Friday, May 17, 2013

បទ​វិភាគ៖ បើ​លោក ហ៊ុន សែន ចាញ់​ឆ្នោត​ពិត​ជា​មាន​សង្គ្រាម​ឬ​ទេ?


ពាក្យ​ថា​សង្គ្រាម​ក្នុង​ស្រុក កំពុង​មាន​ការ​ពេញ​និយម​ខ្លាំង​សម្រាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ជ្រើសរើស​យក​មក​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ខាង​មុខ។ ប្រសិន​បើ​លោក ហ៊ុន សែន ចាញ់​ឆ្នោត​មែន តើ​នឹង​មាន​សង្គ្រាម​ស៊ីវិល​ដូច​គាត់​គំរាម​កំហែង​មែន ឬ​យ៉ាង​ណា?
(Courtesy of a Facebook user)

ពាក្យ​ថា​សង្គ្រាម​ដែល​លោក​នាយករដ្ឋមន្ត្រី​តែង​យក​មក​គំរាម​ក្នុង​សារ​នយោបាយ​របស់​លោក​នោះ អាច​ហួស​សម័យ​បន្តិច។
នៅ​ក្នុង​បរិបទ​ប្រទេស​កម្ពុជា បច្ចុប្បន្ន សង្គ្រាម​ប្រហែល​ជា​នឹង​មិន​អាច​ធ្វើ​ទៅ​រួច​បាន​ទេ ដោយសារ​កម្ពុជា​គ្មាន​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ និង​គ្មាន​ក្រុម​អបគមន៍​ប្រដាប់​អាវុធ​អ្វី​នោះ​ឡើយ។ 
រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា ក៏​ចែង​យ៉ាង​ច្បាស់​ថា កម្ពុជា​ជា​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។ របប​នេះ​គឺ​តម្រូវ​ឲ្យ​មេដឹកនាំ​ឡើង​កាន់​អំណាច​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​អំណាច​នៃ​ការ​សម្រេច​ចិត្ត​របស់​រាស្ត្រ។ ហើយ​ពាក្យ​ថា សង្គ្រាម ដែល​លោក ហ៊ុន សែន យក​មក​ប្រើប្រាស់​នៅ​រដូវ​បោះ​ឆ្នោត​ដូច្នេះ ទំនង​ជា​ប្រាសចាក​ទៅ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ថ្មីៗ​នេះ​លោក​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ក្តែងៗ​ថា សង្គ្រាម​ក្នុង​ស្រុក​អាច​ផ្ទុះ​ឡើង​ប្រសិន​បើ​បក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត។
តើ​សង្គ្រាម​អាច​ផ្ទុះ​ចេញ​ច្រក​ណា​បាន​បើ​គ្រាន់​តែ​កងពល​ង-​៧០ ដែល​គេ​ស្គាល់​ថា ជា​កង​អង្គរក្ស​ផ្ទាល់​របស់​លោក ហ៊ុន សែន មាន​សមត្ថភាព​សឹង​លើស​ក្រសួង​ការពារ​ជាតិ​ទាំង​មូល?

