លោកកឹមសុខាប្រដូចលោកហ៊ុនសែនទៅនឹង«ធ្យូង»ដែលធ្វើឲ្យប្រឡាក់និងរលាក |
Monday, 13 May 2013
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះ ជាតិ បានចាត់ទុកការបន្តវាយប្ រហាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មកលើគណបក្សប្រឆាំងរបស់លោក ថាជាយុទ្ធសាស្ត្រលាបពណ៌ដដែ លៗ ដើម្បីបំបែកបំបាក់គណបក្សប្រឆាំងនិងបានប្រដូចលោកហ៊ុន សែនទៅនឹង«ធ្យូង» ថា នៅពេលត្រជាក់ធ្វើឲ្យប្រឡា ក់ ហើយនៅពេលដែលក្តៅ ធ្វើឲ្យរលាក។
ដោយអបអរសាទរគណបក្សប្រឆាំង ដែលបានសម្រេចចិត្តចុះឈ្មោះ ចូលរួមក្នុងការបោះឆ្នោត នាខែកក្កដា ខាងមុខ លោក ហ៊ុន សែន បានឆ្លៀតយកពេលវេលា ធ្វើការដៀមដាមដាក់មេដឹកនាំ គណបក្សប្រឆាំងនៅក្នុងពិធី មួយ នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃសៅរ៍ថា ជាសិស្សរបស់លោក និងជាអ្នកនយោបាយមិនឆ្លាត។ បើទោះបីជាលោកហ៊ុន សែន ថ្លែងមិនចំឈ្មោះមេដឹកនាំ គណបក្សប្រឆាំងក៏ដោយក៏គ្រប់ គ្នាដឹងថា សំដៅទៅលើលោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះ ជាតិ។ លោក នាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា៖ «ពីមុន គេគំរាមមិនចូលរួមក្នុងកា របោះឆ្នោត។ ឥឡូវនេះ បញ្ជាក់ច្បាស់ថា គាត់ចូលរួមសូមអបអរសាទរ»។ ជាមួយនឹងការអបអរនេះ លោក ហ៊ុន សែន បានឆ្លៀតឱកាសវាយប្រហារលោក កឹម សុខា ដោយប្រើពាក្យ «ប្អូន» ដែលលោកថ្លែងថា លោកឆ្លើយតបនឹងលោក កឹម សុខា ដែលនិយាយថា គណបក្សប្រជាជនកម្ពុជាជ្រើស រើសរូបលោក គឺហ៊ុន សែនជាបេក្ខជននាយករដ្ឋមន្រ្ តី ដោយសារគ្មានធនធានមនុស្ស និងថា លោក ហ៊ុន សែន តែងនិយាយខុសក្នុងតួនាទី របស់ខ្លួនជានាយករដ្ឋមន្រ្តី។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ប្អូនកំពុងរកចំណុចខ្សោយ របស់គណបក្សកាន់អំណាច នៃរាជរដ្ឋាភិបាលដើម្បីវាយ ប្រហារដូច្នេះប្រសិនបើ ហ៊ុន សែន និយាយខុសហេតុអ្វីលោកប្អូន កុំឲ្យនិយាយទៀត? សូមប្រាប់លោកប្អូនការធ្វើ នយោបាយកុំល្ងង់ខ្លៅពេក! ត្រូវឆ្លាតវៃ! ធ្លាប់សិក្សាពីបងដែរ! បើហ៊ុន សែននិយាយខុសទុកឲ្យនិយាយទៅ ! .... ព្រោះកំហុសរបស់ហ៊ុន សែនជាការចំណេញសំឡេងឆ្នោត របស់គណបក្សប្អូន»។
