Thursday, May 02, 2013

កម្មករ​នៅ​តែ​មិន​សុខ​ចិត្ត​រឿង​ប្រាក់​ខែ​តិច

Thursday, 02 May 2013
មុំ គន្ធា និង Shane Worrell
ភ្នំពេញប៉ុស្តិ៍


http://www.postkhmer.com/images/stories/news/national_pk/2013/130502/130502_04b.jpg

130502_01
កម្មការិនី​ទាំង​ពី​រ​នាក់​ដែល​មុខ​របស់​ពួក​គាត់​សរសេរនិមិត្ត​សញ្ញា​ដុល្លារ​ ចូលរួម​នៅ​ក្នុង​ទិវាពលកម្ម​អន្តរជាតិ​​ ១ ឧសភា​ នៅ​ឯសួន​សេរី​ភាព​ រាជធានី​ភ្នំពេញ កាល​ពីថ្ងៃ​ម្សិលមិញ​។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ បដា​ដែល​ស្នើ​សុំ​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​មុន និង​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​ឃាតក​ពិត​ដែល​បាន​សម្លាប់​លោក ជា វិជ្ជា មេ​ដឹក​នាំ​សហជីព​ល្បី​ឈ្មោះ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​បដា​ជា​ច្រើន​ដែល​បាន​កាន់​ដោយ​កម្មករ​រាប់​ពាន់​នាក់ ដែល​បាន​ដើរ​ជា​ក្បួន​ពី​វត្ត​ភ្នំ​មក​រដ្ឋសភា កាល​ពី​ម្សិលមិញ នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ
មនុស្ស​ប្រមាណ​ជាង ៥០០០ នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​រដ្ឋសភា​ដែល​ពួកគេ​បាន​ដាក់​ញត្តិ​ជូន​តំណាង​រាស្រ្ត ដែល​ទាមទារ​លក្ខខណ្ឌ​ការងារ​ប្រសើរ​ជាង​មុន។
ស្លាក​សរសេរ​ដៃ​មួយ​របស់​កម្មករ​ម្នាក់​បាន​សរសេរ​ថា«គ្រប់​រោងចក្រ​កាត់​ដេរ​ទាំង​អស់​ត្រូវ​តែ​មាន​វេជ្ជបណ្ឌិត​ជំនាញ​ប្រចាំការ»

ស្លាក​មួយ​ទៀត​សរសេរ​ថា៖«រដ្ឋាភិបាល​ត្រូវ​ចាត់​ការ​ដើម្បី​គ្រប់​គ្រង​លើ​តម្លៃ​ថ្លៃ​ឈ្នួល​ផ្ទះ​ជុំវិញ​រោងចក្រ»

កម្មករ​បាន​ថ្លែង​ថា ការ​រើស​អើង​ប្រឆាំង​បុរស​ក្នុង​វិស័យ​កាត់​ដេរ និង​ការ​យាយី​ផ្លូវ​ភេទ​លើ​ស្រ្តី ចាំ​បាច់​ត្រូវ​ដោះ​ស្រាយ ហើយ​កិច្ច​សន្យា​មាន​ថិរវេលា​កំណត់​ចាំ​បាច់​ត្រូវ​បោះ​បង់​ចោល។

ស្ត្រី​ផ្សព្វ​ផ្សាយ​ស្រាបៀរ​បាន​បង្ហាញ​ផលិត​ផល​របស់​ខ្លួន​ជា​ស្រាបៀរ មិន​មែន​ខ្លួន​ប្រាណ​របស់​ពួកគេ​ទេ
ចំណែក​ឯ​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​គ្រាន់​តែ​ចង់​បាន​នូវ​ការ​គោរព​ប៉ុណ្ណោះ។

