Is Sam-Dach scared of his own shadow or he is building a case to create war when he loses the 2013 election?Hun Sen shows a pamphlet of the alleged armed groups which changed the Cambodian flag.
ស្រុកព្រះស្តេច៖ នៅក្នុងសេចក្តីថ្លែងការណ៍នយោបាយមួយចេញពីខេត្តព្រៃវែង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា
ក្រុមប្រឆាំងដែលមានប្រដាប់អាវុធ ដោយរួមមានទាំង
ព្រះអង្គម្ចាស់មួយព្រះអង្គផង
បាននិងកំពុងតែចង់ដូររបបតាមរយៈសកម្មភាពជាក់ស្តែងមួយចំនួនរបស់
ពួកគេនោះ។
នៅក្នុងពិធីសម្ពោធ
សមិទ្ធផលនៅវត្តសិរីសារពេជ្រ ស្ថិតនៅក្នុងឃុំល្វា ស្រុកព្រះស្ដេច
ខេត្ដ ព្រៃវែង កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា
ឥឡូវនេះមានអង្គម្ចាស់មួយអង្គ ដែលកំពុងខិតខំបំផ្លាញរបបរាជានិយម
បំផ្លាញព្រះមហាក្សត្រ បំផ្លាញរាជបល្ល័ង្គ
បំផ្លាញព្រះកិត្តិនាមព្រះរាជវង្សានុវង្សតាមរយៈនៃការចូលរួមជាមួយ
គណបក្សប្រឆាំង ដែលមានពួកក្រុមប្រដាប់អាវុធ
និងក្រុមដែលមានទង់ជាតិដែលបានបង្ហាញនេះ ចង់ផ្លាស់
ប្តូររបបរាជានិយមតាមរយៈទង់ជាតិរបស់គេ។
សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា មិនមែនត្រឹមតែ
ចង់ដូរគណបក្សប្រជាជន និងដូរ ហ៊ុន សែន ទេ តែដូររបបតែម្តង។ហ៊ុន សែន
គ្រាន់តែជារនាំងការពារ
ហើយវាយបើកផ្លូវដើម្បីទំលាយចូលឲ្យដល់រាជវាំងតែប៉ុណ្ណោះ។
នៅក្នុង
សង្កថាក្នុងពិធីដែលមានមហាជនចូលរួមរាប់ពាន់នាក់នោះ
សម្តេចតេជោនាយករដ្ឋ
មន្ត្រីបានលើកបង្ហាញម្តងមួយៗនូវរូបភាពរបស់ចលនាប្រឆាំងទាំងនោះ
ដោយមានប្រសាសន៍ថា បើសិនជាដូរខ្ញុំជានាយករដ្ឋមន្ត្រី
ដូរគណបក្សប្រជាជនកម្ពុជាចេញពីអំណាចអត់បញ្ហាទេ ប៉ុន្តែសូម
មើលឲ្យច្បាស់នេះជាទង់ជាតិនៃចលនា «អំណាចពលរដ្ឋខ្មែរ» ដែល
បានដូរទង់ជាតិ ដែលប្រធាន
ចលនានេះធ្លាប់បានឡើងប៉ុស្តិ៍ទូរទស្សន៍ក្រុមអាវលឿងថៃ។
សម្តេចតេជោថ្លែងថា លោកបានស្នើឲ្យ
សហរដ្ឋអាមេរិកជួយស្រាវជ្រាវសំណុំរឿងនេះ នៅពេលដែល CIA បាន
មកជួបដើម្បីរៀបចំដំណើរ ទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី
បារ៉ាក់ អូបាម៉ា។ ខ្ញុំស្នើឲ្យអាមេរិកជួយស្រាវជ្រាវ
ព្រោះអាមេរិក ប្រឆាំងនឹងទង្វើអ្នកណាក៏ដោយ
ដែលពលរដ្ឋរបស់ខ្លួនប្រឆាំងនឹងរដ្ឋមួយ
ដែលជាមិត្តភក្តិរបស់អាមេរិក ដែលមានទំនាក់ទំនងការទូត។
សម្តេចតេជោថ្លែងថា គេចង់ដូរបែបហ្នឹង បើដូរតែខ្ញុំ
ដូរតែគណបក្ស ប្រជាជនវាអត់ចោទទេ តែគេដូររបបរាជានិយមចេញតែម្តង
ហើយក្រុមនេះមានមូលដ្ឋាននៅសហរដ្ឋអាមេរិក