ម្យ៉ាងទៀត លោក ហ៊ុន សែន ក៏បានលើកឡើងផងដែរដោយអះអា ងថា គណបក្សសង្គ្រោះជាតិមានបញ្ហា ផ្ទៃក្នុងក្នុងការដាក់ឈ្មោះបេក្ខជនក្នុងខេត្តមួយចំ នួន សម្រាប់ការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា និងថា លោក កឹម សុខា មិនអាចគ្រប់គ្រងគណបក្សប្រឆាំងដែលបង្កើតថ្មីនៅពេល បញ្ហាកំពុងកើតឡើងបែបនេះបា នទេ។
ទោះជាយ៉ាងណា លោក កឹម សុខា គ្មានការបារម្ភ ចំពោះការលើកឡើងរបស់លោក ហ៊ុន សែន នេះឡើយដោយបានហៅការថ្លែង របស់លោកហ៊ុន សែនថា
ជាល្បែងដដែលៗដើម្បីបំបែកបំ បាក់គណបក្សប្រឆាំងបំបែកបំបា ក់ខ្មែរអ្នកស្នេហាជាតិមិនបំរើ បរទេសនិងថា កលល្បិចរបស់លោក ហ៊ុន សែន បែបនេះ ត្រូវបានប្រជាពលរដ្នខ្មែរបាន ដឹងច្បាស់អស់ហើយ។ លោក កឹម សុខា បានប្រៀបធៀបលោកហ៊ុន សែនយ៉ាងដូច្នេះថា៖«គាត់ដូ ចធ្យូង។ បើគាត់ត្រជាក់ធ្វើឲ្យយើង ប្រឡាក់ កង្វក់។ ពេលក្តៅ ធ្វើឲ្យយើងរលាក។ បក្ខពួកខ្មែរក្រហមគឺដូចធ្ យូង។ ពេលធ្វើត្រជាក់ជាមួយយើងវា ធ្វើឲ្យយើងខូចឈ្មោះ ដូច្នេះ អ្វីដែលគាត់និយាយវាជាកលល្បិចរបស់បក្ខពួកខ្មែរក្រហម។ ខ្មែរក្រហមចេញកលល្បិចនេះ ពេលខ្មែរក្រហមជាប់គាំង... ពេលគាត់ (ហ៊ុន សែន) ឃើញថា គាត់ចាញ់»។ លោកកឹម សុខា បានគូសបញ្ជាក់ទៀតថា៖«នោះ ជាមូលហេតុដែលគាត់ (ហ៊ុន សែន) ប្រើកលល្បិចចាស់មកលាបពណ៌ ខ្ញុំពីព្រោះទិសដៅខ្ញុំគឺ ផ្លាស់ប្តូរនាយករដ្ឋមន្រ្ តី ផ្លាស់ប្តូរមេដឹកនាំខ្មែរ »។
ទាក់ទងនឹងការចោទប្រកាន់ របស់លោក ហ៊ុន សែន ដែលថា លោក កឹម សុខា ល្ងង់ក្នុងការធ្វើនយោបាយ លោក សុខា បានចំអកដាក់វិញថា លោក ហ៊ុន សែន ខ្លាំងខាងធ្វើនយោបាយ ប៉ុន្តែខ្លាំងខាងប្រើកលល្បិ ចអាក្រក់ដើម្បីយកឈ្នះគូប្ រជែង។ លោក កឹម សុខា បានលើកឡើងថា៖ «ខ្ញុំល្ងង់ក្នុងការប្រើ កលល្បិចអាក្រក់ តែខ្ញុំធ្វើត្រឹមត្រូវតាម ច្បាប់។ បើលោក ហ៊ុន សែន ធ្វើត្រឹមត្រូវតាមច្បាប់មិ នអាចឈ្នះខ្ញុំទេ។ អ្នកនយោបាយពូកែអី បានតែខាងដើរបំបែកបំបាក់អ្ នកដទៃទៀត មិនហ៊ានមាន គ.ជ.ប ឯករាជ្យ មិនហ៊ានឲ្យគេប្រើទូរទស្សន៍ ដូចខ្លួនធ្វើនយោបាយគ្មាន សមធម៌។ នេះមានន័យថា អ្នកនយោបាយគ្មានតម្លៃ»។ ចំពោះបញ្ហាផ្ទៃក្នុងរបស់ គណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានប្រាប់លោក ហ៊ុន សែន ថា សូមលោកនាយករដ្ឋមន្រ្តីត្រូ វយកតួនាទីរបស់ខ្លួនជានា យករដ្ឋមន្រ្តីមកគិតអំពីទុ ក្ខលំបាករបស់ប្រជាជនការចា ប់យកដីធ្លី និងការបម្រើប្រជាជនឲ្យបាន ត្រឹមត្រូវជាជាងគិតពីបញ្ ហាផ្ទៃក្នុងរបស់គណបក្សសង្ គ្រោះជាតិ ដែលត្រូវទុកឲ្យគណបក្សសង្គ្ រោះជាតិរៀបចំកិច្ចការរបស់ ខ្លួន។
