Wednesday, May 01, 2013

Like father, like son in CPP - លោកហ៊ុន សែន​បង្ហាញ​បេក្ខជន​ថ្មី (តែមានត្រកូលចាស់ ខួរចាស់)

Last Updated on 30 April 2013
By Vong Sokheng
The Phnom Penh Post
 
http://t1.gstatic.com/images?q=tbn:ANd9GcTvhCPc6l4Ob33rzqrlolMFA57s4OpkGQ7bhmDH2almxxJyaGNH
4 Cheam Yeap
Senior CPP lawmaker Cheam Yeap speaks during a workshop in Phnom Penh earlier this year. Yesterday, it was announced that his son, Cheam Chansophoan, will run in the July election. Photograph: Hong Menea/Phnom Penh Post
 
The list of ruling party candidates drawn from the families of high-ranking officials expanded again yesterday as Prime Minister Hun Sen announced that the son of CPP stalwart Cheam Yeap will join his father on the ballot come July.

“Cheam Yeap’s son will also stand in Battambang province,” he said.

Speaking at the inauguration of a pagoda in Prey Veng, the premier took the opportunity to talk up the party’s newest strategy.

“It is not about nepotism and partisanship, but there must be resumption [from their parents to children],” he told the crowd of roughly several hundred villagers and monks.

The premier then offered his second endorsement in less than a month for Prey Veng candidate Sar Sokha, 33, the son of Minister of Interior Sar Kheng.

“I would like to keep my nephew here to stand in the upcoming election in order to protect all the achievements of his parent and his uncles, especially the CPP’s achievement, because we are old now,” Hun Sen said.

Sokha, Hun Sen said, was talented enough to have received a provincial governor appointment had he been of age.

“I was supposed to appoint him as a provincial governor, but he has not yet reached the [minimum] age. Before he gets there, let him sit on the National Assembly and gain skills on administration and management.”

The CPP became the first party to list yesterday at the start of the National Election Committee’s 15-day registration period. At least 10 of the candidates who registered yesterday were the children of CPP leaders, party cabinet chief Ork Kimhan told the Post on Sunday.

A son, Hun Many, and a son-in-law,  DyVichea,  of the premier’s are running in Kampong Speu and Svay Rieng provinces, respectively.

Political analysts have warned that the injection of new blood – loyal to specific members of the party – could unsettle senior members.

Hun Sen, for his part, had harsh words yesterday for those who would doubt the abilities of the new batch of  politicians.

“If they look down on these youths, their political [life] will be finished. Therefore, let them look down at the youth.”

Speaking by phone, senior lawmaker Yeap confirmed yesterday that his son Cheam Chansophoan would be running this July.

Deputy Battambang governor Chansophoan, who also serves as the president of the CPP provincial youth federation, told the Post that he hadn’t heard the news, but he was thrilled to be able to serve his country.

“I had not been informed that I was listed to be a candidate; now that I know, it is very exciting,” he said. “I will fulfil my obligation in accordance with the party’s policy.”

Announcing that, as per usual, he would abstain from speaking during the month-long campaign period that precedes the July 28 elections, Hun Sen then offered a chilling account of the bloodshed that would ensue should he lose.

“There will be an internal war which will spread to a neighbouring country, because every day, they accuse the CPP of selling territorial sovereignty to the foreigner and they promised to fight to take the territorial sovereignty back,” he said in a likely reference to the Cambodian National Rescue Party.

Party president Sam Rainsy has long maintained that the ruling party government is quietly ceding territory to Hanoi. In 2009, Rainsy uprooted a border post in Svay Rieng province, saying they were improperly placed in order to encroach on Cambodian territory. That act and a subsequent publication of a map purporting to show the shrinking territory landed Rainsy defamation and incitement convictions and sent him into self-imposed exile, where he remains to this day.

Should the opposition win, warned Hun Sen, the country would “face new war.”

“It is necessary for [voters] in this circumstance to monitor the ruling political party leaders [to decide] whether it is on the right track or not,” he said.