និងមានកម្លាំងប្រដាប់អាវុធដែលកំពុងហ្វឹកហាត់នៅក្នុងប្រទេសថៃ។
សម្តេច
តេជោបានគូសបញ្ជាក់ថា ករណីដូចជា ឈុន យ៉ាសិទ្ធិ
ដែលបានប្រើកម្លាំងប្រដាប់ អាវុធធ្វើភេរវកម្មឆ្នាំ ២០០០
នៅទីក្រុងភ្នំពេញត្រូវបានសហរដ្ឋអាមេរិកកាត់ទោសឲ្យជាប់គុកមួយជីវិត
ហើយបានចង.កសម្លាប់ខ្លួននៅក្នុងគុកទៅហើយ។
ចលនា«ខ្លារំដោះ»ជា
ចលនាទី ២ ដែលបានសម្តេចនាយករដ្ឋមន្ត្រីបានបង្ហាញថា បានដូរទង់
ជាតិដែរ ហើយការដូរទង់ជាតិនេះគឺជាបញ្ហាសំខាន់
ហើយដែលក្រុមទាំងពីរនេះកំពុងជ្រកក្រោមនៅ
ក្រោមបក្សប្រឆាំងសព្វថ្ងៃ
ព្រោះគេមិនអាចមកជ្រកជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច និងមកជ្រកជាមួយ
គណបក្សប្រជាជនបានទេ គេជ្រកជាមួយគណបក្សប្រឆាំង
ដើម្បីធ្វើសកម្មភាពម្ខាងយកភាពស្របច្បាប់ខាងនយោបាយក្នុងគណបក្ស
នយោបាយ ម្ខាងទៀតធ្វើចលនាប្រដាប់អាវុធដូរទង់ជាតិតែម្តង។
ចលនា«មហាចក្រខម» ជា
ចលនាទី ៣ ដែលមានទីតាំងនៅសហរដ្ឋអាមេរិក ដែលចលនា
នេះក៏មានមនុស្សមួយចំនួនកំពុងសំងំនៅក្នុងគណបក្សប្រឆាំងទាំងពីរឥឡូវ
ផ្គុំចូលគ្នាតែមួយ ដែល សម្តេចតេជោថ្លែងថា «ចំណុចនេះប្រជាពលរដ្ឋត្រូវក្តាប់ឲ្យបានច្បាស់មិនមែនខ្ញុំបំភ័យទេ ហើយ ដែលអះអាងថា កើតសង្គ្រាមគឺវាកន្លែងហ្នឹង»។ សម្តេចតេជោថ្លែងថា ចលនាមួយទៀតជាចលនាទី ៤ ទង់ជាតិក៏ត្រូវបានដូរដែរ ដែលយើងទើបនឹងចាប់បានជាមួយវត្ថុតាងគឺ«រណសិរ្សរំដោះជាតិខ្មែរ» ដែល
បានបង្កើតនៅបាងកក ដែលប្រទេសថៃបានដេញចេញ
ហើយរត់ចូលមកស្រុកខ្មែរហើយត្រូវយើងចាប់
ដែលមនុស្សមួយចំនួនរបស់ពួកគេកំពុងហ្វឹកហាត់កម្លាំងប្រដាប់អាវុធ
និងមួយចំនួនទៀតកំពុង ស្ថិតនៅក្នុងគណបក្សប្រឆាំង។
ក្រុម
ចលនាអតីតទាហានកន្សែងស គឺជាក្រុមទី ៥
ដែលទង់ជាតិរបស់ពួកគេក៏បានដូរទៀត
ហើយមានទាំងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅក្នុងប្រទេសថៃ
ហើយយើងនឹងសហការជាមួយ ថៃ ដើម្បីបំផ្លាញកម្លាំងអស់នេះ
ហើយដែលក្រុមនេះមួយចំនួនកំពុងលាក់ខ្លួននៅក្នុងខ្សែបណ្តាញ
របស់គណបក្សប្រឆាំង ដែលខ្ញុំសូមផ្តាំទៅគណបក្សប្រឆាំងផង
បើមានការចាប់ខ្លួនណាមួយកើតឡើង កុំថាចាប់សមាជិកបក្សនយោបាយ
គឺកម្លាំងភេរវកម្មទេ៕
14 comments:
THIS IS A CREATED FROM MASTERMIND " AH HUN SEN " REGIME WHO IS KHMER ROUGE COLONIAL BY VIET CONG (VIETNAME). THE REGIME INTEND TO DESTROY THE OPPOSITION KHMER NATION. HUN SEN REGIME TRY TO KILL! KILL! KILL! KHMER NATION. BRAVO KHMER! NATION BRAVO CNRP!
