Thursday, May 02, 2013

សែនភ័យខ្លាំងហើយតើ បានជាប្រើឆ្កែឲ្យចេញព្រុះខាំគេឯង!



ចំណុច​នេះ ត្រូវបានអ្នកវិភាគបាន​ចាត់ទុកថា
ហ៊ុន ​សែន បានដឹង​ពី​ហានិភ័យ​របស់ខ្លួន​។

ហ៊ុន សែន ការពារ​ចំពោះ​ការផ្សព្វផ្សាយ​នូវ​អា​យ៉ៃ​ឆ្លងឆ្លើយ​រវាង​លោក កឹម​សុខា និង​លោក​សម​រង្ស៊ី​

ថ្ងៃទី 2 ឧសភា 2013
ដោយ: រិទ្ធី
Cambodia Express News

ខេត្តកំពង់ចាម: ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ នៅ​វត្ត​ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៣ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ការពារ​ចំពោះ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​បន្តនូវការផ្សព្វផ្សាយ​នូវ​សំឡេង​ខ្សែអាត់ ដែល​ដាក់​ថា ជា​អា​យ៉ៃ​ឆ្លងឆ្លើយ​រវាង​លោក កឹម​សុខា និង​លោក​សម​រង្ស៊ី កាលពី​រសៀល​ថ្ងៃ​ទី​ ១​ឧសភា ឆ្នាំ​២០១៣​។​
​សម្តេច ហ៊ុន សែន បាន​រិះគន់ និង​ឆ្លើយតប​ទៅ​នឹង​អ្នកវិភាគ​មួយចំនួន ដែល​បាន​ចាត់ទុកថា ការផ្សព្វផ្សាយ​នូវ​សំឡេង​ខ្សែអាត់​នោះ ថា​ជា​ការខុសឆ្គង​មួយ​របស់​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល កំពុងកាន់អំណាច។​

ក៏​ប៉ុន្តែ​តាម​សម្តេច ហ៊ុន សែន កន្លងមក មាន​ការផ្សព្វផ្សាយ​ពី​ការជេរប្រមាថ មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងច្រើនតាម​ប្រព័ន្ធ Facebook ចុះ​ហេតុអ្វី​បាន​ជា​ក្រុម​អ្នកវិភាគ​ទាំងនោះ មិន​ថាជា​រឿង​ខុសឆ្គង​ផង​?​។​

​ជាមួយគ្នា​នោះ សម្តេច ហ៊ុន សែន ក៏​បញ្ចេញ​ប្រតិកម្ម​តប​នឹង​អ្នក វិភាគចេញពី​ហុងកុង ដែល​បាន​ចាត់ទុក​ការប្រកាស​របស់​សម្តេច​កាលពី​ថ្ងៃ​ម្សិលមិញ ដែលថា សម្តេច​មិន​ជឿថាការបោះឆ្នោត​ខាង​មុខគណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច ធ្លាក់​កៅអី​ពី​ជាង ២ ភាគ ៣ មក​នៅ​ក្រោម ៥០ ភាគរយ ក្នុងចំណោម​សមាជិក​សភា​សរុប ១២៣ រូប​នោះ​ឡើយ​។


