ថ្ងៃទី 6 ឧសភា 2013 | ដោយ: រតនា
Cambodia Express News
ភ្នំពេញ: នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៣ នេះ អ្នកភូមិបឹងកក់ប្រមាណ ៥០ នាក់ បានមកប្រមូលផ្តុំគ្នា នៅខាងមុខក្រសួងយុត្តិធម៌ ទាមទារឲ្យមានការដោះលែងអ្ នកស្រី យោម បុប្ជា សកម្មជនដីធ្លីបឹងកក់។ ជាមួយគ្នានោះ ពួកអ្នកភូមិ ក៏បានធ្វើពិធីតាមបែបសាសនា អុជទៀន ធូប និងលែងចាប និង
ដុតរូបសំណាក់អគារក្រសួងយុត្ តិធម៌ ព្រមទាំងដាក់បណ្តាសាមន្ត្រី ខិលខូច បម្រើការនៅក្នុងស្ថាប័ននេះ អោយជួបសេចក្តីអន្តរាយ។
បន្ទាប់មក ក្រុមអ្នកភូមិ បានយកញ្ញត្តិតវ៉ាទៅប្រគល់ ជូនលោកអង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមអន្តរាគមន៍ ដើម្បីឲ្យមានការដោះលែងអ្នកស្រី យោម បុប្ជា ដែលជាសកម្មជនដីធ្លីក្នុង សហគមន៍បឹងកក់ ចេញពីពន្ធនាគារព្រៃស។
នៅក្នុងញ្ញត្តិនោះ បានបញ្ជាក់ថា៖ អ្នកស្រី យោម បុប្ជា បានជាប់ពន្ធនាគារយ៉ាងអយុត្ តិធម៌ អស់រយៈពេល ៨ខែមកហើយ ដោយការកាត់ក្តីរបស់សាលាដំបូ ងរាជធានីភ្នំពេញ។ អ្នកស្រីត្រូវបានសមត្ថកិច្ច ឯកសណ្ឋានស៊ីវិល ចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១២៕
នៅក្នុងញ្ញត្តិនោះ បានបញ្ជាក់ថា៖ អ្នកស្រី យោម បុប្ជា បានជាប់ពន្ធនាគារយ៉ាងអយុត្
No comments:
Post a Comment