Thursday, April 18, 2013

រដ្ឋាភិបាលថៃ​ ច្រានចោល ការចោទប្រកាន់ របស់កម្ពុជា ក្នុងពេលបកស្រាយ សាលក្រមនៅ ICJ




Wednesday, 17 April 2013 17:34 ដោយដើមអម្ពិល៖ ID-015

មន្រ្តីក្រសួងការបរទេសថៃ បាននិយាយថា ការចោទប្រកាន់ ពីសំណាក់ភាគីកម្ពុជា នៅតុលាការ យុត្តិធម៌ អន្តរជាតិ ដែលហៅកាត់ថា ICJ ក្នុងពេលបក ស្រាយសាលក្រម ទាក់ទងនឹងបញ្ហា ប្រា សាទព្រះវិហារ ពុំមានមូលដ្ឋាន ច្បាស់លាស់ និងមានភាពមិនពិតឡើយ។
យោងតាម ទីភ្នាក់ងារសារព័ត៌មាន The Nation របស់ថៃ ចុះផ្សាយថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ នេះ បានឲ្យដឹង ដោយលើកឡើង នូវសំដីរបស់ លោក Krairavee Sirikul ប្រធានក្រុមអ្នកជំនាញ ខាងច្បាប់ នៃមន្រ្តីក្រសួងការបរទេសថៃ បាននិយាយថា ប្រទេសកម្ពុជាព្យាយាមបង្ខូចកិត្តិយស របស់ ខ្លួន ដោយលើកឡើងថា ភាគីថៃធា្លប់ដាក់បន្លាលួស នៅជុំវិញប្រាសាទព្រះវិហារ កាលពី ៥១ ឆ្នាំកន្លងទៅនេះ ដើម្បីកំណត់បន្ទាត់ព្រំដែន។

