Friday, May 17, 2013

Hun Sen appeals to the United States to arrest leaders of "Khmer People Power Movement" lead by Sourn Serey Ratha, including one prince, for planning armed insurrection against the Cambodian government [Hun Sen is building up his case against the oppositions in case he loses the election?] សម្តេច​​តេ​ជោ​បើក​កកាយ​ឈ្មោះ​ក្រុមប្រឆាំង​មាន​ប្រដាប់​អាវុធ​ ដែល​មាន​​បំណង​​ប្តូរ​​របប​នៅ​កម្ពុជា​​ហើយ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​

 តើសំ-ដាច់កំពុងតែខ្លាចស្រមោលខ្លួនឯង ឬ ត្រៀមខ្លួនសំរាប់ពេលចាញ់ឆ្នោត 2013?
Is Sam-Dach scared of his own shadow or he is building a case to create war when he loses the 2013 election?Hun Sen shows a pamphlet of the alleged armed groups which changed the Cambodian flag.

ស្រុក​ព្រះស្តេច៖ ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​នយោបាយ​មួយ​ចេញពី​ខេត្តព្រៃវែង សម្តេច​អគ្គ​មហាសេ​នាប​តី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្រុមប្រឆាំង​ដែល​មាន​​ប្រដាប់​អាវុធ ដោយ​រួមមាន​ទាំង ព្រះអង្គម្ចាស់​មួយ​ព្រះអង្គ​ផង បាន​និង​កំពុងតែ​ចង់​ដូរ​របប​តាមរយៈ​សកម្មភាព​ជាក់ស្តែង​មួយចំនួន​របស់​ ពួកគេ​នោះ​។​
នៅក្នុង​ពិធី​សម្ពោធ​ សមិទ្ធផល​នៅ​វត្ត​សិរី​សារ​ពេជ្រ ស្ថិត​នៅ​ក្នុង​ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្ដ ព្រៃវែង កាលពី​ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ឥឡូវនេះ​មាន​អង្គ​ម្ចាស់​មួយ​អង្គ ដែល​កំពុង​ខិតខំ​បំផ្លាញ​របប​រាជានិយម បំផ្លាញ​ព្រះ​មហាក្សត្រ បំផ្លាញ​រាជបល្ល័ង្គ បំផ្លាញ​ព្រះ​កិត្តិនាម​ព្រះរាជវង្សានុវង្ស​តាមរយៈ​នៃ​ការចូលរួម​ជាមួយ​ គណបក្ស​ប្រឆាំង ដែល​មាន​​ពួក​ក្រុម​​ប្រដាប់​អាវុធ និង​ក្រុម​ដែល​មាន​ទង់ជាតិ​ដែល​បាន​បង្ហាញ​នេះ ចង់​ផ្លាស់ ប្តូរ​​របប​រាជានិយម​តាមរយៈ​ទង់ជាតិ​របស់​គេ​។ ​សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា មិនមែន​ត្រឹមតែ ចង់​ដូរ​គណបក្ស​ប្រជាជន និង​ដូរ ហ៊ុន សែន ទេ តែ​ដូរ​របប​តែម្តង​។ហ៊ុន សែន គ្រាន់តែ​ជា​រនាំង​ការពារ ហើយ​វាយ​បើកផ្លូវ​ដើម្បី​ទំលាយ​ចូល​ឲ្យ​ដល់​រាជវាំង​តែប៉ុណ្ណោះ​។​
