.jpg) |
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានថ្លែងក្នុងបាតុកម្មកាលពីពេលថ្មីៗនេះ ដើម្បីទាមទារឲ្យមានកំណែទម្រង់គ.ជ.ប.។ (រូបថត៖ ហេង រស្មី)
|
21.05.2013
ដោយ គង់ សុឋានរិទ្ធ VOA Khmer
មេដឹកនាំគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងសំឡេងឆ្នោតធំមួយតទល់ជាមួយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានព្រមាននៅថ្ងៃច័ន្ទនេះថានឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតខាងមុខប្រសិនបើជាមិនមានការកែប្រែណាមួយនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នោះទេ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានថ្លែងក្នុងការធ្វើបាតុកម្មកាលពីព្រឹកមិញនៅទីលានប្រជាធិបតេយ្យក្រុងភ្នំពេញដោយដាក់លក្ខខណ្ឌឲ្យមានការទទួលយកអនុសាសន៍សារជាថ្មីរបស់អង្គការសហប្រជាជាតិនិងសង្គមស៊ីវិលសម្រាប់រៀបចំការបោះឆ្នោត។
«បើសិនណាគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល គ.ជ.ប. នៅតែមានៈមិនព្រមទទួលយកនូវអនុសាសន៍របស់អង្គការសហប្រជាជាតិ របស់អង្គការជាតិ ដើម្បីកែលម្អឲ្យបានប្រសើរឡើងអាចទទួលយកបានទេ ទោះបីជាបោះឆ្នោតឈ្នះក៏យើង សុំអំពាវនាវឲ្យអង្គការសហប្រជាជាតិ ឲ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់លទ្ធផលបោះឆ្នោតនេះជាដាច់ខាត»។
មានបាតុករច្រើនជាង២.០០០នាក់ បានប្រមូលផ្តុំគ្នានៅទីលានបាតុកម្មដោយមានកាន់បដាឲ្យផ្លាស់ប្តូរគ.ជ.ប. ឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។
ក្រុមបាតុករដែលដឹកនាំដោយលោកកឹម សុខា បានធ្វើដំណើរបាតុកម្មតាមផ្លូវដើម្បីយកញត្តិដាក់ជូនការិយាល័យសហគមន៍អឺរ៉ុបនិងការិយាល័យតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
ញត្តិនោះបានស្នើឲ្យស្ថាប័នខាងលើជួយជំរុញឲ្យគ.ជ.ប. សើរើឡើងវិញនូវបញ្ជីអ្នកបោះឆ្នោតដែលមានភាពមិនប្រក្រតីតាមការរកឃើញរបស់អង្គការ NDI របស់សហរដ្ឋអាមេរិកនិងរបស់អង្គការឃ្លាំមើលការបោះឆ្នោតក្នុងស្រុក Comfrel។ ញត្តិក៏បានជំរុញឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិវិលត្រឡប់មកចូលរួមការបោះឆ្នោត ស្នើឲ្យរដ្ឋាភិបាលនិងគណបក្សកាន់អំណាចបញ្ឈប់ការប្រើប្រាស់តួនាទីនិងមធ្យោបាយផ្សព្វផ្សាយរបស់រដ្ឋដើម្បីវាយប្រហារលើគណបក្សប្រជែងជាដើម។
លោកទេព នីថា អគ្គលេខាធិការ គ.ជ.ប. មានប្រសាសន៍ថាការព្រមានរបស់គណបក្សជំទាស់ធ្លាប់បានធ្វើកន្លងមកដូចជាថាខ្លួននឹងមិនចូលរួមបោះឆ្នោត និងការទាមទារដដែលនេះកាលពីលើកមុន។
លោកលើកឡើងថាទាំងនេះមិនមានអ្វីថ្មីនោះទេ។
«ខ្ញុំគិតថាការលើកឡើងរបស់គាត់ហ្នឹង គឺគ្រាន់តែជាគំនិតផ្ទាល់របស់គាត់នោះទេ»។
ដោយឡែកលោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថាការព្រមានរបស់គណបក្សសង្គ្រោះជាតិគ្រាន់តែជាវោហាសាស្ដ្រនយោបាយតែប៉ុណ្ណោះ។
«គឺគណបក្សសង្គ្រោះជាតិហ្នឹង គាត់ចង់ធ្វើឲ្យគេចាប់អារម្មណ៍ គ្រាន់តែល្បីល្បាញតាមសារព័ត៌មានតែប៉ុណ្ណោះ»។
គណបក្សសង្គ្រោះជាតិធ្លាប់ដឹកនាំបាតុកម្មមួយរួចម្តងហើយកាលពីចុងខែមេសាកន្លងមកដើម្បីទាមទារដូចគ្នាខាងលើឲ្យ គ.ជ.ប. ធ្វើការកែទម្រង់និងទទួលយកអនុសាសន៍ឲ្យមានការប្រសើរឡើងសម្រាប់ការរៀបចំការបោះឆ្នោតពីសង្គមស៊ីវិលនិងពិនិត្យឡើងវិញឈ្មោះប្រជាពលរដ្ឋដែលត្រូវបានរាយការណ៍ថាបាត់ពីបញ្ជីឈ្មោះអ្នកបោះឆ្នោតក៏ប៉ុន្តែគ.ជ.បបានប្រកាសបដិសេធសំណើទាំងនេះ៕
7 comments:
ត្រូវហើយ ! បើ គ ជ ប មិនកែទេ កុំទទួលស្គាល់លទ្ធផល ទោះបីជា បក្សសង្គ្រោះជាតិឈ្នះក៏
ដោយ ។ ធ្វើអញ្ចឹងទើបសុក្រិត និង យុត្តិធម៌ ។ ជាការគួរណាស់ យូអិន ត្រូវចំណាយ ពីរពាន់លាន
ដុល្លាម្តងទៀត ?
What Kem Sokah says is absolutely right. NEC and other meassures must change before natinal eleciton go ahead to kick out Viet Cong, Viet Minh out of Cambodia.
Hopefully Mr. Kem Sokha will do the right things this time before it is too late like :
Champa.
Prey Norkhor.
Kampuchea-Krom.
And Lao.
Down yuon Hanoi.
Hun Sen is a yuon dog.
គណបក្សនាំពលរដ្ឋធ្វើបាតុកម្មទាមទារអោយមានការផ្លាស់ប្តូរសមាសភាព(គជប)នោះពិតជាត្រូវហើយ...តែការទាមទារនេះវាក្លាយទៅជាការទាមទារបង្រ្គប់កិច្ចទៅវិញ...តើមូលហេតុអ្វីបានជាខ្ញុំនិយាយយ៉ាងដូច្នេះ...ក៏ពីព្រោះតែពេលវេលាទាមទារនេះវាខ្លីពេក។ គណបក្សសង្រ្គោះជាតិគួរត្រូវដាក់សំពាធក្នុងការទាមទារទាំងអស់នេះតាំងតែពីសម រង្ស៊ី និង កឹម សុខា បានជួបគ្នានៅម៉ានីលឡាក្នុងប្រទេសហ្វីលីពីនម្លេះ...មិនមែនទើបតែមកទាមទារក្នុងពេលឥឡូវនេះទេ...ខ្ញុំសួរថា៖ ចុៈបើយើងនាំគ្នាទាមទារហូតដល់ជិតថ្ងៃបោះឆ្នោតស្រាប់តែពួកគេយល់ព្រមផ្លាស់ប្តូរ...សួរថាតើពួកគេមានឱកាសនិងពេលវេលាគ្រប់គ្រាន់សម្រាប់ការផ្លាស់ប្តូរនេះដែរឬទេ? ហើយបើពួកគេប្តូរពួកចោរមួយក្រុមហើយដាក់ពួកចោរមួយក្រុមទៀតជំនួសវិញ...ដដែលជាដដែលនោះហើយយើងសប្បាយត្រេកអរនាំគ្នាចូលទៅបោះឆ្នោត...សួរថាតើយើងនឹងឈ្នៈគេដែរឬអត់? ចម្លើយគឺចាញ់ដដែលហើយគេឈ្នៈស្របច្បាប់ទៀត...ដោយសាតែមានវត្តមានគណបក្សប្រឆាំងធំចូលរួមបោះបង្រ្កប់កិច្ចអោយ...សូមបងប្អូនខ្មែរនាំគ្នាពិចារណានូវអ្វីដេលខ្ញុំបានមើលឃើញនេះ...អរគុណ...។
ត្រូវហើយ ! បើ គ ជ ប មិនកែទេ
ត្រូវទទួលស្គាល់លទ្ធផល
CPPសង្គ្រោះកឹម សុខា ឈ្នះសម រង្ស៊ី!
