Monday, 06 May 2013
ផាក់ សៀងលី និង Shane Worrell
ភ្នំពេញប៉ុស្តិ៍
ឈើជាច្រើនដុំត្រូវបានកាប់ បំផ្លាញដោយក្រុមហ៊ុនវៀតណាម នៅខេត្តរតនគិរី។ រូបថត អង្គការអាដហុក
រតនគិរីៈ អង្គការមិនមែនរដ្ឋាភិបាលបា នឲ្យដឹងថា ក្រុមហ៊ុនវៀតណាមចំនួនបី ដែលបានកាប់ឈើខុសច្បាប់ ក្នុងខេត្តរតនគិរី កំពុងតែកាន់កាប់ដីសម្បទាន រួម ទំហំ ៣ ម៉ឺនហិកតា ដែលអាចខុសច្បាប់ ដោយសារតែដីសម្បទានទំហំធំ នេះជារបស់ក្រុមហ៊ុនតែមួយ។
របាយការណ៍ប្រចាំឆ្នាំ២០១២ របស់ក្រុមហ៊ុន Hoang Anh Gia Li (HAGL) ដែលទទួលបានកាលពីសប្តាហ៍មុ នបានឲ្យដឹងថា ក្រុមហ៊ុន Hoang Anh Andong Meas ក្រុមហ៊ុន Hoang Anh Lumphat និងក្រុមហ៊ុន Hoang Anh Ouyadav គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន HAGL តែមួយ។
ក្រុមអង្គការសិទិ្ធមនុស្ស បានឲ្យដឹងថា ក្រុមហ៊ុន Hoang Anh Andong Meas ក្រុមហ៊ុន Hoang Anh Lumphat ស្ថិតក្នុងទីជម្រកសត្វព្រៃ លំផាត់ កំពុងកាប់បំផ្លាញព្រៃឈើ ខុសច្បាប់នៅក្នុងតំបន់នោះ។
តាមច្បាប់ភូមិបាលឆ្នាំ២០០១ ចែងថា បុគ្គល ឬនីតិបុគ្គលដែលគ្រប់គ្រង ដោយបុគ្គលតែម្នាក់ មិនអាចកាន់កាប់ដីសម្បទាន សេដ្ឋកិច្ចច្រើនជាង ១០០០០ ហិកតាឡើយ បើទោះបីជាវាកាន់កាប់ដី សម្បទានច្រើនកន្លែងក៏ដោយ។
អង្គការមិនមែនរដ្ឋាភិបាលបា ននិយាយពីវប្បធម៌ដែលពាណិជ្ ជករបាន ចុះឈ្មោះក្រុមហ៊ុនរបស់ខ្លួន ដោយប្រើឈ្មោះអ្នកដទៃទៀត ជាវិធីរំលោភច្បាប់។
លោក Nicolas Agostini ជំនួយការបច្ចេកទេសនៅអង្គកា រសិទិ្ធមនុស្សអាដហុក បានថ្លែងកាលពីសប្តាហ៍មុន ថា៖«នេះដាក់ដូចជាក្រុមហ៊ុន តែមួយដែលត្រូវហាមឃាត់។ យើងសន្មតថា នីតិបុគ្គលផ្សេងគ្នាគឺពិត ជាដឹកនាំដោយបុគ្គលតែមួយ ហើយបង្កើតក្រុមហ៊ុនមួយ»។ «ប្រសិនបើរូបវន្តបុគ្គលម្ នាក់មានភាគហ៊ុនក្នុងក្រុ មហ៊ុនជាច្រើន ដែលកាន់កាប់ដីសម្បទានសេដ្ ឋកិច្ចសរុបជាង ១០០០០ហិកតានោះគឺខុសច្បាប់ ព្រោះបុគ្គលម្នាក់ទទួលបាន អត្ថប្រយោជន៍ពីក្រុមហ៊ុននី មួយៗ»។
ក្រុមហ៊ុន HAGL ដែលធ្វើពាណិជ្ជកម្មលើចម្កា រកៅស៊ូ ចលនទ្រព្យ រ៉ែ និងថាមពលវារីអគ្គិសនី បានសរសេរពាក្យស្លោកក្រុមហ៊ុ នថា «ការរួបរួមប្រមូលផ្តុំជាអំ ណាច» ហើយត្រូវបានដឹកនាំដោយប្រធានក្រុមប្រឹក្សាភិបាល Doan Nguyen Duc។ ការហៅទូរស័ព្ទជាច្រើនលើក ទៅកាន់ទីស្នាក់ការនៅវៀតណាម ពុំទទួលបានការអត្ថាធិប្បា យទេខណៈភ្នំពេញប៉ុស្តិ៍ក៏ ពុំទទួលបានការឆ្លើយតបតាម អ៊ីមែលនូវសំណួរដែលបានដាក់ សួរទៅនោះ។
លោក សេង មុនី តំណាងក្រុមហ៊ុន Hoang Anh Andong Meas បានថ្លែងថា ក្រុមហ៊ុនលោក ព្រមទាំងក្រុមហ៊ុន Hoang Anh Lumphat និងក្រុមហ៊ុនទី៤ គឺ Hoang Anh Daun Penh មានម្ចាស់តែមួយ។ លោកបន្តថា៖«ក្រុមហ៊ុនស្ថិ តក្រោមក្រុមហ៊ុនធំមួយប៉ុន្ តែខ្ញុំ មិនអាចប្រាប់អ្នកបន្ថែមទៀ តអំពីចំណុចនេះទេ ព្រោះវាមិនមែនជាការងារ របស់ខ្ញុំ»។