ចំណុច​នេះ ត្រូវបានអ្នកវិភាគបាន​ចាត់ទុកថា
សម្តេច​ហ៊ុន ​សែន បានដឹង​ពី​ហានិភ័យ​របស់ខ្លួន​។ ប៉ុន្តែ​តាម​សម្តេច ហ៊ុន សែន គឺ​ការវិភាគខុស​ពី​ការពិត​។​
​ជាមួយគ្នា​នោះ នៅ​ព្រឹក​មិញ សម្តេច​ហ៊ុន ​សែន ក៏​បាន​អំពាវនាវ​ជាថ្មីទៀតដល់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ឲ្យ​បន្ត​ធ្វើ​អំពើ​ល្អ ពិសេស​សមាជិក​បក្ស​នៅ​មូលដ្ឋាន​។​
​សម្តេច ហ៊ុន សែន ក៏​បាន​បង្ហាញ​មុខ​កូនប្រុស​របស់​សម្តេច ហើយ​ប្រកាស​ទៅកាន់​ប្រជាពលរដ្ឋ អ្នក​ខេត្តកំពង់ចាម​ថា កូនប្រុស​សម្តេច​ពីរ​នាក់ គឺ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោក ហ៊ុន ម៉ា​នី​ត ដែល​ត្រូវបាន​តែងតាំង​ជា​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​កំពង់ចាម គឺ​មិន​ត្រូវបាន​ដាក់​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​ទេ​។ មាន​តែ​កូនប្រុស​ម្នាក់​ប៉ុណ្ណោ គឺ​លោក ហ៊ុន ម៉ា​នី ដែល​ត្រូវបាន​ដាក់​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ នៅ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ​។​
​សូម​រម្លឹកថា អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​រសៀល​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៣ បាន​ផ្សព្វផ្សាយ​នូវ​បទ​បង្ហាញ​ជា​ខ្សែអាត់​សំឡេង​មួយ ដែល​មាន​ចំណងជើង​ថា “​បទ​បង្ហាញ កឹម សុខា សម រង្ស៊ី កើត​ជំងឺ​ភ្លេច​សំដី​ខ្លួនឯង​”​។ ជា​បទ​បង្ហាញ​ដែល​មាន​រយៈពេល ២៥ នាទី និង ១៧ វិនាទី​
​ក្នុង​ខ្សែអាត់​នោះ មាន​បុរស​អ្នក​អត្ថាធិប្បាយ ផ្តើមឡើងអម​ដោយ​សម្តី​របស់​លោក កឹម សុខា និង​លោក សម រង្ស៊ី ដែល​បាន​រិះគន់​គ្នា​ទៅវិញទៅមក នៅក្រោយ​ពី​ការបោះឆ្នោត​ជាតិ កាលពី​ឆ្នាំ​២០០៨​។ កាលណោះ លោក​សម​រង្ស៊ី និង​លោក​កឹម ​សុខា កំពុងតែ​រិះគន់ និង​ទិតៀន​គ្នា​យ៉ាង​ខ្លាំងក្លា​។ ជា​ការរិះគន់ដែល​មេ​បក្ស​ប្រឆាំង​ទាំងពីរ បានតិ​ទៀន ហែកហួ​គ្នា ក្នុង​រឿង​ថា លោក កឹម សុខា ជា​អាយ៉ង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាដើម​។​ល​។ និង​។​ល​។​
​នៅក្នុង​ខ្សែអាត់​សំឡេង​ដដែល​នោះ ក៏​មាន​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ជម្លោះ​រវាង​មេបក្ស​ទាំងពីរ​។ សម្តេច​ហ៊ុន​សែន ក៏បាន​លើកឡើង​ពី​ខ្សែអាត់​សំឡេង​សន្ទនា​មួយ រវាង​សម្តេច​ហ៊ុន​ សែន និង​លោក កឹម​សុខា មុនពេល​លោក​កឹម​សុខា ចេញ​មក​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​ផង​ដែរ​។​
​បទ​បង្ហាញ​ជា​ខ្សែអាត់​សំឡេង របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​មាន​បញ្ចូល​នូវ​ការរិះគន់​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី រួមមាន​៖ លោក គង់ គាំ និង​លោក ថាច់ សេដ្ឋា ទៅលើ​លោក កឹម សុខា ផងដែរ​។​
​ជា​ការកត់សម្គាល់ ការផ្សព្វផ្សាយ​នូវ​បទ​បង្ហាញ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី អំពី​ការរិះគន់​រវាង​លោក​កឹម ​សុខា និង​លោក​សម​រង្ស៊ី កាលពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៣ បាន​ធ្វើឡើង​ខណៈ​ដែល​លោក​កឹម​សុខា និង​លោក​សម​រង្ស៊ី កំពុង​ត្រូវរ៉ូវ​គ្នា និង​រួម​គ្នា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​ប្រជែង​ការបោះឆ្នោត ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជារបស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី មិន​ធ្វើ​អត្ថាធិប្បាយជុំវិញ​ការចេញ​ផ្សព្វផ្សាយ​នូវ​បទ​បង្ហាញ ជា​ខ្សែអាត់​សំឡេង មាន​ចំណងជើង​ថា “​បទ​បង្ហាញ កឹម សុខា សម រង្ស៊ី កើត​ជំងឺ​ភ្លេច​សំដី​ខ្លួនឯង​នោះឡើយ​។​
​លោក ផៃ ស៊ីផា​ន បាន​អះអាង​ថា លោក​មិន​បានដឹង​ពី​ការផ្សព្វផ្សាយ ហើយ​បាន​រុញ​សំណួរ​ទៅខាង​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ប៉ុន្តែ​លោក កែវ រ៉េមី អនុប្រធាន​អង្គភាព​នេះ បាន​បដិសេធមិន​អត្ថាធិប្បាយ​ទេ​។ រីឯ​លោក ទិត សុធា មិនអាច​ទាក់ទង​បាន​ឡើយ​។​
​ចំណែក​លោក កឹម សុខា មិន​បាន​ភ្ញាក់ផ្អើល​ទេ ហើយ​បាន​ចាត់ទុក​ការផ្សព្វផ្សាយ​ខ្សែអាត់​សំឡេង​នោះ ថា​ជា​ភាពទ័លច្រក​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​មាន​តែ​យុទ្ធសាស្ត្រ​បង្កាច់បង្ខូច​ប៉ុណ្ណោះ​។
​លោក កឹម សុខា បាន​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​ធ្វើ​ខុស​ធ្ងន់​ហើយ ដែល​បាន​យក​អង្គភាព​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ទៅ​បម្រើ​គណបក្ស​នយោបាយ​របស់​ខ្លួន​។ តែ​លោក កឹម សុខា លើកឡើងថា រូបលោក និង​លោក​សម​រង្ស៊ី មិន​បារម្ភ​ទេ ហើយ​ថាលោក​នឹង​មិន​បែកបាក់​ជាមួយ​លោក​សម​រង្ស៊ី​ទេ នៅពេលនេះ​៕​

