Tuesday, May 21, 2013

លោក​កឹម សុខា​គំរាម​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​បើ​មិន​កែប្រែ​គ.ជ.ប

លោក កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ក្នុង​​បាតុកម្ម​​កាល​ពី​ពេល​ថ្មីៗ​​នេះ ដើម្បី​​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​គ.ជ.ប.។ (រូបថត៖ ហេង រស្មី)

21.05.2013
ដោយ គង់ ​សុឋានរិទ្ធ VOA Khmer


មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូ​ប្រជែង​សំឡេង​ឆ្នោត​ធំ​មួយ​តទល់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​បាន​ព្រមាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​នឹង​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ខាងមុខ​ប្រសិនបើ​ជា​មិនមាន​ការកែប្រែ​ណាមួយ​នៅក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប.) ​នោះ​ទេ។
លោក កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ក្នុង​ការ​ធ្វើ​បាតុកម្ម​កាលពី​ព្រឹក​មិញ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្រុង​ភ្នំពេញ​ដោយ​ដាក់​លក្ខខណ្ឌ​ឲ្យ​មាន​ការទទួល​យក​អនុសាសន៍​សារ​ជា​ថ្មី​របស់​អង្គការ​សហ​ប្រជាជាតិ​និង​សង្គម​ស៊ីវិល​សម្រាប់​រៀបចំ​ការបោះឆ្នោត។
«បើសិនណា​គណបក្ស​ប្រជាជន​កម្ពុជា ​រាជរដ្ឋាភិបាល ​គ.ជ.ប. នៅតែ​មានៈ​មិន​ព្រម​ទទួលយក​នូវ​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ ​របស់​អង្គការ​ជាតិ ​ដើម្បី​កែលម្អ​ឲ្យ​បាន​ប្រសើរ​ឡើង​អាច​ទទួលយក​បាន​ទេ ​ទោះបីជា​បោះឆ្នោត​ឈ្នះ​ក៏​យើង ​សុំ​អំពាវនាវ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ ​ឲ្យ​សហគមន៍​អន្តរជាតិ ​កុំ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នេះ​ជា​ដាច់ខាត»


មាន​បាតុករ​ច្រើន​ជាង​២.០០០​នាក់ ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីលាន​បាតុកម្ម​ដោយ​មាន​កាន់​បដា​ឲ្យ​ផ្លាស់ប្តូរ​គ.ជ.ប. ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌។
ក្រុមបាតុករ​ដែល​ដឹកនាំ​ដោយ​លោក​កឹម សុខា ​បានធ្វើ​ដំណើរ​បាតុកម្ម​តាម​ផ្លូវ​ដើម្បី​យក​ញត្តិ​ដាក់ជូន​ការិយាល័យ​សហគមន៍​អឺរ៉ុប​និង​ការិយាល័យ​តំណាង​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា។
ញត្តិ​នោះ​បានស្នើ​ឲ្យ​ស្ថាប័ន​ខាងលើ​ជួយ​ជំរុញ​ឲ្យ​គ.ជ.ប. ​សើរើ​ឡើងវិញ​នូវ​បញ្ជី​អ្នកបោះឆ្នោត​ដែល​មាន​ភាពមិន​ប្រក្រតី​តាម​ការរកឃើញ​របស់​អង្គការ​ NDI ​របស់​សហរដ្ឋ​អាមេរិក​និង​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ក្នុងស្រុក​ Comfrel។ ញត្តិ​ក៏បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ត្រឡប់​មក​ចូលរួម​ការបោះឆ្នោត ​ស្នើ​ឲ្យ​រដ្ឋាភិបាល​និង​គណបក្ស​កាន់អំណាច​ប​ញ្ឈប់​ការ​ប្រើប្រាស់​តួនាទី​និង​មធ្យោបាយ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ដើម្បី​វាយប្រហារ​លើ​គណបក្ស​ប្រជែង​ជាដើម។
លោក​ទេព នីថា ​អគ្គ​លេខាធិការ ​គ.ជ.ប. ​មាន​ប្រសាសន៍​ថា​ការព្រមាន​របស់​គណបក្ស​ជំទាស់​ធ្លាប់​បាន​ធ្វើ​កន្លងមក​ដូចជា​ថា​ខ្លួន​នឹងមិន​ចូលរួម​បោះឆ្នោត ​និង​ការ​ទាមទារ​ដដែល​នេះ​កាលពី​លើក​មុន។
លោក​លើកឡើងថា​ទាំងនេះ​មិនមាន​អ្វី​ថ្មី​នោះទេ។
«ខ្ញុំ​គិតថា​ការ​លើកឡើង​របស់​គាត់​ហ្នឹង ​គឺ​គ្រាន់តែ​ជា​គំនិត​ផ្ទាល់​របស់​គាត់​នោះ​ទេ»
ដោយឡែក​លោក​ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ការព្រមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គ្រាន់តែ​ជា​វោហាសាស្ដ្រ​នយោបាយ​តែប៉ុណ្ណោះ។
«គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង ​គាត់​ចង់​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍ ​គ្រាន់តែ​ល្បីល្បាញ​តាម​សារព័ត៌មាន​តែ​ប៉ុណ្ណោះ»
គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​ដឹកនាំ​បាតុកម្ម​មួយ​រួច​ម្តង​ហើយ​កាលពី​ចុងខែ​មេសា​កន្លងមក​ដើម្បី​ទាមទារ​ដូចគ្នា​ខាងលើ​ឲ្យ ​គ.ជ.ប. ​ធ្វើការ​កែទម្រង់​និង​ទទួល​យក​អនុសាសន៍​ឲ្យ​មានការ​ប្រសើរ​ឡើង​សម្រាប់​ការ​រៀបចំ​ការ​បោះឆ្នោត​ពី​សង្គម​ស៊ីវិល​និង​ពិនិត្យ​ឡើងវិញ​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​រាយការណ៍​ថា​បាត់​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ក៏ប៉ុន្តែ​គ.ជ.ប​បានប្រកាស​បដិសេធ​សំណើ​ទាំងនេះ៕