ah HUN SEN he make story and he is terrorism him self with he own country
នេះជាយុទ្ធសាស្ត្រថ្មី ដែលចេះតែកើតមានមុន
ពេលបោះឆ្នោត គឺជាល្បិចដដែលរបស់ខ្មែរ
អាយ៉ងយួន កំពុងគ្រប់គ្រងស្រុកខ្មែរ ហាក់ដូចជា
ខ្លាចរបូតការត្រួតត្រាដ៏យូរលង់របស់ខ្លួន ទោះ
គេថ្កោលទោសខ្លួនថាមិនខ្មេះមិនខ្មោចក៏ដោយ
ជាពិសេសពួកសេកសារិកាពូកែលើកជើងមនុស្ស
ជោរនេះ ។ ខ្មែរគួរដឹងហើយថានេះមិនមែនថ្មីទេ
ជាល្បិចដែលហ៊ុន សែនកំពុងត្រដរខ្យល់ឬថាទឹក
ដល់ច្រមុះ ចាំមើលវាជួលមនុស្សប៉ុន្មាននាក់មក
ទទួលកំហុសជំនួសការពិត ?។
I do not believe everything from Hun Sen said. What does this peasant Yuon puppet know if Yuon did not write and instructed him what to say? Once blind, still blind, no Human Doctors can perform miracles make the blind see, except GOD (Jesus Christ) only. The US will force Hun Sen to cut off from China, if Hun Sen wants something from them. The US does not care about S. Ratha or any body as long as things benefit them. It looks so much like Yuon made another scheme for Hun Sen to barke.
The only terrorist in Cambodia is this one-eyes former Khmer Rouge commander, Hai Phuc, trained by the Vietnamese that killed hundreds of thousands of Khmer during the Khmer Rouge Regime, K5 Planning genocide during the Vietnamese occupation in Cambodia and during the 2 lost election, when Hai Phuc uses tanks and armed force to win back the election by killing hundreds of opposition member during the peaceful UN monitored election.
UN
This mad dog Hun Sen is the former Khmer Rouge killer during Pol Pot and at the present. He create fear for his people & is killer on the Khmer people. you think you don't about this. Your day will be come because most of Khmer are hating you because you are a traitor of Khmer nation.
What Hun Sen is doing is allowing the US and the international community to know that, he really is a khmer killer of all times. He is doing it for the benefit of the VC and the Chen crooks. Because They used to do it Kingta and Pol Pot e.g. do what i say or else... So, Hun Sen is traped in between how to run his nation and the master in which he has to obey or else. This time only God can help him.
Nevertheless, right now, Hun Sen still have time to choose e.g either join with the CNRP or continue to serve his master VC and Chen crooks and risks of losing everything in life. Because everyone in this world already knows that Hun is being controlled by the VC and the Chen crooks and will not tolerate toward such a traitor.
International community also aware of such crimes committed by the communist party and is seeking for answer. Right now, both Viets and Chinese are trying to crack down on those who are doing their illegal trade and would never support such criminal actions..e.g cracking down on corruption, thieves and murderers and charged them accordingly.
Hun Sen at the moment is being watched by those righteous being and will soon bring into justice as well. So, in life, what you do is what you will get...what goes up must come down...you can run but you can hide...so nothing last forever, might as well do good'. So, be aware you time is up. Good Viets and Chinese with good moral won't support you no more. Because they too hate crimes and criminals. simple as that!
បងធំទួលក្រសាំងពេលនេះហេតុអីបានមានក្រុមតស៊ូច្រើនកុ្រមចង់ផ្តួលបងចឹងមកពីបងដឹកនាំប្រទេសមិនបានល្អទេដឹង។
បើសិនជាបងដឹកនាំបានល្អដូចដែលបងបានអួតប្រាប់បងប្អូនអាជ័យនៅក្នុងវត្តលោកនោះមេចក៏គេចង់ផ្តួលបងចឹងហាហាហាហាហា
អាជ័យវាឆ្ងល់ទៀតហើយ
សូមអស់លោកជាក្រុមសាច់កម្មរហ័សជួយបកស្រាយប្រាប់អាជ័យផងហិហិហិហិ
all above are khmer nationalists,
you are prayed.