8 comments:

Anonymous said...

Ah Tith Sothea heuy Khmers choup sdab ah chhker aign heuy.

Anonymous said...

បើសិនពួកលោកឈ្លោះគ្នា តាមការបំបែកបំបាក់ លោកនឹងរលាយពីផែនដីគ្មានថ្ងៃវិលវិញទៀតទេ

Anonymous said...

​POUK AH SVAR KRESS 3 NAK (ផៃ ស៊ីផា​ន, កែវ រ៉េមី & ទិត សុធា ) NISS CHLEUY DAK KNEA HAUY. POUK AH PROTIKAN ROR HASS KOM PONG ORS KBOUN PHOUTH HEUY & TORL DAM RESS.

Anonymous said...

Now it's up to the opposition forces to prove the revealation is pointless,by showing the solid solidarity in the opposition senior ranks regardless of the past.
Now it's time for Cambodians to have a strong and reliable opposition to held the government accountable, and hopefully the change of the government in the coming national election.

Anonymous said...



លោក កឹម សុខា បាន​មានប្រសាសន៍ថា "នៅក្នុង​ការបោះឆ្នោត នាពេលខាងមុខ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូលរួម​ប្រកួតប្រជែង ដោយ​គណបក្សលោកបាន​រៀបចំ​បញ្ជី​បេក្ខជន​រួចរាល់ហើយ​"។

