើរ​របស់​​សហ​ជីព នៅ​ពេល​ដែល​ខ្លួន​ជាប់ ដឹក​នាំ​រដ្ឋាភិបាល​អាណត្តិ​ថ្មី"។
​លោក រ៉ុង ឈុន ព្រមាន​ថា បើ​ក្បួន​ដង្ហែ​នេះ មាន​ការរារាំង​ពី​សមត្ថកិច្ច​នោះ ​នឹង​​ធ្វើ​ឲ្យ​កម្ពុជា​​អាប់​មុខ​​នៅ​លើ​ឆាក​​អន្តរ​ជាតិ ព្រោះ​កម្ពុជា​​​ជា​ភាគី​ហត្ថលេខី​នៃ​អនុសញ្ញា​​អ​ន្ត​​រ​​ជាតិ​ជាច្រើន​ របស់​អង្គ​ការ​ពលកម្ម​អន្តរជាតិ​៕

No comments: