Sunday, May 12, 2013

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​មហា​បាតុកម្ម​ ជា​លើក​២ ​នៅ​ថ្ងៃ​ទី​២០ឧសភា​


ថ្ងៃទី 12 ឧសភា 2013
ដោយ: មុនី​រា​ជ
Cambodia Express News
 
ភ្នំពេញ: គណបក្ស សង្គ្រោះ​ជាតិ ដែល​កើតចេញ​ពី​ការបង្រួបបង្រួម​គណបក្ស​ប្រឆាំង សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស គ្រោង​នឹង​ដឹកនាំ​ប្រជាពលរដ្ឋ ​ធ្វើ​មហា​បាតុកម្ម ​ជាលើក​ទី​២ នា​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៣។ គោលបំណង ដើម្បី​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ធ្វើការ​កែលម្អ​នូវ​ចំនុច​មួយចំនួន ដើម្បីអ្វី ដែលគណបក្សប្រឆាំងនេះ ចង់ឲ្យ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៥ នាថ្ងៃទី២៨កក្កដា ឆ្នាំ​២០១៣ មាន​ភាពសេរី យុត្តិធម៌ និងត្រឹមត្រូវ​។​
លោក ហូរ វ៉ាន់ អនុប្រធាន​គណៈកម្មាធិកា​រ​វិន័យ នៃ​គណបក្ស សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍ឲ្យ​ដឹងថា បើ​ទោះបីជា​គណបក្ស សង្គ្រោះ​ជាតិ ចុះបញ្ជី​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ហើយ​ក៏​ដោយ ក៏​គណបក្ស សង្គ្រោះ​ជាតិ នៅ​តែ​ធ្វើ​បាតុកម្ម​ដដែល​។
គ​.​ជ​.​ប មិនបាន​ធ្វើ​ការកែទម្រង់ និង​មិន​មាន​ការកែលម្អ​អ្វី​ទាំងអស់ រួមទាំងបញ្ជីឈ្មោះអ្នកបោះឆ្នោតគឺនៅ ទាំងស្រុង មិនព្រមកែ​។
លោក ហូរ វ៉ាន់ បាន​ឲ្យដឹង​បន្ត​ថា គណបក្ស សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឲ្យមាន​ការកែលម្អ ដើម្បី​ឲ្យបោះឆ្នោត មាន​លក្ខខណ្ឌ​ សេរី ត្រឹមត្រូវនិង​យុត្តិធម៌​។


លោក​ ហូរ វ៉ាន់ បាន​បញ្ជាក់ថា "តាម​គម្រោង​គណបក្ស សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៣ ហើយ​ចំនួន​អ្នកចូលរួម​នៅ​មិន​ទាន់​កំណត់​នៅឡើយ​ទេ ដោយ​យក​ញ្ញត្តិ​ដាក់ជូន​មន្ត្រីអង្គការ​សហ​ប្រជាជាតិ សហគមន៍​អឺរ៉ុប អង្គការ​អន្តរជាតិ​ និង​តាម​បណ្តា​ស្ថានទូត​នានា​"

