Monday, May 06, 2013

តាក់ទីង ថែមថយ! ថែម៩០ ថយ៧៤

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែនថ្លែងក្នុងកម្មពិធីមួយកាលពីម្សិលមិញ។ រូបថត ផា លីណា

លោក​នាយក​រដ្ឋ​មន្ត្រី​ប្រកាស​ថា​​នឹង​កាន់​អំណាច​ដូច​ចិន និង​វៀតណាម

Monday, 06 May 2013
លាង ផាន់ណារ៉ា
ភ្នំពេញប៉ុស្តិ៍

 កំពង់ស្ពឺៈ នៅមុខ​ចំពោះ​ប្រជាពលរដ្ឋ​ជាង ១​ម៉ឺន​នាក់​ក្នុង​ពិធី​ស្តារ​ផ្លូវ​ជាតិ​លេខ​៤៤ ឡើង​វិញ​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​កាន់​អំណាច​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា​ឲ្យ​ដល់​អាយុ ៧៤​ឆ្នាំ ឲ្យដូច​មេ​ដឹក​នាំ​ចិន និង​វៀតណាម រួច​រូប​លោកនឹង​លាលែង​តំណែង​នៅ​អាយុ​នោះ។

លោក​បាន​មាន​ប្រសាសន៍​ថា«ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ដូច​មេដឹក​នាំ​វៀតណាម និង​ចិន ឥឡូវ​ខ្ញុំ​អាយុ​៦១​ឆ្នាំ ឲ្យខ្ញុំ​ទៅ​ណា? ខ្ញុំ​ត្រូវ ការពារ​ខ្សែ​របស់​ខ្ញុំ។ ប្រសិន​បើ​គេ​ផ្ដួល​ខ្ញុំ​ឲ្យដួលហើយ​នោះ គណបក្ស​ប្រជាជន​កម្ពុជា ដូច​ជា​ដាច់​ជើង​ម្ខាង ​ហេតុ​អ្វី​បាន​មួយៗ ចង់​តែ​កម្ចាត់ ហ៊ុន សែន រហូត​ដល់​ប្រើ​ពាក្យ​ថា មាន​ស៊ី អត់សែន មានសែន អត់ស៊ី ដែល​នេះ​គឺជា នយោបាយ​របស់​គេ»

លោក​បញ្ជាក់​ថា មេដឹកនាំ​ ប្រទេស​ទាំង​នោះ​បាន​កាន់​តំណែង​រហូត​ដល់ អាយុ​៧៤​និង​៧៥​ឆ្នាំ ហើយ​ប្រទេស​ ទាំង​នោះ​សុទ្ធ​តែ​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់។


លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន បាន​ក៏​បាន​ប្រៀប​ធៀប​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា បក្ស​ប្រឆាំង​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ធ្វើ​ការ​រិៈគន់ លើ​គណបក្ស​កាន់​អំណាច​ដូច​នៅ​ប្រទេស​កម្ពុជា​ដែរ។

លោក​បាន​លើក​ឡើង​ថា បក្ស​ប្រឆាំង​កម្ពុជា​ចោទ​បក្ស​កាន់​អំណាច​កាន់​អំណាច​យូរ ដូច​បក្ស​ប្រឆាំង​នៅ​ម៉ាឡេស៊ី​ចោទ​បក្ស​កាន់​អំណច​ថា កាន់​អំណាច​យូរ​រហូត​ដល់ ៥៦ ឆ្នាំ​មក​ហើយ​ និង​បាន​រិៈគន់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថា​គ្មាន​យុត្តិធ៌ម​ទៀត​ផង។

លោកបានពន្យល់វិញថា កាន់អំណាចយូរ ឬឆាប់​អាស្រ័យ​លើ​ប្រជាព​លរដ្ឋ​ជា​អ្នក​គាំទ្រ។
សូមបញ្ជាក់ថា ក្រោយ​ពី​កាន់​អំណាច​ជិត ៣០​ឆ្នាំ​មក​នេះ នេះ​គឺជា​លោក​ទី១ ហើយ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ពេល​កំណត់​ដែល​លោក​នឹង​ត្រូវ​ចាក​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី។

13 comments:

Anonymous said...

Pel ah aign tai hougn york torp nov chen & youn tov, ok

Anonymous said...

Khmers should know how to bring the nation out and away from the control of Vietnam's as opposed to serving the the Vietnamese government like this uneducated Phd. His idea of being in power for so long is okay as long as Khmer population are prosperous and the nation is well protected rather than being colonized by the neighboring country. Please think more nationally dumb Prime Minister.

Anonymous said...

បើហ៊ុន​សែនប្រកាសកាន់អំណាចដល់អាយុ៧៤ឆ្នាំ សម រង្សីប្រកាសជាមេបក្សប្រឆាំងដល់អាយុ៧៤ឆ្នាំ ដែទៅ រួចគ្នាស្រេច។

Unknown said...

Talk about limit term 2 terms or ten years in office . It is not about age .

Anonymous said...

who cares? go ahead Mr. one eye, you can be anything you want right now, because Youns and Chens are your boss.

Anonymous said...

As long as he is brutal like, I don't believe he can not live with his natural ages.

Anonymous said...

Deng tha mex te????? Read min chenh

Anonymous said...

Hun Sen wants to rule Cambodia until he's 74....like the leader of China and Vietnam but he NEVER wants to run Cambodia like the leader of Vietnam and China runs their country.
In China, the corrupted officials would be arrested and executed, while in Cambodia, the people have to arrest the illegal loggers and illegal fishermen and give them to the so-call authority whom they would release after the bribe is paid!

Anonymous said...

Baay Kdaing

Anonymous said...

LET'S HIM TALK TODAY IS THE LAST HOLD YEAR PRIMINIS-KDAEH HUN, AND SEN'S FAMILY. AS LONG AS I AM KHMER STILL ALIVE, KHMER NATION WON'T LET'S YOU FREE. BRAVO KHMER POEPLE, BRAVO KHMER NATION.

Anonymous said...

ចិននិងយួនចូលរូងក្ដាម ហ៊ុន សែនចង់ចូលរូងក្ដាមដែរ?

Anonymous said...

អាអាចម៏ហ្នឹងវាចេះអី ក្រៅពីតាមអាចិននិងអាកន្ទប។

អ្នកភ្នំពេញ

Anonymous said...

អាគ្រាប់អំពិល ចេញពីអាចម៏យួន!

អង្គរក្សវា