ទាក់ទងនឹងការមិនដាក់ឈ្មោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិទៅ គ.ជ.បដើម្បីឈរឈ្មោះជាបេក្ ខជនតំណាងរាស្រ្ត លោក យ៉ែម បុញ្ញឫទិ្ធ បានបញ្ជាក់ថា គណបក្សនេះបានសម្រេចមិនដាក់ ឈ្មោះ លោក សម រង្ស៊ី ទៅ គ.ជ.ប សម្រាប់ការបោះឆ្នោតនៅខែ កក្កដា ខាងមុខព្រោះឈ្មោះរបស់គាត់ ត្រូវបានលុបចេញពីឃុំសង្កា ត់ហើយគណបក្សមិនអាចរកលិខិ តបញ្ជាក់ពីឃុំសង្កាត់ដើម្ បីផ្ញើទៅគ.ជ.បបានទេ។ លោកបន្តថា៖ «ទោះជាយ៉ាងណាយើងនៅតែរក្សាឈ្មោះគាត់ជាបេក្ខជននា យករដ្ឋមន្រ្តីដដែល។ប្រសិនបើកា របោះឆ្នោតដោយត្រឹមត្រូវយើងមុខជា ឈ្នះហើយអ្វីៗនឹងប្រែប្រួលគឺ យើងនឹងធ្វើវិសោធនកម្មដើម្បី ឲ្យគាត់ធ្វើជានាយករដ្ឋ មន្រ្តី»៕
10 comments:
យើងឃើញពន្លឺភ្លើងទៀន កាន់តែច្បាស់ឡើងៗ
លោក អនុប្រធានគណបក្សនឹងក្លាយជាប្រ
ធាននៃណបក្សមិនដឹងជាសង្រ្គោះជាតិណា?
នៅពេលនោះ លោកប្រធាននីរទេស នឹងគ្មាន
សិទ្ធិអ្វីទាំងអស់៕
បក្សប្រឆាំងមិនមែនសង្រ្គោះខ្មែរទេគឺពិតជាជួយសង្រ្គោះយួនទៅវិញទេ...តើមូលហេតុអ្វីបានជាខ្ញុំនិយាយយ៉ាងដូច្នេះក៏ព្រោះគណបក្សប្រឆាំងមួយនេះបំពុលអោយពលរដ្ឋខ្មែរចូលរួមការបោះឆ្នោតនាពេលខាងមុខនេះ...ពីព្រោះការបោះឆ្នោតវាមិនអាចផ្លាស់ប្តូររបបអាយ៉ងយួនបច្ចុប្បន្នបានជាដាច់ខាត..!
ល្បែងនិងល្បិចត្រូវដើរទន្ទឹមគ្នា ចុះអ្នកនយោបាយខ្មែរវិញ?
ល្បិចតែជាមួយជនជាតិឯង ជាមួយសាសន៍ដ៍ទៃបង្ហាញណាស់នូវភាពស្មោះត្រង់បែបល្ងង់ឱយ
គេមើលងាយដល់ប្រទេសជាតិទាំងមូល។
ល្បែងដែលគ្មានសុច្ចរិតយុត្តិធ៌ម បំរើប្រយោជន៍បុគ្គលគ្មានចំរើនដល់សង្គមជាតិ តើយើង
រួមគ្នាលេងល្បែងនេះដើម្បីអ្វី?
បើគេពិតជាមើលឃើញនូវគ្រោះថ្នាក់ប្រទេសជាតិមែន ធ្វើអ្វីៗដើម្បីជាតិមែន ម្លេះគេមិន
ហែកហួរគ្នាបង្ហាញនូវភាពខ្វះសាមគ្គីធ៌មរវាងខ្មែរនិងខ្មែរឡើយដើម្បីឱយសត្រូវរួមរបស់ជាតិអាចឈ្លាត
លូកកកូរកកាយផ្ទៃក្នុងប្រទេសយើងបាន។
ចំណែកយើងដែលជាប្រជាពលរដ្ឋ ជាជនសាមញ្ញ តើយើងគួរធ្វើអ្វីខ្លះក្នុងនាមជាកុលបុត្រ
ខ្មែរ? ឬក៍បណ្តោយឱយវាសនាប្រទេសជាតិយើងធ្លាក់ក្នុងស្ថានភាពបែបនេះ?