ដីសម្បទានរួមគ្នារបស់ក្រុ មហ៊ុន Hoang Anh Andong Meas និងក្រុមហ៊ុន Hoang Anh Lumphat គឺមានទំហំប្រហែល ១៨០០០ ហិកតា។
ក្រុមហ៊ុនមានឈ្មោះប្រហាក់ប្ រហែលគ្នា ក្នុងនោះមានក្រុមហ៊ុនហៅថា Hoang Anh Andong Meas ប្រតិបតិ្តការនៅកន្លែងផ្សេ ងទៀតក្នុងខេត្តនេះ។
លោក ឆាយ ធី អ្នកសម្របសម្រួលអង្គការអា ដហុក បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្តងទៀត កាលពីសប្តាហ៍មុនថា ដើមឈើប្រហែល ១៦០០០ ដើម ត្រូវបានកាប់ដោយខុសច្បាប់ ក្នុងទីជម្រកសត្វព្រៃលំផា ត់។
កាលពីសប្តាហ៍មុន មេឃុំក្នុងតំបន់នេះបានចោ ទប្រកាន់ក្រុមហ៊ុន Hoang Anh Andong Meas ថានៅពីក្រោយការកាប់ឈើ។ មន្រ្តីក្រុមហ៊ុន បានច្រានចោលការអះអាងនេះ ដោយបន្ទោសការកាប់បំផ្លាញឈើ នេះលើក្រុមហ៊ុន Hoang Anh Lumphat។ ឈើប្រណីតត្រូវបានរកឃើញនៅ ខាងក្នុងក្រុមហ៊ុន Hoang Anh Ouyadav កាលពីខែមុន។
លោក Agostini នៃអង្គការអាដហុក បានថ្លែងថា៖ «ខេត្តរតនគិរីជាខេត្តរងផល ប៉ះពាល់ធ្ងន់ធ្ងរ ជាពិសេស តំបន់អភិរក្សដូចជា លំផាត់។ វាជាតំបន់ដែលកើតមានការកា ប់ឈើខុសច្បាប់ខ្លាំង ដូច្នេះ តំណាងសហគមន៍ និងបុគ្គលិកអង្គការមិនមែន រដ្ឋាភិបាលស្ថិតក្នុងហានិភ័យ និងទទួលរងការគំរាមកំហែង»។
មេធាវីដែលមានបទពិសោធក្នុង ច្បាប់ពាណិជ្ជកម្មនៅកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីចុងសប្តាហ៍មុនថា ច្បាប់ទាក់ទងដីសម្បទានសេដ្ ឋកិច្ចពិបាកនឹងអនុវត្ត។ លោកបន្តថា វាពិបាកក្នុងការកំណត់ថាតើ បុគ្គលគ្រប់គ្រងដីសម្បទាន ក្នុងកម្រិតណាណាស់?ឬថាតើ ក្រុមហ៊ុនមេអាចគ្រប់គ្រងក្ រុមហ៊ុនបុត្រសម្ព័ន្ធក្នុង កម្រិតណា?
មេធាវីដែលមិនចង់បញ្ចេញឈ្មោះរូបនេះបានថ្លែងថា ម្យ៉ាងទៀត បុគ្គលអាចចុះហត្ថលេខាផ្ទេរ ដីសម្បទានប្រគល់ទៅឲ្យអ្នក ដទៃទៀតឬផ្ទេរភាគហ៊ុន។
លោក Matthew Rendall ជាដៃគូនៅ Sciaroni & Associates បានថ្លែងថា ដើម្បីឲ្យក្រុមហ៊ុនមេកាន់ កាប់ដីសម្បទានសេដ្ឋកិច្ចជាង ១០០០០ ហិកតា ក្រុមហ៊ុនបុត្រសម្ព័ន្ធនីមួ យៗត្រូវតែរៀបចំរចនាសម្ព័ ន្ធខុសគ្នា។ លោកបានបន្តថា៖«ដើម្បីឲ្យ វាស្របច្បាប់ គេត្រូវមានរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុន និងអភិបាលខុសគ្នា»។
លោក Rendall បន្តថា ច្បាប់នឹងជាឧបសគ្គចំពោះកា រវិនិយោគដោយសារតែដីសម្បទា នសេដ្ឋកិច្ចមានទំហំតូច។ លោកបន្ថែមថា៖ «វាមិនមែនជាច្បាប់ល្អចំ ពោះពាណិជ្ជកម្មទេ។ ដីទំហំ ១០០០០ ហិកតាធ្វើឲ្យវាពិបាកធ្វើ ពាណិជ្ជកម្ម»។ លោកបានឲ្យដឹងទៀតថា ច្បាប់បង្កើតឡើងដើម្បីការពា រគ្រួសារ ប៉ុន្តែ «ប្រសិនបើពួកគេបានកាន់កាប់ វាមិនគួរផ្តល់ឲ្យពួកគេទេ »។