អាវុធយុទ្ធភណ្ឌ ​នៅ​ទី​នោះ​មាន​ច្រើន​សម្បូរ​បែប តាំង​ពី​អាវុធ​ធន់​ស្រាល​រហូត​ដល់​កាំ​ភ្លើង​ធំ កាំជ្រួច រថពាសដែក រថក្រោះ និង​កង​អង្គរក្ស​រាប់​ពាន់​នាក់​ថែម​ទៀត។
ក្រៅ ​ពី​កង​អង្គរក្ស ង-​70 លោក ហ៊ុន សែន ក៏​មាន​មនុស្ស​ជំនិតៗ​របស់​លោក​ដែរ គឺ​លោក​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។ ក្រៅ​ពី​ស្ថាប័ន​កងរាជអាវុធហត្ថ លោក ហ៊ុន សែន នៅ​មាន​មនុស្ស​ជំនិត​របស់​លោក​ម្នាក់​ទៀត គឺ​លោក​ឧត្ដមសេនីយ៍ គន់ គីម ជា​មេបញ្ជាការ​នៃ​អគ្គបញ្ជាការដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ ដែល​មាន​អំណាច​ខ្លាំង​សឹង​លើស​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ទៅ​ទៀត។
បើ ​ងាក​មក​មើល​ស្ថាប័ន​នគរបាល​វិញ សូម្បី​កម្លាំង និង​អំណាច​របស់​លោក នេត សាវឿន ដែល​ជា​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន នោះ សឹង​លើស​កប់​បាត់​អំណាច​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ទៅ​ហើយ។
ទាំង ​នេះ​នៅ​មិន​ទាន់​គិត​ពី​លោក ហ៊ុន ម៉ាណែត ដែល​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កង​ទ័ព​ជើង​គោក​នៃ​កង​យោធពល​ ខេមរភូមិន្ទ នៅ​ក្រសួង​ការពារ​ជាតិ និង​លោក ហ៊ុន ម៉ានិត កូន​ប្រុស​របស់​លោក ហ៊ុន សែន ដែល​កំពុង​កាន់​កិច្ចការ​ធំ​ខាង​ផ្នែក​ចារកម្ម​នៅ​ក្រសួង​ការពារ​ជាតិ។
គ្រាន់​តែ​បង្ហាញ​តួនាទី​នៃ​មនុស្ស​ជំនិតៗ និង​សែស្រឡាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក​មាន​អំណាច​កប់​ពពក​បាត់​ទៅ​ហើយ។
ប្រសិន ​បើ​ក្រឡេក​ទៅ​មើល​ព្រឹត្តិការណ៍​ឆ្នាំ​១៩៩៧ បន្តិច សូម្បី​តែ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ជា​គណបក្ស​កាន់​អំណាច​នៅ​ពេល​នោះ មាន​ទាំង​លុយ អំណាច កម្លាំង​យោធា និង​យុទ្ធភណ្ឌ​ពេញដៃ នៅ​ធ្វើ​សង្គ្រាម​មិន​ឈ្នះ​ការ​ដណ្ដើម​អំណាច​តាម​រយៈ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ របស់​លោក ហ៊ុន សែន ផង។
បើ ​ងាក​ទៅ​មើល​ក្រុម​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ​វិញ គ្មាន​ទាំង​កម្លាំង​អង្គរក្ស និង​គ្មាន​ទាំង​អាវុធយុទ្ធភណ្ឌ។ ដូច្នេះ​ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោត​​នៅ​ខែ​កក្កដា ខាង​មុខ​នេះ​មែន ក៏​គណបក្ស​ប្រឆាំង​គ្មាន​លទ្ធភាព​តតាំង​ផ្នែក​យោធា​ជាមួយ​គណបក្ស​ប្រជាជន​ កម្ពុជា នោះ​ដែរ។ អាវុធ​តែ​មួយ​មុខ​ប៉ុណ្ណោះ​សម្រាប់​គណបក្ស​ប្រឆាំង គឺ​សហគមន៍​អន្តរជាតិ សម្រាប់​កាលៈទេសៈ​បែប​នេះ។
លោក ហ៊ុន សែន ធ្លាប់​លើក​យក​ករណី​ផ្ទេរ​អំណាច​តាម​រដ្ឋ​ប្រហារ​សម័យ លន់ នល់ ទំលាក់​អំណាច​ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ថា​អាច​ដូច​គ្នា​ទៅ​នឹង​ការ​ផ្ទេរ​អំណាច​ណា​មួយ​ដែល​ធ្វើ​ឡើង​រវាង​គណបក្ស​ ប្រជាជន និង​បក្ស​ប្រឆាំង​នោះ។ ប៉ុន្តែ​ការ​ផ្ទេរ​អំណាច​នៅ​សម័យ​សេនា​ប្រមុខ លន់ នល់ ដែល​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ព្រះ នរោត្តម សីហនុ នោះ​វា​ខុស​គ្នា​ទៅ​នឹង​បរិបទ​នយោបាយ​បច្ចុប្បន្ន ពីព្រោះ​ពេល​នោះ​កម្ពុជា មិន​មាន​ការ​បោះ​ឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ។ដូច្នេះ​ពាក្យ​ថា ​សង្គ្រាម​ក្នុង​បរិបទ​នយោបាយ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​គ្រាន់​តែ​ជា​ការ​បំភ័យ​ដល់​ស្មារតី​រាស្ត្រ​ដែល​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​ដ៏​ជូរចត់​កន្លង​មក​ប៉ុណ្ណោះ។
ក្រុម ​អ្នក​វិភាគ​ជា​ច្រើន​បាន​ចាត់​ទុក​ថា ការ​ដែល​លោក ហ៊ុន សែន ព្រមាន​អំពី​លទ្ធភាព​ឆ្ពោះ​ទៅ​រក​អស្ថិរភាព​សង្គម​នោះ បាន​បង្ហាញ​អំពី​ការ​មិន​ទុក​ចិត្ត​ខ្លួន​ឯង​ទៅ​វិញ​ទេ ឬ​មួយ​លោក ហ៊ុន សែន គិត​ថា ខ្លួន​ជា​អ្នក​ចាញ់​រួច​ទៅ​ហើយ។ ដូច្នេះ​ប្រសិន​បើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​អាច​មាន​សង្គ្រាម​មែន គឺ​មាន​តែ​ធ្វើ​សង្គ្រាម​រវាង​អ្នក​ក្ដោបក្ដាប់​អំណាច​មាន​អាវុធយុទ្ធភណ្ឌ ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​បាតដៃ​ទទេ ឬ​ជាមួយ​ក្រុម​បក្ស​ប្រឆាំង​ដែល​គ្មាន​អាវុធ។
មេដឹកនាំ ​មួយ​ចំនួន​លើ​ពិភពលោក ដូចជា​នៅ​ប្រទេស​អេហ្សីប (Egypt) ទុយនេស៊ី (Tunisia) យេមែន (Yemen) លីប៊ី (Libya) ដែល​ឡើង​កាន់​អំណាច​តាម​រយៈ​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ធ្វើ​សង្គ្រាម​ ជាមួយ​ពលរដ្ឋ​របស់​ខ្លួន នៅ​ទី​បញ្ចប់​ច្រើន​តែ​បរាជ័យ​ទៅ​វិញ​តាម​រយៈ​កិច្ច​អន្តរាគមន៍​ផ្នែក​យោធា​ របស់​អង្គការ​សហប្រជាជាតិ និង​ក្រុម​ប្រទេស​មហា​អំណាច​លោក​ខាង​លិច៕
http://www.rfa.org/khmer/news/analysis/is-it-real-war-if-cpp-lose-election-05162013034523.html

