កំប៉ិកកំប៉ុកនៅឯ
ព្រះរាជាណាចក្រអច្ឆរិយ
LITTLE
THINGS IN
THE
KINGDOM OF WONDERS
ដោយ
អ៊ុម ហាក់ ថ្ងៃទី២៥មេសា ២០១៣
* បង្គោលព្រំដែនខាងកើតឆ្ងាយទៅមិនដល់:
រាស្រ្តខ្មែរយំស្រែកប្រាប់ថា យួនបានរំកិលព្រំ
ដែនចូលមកក្នុងដីស្រែរបស់ពួកគាត់។ សមាជិកសភាបក្សប្រឆាំងនាំគ្នាទៅពិនិត្យមើល
ដល់ទីកន្លែង។ មិនទាន់បានទៅក្បែរបង្គោលផង
អាជ្ញាធរយួនប្រដាប់អាវុធឆ្លងចូលមកក្នុង
ដែនដីខ្មែររារាំងមិនឲ្យសមាជិកសភាបក្សប្រឆាំងទៅក្បែរបង្គោលព្រំដែនឡើយ។ នេះឬអ
ធិបតេយ្យភាពដែនដីសម័យដែកជោរសែន???
* នាំគេទៅមើលព្រំដែនខាងលិចជាប់គុក: ខ្មែរម្ចាស់ដីនៅ បរថ្មី ព្រំដែនខ្មែរ-សៀមឯខេត្ត
ប៉ៃលិនឲ្យដឹងថា សៀមបានបង្ខិតគោលសីមាចូលដីខ្មែរចំនួន១០គីឡូម៉ែត្រនៅតំបន់នោះ
។ អតីតមេប៉ុស្តិ៍ បរថ្មី ឈ្មោះមួន-ទឹម ហៅញ៉ន បាននាំអ្នកយកការណ៍វិទ្យុអាស៊ីសេរីពីរ
នាក់ទៅសង្កេតបង្គោលឡាក់លេខ៦៤ដែលអ្នកស្រុកបានជូនពត៌មានមកនោះ។ អតីតមេ
ប៉ុស្តិ៍រូបនេះបានត្រូវស្នងការនគរបាលខេត្តប៉ៃ-លិន ដកចេញពីតំណែងមកដាក់ទោសផ្នែក
វិន័យ ឮថាមានការឃុំឃាំងខ្លួនផង។ លោកមេប៉ុស្តិ៍បរថ្មីនោះត្រូវគេចោទថា «
បង្ករឲ្យមាន
អសន្តិសុខសង្គម នឹងប៉ះពាល់ដល់សន្តិសុខជាតិ »។ សម័យដែកជោរសែន ការទៅសង្កេត
ព្រំដែន គឺជាការប៉ះពាល់ដល់សន្តិសុខជាតិ ត្រូវមានទោសជាប់គុក នរណាគេបោះត្រង់
ណាស្រេចតែគេ! កុំចេះ!។
* រាប់មិនគ្រប់ដប់: អភិវឌ្ឍន៍បុរីកីឡាគឺជាអភិវឌ្ឍន៍នៅទីកន្លែង
បានន័យថាមិនបណ្តេញ
អ្នកស្រុកចេញពីទីនោះឡើយ។ អ្នកស្រីស៊ុយ-សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិចបានចុះ
កិច្ចសន្យាថានឹងសង់អាគារចំនួនដប់ជូនបងប្អូនបុរីកីឡារស់នៅ។ សង់បានប្រាំបីក៏ឈប់
សង់តទៅទៀត ជាហេតុនាំឲ្យបងប្អូនមួយចំនួនអត់ទីជំរកលុះសព្វថ្ងៃ មិនមាននរណា
ជួយដោះស្រាយផងសោះ។ អ្នកស្រីស៊ុយ-សុផានមិនចេះរាប់ដល់ដប់មែនឬ?