“You can vote to change from peace to war, from stability to instability, or you can vote for peace, maintaining national development and maintaining every achievement that exists in your hand.”

CNRP spokesman Yim Sovann called the claims little more than a scare tactic. Speaking to the Post following Hun Sen’s speech, Sovann insisted there was no chance of war.

“We solve [this problem] by peaceful means, legal means and international codes. I assure you that there is no war at all. There are 18 signatories to the Paris Agreement to guarantee that they must keep peace in Cambodia, so I assure you that there is no war at all,” he said.

The opposition also took offence at the premier’s claim that, should they take office, all previous achievements would be spitefully demolished.

“Only members of the CPP can provide huge support for the development of the pagodas in the country, therefore they [the opposition] say that the Buddhist monks cast the ballot for CPP only,” the premier said in his speech. “If they are going to win the elections, they will destroy every achievement of Hun Sen including pagodas and schools named Hun Sen.”

Speaking by phone, Sovann said the prime minister was unfairly laying claim to achievements that in actuality belonged to everyone.

“It doesn’t belong to the CPP, it belongs to the nation; it belongs to the people.”

Additional reporting by Abby Seiff

 

លោកហ៊ុន សែន​បង្ហាញ​បេក្ខជន​ថ្មី (តែមានត្រកូលចាស់ ខួរចាស់)

Tuesday, 30 April 2013
វង្ស សុខេង
ភ្នំពេញ ប៉ុស្តិ៍
 
 
ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា លោក ស សុខា កូន​ប្រុស​របស់​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​តែង​តាំង​គាត់​ជា​អភិបាល​ខេត្ត ប្រសិន​បើ​គាត់​ដល់​អាយុ។
(ដូចជាបញ្ចើចលួងចិត្តខ្មៅខេងពេកខណៈដែម្ខាងចំពុងកាត់ដៃកាត់ជើង ឈឺ ស៊ីម)
 
ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​ពី​ការ​បន្ថែម​បញ្ជី​បេក្ខជន​គណបក្ស​កាន់​ អំណាច​ដែល​ជា​កូន​ចៅ​របស់​មន្រ្តី​ថ្នាក់​ខ្ពស់​ថា កូន​ប្រុស​លោក ជាម យៀប នឹង​ចូល​រួម​ជាមួយ​នឹង​ឪពុក​នៅ​ក្នុង​ការ​ប្រជែង​យក​សន្លឹក​ឆ្នោត​នា​ខែ​ កក្កដា​ខាង​មុខ​នេះ​ដែរ​។
លោក​នាយក​រដ្ឋ​មន្ត្រី​ថ្លែង​ថា៖«កូន​ប្រុស​លោក ជាម យៀប ក៏​នឹង​ឈរ​ឈ្មោះ​នៅ​ខេត្ត​បាត់ដំបង​ផង​ដែរ»
ថ្លែង​ក្នុង​ពិធី​សម្ពោធ​វត្ត​មួយ នៅ​ខេត្ត​ព្រៃវែង លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ឆ្លៀត​ថ្លែង​អំពី​យុទ្ធសាស្រ្ត​ថ្មីៗ​បំផុត​របស់​គណបក្ស​ប្រជាជន កម្ពុជា។
លោក​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ចូល​រួម​ថា៖ «វា​មិន​មែន​ជា​បក្ខពួក និង​សាច់​ញាតិ​និយម​ទេ តែ​ត្រូវ​តែ​មានយុទ្ធសាស្រ្ត​ថ្មី​»
បន្ទាប់ ​មក លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ផ្តល់​ការ​គាំទ្រ ទី ១ ក្នុង​រយៈ​ពេល​តិច​ជាង​មួយ​ខែ​ចំពោះ​លោក ស សុខា អាយុ ៣៣ ឆ្នាំ កូន​ប្រុស​របស់​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង ជា​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​ជា​បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង​។
លោក ហ៊ុន សែន បាន​ថ្លែង​ទៀត​ថា«​ខ្ញុំ ​ចង់​ទុក​ក្មួយ​ខ្ញុំ​នៅ​ទី​នេះ ដើម្បី​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​ដើម្បី​ការពារ​សមិទ្ធផល​ ទាំង​អស់​របស់​ឪពុក​ពួក​គេ ជា​ពិសេស សមិទ្ធផល​របស់​ បក្ស​ប្រជាជន​កម្ពុជា ព្រោះ​យើង​ចាស់ៗ​ហើយ»
លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា លោក ស សុខា កូន​ប្រុស​របស់​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​តែង​តាំង​គាត់​ជា​អភិបាល​ខេត្ត ប្រសិន​បើ​គាត់​ដល់​អាយុ
លោកហ៊ុន សែន ​ថ្លែង​ដែរ​ថា​៖ «​ខ្ញុំ ​ចង់​តែង​តាំង​គាត់​ជា​អភិបាល​ខេត្ត តែ​គាត់​មិន​ទាន់​ដល់​អាយុ​[អប្បបរមា​]ទេ។ មុន​គាត់​ទៅ​ដល់​ទី​នោះ ទុក​ឲ្យ​គាត់​អង្គុយ​ក្នុង​រដ្ឋសភា ហើយ​ទទួល​បាន​ជំនាញ​រដ្ឋបាល​ ​គ្រប់​គ្រង​និងគ្រប់​អាយុសិន​»
គណបក្ស ​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​ទី១ ដែល​ចុះ​ឈ្មោះ​បេក្ខជន​កាល​ពី​ម្សិល​មិញ នៅ​ពេល​ចាប់​ផ្តើម​រយៈ​ពេល​១៥ថ្ងៃ​នៃ​ការ​ចុះ​ឈ្មោះ​បេក្ខជន​ជាមួយ​គណៈ​ កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប)។
លោក អ៊ុក គឹមហាន បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អាទិត្យ​ថា បេក្ខជន​យ៉ាង​ហោច​ណាស់ ១០ នាក់ គឺជា​កូន​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​។
លោក ហ៊ុន ម៉ានី កូន​ប្រុស​លោក​នាយក​រដ្ឋ​មន្រ្តី​នឹង​ឈរ​ឈ្មោះ​នៅ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ​ លោក ឌី វិជ្ជា ជា​កូន​ប្រសា​របស់​លោក​នឹង​ឈរ​ឈ្មោះ​ក្នុង​មណ្ឌល​ខេត្ត​ស្វាយរៀង​។