7 comments:

Anonymous said...

ត្រូវហើយ ! បើ គ ជ ប មិនកែទេ កុំទទួលស្គាល់លទ្ធផល ទោះបីជា បក្សសង្គ្រោះជាតិឈ្នះក៏
ដោយ ។ ធ្វើអញ្ចឹងទើបសុក្រិត និង យុត្តិធម៌ ។ ជាការគួរណាស់ យូអិន ត្រូវចំណាយ ពីរពាន់លាន
ដុល្លាម្តងទៀត ?  

Anonymous said...

What Kem Sokah says is absolutely right. NEC and other meassures must change before natinal eleciton go ahead to kick out Viet Cong, Viet Minh out of Cambodia.

Hopefully Mr. Kem Sokha will do the right things this time before it is too late like :

Champa.

Prey Norkhor.

Kampuchea-Krom.

And Lao.

Down yuon Hanoi.

Hun Sen is a yuon dog.

Anonymous said...

គណបក្សនាំពលរដ្ឋធ្វើបាតុកម្មទាមទារអោយមានការផ្លាស់ប្តូរសមាសភាព(គជប)នោះពិតជាត្រូវហើយ...តែការទាមទារនេះវាក្លាយទៅជាការទាមទារបង្រ្គប់កិច្ចទៅវិញ...តើមូលហេតុអ្វីបានជាខ្ញុំនិយាយយ៉ាងដូច្នេះ...ក៏ពីព្រោះតែពេលវេលាទាមទារនេះវាខ្លីពេក។ គណបក្សសង្រ្គោះជាតិគួរត្រូវដាក់សំពាធក្នុងការទាមទារទាំងអស់នេះតាំងតែពីសម រង្ស៊ី និង កឹម សុខា បានជួបគ្នានៅម៉ានីលឡាក្នុងប្រទេសហ្វីលីពីនម្លេះ...មិនមែនទើបតែមកទាមទារក្នុងពេលឥឡូវនេះទេ...ខ្ញុំសួរថា៖ ចុៈបើយើងនាំគ្នាទាមទារហូតដល់ជិតថ្ងៃបោះឆ្នោតស្រាប់តែពួកគេយល់ព្រមផ្លាស់ប្តូរ...សួរថាតើពួកគេមានឱកាសនិងពេលវេលាគ្រប់គ្រាន់សម្រាប់ការផ្លាស់ប្តូរនេះដែរឬទេ? ហើយបើពួកគេប្តូរពួកចោរមួយក្រុមហើយដាក់ពួកចោរមួយក្រុមទៀតជំនួសវិញ...ដដែលជាដដែលនោះហើយយើងសប្បាយត្រេកអរនាំគ្នាចូលទៅបោះឆ្នោត...សួរថាតើយើងនឹងឈ្នៈគេដែរឬអត់? ចម្លើយគឺចាញ់ដដែលហើយគេឈ្នៈស្របច្បាប់ទៀត...ដោយសាតែមានវត្តមានគណបក្សប្រឆាំងធំចូលរួមបោះបង្រ្កប់កិច្ចអោយ...សូមបងប្អូនខ្មែរនាំគ្នាពិចារណានូវអ្វីដេលខ្ញុំបានមើលឃើញនេះ...អរគុណ...។