នេះបានន័យថា គណបក្ស​សង្គ្រោះ​ជាតិនិងចូលរួម ការបោះឆ្នោតជាការពិតប្រាកដ ឯ លក្ខខណ្ឌដែលថា មិនចូលរួមបោះឆ្នោត កាលណាគ្មានលោកសម រង្ស៊ីចូលរួមជា លក្ខខណ្ឌក្លែងក្លាយ?។ នយោបាយ គណបក្ស​សង្គ្រោះ​ជាតិ ជានយោបាយដូច្នេះឫ?មានភាព មិន ទៀងទាត់ ខ្វះទស្សនៈវិស័យ វែងឆ្ងាយនិងច្បាស់លាស់។
_________________________________________________________
"គណបក្ស​នឹង​ដាក់​ពាក្យ នៅក្នុង​រយៈពេល​ក្នុង​ថ្ងៃ កំណត់​ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) កំណត់​"។
គណបក្ស​សង្គ្រោះ​ជាតិ បានទទួលយកនិងតាមគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ចំណែកឯ បាតុកម្មសុំ កែប្រែ គជប គ្រាន់តែយកជាលេសតែបុណ្នោះ។ត្រៀមខ្លួនរួចរាល់ហើយ នៅពេលចាញ់ឆ្នោតគឺ​ ដាក់ កំហុសមកពី គជប ឥតយុត្តិធម៌ គឺ រកច្រកចេញមុនប្រគួត?។
ប្រគួតធ្វើអ្វី បើខ្លាចចាញ់ទៅហើយ?


​ ប៉ុន្តែ​លោក កឹម សុខា បាន​ពន្យល់ថា "ការពន្យារពេល មិនទាន់​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នៅពេលនេះ គឺជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​"។
​ យុទ្ធសាស្ត្រ​អ្វី? បញ្ហាករណីលោកសម រង្ស៊ីមិនទាន់ដោះស្រាយ?​ រំពឹងថានឹង បានទទួលមាន ភ្លើងពណ៌បៃតង ពីលោកសម រង្ស៊ី?។លោកសម រង្ស៊ី យល់ព្រម ឫទេ ដោយគ្មានលោកសម រង្ស៊ីចូលរួម​បោះឆ្នោត?។លោកសម រង្ស៊ី សុខចិត្ដបាត់ទាំងកៅអី នាយករដ្ឋមន្ត្រី និងបាត់ទាំងប្រធាន គណបក្ស?។


អមត

Anonymous said...

រឹតតែបញ្ជាក់ថាគាត់ជាមនុស្សក្បត់ជាតិមែនទែន
ហើយ ព្រោះថានរណាក៏ដោយដែលមិនគិតនូវ
ផលវិបាករបស់ស្រុកទេស អ្នកនោះឯងហើយ
ដែលគិតថាគេមិនដូចខ្លួន មានតែខ្លួនទើបជា
មនុស្សចេះដឹងជាងគេ ចុះគាត់សន្យាកាត់ក
បើបង្ក្រាបការកាប់ឈើមិនបាននោះតើគាត់បានធ្វើ
ហើយឬនៅ ? មនុស្សដែលសប្បាយនិងធ្វើ
ឲ្យគេវិនាសហិនហោចនោះ គេមិនចាត់ទុកជា
មនុស្សរស់ក្នុងសង្គមទេលោកគួរគិតផងទៅ ថាលោកបានធ្វើបាបច្រើនណាស់មកហើយ
គួរល្មមស្កប់ស្កល់ហើយ ការចូលរួមក្នុងពិធីបុណ្យ
នៅក្នុងវត្តដូចនេះ លោកមិនគួរនិយាយញុះញង់
ចាក់ដោតទេ ដូច្នេះ លោកមិនមែនជាអ្នកដឹកនាំ
ប្រកបដោយធម៌ឡើយ សូម្បីកូនចិត្តមេត្តាតូច
មួយក៏មិនមានផង មិនគួរចំណាយកម្លាំងទៅ
ចូលរួមក្នុងពិធីសាសនាដ៏ឱឡារិកនេះទេ គួរ
សម្ងំពិចារណាកំហុសខ្លួនប្រសើរជាង ។ល។

Anonymous said...