នៅក្នុង ​សង្កថា​ក្នុង​ពិធី​ដែល​មាន​មហាជន​ចូលរួម​រាប់​ពាន់​នាក់​នោះ សម្តេច​តេ​ជោ​នាយក​រដ្ឋ មន្ត្រី​បាន​លើក​បង្ហាញ​ម្តង​មួយៗ​នូវ​រូបភាព​របស់​ចលនា​ប្រឆាំង​ទាំងនោះ ដោយមាន​ប្រសាសន៍​ថា បើសិនជា​ដូរ​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី ដូរ​គណបក្ស​ប្រជាជន​កម្ពុជា​ចេញពី​អំណាច​អត់​បញ្ហា​ទេ ប៉ុន្តែ​សូម មើល​ឲ្យ​ច្បាស់​នេះ​ជា​ទង់ជាតិ​នៃចលនា «​អំណាច​ពលរដ្ឋ​ខ្មែរ​» ដែល ​បាន​ដូរ​ទង់ជាតិ ដែល​ប្រធាន ចលនា​នេះ​ធ្លាប់បាន​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​ក្រុម​អាវ​លឿង​ថៃ​។​ សម្តេច​តេ​ជោ​​ថ្លែង​ថា លោក​បាន​ស្នើ​ឲ្យ សហរដ្ឋអាមេរិក​ជួយ​ស្រាវជ្រាវ​សំណុំ​រឿង​នេះ នៅ​ពេល​ដែល CIA បាន ​មក​ជួប​ដើម្បី​រៀបចំ​ដំណើរ ទស្សនកិច្ច​របស់​ឯក​ឧ​ត្ត​ម​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា​។ ​ខ្ញុំ​ស្នើ​ឲ្យ​អាមេរិក​ជួយ​ស្រាវជ្រាវ ព្រោះ​អាមេរិក ប្រឆាំង​នឹង​ទង្វើ​អ្នកណា​ក៏ដោយ ដែល​ពលរដ្ឋ​របស់​ខ្លួន​ប្រឆាំង​នឹង​រដ្ឋ​មួយ ដែល​ជា​មិត្តភក្តិ​របស់​អា​មេរិក ដែល​មាន​ទំនាក់ទំនង​ការទូត​។ ​សម្តេច​​តេ​ជោ​​ថ្លែង​ថា គេ​ចង់​ដូរ​បែប​ហ្នឹង បើ​ដូរ​តែ​ខ្ញុំ ដូរ​តែ​គណបក្ស ប្រជាជន​វា​អត់​ចោទ​ទេ តែ​គេ​ដូរ​របប​រាជានិយម​ចេញ​តែម្តង ហើយ​ក្រុម​នេះ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក និង​មាន​កម្លាំងប្រដាប់អាវុធ​ដែល​កំពុង​ហ្វឹកហាត់​នៅក្នុង​ប្រទេស​ថៃ​។​
សម្តេច ​​តេ​ជោ​បាន​គូស​បញ្ជាក់​ថា ករណី​ដូចជា ឈុន យ៉ាសិទ្ធិ ដែល​បាន​ប្រើ​កម្លាំង​ប្រដាប់ អាវុធ​ធ្វើ​ភេរវកម្ម​ឆ្នាំ ២០០០ នៅ​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​សហរដ្ឋអាមេរិក​កាត់ទោស​ឲ្យ​ជាប់គុក​មួយ​ជីវិត ហើយ​បាន​ចង.ក​សម្លាប់​ខ្លួន​នៅក្នុង​គុក​ទៅហើយ​។​
