ពាក្យថាសង្គ្រាមក្នុងស្រុក កំពុងមានការពេញនិយមខ្លាំងសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការជ្រើសរើសយកមកឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជាតិនៅខែកក្កដា ខាងមុខ។ ប្រសិនបើលោក ហ៊ុន សែន ចាញ់ឆ្នោតមែន តើនឹងមានសង្គ្រាមស៊ីវិលដូចគាត់គំរាមកំហែងមែន ឬយ៉ាងណា?
(Courtesy of a Facebook user)
ពាក្យថាសង្គ្រាមដែលលោកនាយករដ្ឋមន្ត្រីតែងយកមកគំរាមក្នុងសារនយោបាយរបស់លោកនោះ អាចហួសសម័យបន្តិច។
នៅក្នុងបរិបទប្រទេសកម្ពុជា បច្ចុប្បន្ន សង្គ្រាមប្រហែលជានឹងមិនអាចធ្វើទៅរួចបានទេ ដោយសារកម្ពុជាគ្មានក្រុមឧទ្ទាមប្រដាប់អាវុធ និងគ្មានក្រុមអបគមន៍ប្រដាប់អាវុធអ្វីនោះឡើយ។
រដ្ឋធម្មនុញ្ញរបស់កម្ពុជា ក៏ចែងយ៉ាងច្បាស់ថា កម្ពុជាជាប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ របបនេះគឺតម្រូវឲ្យមេដឹកនាំឡើងកាន់អំណាចតាមរយៈការបោះឆ្នោតដោយអំណាចនៃការសម្រេចចិត្តរបស់រាស្ត្រ។ ហើយពាក្យថា សង្គ្រាម ដែលលោក ហ៊ុន សែន យកមកប្រើប្រាស់នៅរដូវបោះឆ្នោតដូច្នេះ ទំនងជាប្រាសចាកទៅនឹងស្មារតីរដ្ឋធម្មនុញ្ញរបស់ប្រទេស។
រដ្ឋធម្មនុញ្ញរបស់កម្ពុជា ក៏ចែងយ៉ាងច្បាស់ថា កម្ពុជាជាប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ របបនេះគឺតម្រូវឲ្យមេដឹកនាំឡើងកាន់អំណាចតាមរយៈការបោះឆ្នោតដោយអំណាចនៃការសម្រេចចិត្តរបស់រាស្ត្រ។ ហើយពាក្យថា សង្គ្រាម ដែលលោក ហ៊ុន សែន យកមកប្រើប្រាស់នៅរដូវបោះឆ្នោតដូច្នេះ ទំនងជាប្រាសចាកទៅនឹងស្មារតីរដ្ឋធម្មនុញ្ញរបស់ប្រទេស។
ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះលោកនាយករដ្ឋមន្ត្រីបានប្រកាសក្តែងៗថា សង្គ្រាមក្នុងស្រុកអាចផ្ទុះឡើងប្រសិនបើបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត។
តើសង្គ្រាមអាចផ្ទុះចេញច្រកណាបានបើគ្រាន់តែកងពលង-៧០ ដែលគេស្គាល់ថា ជាកងអង្គរក្សផ្ទាល់របស់លោក ហ៊ុន សែន មានសមត្ថភាពសឹងលើសក្រសួងការពារជាតិទាំងមូល?
អាវុធយុទ្ធភណ្ឌ នៅទីនោះមានច្រើនសម្បូរបែប តាំងពីអាវុធធន់ស្រាលរហូតដល់កាំភ្លើងធំ កាំជ្រួច រថពាសដែក រថក្រោះ និងកងអង្គរក្សរាប់ពាន់នាក់ថែមទៀត។
ក្រៅ
ពីកងអង្គរក្ស ង-70 លោក ហ៊ុន សែន ក៏មានមនុស្សជំនិតៗរបស់លោកដែរ
គឺលោកឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្រៅពីស្ថាប័នកងរាជអាវុធហត្ថ លោក ហ៊ុន សែន
នៅមានមនុស្សជំនិតរបស់លោកម្នាក់ទៀត គឺលោកឧត្ដមសេនីយ៍ គន់ គីម
ជាមេបញ្ជាការនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ
ដែលមានអំណាចខ្លាំងសឹងលើសរដ្ឋមន្ត្រីក្រសួងការពារជាតិទៅទៀត។
បើ
ងាកមកមើលស្ថាប័ននគរបាលវិញ សូម្បីកម្លាំង និងអំណាចរបស់លោក នេត
សាវឿន ដែលជាក្មួយប្រសារបស់លោក ហ៊ុន សែន នោះ
សឹងលើសកប់បាត់អំណាចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ទៅហើយ។
ទាំង
នេះនៅមិនទាន់គិតពីលោក ហ៊ុន ម៉ាណែត
ដែលជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពល
ខេមរភូមិន្ទ នៅក្រសួងការពារជាតិ និងលោក ហ៊ុន ម៉ានិត កូនប្រុសរបស់លោក
ហ៊ុន សែន
ដែលកំពុងកាន់កិច្ចការធំខាងផ្នែកចារកម្មនៅក្រសួងការពារជាតិ។