គណបក្ស​នយោបាយ​ក៏​កំពុង​ខិត​ខំ​ចង់​បាន​ចំណុច​ដូច​គ្នា​នេះ​ដែរ​។ ក្នុង​រយៈ​ពេល​តិច​ជាង ៣ ខែ រហូត​ដល់​ការ​បោះឆ្នោត​តំណាង​រាស្រ្ត​នា​ខែ​កក្កដា​ខាង​មុខ​គណបក្ស​នយោបាយ បាន​លើក​ឡើង​ពី​គោល​នយោបាយ​របស់​ខ្លួន​លើ​លក្ខខណ្ឌ​ការងារ​និង​ប្រាក់​ឈ្នួល ដែល​ទាំង​នេះ​ជា​បញ្ហា​ដែល​ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​ព្យាករ​ថា នឹង​ជា​ចំណុច​សំខាន់។
ច្បាស់​ណាស់ ដោយ​ដឹង​អំពី​ចំណុច​នេះ​ក្រុម​សហជីព​បាន​អំពាវនាវ​ដល់​កម្មករ​ឲ្យ​គិត​គូរ​ពិចារណា​ក្នុង​ការ​បោះឆ្នោត​នៅ ថ្ងៃ​ទី២៨ ខែ​កក្កដា​ខាង​មុខ​នេះ​។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ថ្លែង​ថា នេះ​ពាក់​ព័ន្ធ​ជា​ពិសេស​ចំពោះ​មន្រ្តី​រាជការ​ដែល​ជា​ញឹក​ញាប់​ទទួល​បាន​ប្រាក់​ខែ​តិច​ជាង ៧៥ ដុល្លារ ក្នុង​មួយ​ខែ ដែល​ប្រាក់ ៧៥ ដុល្លារ​នេះ គឺជា​ប្រាក់​ឈ្នួល​អប្បបរមា​ថ្នាក់​ថ្មី​សម្រាប់​វិស័យ​កាត់​ដេរ។ លោក​ថ្លែង​ថា«យើង​ប្រើ​រយៈ​ពេល​២០​ឆ្នាំ ទាមទារ​លក្ខខណ្ឌ​ការងារ និង​ប្រាក់​ឈ្នួល​កាន់​តែ​ល្អ​ប្រសើរ...ប៉ុន្តែ​ពួកគេ​នៅ​តែ​មិន​ទទួល​បាន​លក្ខខណ្ឌ​ការងារ និង​ប្រាក់​ឈ្នួល​កាន់​តែ​ប្រសើរ​ឡើយ​។ យើង​គិត​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន គ្មាន​គំនិត​ថ្មី​ទេ ហើយ​នេះ គឺ​ជា​ពេល​វេលា​ក្នុង​ការ​រក​មេ​ដឹក​នាំ​ថ្មីដើម្បីឲ្យមានការផ្លាស់ប្តូរ​»

លោក អាត់ ធន់ ប្រធាន​សហភាព​កម្មករ​កម្ពុជា បាន​ថ្លែង​ថា អ្នក​ណា​ក៏​ដោយ​ដែល​ឈ្នះ​ការ​បោះ​ឆ្នោត ត្រូវ​តែ​ដាក់​ឲ្យ​អនុវត្ត​នូវ​ប្រាក់​ឈ្នួល​អប្បបរមា​១៥០ ដុល្លារ​ក្នុង​មួយ​ខែ​ហើយ​ដំឡើង​ប្រាក់​ខែ​មន្រ្តី​រាជការ​រហូត​ដល់​យ៉ាង​តិច​២៥០ ដុល្លារ​ក្នុង​មួយ​ខែ​។

លោក​បន្ត​ថា៖ «រដ្ឋាភិបាល​ថ្មី​ក៏​ត្រូវ​តែលុប​បំបាត់​ការ​ប្រើ​ប្រាស់​តុលាការ​ប្រឆាំង​នឹង​សហជីព​និង​អ្នក​តវ៉ា ហើយ​បង្កើត​តុលាការ​ការងារ»

លោក​បន្ថែម​ថា កម្មករ​ត្រូវ​ការ​យុតិ្តធម៌​សម្រាប់​កម្មករ​កាត់​ដេរ​បី​នាក់​ដែល​ត្រូវ​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​បាញ់​កាល​ពី​ឆ្នាំ​មុន។

អ្នក​ស្រី ស៊ីនឿន កម្មករ​កាត់​ដេរ អាយុ ២៦ ឆ្នាំ ថ្លែង​ថា អ្នក​ស្រី​បាន​បាត់​បង់​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាលសព្វថ្ងៃ ហើយ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​រស់​នៅ​របស់​នាង​ក៏​ដូច​ជា​កម្មករ​ដទៃ​ទៀត​បាន​ប្រសើរ​ឡើង​។

អ្នក​ស្រី ស៊ីនឿន ថ្លែង​ថា អ្នក​ស្រី​នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិឬ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​គណបក្ស​ទាំង​ពីរ​សុទ្ធ​តែ​បាន​ថ្លែង​ទៅ​កាន់​ក្រុម​កម្មករ​កាល​ពី​ម្សិល​មិញ។