ចលនា​«​ខ្លា​រំដោះ​»​ជា ​ចលនា​ទី ២ ដែល​បាន​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញថា បាន​ដូរ​ទង់ ជាតិ​ដែរ ហើយ​ការ​ដូរ​ទង់ជាតិ​នេះ​គឺជា​បញ្ហា​សំខាន់ ហើយ​ដែល​ក្រុម​ទាំងពីរ​នេះ​កំពុង​ជ្រក​ក្រោម​នៅ ក្រោម​បក្ស​ប្រឆាំង​សព្វថ្ងៃ ព្រោះ​គេ​មិន​អាច​មក​ជ្រក​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​មក​ជ្រក​ជាមួយ គណបក្ស​ប្រជាជន​បានទេ គេ​ជ្រក​ជាមួយ​គណបក្សប្រឆាំង ដើម្បី​ធ្វើ​សកម្មភាព​ម្ខាង​យក​ភាព​ស្រប​ច្បាប់​ខាង​នយោបាយ​ក្នុង​គណបក្ស​ នយោបាយ ម្ខាង​ទៀត​ធ្វើ​ចលនា​ប្រដាប់​អាវុធ​ដូរ​ទង់ជាតិ​តែម្តង​។​
ចលនា​«​មហាចក្រ​ខម​»​ ជា ​ចលនា​ទី ៣ ដែល​​មាន​ទីតាំងនៅ​សហរដ្ឋអាមេរិក ដែល​ចលនា នេះ​ក៏​មាន​មនុស្ស​មួយចំនួន​កំពុង​សំងំ​នៅក្នុង​គណបក្សប្រឆាំង​ទាំងពីរ​ឥឡូវ ​ផ្គុំ​ចូលគ្នា​តែមួយ ដែល សម្តេច​​តេ​ជោ​ថ្លែង​ថា «​ចំណុច​នេះ​ប្រជាពលរដ្ឋ​​ត្រូវ​ក្តាប់​ឲ្យ​បាន​ច្បាស់​មិនមែន​ខ្ញុំ​បំភ័យ​ទេ ហើយ ដែល​អះ​អាង​ថា កើតសង្គ្រាម​គឺ​វា​កន្លែង​ហ្នឹង​»​។ ​សម្តេច​​តេ​ជោ​​ថ្លែង​ថា ចលនា​មួយទៀត​ជា​ចលនា​ទី ៤ ទង់ជាតិ​ក៏​ត្រូវ​បាន​ដូរ​ដែរ ដែល​យើង​ទើបនឹង​ចាប់បាន​ជាមួយ​វត្ថុតាង​គឺ​«​រណសិរ្ស​រំដោះជាតិ​ខ្មែរ​» ដែល ​បាន​បង្កើត​នៅ​បាងកក ដែល​ប្រទេស​ថៃ​បាន​ដេញចេញ ហើយ​រត់​ចូល​មក​ស្រុក​ខ្មែរ​ហើយ​ត្រូវ​យើង​ចាប់ ដែល​មនុស្ស​មួយចំនួន​របស់​ពួក​គេ​កំពុង​ហ្វឹកហាត់​កម្លាំងប្រដាប់អាវុធ និង​មួយ​ចំនួន​ទៀត​កំពុង ស្ថិត​នៅក្នុង​គណបក្សប្រឆាំង​។​
ក្រុម ​ចលនា​អតីត​ទាហាន​កន្សែង​ស គឺជា​ក្រុមទី ៥ ដែល​ទង់ជាតិ​របស់​ពួកគេ​ក៏បាន​ដូរ​ទៀត ហើយ​មាន​ទាំង​កម្លាំងប្រដាប់អាវុធ​ដែល​ឈរជើង​នៅក្នុង​ប្រទេស​ថៃ ហើយ​យើង​នឹង​សហការ​ជាមួយ ថៃ ដើម្បី​បំផ្លាញ​កម្លាំង​អស់នេះ ហើយ​ដែល​ក្រុម​នេះ​មួយចំនួន​កំពុង​លាក់ខ្លួន​នៅក្នុង​ខ្សែ​បណ្តាញ របស់​គណបក្សប្រឆាំង ដែល​ខ្ញុំ​សូម​ផ្តាំ​ទៅ​គណបក្សប្រឆាំង​ផង បើ​មានការ​ចាប់ខ្លួន​ណាមួយ​កើតឡើង កុំ​ថា​ចាប់​សមាជិក​បក្សនយោបាយ គឺ​កម្លាំង​ភេរវកម្ម​ទេ​៕​