Anonymous said...

ត្រូវហើយ ! បើ គ ជ ប មិនកែទេ
ត្រូវទទួលស្គាល់លទ្ធផល
CPPសង្គ្រោះកឹម សុខា ឈ្នះសម រង្ស៊ី!

Anonymous said...

ĆÂṂ ÔÑ SÂṂĐÂĆḤ ĐÊĆHÔ ḤƯÑ SÊŃ 2099!!!

TḤÊRÊ ÂRÊ 5 MỈLLỈÔN ÔF ƯŚ ỈN ÑÂṂBƠĐỈÂ ÂÑĐ WÊ WỈLL FÔR ĐR. ḤƯN SÊN ƯÑTỈL HÊ'Ś 9Ô...

yim pisal said...

       បើលេងកុំខឹង បើខឹងកុំលេង
       បើយល់ថាគេគ្មានចិត្តស្មោះត្រង់ ចូលរួមល្បែងនេះដើម្បីអ្វី?
       មិនទាន់ហួសពេលទេ កុំភ្លេចថាគណៈបក្យសង្គ្រោះជាតិចាញ់ប្រៀបគណៈ
    បក្យប្រជាជនឆ្ងាយណាស់ ។ មិនបាច់ខ្ញុំរ៉ាយរ៉ាប់ទេសួរយោបល់មហាជន ធ្វើប្រ
    ជាមតិទៅ លោកនិងដឹងការពិតហើយ។ខ្ញុំពុំចេះហៃអើ ហើយក៍ពុំចេះបញ្ចើចបញ្ចើ
    ដែរ ឃើញយ៉ាងម៉េចថាអញ្ចឹង តែដើម្បីប្រទេសជាតិទាំងអស់គ្នាចេះតែជួយរំលឹកទៅ
      ចូរមានសំណាងល្អបើយល់ថាចាំបាច់ត្រូវតែចូលរួមដោយគ្មានការកែរប្រែនូវអ្វីដែល
    បានទាមទារ។
            យឹម ពិសាល

Anonymous said...

បើខ្មែរគំាទ្រ CNRP មាន
អាចុយម៉ែវា កឹម សុខា + អាគុក សម រង្ស៊ី
គឺគំាទ្រ អារន្ទះបាញ់ហ៊ុន សែន ។

ខ្មែរនៅតែល្ងង់មហាល្ងង់អោយចោរមកលួចប្លន់
ទឹកដីរបស់ជាតិឯងហើយនៅតែដឹងគុណ
ថ្ងៃ៧មករាដោយមិនដឹងថា៧មករាជាថ្ងៃវាចូល
មកត្រួតត្រាលើក្បាលខ្លួនឯងដើម្បីសំលាប់ប្លន់លួចបំផ្លាញនិងលេបស្រុកខ្មែរ។

***អាCPP+CNRPពួកវាជាឃាតករហើយវាធ្វើជា
1-មកជួយសង្គ្រោះ៧មករា,
2-លើកក្រោយនេះបន្លប់ជាគណបក្សជួយសង្គ្រោះ
(យួន)....បោះឆ្នោតចាញ់បង្រ្គប់-កិច្ច ,
ជាកលល្បិចនៅលើគោកទេតែខ្មែរល្ងង់មើល
មិនឃើញល្បិចបោកប្រាស់លើខ្លួននិងខ្មែរនៅ
ពិភពលោកដែលល្ងង់ចុយម្រាយ។