​ជា​ការឆ្លើយតបទៅនឹងគម្រោងធ្វើបាតុកម្មជាលើកទី២ របស់គណបក្សប្រឆាំង ​លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​មានប្រសាសន៍ថា ការធ្វើ​បាតុកម្ម​ ជា​សិទ្ធិ​របស់​គណបក្ស សង្គ្រោះ​ជាតិ ហើយ​អ្វី​ដែល គ​.​ជ​.​ប បាន​ធ្វើ​ការឆ្លើយតប​កន្លងមក ជា​ជំហរ​របស់ គ​.​ជ​.​ប​។ ចំណែក​​ការ​បោះឆ្នោត នៅតែ​ប្រព្រឹត្ត​ទៅ​ធម្មតា​។​
​លោក ទេព នីថា បានបញ្ជាក់​ថា ការទាមទារ​កន្លងមក ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​​មាន​មូលដ្ឋាន​នៅក្នុង​ច្បាប់ទេ ពីព្រោះ គ​.​ជ​.​ប ត្រូវបាន​បង្កើតឡើង​ដោយ​ច្បាប់​បោះឆ្នោត ហើយ គ​.​ជ​.​ប អនុវត្ត​តាម​ច្បាប់​បោះឆ្នោត​។ ​នៅក្នុង​ករណី ឬ​សំណើ ឬ​ក៏អនុសាសន៍​ណាមួយ​ ដែល​មិន​ស្រប​នឹង​ច្បាប់​ វា​ខុស​ពី​សមត្ថកិច្ច​របស់ គ​.​ជ​.​ប ហើយ គ​.​ជ​.​ប មិន​អាច​អនុវត្ត​បាន​ទេ ​ទោះបីជា​គណ​បក្ស សង្គ្រោះ​ជាតិ ធ្វើ​យ៉ាង​ណា​ក៏​ដោយ ​លើកលែង​តែ​ច្បាប់ ​ត្រូវបាន​ធ្វើ​វិសោធន៍កម្ម ឲ្យ​គ​.​ជ​.​ប ធ្វើតាម​អនុសាសន៍​របស់​គណបក្ស សង្គ្រោះ​ជាតិ ទើបគ​.​ជ​.​ប ធ្វើកើត ហើយ​បើ​ច្បាប់​អត់​មាន​ផង គឺ​គ​.​ជ​.​ប ធ្វើ​មិន​បាន​ទេ​។​
​គួរបញ្ជាក់​ថា ការធ្វើ​មហា​បាតុកម្ម​ ជា​លើក​ទី​២ របស់​គណបក្ស សង្គ្រោះ​ជាតិ គឺ​ស្រប​ពេល​ដែល​លោក ស៊ូ​យ៉ា ស៊ូ​ប៊ែរ​ឌី អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដែល​ជា​បេសកកម្ម​ លើក​ទី​៩​ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ​២០១៣។
​បេសកកម្ម​នេះ ​នឹង​ផ្ដោត​លើ​ការតាមដាន​អនុសា​ស​ន៍​ដែល​លោក​ បាន​លើកឡើង នៅ​ក្នុងរ​បាយ​ការណ៍​របស់​លោក កាល​ពី​លើក​មុន ព្រមទាំង​កិច្ចពិភាក្សា​ជាមួយ​រដ្ឋាភិបាល សង្គម​ស៊ីវិល​ និងអ្នកពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ជំរុញ​ឲ្យមាន​ការគោរ​ព​សិទ្ធិ​មនុស្ស នៅ​កម្ពុជា​។​
​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​០២១៣ គណបក្ស សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្មអហិង្សា ដើម្បី​ទាមទារ​ឲ្យ គ​.​ជ​.​ប ទទួលយក​អនុសាសន៍​របស់​អ្នក​រាយ​ការណ៍​​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​នៅ​កម្ពុជា និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ជុំវិញដំណើរការរៀបចំការបោះឆ្នោត។ ប៉ុន្តែ​ការ​ទាមទារទាំងនោះ ​ត្រូវបាន គ​.​ជ​.​ប បដិសេធមិនទទួលយក ហើយចំណុចខ្លះ ត្រូវបានគ.ជ.ប. អះអាងថា ខ្លួនបានអនុវត្តរួចហើយ។
​ញ្ញត្តិ​ស្តីពី​សុ​ឆន្ទៈ​មហាជន​ របស់គណបក្សសង្គ្រោះជាតិ ជូន​ចំពោះ គ​.​ជ​.​ប ក្នុងបាតុកម្ម នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី២៤មេសា មាន​ ៤​ ចំនុច​សំខាន់ៗ​ រួមមាន៖
១- ទាមទារ​ឲ្យ​សើរើ ឬ​ធ្វើ​ឡើង​វិញ​នូវ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ ដែល គ​.​ជ​.​ប បានធ្វើ ហើយ​​អង្គការ NDI និង COMFREL បានរកឃើញ​ថាមាន​កំហុស​។
បើ​ក្នុងករណី គ​.​ជ​.​ប ឆ្លើយថា ធ្វើ​មិន​ទាន់​គួរតែ​ពន្យារ​ពេល​បោះឆ្នោត​មួយរយៈ​ខ្លី​ ត្រឹមតែ​មួយ​ខែ ទៅ​ពីរ​ខែ​ក៏​អាច​ធ្វើ​ការចុះបញ្ជីជា​ថ្មី​ឡើងវិញ​បានដែរ​
២- គាំទ្រ​នូវ​អនុសាសន៍​របស់​អ្នករាយការណ៍​អង្គការសហប្រជាជាតិ ជុំវិញ​ការ​បោះឆ្នោត​ ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​នេះ​។
៣- អំពាវ​នាវ​ឲ្យ​សហគមន៍​អន្តរជាតិ ធ្វើ​ការគាបសង្កត់​ទៅលើ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការរៀបចំ​ការបោះឆ្នោត​ឆ្នាំ​២០១៣​នេះ ឲ្យមាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។
៤-​ត្រូវតែ​អនុញ្ញាត ​ដោយគ្មាន​លក្ខខណ្ឌ​នូវ​ការវិល​ត្រឡប់​ដោយ​សុវត្ថិភាព​ ព្រមទាំង​ការចូលរួមដោយ​សេរី និង​យុត្តិធម៌ របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង ​នៅ​មុនពេល បោះ​ឆ្នោត ខែកក្កដា ឆ្នាំ​២០១៣៕​