អ្នក​វិភាគ​នយោបាយ បាន​ព្រមាន​ថា ការ​ដាក់​បញ្ចូល​ឈាម​ជ័រ ដែល​ស្មោះ​ស្ម័គ្រ​ចំពោះ​ បក្ស​អាច​ប៉ះពាល់​ដល់សតិ​អារម្មណ៏សមាជិក ​ចាស់ៗ។
លោក ហ៊ុន សែន ពី​ម្សិល​មិញ​បាន​ប្រើ​ពាក្យ​ខ្លាំងៗ​ទៅ​កាន់​អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​ មន្ទិល​អំពី​សមត្ថភាព​របស់​អ្នក​នយោបាយ​ថ្មីៗ។ លោក​ថ្លែង​ថា«ប្រសិន​បើ​ពួកគេ​មើល​ងាយ​យុវជន​ទាំង​នេះ [ជីវិត]​នយោបាយ​របស់​ពួកគេ​នឹង​ត្រូវ​បញ្ចប់​»
ថ្លែង​តាម​ទូរស័ព្ទ លោក ជាម យៀប បាន​បញ្ជាក់​ថា កូន​ប្រុស​របស់​លោក ជាម ចន្ទសុភណ្ឌ នឹង​ឈរ​ជា​បេក្ខជន​តំណាង​រាស្រ្ត​ក្នុង​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា។
លោក ចន្ទសុភណ្ឌ អភិបាល​រង​ខេត្ត​បាត់ដំបង និង​ជា​ប្រធាន​សហព័ន្ធ​យុវជន​ខេត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា លោក​មិន​ទាន់បាន​ឮ​ដំណឹង​នេះ​ទេ ប៉ុន្តែ​លោក​រីករាយ​បើ​លោក​អាច​បម្រើ​ប្រទេស​ជាតិ​របស់​ខ្លួន​នោះ។
លោក ជាម ចន្ទសុភណ្ឌ បាន​ថ្លែង​ថា៖«​ខ្ញុំ ​មិន​ទាន់​បាន​ដំណឹង​ថា ខ្ញុំ​នឹង​មាន​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្រ្ត​ទេ​។ ឥឡូវ​នេះ​ខ្ញុំ​បាន​ដឹង​វា​ជា​ព័ត៌មាន​រំភើប​ណាស់។ ខ្ញុំ​នឹង​បំពេញ​កាតព្វកិច្ច​ខ្ញុំ តាម​គោល​នយោបាយ​គណបក្ស​»
ប្រកាស​ឲ្យ​ដឹង កាល​ពី​ម្សិលមិញ​ដែរ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ថា នឹង​មិន​ថ្លែង​ឃោសនា​នៅ​ក្នុង​អំឡុង​រយៈ​ពេល​យុទ្ធនាការ​រយៈ​ពេល ១ ខែ​មុន​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី ២៨ ខែ​កក្កដា ហើយ​លោក បាន​រៀប​រាប់​អំពី​ការ​បង្ហូរ​ឈាម ដែល​នឹងត្រូវ​កើត​មាន ប្រសិន​បើ​លោក​ចាញ់​ឆ្នោត​។
ដោយ​អាច​យោង​សំដៅទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​លោក​នាយក​រដ្ឋ​មន្ត្រី​ថ្លែង​ថា​៖ «​នឹង ​មាន​សង្គ្រាម​ផ្ទៃ​ក្នុងហើយ​ដែល​នឹង​រាល​ដាល​ដល់​ប្រទេស​ជិត​ខាង ព្រោះ​រាល់​ថ្ងៃ គេ​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា បាន​លក់​បូរណភាព​ទឹក​ដី​ឲ្យ​បរទេស ហើយ​ពួកគេ​សន្យា​ប្រយុទ្ធ​ដើម្បី​យក​បូរណភាព​ទឹក​ដី​មក​វិញ»
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា បាន​អះអាង​ជា​យូរ​មក​ហើយ​ថា រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច​បាន​ប្រគល់​ទឹក​ដី​ដោយ​ស្ងប់ស្ងាត់​ទៅ​ឲ្យ​ទីក្រុង​ហាណូយ​។ ក្នុង ​ឆ្នាំ ២០០៩ លោក សម រង្ស៊ី បាន​ដក​តម្រុយ​បង្គោល​ព្រំដែន ក្នុង​ខេត្ត​ស្វាយរៀង ដោយ​ថ្លែង​ថា ពួកគេ​ត្រូវ​បាន​ដាំ​ដោយ​មិន​ត្រឹម​ត្រូវ ដើម្បី​ទន្រ្ទាន​ចូល​ក្នុង​ទឹក​ដី​កម្ពុជា។ អំពើ​នោះ និង​ការ​ចុះ​ផ្សាយ​ផែន​ទី ដែល​បង្ហាញ​អំពី​រួញ​ទឹក​ដី បាន​ធ្វើ​ឲ្យ​លោក រង្ស៊ី ត្រូវ​កាត់​ទោស​ពី​បទ​បរិហា​កេរ្តិ៍ និង​ញុះ​ញង់ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​បង្ខំ​និរទេស​ខ្លួន​ឯង រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។