* ដប់រាប់មួយ: នៅក្នុងអង្គជំនុំរដ្ធសភាស្រុកខ្មែរ
តំណាងបក្សនិមួយៗមិនសុទ្ធតែមាន
សិទ្ធិលើកដៃបញ្ចេញមតិរបស់ខ្លួនបានទេ។
វិន័យផ្ទៃក្នុងចែងថាទាល់តែមានគ្នាដប់នាក់
ចុះហត្ថលេខាសុំនិយាយ ទើបតំណាងខ្លួនមួយនាក់អាចសំដែងយោបល់បានក្នុងរយ
ពេល២០នាទី ទោះគេស្តាប់ឬមិនស្តាប់ យកជាការឬមិនយកជាការយ៉ាងណាក៏ដោយ។
គួររំលឹកថា គណបក្សប្រឆាំងបូកទាំងគណបក្សសម-រង្សី ទាំងគណបក្សសិទ្ធិមនុស្ស
មានតំណាងទាំងអស់២៩នាក់ រាប់មិនបានគ្រប់បីទេ។
* ១២.៤៤ហិកតាត្រូវជាផ្ទៃដីប៉ុនណា?: បន្ទាប់ពីមានការតវ៉ាស្វិតស្វាញប្រកបដោយគ្រោះ
ថ្នាក់អស់កាលជាច្រើនឆ្នាំមក លោកហ៊ុន-សែនបានចេញអនុក្រិត្យកាត់ដីពីក្រុមហ៊ុន
ស៊ូកា
គូ អ៊ឹង តំបន់បឹងកក់ចំនួន១២.៤៤ហិកតា មកជូនប្រជាពលរដ្ធអភិវឌ្ឍន៍នៅទីកន្លែងវិញ។
១- មិនដឹងថាតើអនុក្រិត្យមានបញ្ជាក់ថាដី១២.៤៤ហិកតានោះនៅត្រង់ណា មាននិយាម
ការច្បាស់លាស់ឬទេ? ២- ក្រៅអំពីមិនដឹងថាត្រូវវាស់ដីត្រង់ណា
សាលាក្រុងភ្នំពេញក៏មិន
អាចសំរេចចិត្តបានថាត្រូវយកម៉ែត្រមួយណាមកវាស់ ត្រូវយកម៉ែត្រដែលក្រសួងសុរិយោ
ដីធ្លាប់ប្រើប្រាសពីអតីតកាល ឬក៏ខ្ចីម៉ែត្ររបស់លោកវ៉ា-គីមហុងមកប្រើវិញ?។
ដល់អីចឹង
ទៅបញ្ហាទំនាស់ដីនៅបឹងកក់ដោះស្រាយមិនទាន់រួច ប្រហែលចាំលោកហ៊ុន-សែនចុះមក
ជួយវាស់ផ្ទាល់ដៃហើយមើលទៅ។
* ថ្ងៃ១២ខែ១២ឆ្នាំ១២ម៉ោង១២: កាលអើយកាលណោះ ប្រហែលចុងឆ្នាំ២០១០ឬក៏ដើម
ឆ្នាំ២០១១ លោកហ៊ុន-សែននាយករដ្ធមន្រ្តីខ្មែរបានប្រកាសក្តែងៗថា
នៅថ្ងៃ១២ខែ១២ឆ្នាំ
១២ម៉ោង១២ ដំណក់ប្រេងទីមួយនឹងត្រូវបូមចេញបីបាតសមុត្រខ្មែរ។ បើមិនដូចនោះទេ
លោកនឹងដកអជ្ញាប័ណ្ណឈប់ឲ្យរកស៊ី។ មិនដឹងចង្រៃអីវាយក៍ ថ្ងៃ១២ខែ១២ឆ្នាំ១២ម៉ោង
១២បានកន្លងផុតរសាត់បាត់ទៅ ដំណក់ប្រេងកាតលើកទីមួយក៏នៅតែ សំរាកឯបាត
សមុត្រដូចតែកាលពីសហស្សវត្សន៍មុនដដែល។ កាលពីឆ្នាំ២០១២ ក្រុមហ៊ុនប្រេងកាត
CHEVRONបានឲ្យដឹងថាគេនឹងចាប់ផ្តើមបូមប្រេងនៅឆ្នាំ២០១៤ ឥឡូវនេះឮថាយ៉ាងឆាប់
ណាស់ក៏ដល់ឆ្នាំ២០១៦ឯណោះទើបគេចាប់ផ្តើមបួម។ ដល់អីចឹងទៅ ប្រសាសន៍របស់
លោកហ៊ុន-សែន បានត្រិមតែជាកិច្ចសន្យាខ្យល់ ជាអំនួតឥតន័យ « ផ្សាយពត៌មានមិន
ពិត »ត្រូវមានទោស។ ( ជនមាត់ដាចខ្លះនិយាយថា ក្រុមហ៊ុន Chevron មានការពីបាករក
ស៊ីជាមួយរដ្ឋបាលហ៊ុន-សែនណាស់ គេចេះតែពន្យាពេលបូមប្រេងជាបន្តបន្ទាប់ក្រែងមាន
សំណាងបានធ្វើការជាមួយរដ្ធាភិបាលថ្មី )។
* ប្រាំលានដុល្លារនៅមិនគ្រប់: គេនៅចាំបានថា
ព្រោះតែនយោបាយប្រជាភិថុតិ នឹងប្រមែ
ប្រមូលប្រជាប្រិយភាពសំរាប់ខ្លួនផ្ទាល់ យកសពស្តេចខ្មែរនរោត្តម សីហនុ
ជាមធ្យោបាយ
លោកហ៊ុន-សែនបានចំណាយថវិកាជាតិចំនួនប្រាំលានដុល្លារ