លោក កឹម សុខា ប្រធាន​ស្តីទី នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា គណបក្ស​របស់​លោក​នឹង​ដោះ​ស្រាយ​លក្ខខណ្ឌ​ការងារ​ប្រសិន​បើគណបក្សលោកឈ្នះឆ្នោតព្រោះសារទុក្ខទាំងអស់នេះ
មាននៅក្នុងគោលនយោបាយរបស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បញ្ជាក់​ថា៖ «គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ការពារ​សិទិ្ធ​កម្មករ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ការងារ​និង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​១៥០ ដុល្លារនិង​ប្រាក់​ខែ​មន្រ្តី​រាជការ​ ​យ៉ាង​តិច​២៥០ ដុល្លារ​ក្នុង​មួយ​ខែ»

លោក ទេព នន្នរី តំណាង​រាស្រ្ត​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ថ្លែង​ថា លោក​គាំទ្រ​កម្មករ រាប់​ទាំង​ការ​ទាមទារ​របស់​ពួកគេ​លើ​ប្រាក់​ឈ្នួល​អប្បបរមា​១៥០ ដុល្លារ​។

ក្នុង​ខេត្ត​ព្រះ​សីហនុ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ក៏​បាន​ថ្លែង​អំពី​លក្ខខណ្ឌ​ការងារ​ផង​ដែរ​។ លោក​បញ្ជាក់​ថា ប្រាក់​ឈ្នួល​អប្បបរមា​បាន​កើន​ពី​៥០ ដល់​៧៥ ដុល្លារ ហើយ​ដោយ​សារ​មូលហេតុ​នេះ គណបក្ស​កាន់​អំណាច​មាន​ជំហរ​ល្អ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​អំពី​លក្ខខណ្ឌ​ការងារ​។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​បាន​ថ្លែង​ថា«ខ្ញុំ​គិត​ថា បញ្ហា​ការងារ​វា​ជា​បញ្ហា​ធំ​ព្រោះ​បក្ស​ប្រឆាំង​បាន​ប្រកាស​ប្រាក់​ឈ្នួល​ខ្ពស់​។ វា​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​ត្រូវ​ការពារ​ខ្លួន ហើយ​ប្រសិន​បើ​កម្មករ​អាច​បន្ត​ទាមទារ​ប្រាក់​ឈ្នួល​វា​នឹង​មាន​សម្ពាធ​»។ លោក​ថ្លែង​ថា ការ​ទាម​ទារ​របស់​កម្មករ​គឺ​សម​ហេតុ​ផល​ដោយ​សារ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច៕

4 comments:

Anonymous said...



លោក កឹម សុខា បាន​មានប្រសាសន៍ថា "នៅក្នុង​ការបោះឆ្នោត នាពេលខាងមុខ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូលរួម​ប្រកួតប្រជែង ដោយ​គណបក្សលោកបាន​រៀបចំ​បញ្ជី​បេក្ខជន​រួចរាល់ហើយ​"។

នេះបានន័យថា គណបក្ស​សង្គ្រោះ​ជាតិនិងចូលរួម ការបោះឆ្នោតជាការពិតប្រាកដ ឯ លក្ខខណ្ឌដែលថា មិនចូលរួមបោះឆ្នោត កាលណាគ្មានលោកសម រង្ស៊ីចូលរួមជា លក្ខខណ្ឌក្លែងក្លាយ?។ នយោបាយ គណបក្ស​សង្គ្រោះ​ជាតិ ជានយោបាយដូច្នេះឫ?មានភាព មិន ទៀងទាត់ ខ្វះទស្សនៈវិស័យ វែងឆ្ងាយនិងច្បាស់លាស់។
_________________________________________________________
"គណបក្ស​នឹង​ដាក់​ពាក្យ នៅក្នុង​រយៈពេល​ក្នុង​ថ្ងៃ កំណត់​ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) កំណត់​"។
គណបក្ស​សង្គ្រោះ​ជាតិ បានទទួលយកនិងតាមគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ចំណែកឯ បាតុកម្មសុំ កែប្រែ គជប គ្រាន់តែយកជាលេសតែបុណ្នោះ។ត្រៀមខ្លួនរួចរាល់ហើយ នៅពេលចាញ់ឆ្នោតគឺ​ ដាក់ កំហុសមកពី គជប ឥតយុត្តិធម៌ គឺ រកច្រកចេញមុនប្រគួត?។
ប្រគួតធ្វើអ្វី បើខ្លាចចាញ់ទៅហើយ?