ĆÂṂ ÔÑ SÂṂĐÂĆḤ ĐÊĆHÔ ḤƯÑ SÊŃ 2099!!!
TḤÊRÊ ÂRÊ 5 MỈLLỈÔN ÔF ƯŚ ỈN ÑÂṂBƠĐỈÂ ÂÑĐ WÊ WỈLL FÔR ĐR. ḤƯN SÊN ƯÑTỈL HÊ'Ś 9Ô...
បើលេងកុំខឹង បើខឹងកុំលេង
បើយល់ថាគេគ្មានចិត្តស្មោះត្រង់ ចូលរួមល្បែងនេះដើម្បីអ្វី?
មិនទាន់ហួសពេលទេ កុំភ្លេចថាគណៈបក្យសង្គ្រោះជាតិចាញ់ប្រៀបគណៈ
បក្យប្រជាជនឆ្ងាយណាស់ ។ មិនបាច់ខ្ញុំរ៉ាយរ៉ាប់ទេសួរយោបល់មហាជន ធ្វើប្រ
ជាមតិទៅ លោកនិងដឹងការពិតហើយ។ខ្ញុំពុំចេះហៃអើ ហើយក៍ពុំចេះបញ្ចើចបញ្ចើ
ដែរ ឃើញយ៉ាងម៉េចថាអញ្ចឹង តែដើម្បីប្រទេសជាតិទាំងអស់គ្នាចេះតែជួយរំលឹកទៅ
ចូរមានសំណាងល្អបើយល់ថាចាំបាច់ត្រូវតែចូលរួមដោយគ្មានការកែរប្រែនូវអ្វីដែល
បានទាមទារ។
យឹម ពិសាល
បើខ្មែរគំាទ្រ CNRP មាន
អាចុយម៉ែវា កឹម សុខា + អាគុក សម រង្ស៊ី
គឺគំាទ្រ អារន្ទះបាញ់ហ៊ុន សែន ។
ខ្មែរនៅតែល្ងង់មហាល្ងង់អោយចោរមកលួចប្លន់
ទឹកដីរបស់ជាតិឯងហើយនៅតែដឹងគុណ
ថ្ងៃ៧មករាដោយមិនដឹងថា៧មករាជាថ្ងៃវាចូល
មកត្រួតត្រាលើក្បាលខ្លួនឯងដើម្បីសំលាប់ប្លន់លួចបំផ្លាញនិងលេបស្រុកខ្មែរ។
***អាCPP+CNRPពួកវាជាឃាតករហើយវាធ្វើជា
1-មកជួយសង្គ្រោះ៧មករា,
2-លើកក្រោយនេះបន្លប់ជាគណបក្សជួយសង្គ្រោះ
(យួន)....បោះឆ្នោតចាញ់បង្រ្គប់-កិច្ច ,
ជាកលល្បិចនៅលើគោកទេតែខ្មែរល្ងង់មើល
មិនឃើញល្បិចបោកប្រាស់លើខ្លួននិងខ្មែរនៅ
ពិភពលោកដែលល្ងង់ចុយម្រាយ។
Post a Comment