I want ah hun sen dead too.
យើងខ្ញុំមិនដែល ឮហ៊ុនសែន និយាយពីចលនា
ពលរដ្ឋខ្មែររបស់លោក សួនសេរីរដ្ឋា ម្ដងណាសោះ
ទោះបីជា ហ៊ុនសែនត្រូវ ចលនានោះជេរប្រទេច
អស់សាច់យ៉ាងណាក៏ដោយ។ផ្ទុយទៅវិញ ហ៊ុនសែន
អាចចាប់ប្រថាននៃចលនានោះបានគ្រប់បេលវេលា
ប៉ុន្តែ ហេតុអ្វី ហ៊ុនសែនមិនអើពើ?
សម្តេចតេជោថ្លែងថា "គេចង់ដូរបែបហ្នឹង បើដូរតែខ្ញុំ ដូរតែគណបក្ស ប្រជាជនវាអត់ចោទទេ តែគេដូររបបរាជានិយមចេញតែម្តង...”
នេះបញ្ចាក់ថា សម្តេចតេជោមានការ ព្រួយបារម្ភនិងមិនទុកចិត្ត នូវសមត្ថភាព ខ្លួន ក្នុងការទប់ទល់ ចំពោះមុខគណបក្ស ប្រកួតប្រជែងនានា ដោយទាញយកអ្នករបបរាជានិយមចូលមកបន្ថែម ដើម្បី ពង្រឹងនិងសង្រ្គោះ គណបក្ស ប្រជាជន។
ហើយមួយយ៉ាងទៀត សម្តេចតេជោ សំដែងនូវ ឆន្ទៈអារម្មណ៍ ថា សុខចិត្ដបាត់គណបក្ស ប្រជាជន ជាជាង បាត់នូវនាមខ្លួនជា សម្តេច ។
នាមជា សម្តេច មានតម្លៃលើសជាងអ្វីទាំងអស់ សំរាប់សម្តេចតេជោ។
នៅចំពោះមុខចលនាផ្សេងៗនៅសហរដ្ឋអាមេរិក ដែលសម្តេចតេជោថា មានលាក់ខ្លួនក្នុងគណបក្សប្រឆាំង។
សម្តេចតេជោថ្លែងថា «ចំណុចនេះប្រជាពលរដ្ឋត្រូវក្តាប់ឲ្យបានច្បាស់មិនមែនខ្ញុំបំភ័យទេ ហើយ ដែលអះអាងថា កើតសង្គ្រាមគឺវាកន្លែងហ្នឹង»។
នេះបញ្ចាក់ថា នាអនាគតនិងមាន ការចាប់ចង បោះ សំអាត អ្នកប្រឆាំង ហើយ អាចប្រើកម្លាំងអាវុធ រលំ ពុំទទួលស្គាល់នូវ រដ្ឋាភិបាលថ្មីណា ដែលកើតឡើង ដោយការបោះធ្នោតខាងមុខ ក្រៅពី រដ្ធាភិបាលនៃគណបក្ស ប្រជាជន ?។
លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា មាន ហានិភ័យ អន្តរាយ?។
លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាជា លទ្ធិប្រជាធិបតេយ្យ ក្លែងក្លាយ?។
A case to create war? Let it comes, and let the UN solves it, including letting the ICC does what it has to do...
លទ្ធិចោរធិបតេយ្យ នៅកម្ពុជា រួមមាន :
-CPP
-CNRP
2:39 PM
យើងខ្ញុំមិនដែលឮហ៊ុន សែន និយាយពីកឹម សុខា
ម្ដងណាសោះទោះបីជា ហ៊ុន សែនត្រូវកឹម សុខា
ជេរប្រទេច អស់សាច់យ៉ាងណាក៏ដោយ។
ផ្ទុយទៅវិញ ហ៊ុនសែន អាចចាប់កឹម សុខា
បានគ្រប់ពេលវេលាព្រោះ
កឹម សុខាកក្តាន់ទៅវិញទៅមករវាងទណ្ឌិតសម រង្ស៊ី
.......ប៉ុន្តែ ហេតុអ្វី ហ៊ុនសែនមិនអើពើចាប់?
Post a Comment