​ ប៉ុន្តែ​លោក កឹម សុខា បាន​ពន្យល់ថា "ការពន្យារពេល មិនទាន់​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នៅពេលនេះ គឺជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​"។
​ យុទ្ធសាស្ត្រ​អ្វី? បញ្ហាករណីលោកសម រង្ស៊ីមិនទាន់ដោះស្រាយ?​ រំពឹងថានឹង បានទទួលមាន ភ្លើងពណ៌បៃតង ពីលោកសម រង្ស៊ី?។លោកសម រង្ស៊ី យល់ព្រម ឫទេ ដោយគ្មានលោកសម រង្ស៊ីចូលរួម​បោះឆ្នោត?។លោកសម រង្ស៊ី សុខចិត្ដបាត់ទាំងកៅអី នាយករដ្ឋមន្ត្រី និងបាត់ទាំងប្រធាន គណបក្ស?។


អមត

Anonymous said...

The high rank in government became billionaire from corruption ,they should pity the low class workers they have low salary ,how they can survive ? they need to pay the rent ,the food , the cloths ,health care .
The good government think and care well the people .

Anonymous said...

មេដឹកនាំ អវិជ្ជា ក្បត់ជាតិ កំពូជព្រៃ នៃ កម្ពុជា

សំដាចម៍ បណ្ឌិតអត់សាលា អវិជ្ជា កំពូជព្រៃ តេជោកុយ (តេជចុយគោ) ក្បត់ជាតិ កញ្ជះយួន ឈ្មោះ ហ៊ុន សែន ជា ជនក្បត់ជាតិ ដែល បានចុះហត្ថលេខា 5 លើក (ពី ឆ្នាំ 1980 រហូត ឆ្នាំ 2005) លើ សន្ធិសញ្ញា កាត់ ដី ខ្មែរ, ភូមិ ខ្មែរ, វត្ត ខ្មែរ, កោះ ខ្មែរ (កោះ ត្រល់ និង ប្រជុំកោះ ក្រចកសេះ) អោយ ទៅ ប្រទេសយួន។


សំដាចម៍ ហ៊ុន សែន បណ្ឌិត អត់សាលា ជា មនុស្ស អវិជ្ជា កំពូជព្រៃ ជា ប្រេត ចាប់ជាតិ ចេញពី ថាននរក ឡើងមក បំផ្លាញ ប្រជាជនកម្ពុជា និង ប្រទេសកម្ពុជា អោយ ប្រែ ជា ប្រទេសយួន អោយ បាន មុន ប្រេត ហ៊ុន សែន ងាប់។
ប្រេតចាប់ជាតិ ឈ្មោះ ហ៊ុន សែន ប្រមែប្រមូល យួន ពី ស្រុកយួន អោយ មក នៅ បានពេញ ប្រទេសខ្មែរ អោយបានឆាប់ប្រែ ជា ប្រទេសយួន ផងដែរ!!!

ពីអញ ជីតា អាតេជោកុយ (អាតេជចុយគោ)
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិច រដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

អាឆ្កែសួនរដ្ឋា ពូកែ អភិវឌ្ឈ ជាង អាតេជោកុយ (តេជចុយគោ) ហ៊ុន សែន ទៅទៀត។
វា បោកលុយ ខ្មែរ ក្រៅប្រទេស ៣ឆ្នាំ ទើប ការបាន ប្រពន្ធមួយ។

អាឆ្កែសួនរដ្ឋា ចង់យក ប្រពន្ធវា មក អាមេរិក តែ វា គ្មានលុយ!

អាឆ្កែសួនរដ្ឋា វា បោកលុយ ខ្មែរ ក្រៅប្រទេស ថា ត្រូវការ លុយ ជួល មេធាវី ប្តឹង ជនជាតិ យួន នៅ ស្រុកខ្មែរ។

ពេល អាឆ្កែសួនរដ្ឋា ប្រមូលលុយ បានហើយ, វា នឹង ជួល មេធាវី អោយ ធានា ប្រពន្ធវា ទៅ អាមេរិក និង ការពារ វា កុំអោយ ខ្មែរក្រៅប្រទេស ប្តឹងវា!

អាឆ្កែសួនរដ្ឋា ពិតជា ពូកែ អភិវឌ្ឍ មែន! អភិវឌ្ឈ តាំងពី អត់លុយ ការប្រពន្ធ រហូត មាន លុយ ជួល មេធាវី អន្តរជាតិ ធានា ប្រពន្ធវា ទៅ អាមេរិក!!
សូម បងប្អូនខ្មែរ ខ្វះវិភាគ បោះឆ្នោត អោយ អាឆ្កែសួនរដ្ឋា ទៅ!
នោះ អាឆ្កែសួនរដ្ឋា នឹង បន្ត បោកលុយ បងប្អូន តទៅ ទៀត!
ជយោ អាឆ្កែសួនរដ្ឋា កំពូល មេបោកលុយ ខ្មែរ!
ជយោ អាឆ្កែសួនរដ្ឋា អាមេបោក លុយ ៤ ទ្វីប!!