លោក ហ៊ុន សែន បាន​ព្រមាន​ថា ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឈ្នះ ប្រទេស​ជាតិ​នឹង​ពិត​ជា«ប្រឈម​នឹង​សង្គ្រាម​ជា​ថ្មី»
លោក ហ៊ុន សែន ថ្លែង​បន្ថែម​ទៀត​ថា៖ «​វា ​ចាំ​បាច់​សម្រាប់ [អ្នក​បោះ​ឆ្នោត​] ក្នុង​កាលៈទេសៈ​នេះ តាម​ដាន​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច ដើម្បី​សម្រេច​ថា​តើ​ស្ថិត​ក្នុង​ផ្លូវ​ត្រូវ​ឬ​អត់​«​អ្នក ​អាច​បោះ​ឆ្នោត​ផ្លាស់​ប្តូរ​ពី​សន្តិភាព​ទៅ​សង្គ្រាម​ពី​ស្ថិរភាព​ទៅ​ អស្ថិរភាព ឬ អ្នក​អាច​បោះ​ឆ្នោត​ដើម្បី​សន្តិភាព ការ​រក្សា​ការ​អភិវឌ្ឍ​ជាតិ និង​ការ​រក្សា​រាល់​សមិទ្ធផល​ដែល​មាន​ក្នុង​ដៃ​អ្នក​»
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​បាន​ហៅ​ការ​ថ្លែង​នេះ​ថា ជា​យុទ្ធសាស្រ្ត​បន្លាច​បំភិតបំភ័យ។ លោក​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ បន្ទាប់​ពី​សុន្ទរកថា​របស់​លោក ហ៊ុន សែន​ថា គ្មាន​ឱកាស​កើត​សង្គ្រាម​អ្វី​ឡើយ។
លោក​ថ្លែង​ថា៖ «​យើង ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​តាម​ផ្លូវ​ច្បាប់​និង​ក្រម​អន្តរជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ​ធានា​ថា នឹងគ្មាន​សង្គ្រាមណាមួយកើតឡើងទេ ​។ ព្រោះយើង​មាន​ប្រទេស​ជាហត្ថលេខី​១៨ ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាពក្រុង​ប៉ារីស ដើម្បី​ធានា​ថា ពួកគេ​ត្រូវ​តែ​រក្សា​សន្តិភាព​នៅ​កម្ពុជា ដូច្នេះ យើង​ធានា​ថា វា​គ្មាន​សង្គ្រាម​ទេ»
គណបក្ស ​ប្រឆាំង​ក៏​បាន​ជំទាស់​ការ​អះអាង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ដែល​ថា ប្រសិន​បើ​ពួកគេ​ឈ្នះ សមិទ្ធផល​ពី​មុន​ទាំង​អស់​នឹង​ត្រូវ​បំផ្លាញ។
ក្នុង​សុន្ទរកថា​លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «​មាន ​តែ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទេ អាច​ផ្តល់​ការ​ឧបត្ថម្ភ​ធំៗ លើ​ការ​កសាង​វត្ត​នៅ​ក្នុង​ប្រទេស ដូច្នេះ ពួក​គេ​ថា ព្រះ​សង្ឃ​បោះ​ឆ្នោត​ឲ្យ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ។ បើ​គេ​ឈ្នះ​ឆ្នោត គេ​នឹង​បំផ្លាញ​សមិទ្ធផល​របស់ ហ៊ុន សែន រាប់​ទាំង​វត្ត និង​សាលា​ដាក់​ឈ្មោះ ហ៊ុន សែន»
ថ្លែង​តាម​ទូរស័ព្ទ លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា លោក​នាយក​រដ្ឋ​មន្រ្តី​អះអាង​បែប​មិន​ត្រឹម​ត្រូវ​ទេថាបក្ស​ប្រជាជន​ជា​ម្ចាស់​លើ​សមិទ្ធផល​ដែល​តាម ​ពិត​សមិទ្ធផល​ទាំងអស់ក្នុងប្រទេស​នោះគឺ​ជា​របស់​យើង​រាល់​គ្នា។ លោក បាន​បន្ថែម​ថា៖ «​វា​មិន​មែន​ជា​របស់​ បក្ស​ប្រជាជន​កម្ពុជាផ្តាច់មុខ​ទេ។ វា​ជា​របស់​ជាតិ។ វា​ជា​របស់​ប្រជា​ជនកម្ពុជាទាំងអស់គ្នា​» TK
រាយ​ការណ៍​បន្ថែមៈ​ABBY SEIFF