យឹម ពិសាល
ត្រូវតែដូធ្យូងស្អុយចេញ ព្រោះវាពុលដល់រាស្រ្ត។
ត្រូវតែដូធ្យូង CPP+CNRP ចេញ !
CNRP & CPP គឺមួយដំបរ និង បួន !
ត្រូវតែប្តូរ ឲ្យអស់ទើបខ្មែរ និង ជាតិខ្មែរ រស់
CNRP & CPP is the same 2+2 = 1+3
Raingsi-Sokha-Penn Sovann-Kong Koam - Mu socHua-Chea Sim- Hun Sen- Heng Samrin
We have to change all before to late.
និយាយមិនដឹងក្បាលកន្ទុយ កោតតែចេះមកពប្រដៅគេដែរ ល្ងង់១០គត់
មិនដឹងផ្លូវឈ្នះ ជេរគេទាំងទទឹងទិស ឪអាឡប់
មិនគួរមកComment !ទីនេះទេអាស្វាព្រៃ។
If Khmers are still stupid and dumb of killing each other, Khmers will have nothing and nothing.
អាយ៉ៃឆ្លើយឆ្លងហែកហួរគ្នារវាងសមរង្ស៊ី-កឹម សុខា
http://kohsantepheapdaily.com.kh/article/70222.html
___________________________________
ដឹងទេ?
អាខា-អាស៊ី ,
ខ្មែរគ្នាឯង ឬ ខ្មែរខាងយួន?
__________________________________
ខ្មែរមឹនដែលឈ្លោះគ្នាឯងទេ។
ត្រូវណាស់!....មិនបោះឆ្នោត!
គឺខ្មែរយើងឈ្នះ ពួកអាយ៉ង CPPបរទេស ដោយមិនបាច់បោះឆ្នោត(ច្បាប់ធម្មជាតិ)។
_________________________________
*មិនតស៊ូដោយប្រើអាវុធ,
*មិនធ្វើបាតុកម្មប្រឆាំងនិងការត្រួតត្រារបស់បរទេស,
_________________________________
បើមិនបោះ,
គឺរាជរដ្ឋាភិបាលអាយ៉ងបរទេសត្រូវចប់ជាស្ថាពរ,
ហ៊ុន សែនក៏អស់អំណាចដែរ។
__________________________________
*** អំណាចពលរដ្ឋខ្មែរបានដាក់ពាក្យបណ្តឹងនៅ
ICC តុលាកាឧក្រិដ្ឋកម្មអន្តរជាតិ
នៅប្រទេសហូឡង់,ប្ដឹងអាយួន ហ៊ុន សែន
រួចរាល់អស់ហើយ,កាលពីថ្ងៃទី២២ ខែមិថុនា
ឆ្នាំ២០១២ ដោយឈរលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ !
________________________________
....តែបើអាខ្វាក់ហ៊ុន សែនប្រើអំពើហឹង្សា
នោះ គេនឹងមានលេសអូស កអាចោរហ៊ុន សែន
យកទៅកាត់ទោសនៅតុលាកាឧក្រិដ្ឋកម្មអន្តរជាតិ។
ពេលនោះទាំងអន្តរជាតិ-ខ្មែរទូទាំងពិភពលោក-រួមតុលាកាឧក្រិដ្ឋកម្មអន្តរជាតិICC
ក៏គេមិនមើលនិងភ្នែកដែរ
ទាំងក្នុង-ទាំងក្រៅស្រុកខ្មែរ។
__________________________________
អន្តរជាតិក៏គេមិនទទូលស្តាល់
រដ្ឋាភិបាលដែលគ្មានអ្នកទៅបោះឆ្នោតដែរ។
__________________________________
*** ពេលនោះខ្មែរបោះឆ្នោតខ្មែរនិងខ្មែរ
ឡើងវិញសារជាថ្មី ដោយគ្មានវត្តមានយួន,
*** ពេលនោះខ្មែរយើងត្រូវយកកិច្ចព្រមព្រៀង-
Paris ២៣.តុលា.១៩៩១(ច្បាប់អន្តរជាតិ)
មកប្រើឡើងវិញសារជាថ្មី................
ហើយអន្តរជាតិគេនឹងជូយធ្វើអន្តរាគមន៍ជាមួយខ្មែរយើងផងដែរ។
Post a Comment