រដ្ឋាភិបាលពុំមានឆន្ទៈបំភ្ លឺបញ្ហាថាតើដីសម្បទានដែល ផ្តល់ឲ្យក្រុមហ៊ុន HAGL ផ្ទុយនឹងច្បាប់ ឬយ៉ាងណាឡើយ។
លោក បេង ហុងសុជាតិខេមរ៉ូ អ្នកនាំពាក្យក្រសួងរៀបចំ ដែនដី បានបដិសេធមិនផ្តល់ការអត្ថា ធិប្បាយទេហើយបានបង្វែរសំណួ រឲ្យទៅក្រសួងកសិកម្មវិញ។
លោក ចន្ទ តុងអ៊ីវ រដ្ឋលេខាក្រសួងកសិកម្មនិង លោក អ៊ិត នូឌី អនុរដ្ឋលេខាធិការបានបដិសេធ មិនផ្តល់ការអត្ថាធិប្បាយឡើ យ។ មន្រ្តីក្រសួងកសិកម្មម្នាក់ ទៀត ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងថា អាជ្ញាធរមិនខ្វល់ទេថាតើ ក្រុមហ៊ុនជាច្រើនជារបស់ក្ រុមហ៊ុនមេតែមួយនោះ។ លោកបានបន្តថា៖ «នោះមិនអីទេ ដរាបណា ក្រុមហ៊ុនតូចនីមួយៗមិនមាន ដីសម្បទានសេដ្ឋកិច្ចលើសពី ១០០០០ ហិកតា»។
លោក អៀង វុទ្ធី នាយកអង្គការសមភាពកម្ពុជា បានថ្លែងថា មានឧទាហរណ៍ជាច្រើននៅទូទាំ ងកម្ពុជា ដែលក្រុមហ៊ុនបានបង្កើតក្រុ មហ៊ុនតូចៗ ដើម្បីកេងចំណេញពីច្បាប់។ លោកបន្តថា៖«ក្រុមហ៊ុនជាច្ រើនមានដីសម្បទាន ៣-៤ ឬ ៥ ដងលើសពីចំនួនក្នុងច្បាប់ កំណត់។ វិធីដែលពួកគេធ្វើបានបែបនេ ះ គឺគេបង្កើតក្រុមហ៊ុនតូចៗដែ លមានម្ចាស់តែម្នាក់»។
លោក វុទ្ធី បានបន្តថា លោកមិនដឹងអំពីស្ថានការណ៍ជុ ំវិញក្រុមហ៊ុន HAGL ទេ ប៉ុន្តែលោកថា រដ្ឋាភិបាលចាំបាច់ត្រូវពិនិ ត្យលើដីសម្បទានទាំងអស់។ លោកបានឲ្យដឹងទៀតថា៖ «នៅខេត្តឧត្តរមានជ័យក៏អ៊ ីចឹងដែរ គឺក្រុមហ៊ុនថៃមានក្រុមហ៊ុន ៣។ ក្រុមហ៊ុននីមួយៗមាន ៧០០០ ឬច្រើនជាង ៧០០០ ហិកតា។ ដីសម្បទានមួយជារបស់អភិបាល មួយ ជារបស់អ្នកគ្រប់គ្រង។ល។ តាមខ្លឹមសារមូលដ្ឋាន វាជាក្រុមហ៊ុនតែមួយ»។
លោក Agostini បានថ្លែងថា អង្គការអាដហុក នឹងបន្តអំពាវនាវឲ្យរដ្ឋាភិ បាលពិនិត្យដីសម្បទានសេដ្ឋកិ ច្ចដែលមានស្រាប់នៅទូទាំង ប្រទេស។ លោកបានថ្លែងទៀតថា៖«ចំពោះ ក្រុមហ៊ុនដែលមិនគោរពតាមលក្ ខខណ្ឌកិច្ចការ ឬច្បាប់ជាមូលដ្ឋានដីសម្បទា នសេដ្ឋកិច្ចគួរលុបចោល»៕
3 comments:
These so-called Viet co. names are fake.
In reality, they are Viet government in disguise. Hun Sen gave this land concession to these three Co. (Viet Gov.) so they can cut down the trees and take them to Vietnam to sell as way of pay back for the Viet for toppling Pol Pot's and installing Hun Sen as prime minister for life.
Also, money from tourists' admissions to Ankor Wat, probably flows to Viet nam as a way to back to as well.
Baay Kdaing
ពេលណាទើបព្រៃឈើត្រូវបានបំផ្លាញអស់?
9:17 AM
ពេលគណបក្ស(ស៊ីឈ្នួលCPPសង្រ្កោះយួនយៀកកុង)
..............ចាញ់បង្រ្គប់កិច្ច...
ទើបអស់ព្រៃឈើ!
អស់ទាំងពូជសាសន៍ខ្មែរ!
រលាយ រលត់អស់ ដូចប្រទេសចំប៉ា!
Post a Comment