14 comments:

Anonymous said...

THIS IS A CREATED FROM MASTERMIND " AH HUN SEN " REGIME WHO IS KHMER ROUGE COLONIAL BY VIET CONG (VIETNAME). THE REGIME INTEND TO DESTROY THE OPPOSITION KHMER NATION. HUN SEN REGIME TRY TO KILL! KILL! KILL! KHMER NATION. BRAVO KHMER! NATION BRAVO CNRP!

Anonymous said...

ah HUN SEN he make story and he is terrorism him self with he own country

Anonymous said...

នេះជាយុទ្ធសាស្ត្រថ្មី ដែលចេះតែកើតមានមុន
ពេលបោះឆ្នោត គឺជាល្បិចដដែលរបស់ខ្មែរ
អាយ៉ងយួន កំពុងគ្រប់គ្រងស្រុកខ្មែរ ហាក់ដូចជា
ខ្លាចរបូតការត្រួតត្រាដ៏យូរលង់របស់ខ្លួន ទោះ
គេថ្កោលទោសខ្លួនថាមិនខ្មេះមិនខ្មោចក៏ដោយ
ជាពិសេសពួកសេកសារិកាពូកែលើកជើងមនុស្ស
ជោរនេះ ។ ខ្មែរគួរដឹងហើយថានេះមិនមែនថ្មីទេ
ជាល្បិចដែលហ៊ុន សែនកំពុងត្រដរខ្យល់ឬថាទឹក
ដល់ច្រមុះ​ ចាំមើលវាជួលមនុស្សប៉ុន្មាននាក់មក
ទទួលកំហុសជំនួសការពិត ?។

Anonymous said...

I do not believe everything from Hun Sen said. What does this peasant Yuon puppet know if Yuon did not write and instructed him what to say? Once blind, still blind, no Human Doctors can perform miracles make the blind see, except GOD (Jesus Christ) only. The US will force Hun Sen to cut off from China, if Hun Sen wants something from them. The US does not care about S. Ratha or any body as long as things benefit them. It looks so much like Yuon made another scheme for Hun Sen to barke.

Anonymous said...

The only terrorist in Cambodia is this one-eyes former Khmer Rouge commander, Hai Phuc, trained by the Vietnamese that killed hundreds of thousands of Khmer during the Khmer Rouge Regime, K5 Planning genocide during the Vietnamese occupation in Cambodia and during the 2 lost election, when Hai Phuc uses tanks and armed force to win back the election by killing hundreds of opposition member during the peaceful UN monitored election.

UN

Anonymous said...

This mad dog Hun Sen is the former Khmer Rouge killer during Pol Pot and at the present. He create fear for his people & is killer on the Khmer people. you think you don't about this. Your day will be come because most of Khmer are hating you because you are a traitor of Khmer nation.

Anonymous said...

What Hun Sen is doing is allowing the US and the international community to know that, he really is a khmer killer of all times. He is doing it for the benefit of the VC and the Chen crooks. Because They used to do it Kingta and Pol Pot e.g. do what i say or else... So, Hun Sen is traped in between how to run his nation and the master in which he has to obey or else. This time only God can help him.

Nevertheless, right now, Hun Sen still have time to choose e.g either join with the CNRP or continue to serve his master VC and Chen crooks and risks of losing everything in life. Because everyone in this world already knows that Hun is being controlled by the VC and the Chen crooks and will not tolerate toward such a traitor.

International community also aware of such crimes committed by the communist party and is seeking for answer. Right now, both Viets and Chinese are trying to crack down on those who are doing their illegal trade and would never support such criminal actions..e.g cracking down on corruption, thieves and murderers and charged them accordingly.

Hun Sen at the moment is being watched by those righteous being and will soon bring into justice as well. So, in life, what you do is what you will get...what goes up must come down...you can run but you can hide...so nothing last forever, might as well do good'. So, be aware you time is up. Good Viets and Chinese with good moral won't support you no more. Because they too hate crimes and criminals. simple as that!

Anonymous said...

បងធំទួលក្រសាំងពេលនេះហេតុអីបានមានក្រុមតស៊ូច្រើនកុ្រមចង់ផ្តួលបងចឹងមកពីបងដឹកនាំប្រទេសមិនបានល្អទេដឹង។
បើសិនជាបងដឹកនាំបានល្អដូចដែលបងបានអួតប្រាប់បងប្អូនអាជ័យនៅក្នុងវត្តលោកនោះមេចក៏គេចង់ផ្តួលបងចឹង​ហាហាហាហាហា

អាជ័យវាឆ្ងល់ទៀតហើយ
សូមអស់លោកជាក្រុមសាច់កម្មរហ័សជួយបកស្រាយប្រាប់អាជ័យផង​ហិហិហិហិ

Anonymous said...

all above are khmer nationalists,
you are prayed.

I want ah hun sen dead too.

Anonymous said...

យើងខ្ញុំមិនដែល ឮហ៊ុនសែន និយាយពីចលនា
ពលរដ្ឋខ្មែររបស់លោក សួនសេរីរដ្ឋា ម្ដងណាសោះ
ទោះបីជា ហ៊ុនសែនត្រូវ ចលនានោះជេរប្រទេច
អស់សាច់យ៉ាងណាក៏ដោយ។ផ្ទុយទៅវិញ ហ៊ុនសែន
អាចចាប់ប្រថាននៃចលនានោះបានគ្រប់បេលវេលា
ប៉ុន្តែ ហេតុអ្វី ហ៊ុនសែនមិនអើពើ?