ប្រភពដដែល បានបន្ថែមថា ប្រទេស ថៃ បានត្រៀមខ្លួន ជាស្រេចក្នុងការបង្ហាញថា ប្រទេសកម្ពុជា កំពុង និយាយដោយការបំផ្លើស។ ភាគីកម្ពុជា បានថ្លែងទៅកាន់តុលាការថា ភាគីថៃ បានដាក់របង បន្លាលួស ដោយឯកតោភាគី ហើយពុំបានស្របតាមបន្ទាត់ ដែលកំណត់ដោយតុលាការនោះទេ។
ប្រភពពីមន្ត្រី ក្រសួងការបរទេស បាននិយាយថា ប្រទេសថៃ នឹងបង្ហាញ តុលាការអន្តរជាតិ ICJ ថា បន្ទាប់ពី ព្រះបាទ នរោត្តម សីហនុ ព្រះរាជា នៃរាជា ណាចក្រកម្ពុជា បានធ្វើដំណើរ ទស្សនកិច្ចនៅ ប្រាសាទព្រះវិហារ ក្រោយពេលដែលថៃ បានដាក់រាយរបងបន្លាលួសនោះ ពុំមាននរណាម្នាក់ បាន បង្ហាញ ការជំទាស់លើបញ្ហានេះឡើយ ។ជាមួយគ្នានេះដែរ មន្ត្រីទូតរបស់ចក្រភពអង់គ្លេស បារាំង និងអាមេរិកាំង ប្រចាំនៅកម្ពុជា ក៏បានចូលរួម ក្នុង ដំណើរទស្សនកិច្ចនោះទេ។
ដោយឡែក លោក Panintan Wattanayagorn ជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ ប្រចាំ សកលវិទ្យាល័យ ជូឡាឡុងកន បានលើកឡើងថា ការប្រឆាំងតវ៉ា របស់ភាគីកម្ពុជា ដែលដឹកនាំ ដោយ រដ្ឋមន្ត្រីការបរទេស លោក ហោ ណាំហុង មានការរៀបចំ រចនាសម្ព័ន្ធបានយ៉ាងល្អ បើទោះ បីជា ពុំមានអ្វីដែលថ្មីក៏ដោយ ។
ប្រទេសកម្ពុជា បានបង្ហាញហេតុផល ពីមូលហេតុដែលនាំឲ្យកម្ពុជា ព្យាយាមយកករណីនេះ មក ឲ្យតុលាការអន្តរជាតិ ដោះស្រាយ បន្ទាប់ពីវាបាន បញ្ចប់ទៅអស់រយៈពេល ជាងប្រាំទសវត្សរ៍ នោះ ដោយសារតែ កម្ពុជា មិនអាចដំណើរការ គម្រោងអភិវឌ្ឍន៍នៅប្រាសាទព្រះវិហារបាន ដោយ សារ តែ ភាគីថៃ បានដាក់ ពង្រាយកងកម្លាំងយោធានៅទីនោះ ។
លោកបានបន្ថែមថា នេះជាការដាក់សម្ពាធ ទៅលើ ICJ ។ ចំណុចនេះបានបង្ហាញថា ប្រទេស កម្ពុជា ជាអ្នកដែលមានភាពវ័យឆ្លាត ខាងនយោបាយ អន្តរជាតិ ។
លោក Panitan បាននិយាយថា ប្រទេសកម្ពុជា បានចោទប្រកាន់ប្រទេសថៃ ថា បានវាយប្រហារ ប្រទេស កម្ពុជា ក្នុងអំឡុង នៃការកាន់អំណាច របស់លោក អាភីស៊ីត វីចាជីវាក់ ។ លោកបានបន្តថា ប្រសិនបើរដ្ឋាភិបាលថៃ មានភាពក្លាហានគ្រប់គ្រាន់ ផលិតភស្តុតាងផ្សេងៗ ដូចជាខ្សែ អាត់ដើម្បី បង្ហាញថា កម្ពុជា ជាអ្នកផ្តើមគំនិត នៃការវាយប្រហារមុន ។ កិច្ចការនេះ អាចប្រឆាំងនឹងការ ចោទ ប្រកាន់របស់កម្ពុជា។
ជាមួយគ្នានេះ លោក Thitinan Pongsudhirak អ្នកជំនាញផ្នែកទំនាក់ទំនង អន្តរជាតិ បានជំរុញ ឲ្យរដ្ឋាភិបាល ពិនិត្យទៅលើការបកស្រាយ សាល ក្រម ។ លោកបាននិយាយថា ទំនាក់ទំនងទ្វេរ​ភាគី រវាងប្រទេសទាំងពីរ ចាំបាច់ត្រូវតែថែរក្សា ឲ្យបានល្អ បើទោះបីជាប្រទេស ថៃ ត្រូវចាញ់ ឬឈ្នះក្តី ក៏ដោយ ។
លោកបានបន្ថែមថា ប្រទេស ថៃនឹងរក្សាប្រយោជន៍របស់ខ្លួន មិនខ្វល់ថា តើការកាត់ក្តីមាន​លក្ខណៈបែបណាក៏ដោយ។ ប្រទេសកម្ពុជា ក៏នឹងត្រូវការធ្វើកិច្ចប្រតិបត្តិការជាមួយប្រទេស ថៃ ក្នុងការអភិវឌ្ឍន៍ ប្រាសាទព្រះវិហារ ដែលបានចាត់ចូល ក្នុងបេតិកភណ្ឌពិភពលោក។
ដោយឡែក អ្នកនាំពាក្យរបស់ក្រុមប្រជាធិបតេយ្យ ឈ្មោះ Chavanond Intarakomalyasut បានចោទថា នេះជាការនិយាយ បំផ្លើសរបស់ ប្រទេសកម្ពុជា។ លោកបានបន្ថែមថា ប្រទេស ថៃចាំបាច់ មិនអនុញ្ញាតឲ្យការចោទប្រកាន់នេះ បញ្ចប់ទៅដោយគ្មានការឆ្លើយតបឡើយ ៕




6 comments:

Anonymous said...

ប្រយ័ត្នភ្លាត់ស្នៀតព្រោះកលល្បិចសត្រូវមានច្រើនណាស់ សម័យឥឡូវច្រើនអ្នកខូចឈ្នះដូចជាចោរ..ជា
ដើម សង្គមយើងជាគំរូស្រាប់...ចោររួចខ្លួនម្ចាស់ជាប់គុក តែគួរឱយឆ្ងល់រឿងកន្លងមកកន្លះសតវត្យន៍
ទៅហើយៗចប់សព្វគ្រប់ទៅទៀតម្តេចនៅតែមានបញ្ហា?តែបើបានជាតវ៉ា ព្រំដែនជាមួយយួនទុកធ្វើអ្វី?
ម្តេចក៍មិនសរុបតែម្តងទៅសោះនិងខាតពេលវេលា?ឬមួយជាល្បែងនយោបាយ?
        ស្វែងរកការពិត
        

Anonymous said...

siem who want to steal from cambodia do not deserve any respect from me, a khmer person. what goes around comes around!