ដើមបីពិធីបុណ្យបូជាសព
ស្តេចអង្គនេះ។ គួរកត់សំគាល់ថាមានប្រជារាស្រ្ត នឹងព្រះសង្ឃ និស្សិត មន្រ្តីរាជការបាន
និមន្តនឹងអញ្ជើញមកសម្តែងមរណទុក្ខអស់រយ:ពេលជាងមួយរយថ្ងៃ។ គួរកត់សំគាល់
ទៀតថា ដើមបីជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ស្តេចសខ្មែរអង្គនេះ
លោកហ៊ុន-សែនបញ្ជាឲ្យ៖
១- បាញ់កាំភ្លើងធំ១០១ណាត់នៅពេលដង្ហែសពចេញពីវាំង។
២- បាញ់កាំភ្លើងធំ១០១ណាត់ទៀតនៅពេលថ្វាយព្រះភ្លើង ( អុចភ្លើងដុតសព )។
លោកអ្នកជ្រាបទេថា គ្រាប់ស ( បាញ់គ្រាន់តែឮសូរជាកិត្តិយស )
ចំនួន២០២គ្រាប់សំរាប់
បាញ់កាំភ្លើងធំ ១០៥មីលីម៉ែត្រនោះបានមកពីណា?។ គួរសើចឬគួរយំបើជ្រាបថាគ្រាប់ស
ទាំង២០២គ្រាប់នោះជាអំណោយរបស់រដ្ធាភិបាលយួន?។
។ល។.......................។ល។......................។ល។..................។ល៕
5 comments:
អ្វីក៍ដោយត្រូវការសមត្តភាព ជំនាញ បច្ចេកទេស រូមផ្សំនិងការចេះដឹងយល់ឃើញនិងចែក
រំលែកការងារ ព្រោះយើងពុំអាចឱបក្រសោបយកមកទទួលខុសត្រូវតែម្នាក់ឯងឡើយ។យ៉ាងណាមិញ
វប្បធ៌មស្រុកខ្មែរ អំណាចស្ថិតនៅលើអ្នកធំតែម្នាក់គត់តាំងតែពីដើមរៀងមកគឺវប្បធ៌មពុំចេះខុស ហៃ
អើរបៀបលំនាំ ទន្សោងគោព្រៃ តូចដោយតូចធំដោយធំ។សូមសាកល្បងពិចារណាមើលៗអាជ៍យខ្ញុំ
ថាខុសឬត្រូវ?
ខ្មាំងរបស់ខ្មែរពិតគឺ......មនោសញ្ចេតនាបុកគល់!
រៀងលុយ៥លានដុល្លារដែលពូកខែ្មរភាកច្រើនពុំបានដឹងនោះគឺលុយនេះមិនមែនអាហ៊ុនសែនទេទុកគឺវានៅលើដៃមីគ្នីចទេ។
មួយវីញទៀតការសាងសង់មញ្ចាសំរាប់ដុតខ្មោចអាសីហនុនោះវាអស់តែ១លាន២សែនដុល្លារទេរួចដលពេលអាហ៊ុនសែនបញ្ជាឲ្យរួសរើហើយតើរបស់របបដូចជាកៅអីនីងអ្វីៗផ្សេងទៀតនោះវាទៅណាអស់ទៅហើយខ្ញុំឫថាអាកូនអាគីមសំអុលបានយកទៅទុកជារបស់វាទៀតនេះជាការលួយទ្រព្ធសំបាតរបស់ខែ្មរយើងហើយវាមិនត្រូវជាដាច់ខាតអាអស់នេះត្រូវតែសង់មកឲ្យរដ្ធយើងវីញ។
លុយ៥លានដុល្លារមិនមែននៅលើដៃ Monique ទេ
គឺនៅលើដៃអាហ៊ុន សែន !
មិនមែនអាហ៊ុនសែនទេដែលបានទទូលលុយ៥លាន
ដុល្លារនោះមួយវីញទៀតខ្ញុំជឿរថាអាសំអាចន័ហ៊យនសែនហៅហៃភុកនេះច្បាស់ជាឲ្យដីខែ្មរយើងទៅយួនទៀតហើយកុំសង្សយ័ឲ្យសោះ។
រួចពីយួនវានៅពូកអាយួនទៀតដែលត្រូវចូលមករស់នៅក្នុងស្រុកខែ្មរយើងនៅពេលណាដែលអាសែននេះវាទៅជាឆ្កួតនិងកំភ្លៃរបសមីយីនលុកហើយវាត្រូវតែឲ្យ
ដីយើងទៅពូកអាសៀមទឿត។
មួយវីញទៀតបើសៀមវាបានឈ្មះខែ្មរយើងនៅក្នុងការ
កាត់សេចក្ដីរបស់តុលាការអន្ដរជាតិនោះយួនវានិងចូលមកទៅក្នុងស្រុកសៀមតាមស្រុកយើងដើម្បីធ្វ៉ើចំបាំងហើយៗនៅពេលនោះយើងនិងឃើញនៅថ្វីដៃរបស់អាហ៊ុនសែនហៅអាបូណាលហៃភុកជាមិនខានទេយើងនិងបានសប្បាយជាអាណែក???
Post a Comment