គ្រាន់តែបង្ហាញតួនាទីនៃមនុស្សជំនិតៗ និងសែស្រឡាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកមានអំណាចកប់ពពកបាត់ទៅហើយ។
ប្រសិន
បើក្រឡេកទៅមើលព្រឹត្តិការណ៍ឆ្នាំ១៩៩៧ បន្តិច
សូម្បីតែគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាគណបក្សកាន់អំណាចនៅពេលនោះ
មានទាំងលុយ អំណាច កម្លាំងយោធា និងយុទ្ធភណ្ឌពេញដៃ
នៅធ្វើសង្គ្រាមមិនឈ្នះការដណ្ដើមអំណាចតាមរយៈការធ្វើរដ្ឋប្រហារ
របស់លោក ហ៊ុន សែន ផង។
បើ
ងាកទៅមើលក្រុមគណបក្សប្រឆាំងនៅពេលនេះវិញ
គ្មានទាំងកម្លាំងអង្គរក្ស និងគ្មានទាំងអាវុធយុទ្ធភណ្ឌ។
ដូច្នេះប្រសិនបើគណបក្សប្រឆាំងឈ្នះការបោះឆ្នោតនៅខែកក្កដា
ខាងមុខនេះមែន
ក៏គណបក្សប្រឆាំងគ្មានលទ្ធភាពតតាំងផ្នែកយោធាជាមួយគណបក្សប្រជាជន
កម្ពុជា នោះដែរ។ អាវុធតែមួយមុខប៉ុណ្ណោះសម្រាប់គណបក្សប្រឆាំង
គឺសហគមន៍អន្តរជាតិ សម្រាប់កាលៈទេសៈបែបនេះ។
លោក
ហ៊ុន សែន ធ្លាប់លើកយកករណីផ្ទេរអំណាចតាមរដ្ឋប្រហារសម័យ លន់ នល់
ទំលាក់អំណាចព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ
ថាអាចដូចគ្នាទៅនឹងការផ្ទេរអំណាចណាមួយដែលធ្វើឡើងរវាងគណបក្ស
ប្រជាជន និងបក្សប្រឆាំងនោះ។
ប៉ុន្តែការផ្ទេរអំណាចនៅសម័យសេនាប្រមុខ លន់ នល់
ដែលធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ
នោះវាខុសគ្នាទៅនឹងបរិបទនយោបាយបច្ចុប្បន្ន ពីព្រោះពេលនោះកម្ពុជា
មិនមានការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យនោះទេ។ដូច្នេះពាក្យថា
សង្គ្រាមក្នុងបរិបទនយោបាយរបស់លោក ហ៊ុន សែន នៅពេលនេះ គឺគ្រាន់តែជាការបំភ័យដល់ស្មារតីរាស្ត្រដែលធ្លាប់ឆ្លងកាត់សង្គ្រាមដ៏ជូរចត់កន្លងមកប៉ុណ្ណោះ។
ក្រុម
អ្នកវិភាគជាច្រើនបានចាត់ទុកថា ការដែលលោក ហ៊ុន សែន
ព្រមានអំពីលទ្ធភាពឆ្ពោះទៅរកអស្ថិរភាពសង្គមនោះ
បានបង្ហាញអំពីការមិនទុកចិត្តខ្លួនឯងទៅវិញទេ ឬមួយលោក ហ៊ុន សែន
គិតថា ខ្លួនជាអ្នកចាញ់រួចទៅហើយ។
ដូច្នេះប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាអាចមានសង្គ្រាមមែន
គឺមានតែធ្វើសង្គ្រាមរវាងអ្នកក្ដោបក្ដាប់អំណាចមានអាវុធយុទ្ធភណ្ឌ
ជាមួយក្រុមប្រជាពលរដ្ឋបាតដៃទទេ
ឬជាមួយក្រុមបក្សប្រឆាំងដែលគ្មានអាវុធ។
មេដឹកនាំ
មួយចំនួនលើពិភពលោក ដូចជានៅប្រទេសអេហ្សីប (Egypt) ទុយនេស៊ី (Tunisia)
យេមែន (Yemen) លីប៊ី (Libya)
ដែលឡើងកាន់អំណាចតាមរយៈការប្រើកម្លាំងប្រដាប់អាវុធធ្វើសង្គ្រាម
ជាមួយពលរដ្ឋរបស់ខ្លួន
នៅទីបញ្ចប់ច្រើនតែបរាជ័យទៅវិញតាមរយៈកិច្ចអន្តរាគមន៍ផ្នែកយោធា
របស់អង្គការសហប្រជាជាតិ និងក្រុមប្រទេសមហាអំណាចលោកខាងលិច៕
http://www.rfa.org/khmer/news/analysis/is-it-real-war-if-cpp-lose-election-05162013034523.html
8 comments:
What this motherfucker Hun Sen meant to say is, he will use every mean possible to stay in power if he loses the election. He is willing to make Khmer killing Khmer in order to hang on to power. So now it is time for Khmer to decide, should Hun Sen be your leader, even if he does not give a shit about your life.