Anonymous said...

These seam (thai) are making a Monkey out of themselves. May God bless Cambodia and Khmer people always.

Dey-Khmer Always...

Anonymous said...

Be careful! No, the thai ideas is not proper and be not responsible for his own thai mistake. The join benefit is not available for thai side, but for Cambodian people only. My family, my pot, my plates, are belonged to my family can share with the others.

Cambodian gov't must not accept the joint benefit from the Preah Vihear Temple with thai. Preah Vihear belongs to Cambodia! not to Thai

Anonymous said...

បញ្ហាអតីតកាល ជាមេរៀនសំរាប់ បច្ចុប្បនកាល។
បញ្ហា បច្ចុប្បនកាល មានឫសគល់ពី បញ្ហាអតីតកាល។
ដោះស្រាយបញ្ហា បច្ចុប្បនកាលបាន លុះត្រាតែស្គាល់ឫសនៃបញ្ហា គឹដោះស្រាយបញ្ហា
ដែលសល់ពី អតីតកាល ។
ដោះស្រាយបញ្ហា បានប្រយោជន៏អ្វី ? បើឫសនៃបញ្ហានៅដដែល។


ពិន្ទុ ១០/១០ ដល់លី ឌៀប។

គឹជាការពិត បញ្ហាអតីតកាល ជាមេរៀនសំរាប់ បច្ចុប្បនកាល។



សត្រូវរួមរបស់ យើងគឺបរទេសឈ្លានពាន?
តើមានស្ដេចព្រះអង្គម្ចាស់ ប៉ុន្មានអង្គ បច្ចុប្បនកាល ព្រះអង្គម្ចាស់យល់ថាប្រទេសយើងត្រូវឈ្លានពាន?។
សូម យោបល់ព្រះអង្គម្ចាស់ទើបមានសារះសំខាន់។ព្រោះកម្ពុជា ជា ព្រះរាជាណាចក្ដ្រកម្ពុជា។

បើគ្មានព្រះអង្គម្ចាស់ណា យល់ថាប្រទេសយើងត្រូវឈ្លានពាន តើយើងជារាស្ត្រមានប្រយោជន៏អ្វីស្រែកក្ដែងៗថាបរទេសឈ្លានពាន?តើយើងទុកចិត្ត អ្នកណានិយាយការពិត? បើព្រះអង្គម្ចាស់ជាម្ចាស់ដែនដី។
ព្រះអង្គម្ចាស់បែជាស្ងាត់ដូចសេះ ពីការដែលមតិខ្លះស្រែកក្ដែងៗថាបរទេសឈ្លានពាន?។
បើព្រះអង្គម្ចាស់មានការរង់គ្រោះដោយអំណាច តើមានប្រយោជន៏អ្វី នៅធ្វើជាព្រះអង្គម្ចាស់?ក្នុងប្រទេសកម្ពុជា ជា ព្រះរាជាណាចក្ដ្រកម្ពុជា រាជានិយម គ្មានព្រះអង្គម្ចាស់?។



បញ្ហា ប្រា សាទព្រះវិហារ ក៏ដូចគ្នានេះឯង


មន្ត្រី ក្រសួងការបរទេស បាននិយាយថា ប្រទេសថៃ នឹងបង្ហាញ តុលាការអន្តរជាតិ ICJ ថា បន្ទាប់ពី ព្រះបាទ នរោត្តម សីហនុ ព្រះរាជា នៃរាជា ណាចក្រកម្ពុជា បានធ្វើដំណើរ ទស្សនកិច្ចនៅ ប្រាសាទព្រះវិហារ ក្រោយពេលដែលថៃ បានដាក់រាយរបងបន្លាលួសនោះ ពុំមាននរណាម្នាក់ បាន បង្ហាញ ការជំទាស់លើបញ្ហានេះឡើយ ។

Anonymous said...

Lodge complain to ICJ is wasting a lot of money and times. If Cambodia joins development of Preah Vihear with Thailand, there will be no dispute with Thailand. Although Preah Vihear is belong to Cambodia but the main entrance is in Thailand's side and the main tourists also come from Thailand too. We are Khmer shall remember that when we ran away from Communist during 1980s Thailand had provided shelter to Khmer people. Thus, joint development of Preah Vihear with Thailand will bring peace and prosperity to both countries.

Pang Sokheoun, Secretary-General of SRP in Sweden.