3 comments:

Anonymous said...

why you need to protest?if you don't like them don't joint them but you did joint them that mean you like them so don't take the pitiful cambodian's life to die cause of your stupid idea.

Anonymous said...

*មិនបាច់ឆ្ងល់ទេ!
គឺពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងតែនាំគ្នា
ងើបឡើងឆ្កួតៗដើរចូលអន្ទាក់របស់ហ៊ុនសែន
តាមការ​អន្ទងបោកប្រាស់-ប្រជាភិថុត
របស់ជនលាក់ពុតឆ្លៀតពងទាំងពីរដែលស៊ីឈ្នួល
បានប្រាក់ខែ($2.500.00)ពីយួន CPP
សម រាង្ស៊ី ,កឹមសុខា ជាចារកម្មយួន និង
ជាដៃស្ដាំ របស់ហ៊ុន សែនយួនហាណូយ,
ក្រោមដំបូលរាជរដ្ឋាភិបាលចោរតែមួយ
នៅស្រុកខ្មែរសព្វថ្ងៃ។
_________________________________
ឮតែ
-ពេលវេលាដល់ហើយ !
-នាំគ្នាក្រោកឡើង!
-ក្រោកឡើងតស៊ូ!
-នាំគ្នារើបំរះឡើង!
សួរថា
-តើដល់ពេលវេលា អី?
-ក្រោកឡើងទៅណា?
-តើក្រោកឡើងតស៊ូអី?
-តើនាំគ្នារើបំរះឡើងទៅណា?
*****
សមតែដាស់ខ្មែរនាំគ្នាធ្វើមហាបាតុកម្មនាំគ្នាដេញ
យួនចេញពីស្រុកខ្មែរ !
__________________________________

ទៅជា ក្រោកឡើង,តស៊ូឡើង!,រើបំរះឡើង!
ទៅបោះឆ្នោតជាមួយយួន-ដេញយួន.....
ទៅបោះឆ្នោតចាញ់យួនបង្រ្គប់កិច្ច.......

សង្រ្គោះតែ $$$$$$$$$ តាមតុគុយទាវ,
សង្គ្រោះសំផឹងយួនយួនទៅវិញសោះ!ដោយទាំង
មីសម្តាចម៍​-អគតិទណ្ឌិតក្តិតធំ-សំផឹងយៀកកុង,
អាយួនHai Phúc AKA ហ៊ុន សែន
និង បក្សពួកវាCPP ។
________________________________

អាអាចម៍អុក-ដំឆ្លៀតពង
សម្លាប់ជាតិកូនឈ្នួលCPP ទាំងពីរនេះដើរតួល្ខោនយួន
ប្រឆាំងពលរដ្ឋខ្មែរ-ក្រាញសង្គ្រោះសំផឹងយួន។

កណ្ដួយម៉ែវា!

Anonymous said...

ឪពុក មុយ សុក ហ៊ួ ក៏ធ្លាប់បានកេងចំំនេញដែរ ក្នុង ជំនាន់ សាធារណរដ្ឋ ដូច ហ៊ុន សែន ស៊ីភីភី ដែរ
។​ ពេលនេះស្រឡាញ់ជាតិអី សុទ្ធ តែឆ្លៀតពងទេ ។ ខ្មែរត្រូប្រយ័ត្ន ។