8 comments:

Anonymous said...

What this motherfucker Hun Sen meant to say is, he will use every mean possible to stay in power if he loses the election. He is willing to make Khmer killing Khmer in order to hang on to power. So now it is time for Khmer to decide, should Hun Sen be your leader, even if he does not give a shit about your life.

Kampong Cham Post

Anonymous said...

This mad dog is worst than Pol Pot now.

KE said...

It is very annoying and detestable to see and hear every comments made by HS that there will be an internal strife and political instability if the CPP lost the forecoming election in July. If we look further and think further of his speech or wording, it is completely political intimidation and streatening of the people as well as the opposition party ahead toward the national election. However, the internal and plotical instability can be happened only if the CPP itself created such siutation when it loses the election by:

1. CPP will not deleagte or hand over to the newly elected government;

2. Establih the secession zone along the Cambodia-VN border as there are plenty of VN businesses are having contracts with the CPP government through the land concession (Kratie and Rattanakiri provinces) and these areas also can the military strategy
as well;

3. With the strong relationship between th CPP and VN, he will definitely ask VN troop to help about this (VN Troops in Khmer uniform) possibly with other promise to give some other land or sea and/or islands to VN again - as there is nothing help for free.!

4. This key ploitical key plans made by CPP that's why HS always warned and streatened the civil war when it loses the election.