Kampong Cham Post
This mad dog is worst than Pol Pot now.
It is very annoying and detestable to see and hear every comments made by HS that there will be an internal strife and political instability if the CPP lost the forecoming election in July. If we look further and think further of his speech or wording, it is completely political intimidation and streatening of the people as well as the opposition party ahead toward the national election. However, the internal and plotical instability can be happened only if the CPP itself created such siutation when it loses the election by:
1. CPP will not deleagte or hand over to the newly elected government;
2. Establih the secession zone along the Cambodia-VN border as there are plenty of VN businesses are having contracts with the CPP government through the land concession (Kratie and Rattanakiri provinces) and these areas also can the military strategy
as well;
3. With the strong relationship between th CPP and VN, he will definitely ask VN troop to help about this (VN Troops in Khmer uniform) possibly with other promise to give some other land or sea and/or islands to VN again - as there is nothing help for free.!
4. This key ploitical key plans made by CPP that's why HS always warned and streatened the civil war when it loses the election.
The public, national and international organizations and agencies should think about this and take precautious action before the situation is getting worse. Cambodians have been suffered enough and even more enough with the war...
Tears, bloods, starvation, separation, widows/widowers, orphans and amputees/cripples are still inmind today, although 30 years passed by..! Feeling peace inmind is still not yet cured..!
Hai Phuc a Khmer traitor. Hun Sen died in Vietnam.
He is a khmer traitor and killer of all times. He is no different from Gaddhafi and he should die like one too. Everyone around the world despites him and look at him as trash. He has no moral and no feeling whatsoever.The VC and the Chen crooks are using him to kill and steal from his own people e.g land grabbing, land concession and national land for sale to fill in his pockets and now, his blood money has been deposited in every country, much of it went to VC bank and also to build a secret place in case of being case by the righteous one. He thinks we are stupid, but rather the opposite really, haha. For now, let just sit and watch his next move, 'you can run but you can't hide', again, no one in this world would want to support such a criminal, simple as that Mr bloodsucker!
សម្តេចតេជោថ្លែងថា "គេចង់ដូរបែបហ្នឹង បើដូរតែខ្ញុំ ដូរតែគណបក្ស ប្រជាជនវាអត់ចោទទេ តែគេដូររបបរាជានិយមចេញតែម្តង...”
នេះបញ្ចាក់ថា សម្តេចតេជោមានការ ព្រួយបារម្ភនិងមិនទុកចិត្ត នូវសមត្ថភាព ខ្លួន ក្នុងការទប់ទល់ ចំពោះមុខគណបក្ស ប្រកួតប្រជែងនានា ដោយទាញយកអ្នករបបរាជានិយមចូលមកបន្ថែម ដើម្បី ពង្រឹងនិងសង្រ្គោះ គណបក្ស ប្រជាជន។
ហើយមួយយ៉ាងទៀត សម្តេចតេជោ សំដែងនូវ ឆន្ទៈអារម្មណ៍ ថា សុខចិត្ដបាត់គណបក្ស ប្រជាជន ជាជាង បាត់នូវនាមខ្លួនជា សម្តេច ។
នាមជា សម្តេច មានតម្លៃលើសជាងអ្វីទាំងអស់ សំរាប់សម្តេចតេជោ។
នៅចំពោះមុខចលនាផ្សេងៗនៅសហរដ្ឋអាមេរិក ដែលសម្តេចតេជោថា មានលាក់ខ្លួនក្នុងគណបក្សប្រឆាំង។
សម្តេចតេជោថ្លែងថា «ចំណុចនេះប្រជាពលរដ្ឋត្រូវក្តាប់ឲ្យបានច្បាស់មិនមែនខ្ញុំបំភ័យទេ ហើយ ដែលអះអាងថា កើតសង្គ្រាមគឺវាកន្លែងហ្នឹង»។
នេះបញ្ចាក់ថា នាអនាគតនិងមាន ការចាប់ចង បោះ សំអាត អ្នកប្រឆាំង ហើយ អាចប្រើកម្លាំងអាវុធ រលំ ពុំទទួលស្គាល់នូវ រដ្ឋាភិបាលថ្មីណា ដែលកើតឡើង ដោយការបោះធ្នោតខាងមុខ ក្រៅពី រដ្ធាភិបាលនៃគណបក្ស ប្រជាជន ?។
លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា មាន ហានិភ័យ អន្តរាយ?។
លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាជា លទ្ធិប្រជាធិបតេយ្យ ក្លែងក្លាយ?។
When the going get tough, the tough get going.
លទ្ធិចោរធិបតេយ្យ នៅកម្ពុជា រួមមាន :
-CPP
-CNRPsecondarylelytrn
Post a Comment