មេដឹកនាំ អវិជ្ជា ក្បត់ជាតិ កំពូជព្រៃ នៃ កម្ពុជា

សំដាចម៍ បណ្ឌិតអត់សាលា អវិជ្ជា កំពូជព្រៃ តេជោកុយ (តេជចុយគោ) ក្បត់ជាតិ កញ្ជះយួន ឈ្មោះ ហ៊ុន សែន ជា ជនក្បត់ជាតិ ដែល បានចុះហត្ថលេខា 5 លើក (ពី ឆ្នាំ 1980 រហូត ឆ្នាំ 2005) លើ សន្ធិសញ្ញា កាត់ ដី ខ្មែរ, ភូមិ ខ្មែរ, វត្ត ខ្មែរ, កោះ ខ្មែរ (កោះ ត្រល់ និង ប្រជុំកោះ ក្រចកសេះ) អោយ ទៅ ប្រទេសយួន។


សំដាចម៍ ហ៊ុន សែន បណ្ឌិត អត់សាលា ជា មនុស្ស អវិជ្ជា កំពូជព្រៃ ជា ប្រេត ចាប់ជាតិ ចេញពី ថាននរក ឡើងមក បំផ្លាញ ប្រជាជនកម្ពុជា និង ប្រទេសកម្ពុជា អោយ ប្រែ ជា ប្រទេសយួន អោយ បាន មុន ប្រេត ហ៊ុន សែន ងាប់។
ប្រេតចាប់ជាតិ ឈ្មោះ ហ៊ុន សែន ប្រមែប្រមូល យួន ពី ស្រុកយួន អោយ មក នៅ បានពេញ ប្រទេសខ្មែរ អោយបានឆាប់ប្រែ ជា ប្រទេសយួន ផងដែរ!!!

ពីអញ ជីតា អាតេជោកុយ (អាតេជចុយគោ)
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិច រដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

អាឆ្កែសួនរដ្ឋា ពូកែ អភិវឌ្ឈ ជាង អាតេជោកុយ (តេជចុយគោ) ហ៊ុន សែន ទៅទៀត។
វា បោកលុយ ខ្មែរ ក្រៅប្រទេស ៣ឆ្នាំ ទើប ការបាន ប្រពន្ធមួយ។

អាឆ្កែសួនរដ្ឋា ចង់យក ប្រពន្ធវា មក អាមេរិក តែ វា គ្មានលុយ!

អាឆ្កែសួនរដ្ឋា វា បោកលុយ ខ្មែរ ក្រៅប្រទេស ថា ត្រូវការ លុយ ជួល មេធាវី ប្តឹង ជនជាតិ យួន នៅ ស្រុកខ្មែរ។

ពេល អាឆ្កែសួនរដ្ឋា ប្រមូលលុយ បានហើយ, វា នឹង ជួល មេធាវី អោយ ធានា ប្រពន្ធវា ទៅ អាមេរិក និង ការពារ វា កុំអោយ ខ្មែរក្រៅប្រទេស ប្តឹងវា!

អាឆ្កែសួនរដ្ឋា ពិតជា ពូកែ អភិវឌ្ឍ មែន! អភិវឌ្ឈ តាំងពី អត់លុយ ការប្រពន្ធ រហូត មាន លុយ ជួល មេធាវី អន្តរជាតិ ធានា ប្រពន្ធវា ទៅ អាមេរិក!!
សូម បងប្អូនខ្មែរ ខ្វះវិភាគ បោះឆ្នោត អោយ អាឆ្កែសួនរដ្ឋា ទៅ!
នោះ អាឆ្កែសួនរដ្ឋា នឹង បន្ត បោកលុយ បងប្អូន តទៅ ទៀត!
ជយោ អាឆ្កែសួនរដ្ឋា កំពូល មេបោកលុយ ខ្មែរ!
ជយោ អាឆ្កែសួនរដ្ឋា អាមេបោក លុយ ៤ ទ្វីប!!