The public, national and international organizations and agencies should think about this and take precautious action before the situation is getting worse. Cambodians have been suffered enough and even more enough with the war...

Tears, bloods, starvation, separation, widows/widowers, orphans and amputees/cripples are still inmind today, although 30 years passed by..! Feeling peace inmind is still not yet cured..!

Anonymous said...

Hai Phuc a Khmer traitor. Hun Sen died in Vietnam.

Anonymous said...

He is a khmer traitor and killer of all times. He is no different from Gaddhafi and he should die like one too. Everyone around the world despites him and look at him as trash. He has no moral and no feeling whatsoever.The VC and the Chen crooks are using him to kill and steal from his own people e.g land grabbing, land concession and national land for sale to fill in his pockets and now, his blood money has been deposited in every country, much of it went to VC bank and also to build a secret place in case of being case by the righteous one. He thinks we are stupid, but rather the opposite really, haha. For now, let just sit and watch his next move, 'you can run but you can't hide', again, no one in this world would want to support such a criminal, simple as that Mr bloodsucker!

Anonymous said...




សម្តេច​​តេ​ជោ​​ថ្លែង​ថា "គេ​ចង់​ដូរ​បែប​ហ្នឹង បើ​ដូរ​តែ​ខ្ញុំ ដូរ​តែ​គណបក្ស ប្រជាជន​វា​អត់​ចោទ​ទេ តែ​គេ​ដូរ​របប​រាជានិយម​ចេញ​តែម្តង...”

នេះបញ្ចាក់ថា សម្តេច​​តេ​ជោមានការ ព្រួយបារម្ភនិងមិនទុកចិត្ត នូវសមត្ថភាព ខ្លួន ក្នុងការទប់ទល់ ចំពោះមុខ​គណបក្ស ប្រកួតប្រជែងនានា ដោយទាញយកអ្នក​របបរាជានិយមចូលមកបន្ថែម ដើម្បី ពង្រឹងនិងសង្រ្គោះ គណបក្ស ប្រជាជន។

ហើយមួយយ៉ាងទៀត សម្តេច​​តេ​ជោ សំដែងនូវ ឆន្ទៈអារម្មណ៍ ថា សុខចិត្ដបាត់គណបក្ស ប្រជាជន ជាជាង បាត់នូវនាមខ្លួនជា សម្តេច​ ។

នាមជា សម្តេច មានតម្លៃលើសជាងអ្វីទាំងអស់ សំរាប់សម្តេច​​តេ​ជោ។


នៅចំពោះមុខចលនាផ្សេងៗនៅសហរដ្ឋអាមេរិក ដែលសម្តេច​​តេ​ជោថា មានលាក់ខ្លួនក្នុង​គណបក្សប្រឆាំង។

​ សម្តេច​​តេ​ជោ​ថ្លែង​ថា «​ចំណុច​នេះ​ប្រជាពលរដ្ឋ​​ត្រូវ​ក្តាប់​ឲ្យ​បាន​ច្បាស់​មិនមែន​ខ្ញុំ​បំភ័យ​ទេ ហើយ ដែល​អះ​អាង​ថា កើតសង្គ្រាម​គឺ​វា​កន្លែង​ហ្នឹង​»​។

នេះបញ្ចាក់ថា នាអនាគតនិងមាន ការចាប់ចង បោះ សំអាត អ្នកប្រឆាំង ហើយ អាចប្រើកម្លាំងអាវុធ រលំ ពុំទទួលស្គាល់នូវ រដ្ឋាភិបាលថ្មីណា ដែលកើតឡើង ដោយការបោះធ្នោតខាងមុខ ក្រៅពី រដ្ធាភិបាលនៃគណបក្ស ប្រជាជន ?។

លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា មាន ហានិភ័យ អន្តរាយ?។


លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាជា លទ្ធិប្រជាធិបតេយ្យ ក្លែងក្លាយ?។

Anonymous said...

When the going get tough, the tough get going.

Anonymous said...

លទ្ធិចោរធិបតេយ្យ នៅកម្ពុជា រួមមាន :

-CPP
-CNRPsecondarylelytrn