Anonymous said...


សម្តេច​​តេ​ជោ​​ថ្លែង​ថា "គេ​ចង់​ដូរ​បែប​ហ្នឹង បើ​ដូរ​តែ​ខ្ញុំ ដូរ​តែ​គណបក្ស ប្រជាជន​វា​អត់​ចោទ​ទេ តែ​គេ​ដូរ​របប​រាជានិយម​ចេញ​តែម្តង...”

នេះបញ្ចាក់ថា សម្តេច​​តេ​ជោមានការ ព្រួយបារម្ភនិងមិនទុកចិត្ត នូវសមត្ថភាព ខ្លួន ក្នុងការទប់ទល់ ចំពោះមុខ​គណបក្ស ប្រកួតប្រជែងនានា ដោយទាញយកអ្នក​របបរាជានិយមចូលមកបន្ថែម ដើម្បី ពង្រឹងនិងសង្រ្គោះ គណបក្ស ប្រជាជន។

ហើយមួយយ៉ាងទៀត សម្តេច​​តេ​ជោ សំដែងនូវ ឆន្ទៈអារម្មណ៍ ថា សុខចិត្ដបាត់គណបក្ស ប្រជាជន ជាជាង បាត់នូវនាមខ្លួនជា សម្តេច​ ។

នាមជា សម្តេច មានតម្លៃលើសជាងអ្វីទាំងអស់ សំរាប់សម្តេច​​តេ​ជោ។


នៅចំពោះមុខចលនាផ្សេងៗនៅសហរដ្ឋអាមេរិក ដែលសម្តេច​​តេ​ជោថា មានលាក់ខ្លួនក្នុង​គណបក្សប្រឆាំង។

​ សម្តេច​​តេ​ជោ​ថ្លែង​ថា «​ចំណុច​នេះ​ប្រជាពលរដ្ឋ​​ត្រូវ​ក្តាប់​ឲ្យ​បាន​ច្បាស់​មិនមែន​ខ្ញុំ​បំភ័យ​ទេ ហើយ ដែល​អះ​អាង​ថា កើតសង្គ្រាម​គឺ​វា​កន្លែង​ហ្នឹង​»​។

នេះបញ្ចាក់ថា នាអនាគតនិងមាន ការចាប់ចង បោះ សំអាត អ្នកប្រឆាំង ហើយ អាចប្រើកម្លាំងអាវុធ រលំ ពុំទទួលស្គាល់នូវ រដ្ឋាភិបាលថ្មីណា ដែលកើតឡើង ដោយការបោះធ្នោតខាងមុខ ក្រៅពី រដ្ធាភិបាលនៃគណបក្ស ប្រជាជន ?។

លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា មាន ហានិភ័យ អន្តរាយ?។


លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាជា លទ្ធិប្រជាធិបតេយ្យ ក្លែងក្លាយ?។

Anonymous said...

A case to create war? Let it comes, and let the UN solves it, including letting the ICC does what it has to do...

Anonymous said...

លទ្ធិចោរធិបតេយ្យ នៅកម្ពុជា រួមមាន :

-CPP
-CNRP

Anonymous said...

2:39 PM

យើងខ្ញុំមិនដែលឮហ៊ុន សែន និយាយពីកឹម សុខា
ម្ដងណាសោះទោះបីជា ហ៊ុន សែនត្រូវកឹម សុខា
ជេរប្រទេច អស់សាច់យ៉ាងណាក៏ដោយ។

ផ្ទុយទៅវិញ ហ៊ុនសែន អាចចាប់កឹម សុខា
បានគ្រប់ពេលវេលាព្រោះ
កឹម សុខាកក្តាន់ទៅវិញទៅមករវាងទណ្ឌិតសម រង្ស៊ី

.......ប៉ុន្តែ ហេតុអ្វី ហ៊ុនសែនមិនអើពើចាប់?