15 comments:

Anonymous said...

Choss Khmers PhD from west countries have no capacity like those?

Anonymous said...

Choss Khmers PhD from west countries have no capacity like those?

Anonymous said...

Hun Sen speech is dump stupid. So it means that more than 6 millions of Vietnam in Cambodia now is effort of CPP too?

Anonymous said...

Hun Sen is speaking the truth. If Cambodia wants peace and development, the people better vote for the CPP. Any attempts to change the status quo, to bring down the existing ruling government will only end in war and tragedy for Cambodia. Heed the warning: peace and development or WAR.

Anonymous said...

ហ៊ុន សែនពិតេជាចង់ធ្វើដូច​សីហនុហើយ គឺគំនិត
ថា របស់ណាដែលមិនបានអញ អញត្រូវកំទេច
ចោល នេះជាគំនិតក្មេងពាល ។ ហ៊ុន សែនក៏ជា
មនុស្សពាល អតិពាលោ មិនអន់មានះ មនុស្ស
នេះក៏ដូច ទសកណ្ឋក្នុងរឿងរាមកេរ្តិ៍ ទោះដាច់
ក្បាលក៏នៅតែស្រែក អញមិនព្រមចាញ់ដាច់ខាតៗ
ៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ។

Anonymous said...

    វាគ្មានអ្វីដែលថ្មីទេចំពោះរឿងទាំងអស់នេះចំពោះអ្នកនយោបាយខ្មែរមិនថាតែសព្វថ្ងៃទេគឺរាប់
  សិបតំណរមកហើយក្នុងវង្យត្រកូលអ្នកដឹកនាំ តែសំខាន់របបគុម្មុយនីសធ្វើបដិវត្តន៍រំលំរបបផ្តាច់ការ
  ប្រឆាំងអំពើពុករលួយ​ តែទីបំផុតអ្វីៗលើសរបបមុនៗទ្វេដងដែលពិបាកនិងជឿហើយយល់។
    ចំណែករឿងស្នងមរតកមិនសំខាន់ទេតែបញ្ហាចំបងតើមនុស្សទាំងនោះមានសមត្តភាពឬអត់?
  តើយើងអាចប្រគល់ផ្ញើវាសនាយើងនិងប្រទេសជាតិទៅលើមនុស្សអសមតភាពបានដែរឬទេ?
     ឃ្លាំង មឿង

Anonymous said...


read to Hun Sen speech obave:

ប្រកាស​ឲ្យ​ដឹង កាល​ពី​ម្សិលមិញ​ដែរ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ថា នឹង​មិន​ថ្លែង​ឃោសនា​នៅ​ក្នុង​អំឡុង​រយៈ​ពេល​យុទ្ធនាការ​រយៈ​ពេល ១ ខែ​មុន​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី ២៨ ខែ​កក្កដា ហើយ​លោក បាន​រៀប​រាប់​អំពី​ការ​បង្ហូរ​ឈាម ដែល​នឹងត្រូវ​កើត​មាន ប្រសិន​បើ​លោក​ចាញ់​ឆ្នោត​។

Who will war? Hun Sen want war if he lose the election. You are dump stupid AH POUCH KHMER Rouge KIOM kach chass YOUN dach Tlai! All Khmers know you behovior for long time ago.

http://www.newsnow.co.uk/h/World+News/Middle+East/Syria

Anonymous said...

great 3:58 AM,

Anonymous said...

This problem can easily be solved, just look at Yingluck and Abisit, they conformed and be a good role model for their society, so, why can't Khmer gov't do the same? All you CPP need to do is to call upon all of our political leaders to come together and try to discuss on what went wrong? Because, after all, they all are our brothers and sisters who wanted what is best for our society and country.

I know that we are being controlled by the VC, but we don't have to follow them and listen to them and say 'this is my country, I should rule it in my own way, along with members of my brothers and sisters'. The VC would refuse and say 'in this case, we will bring you down', well, your respond should be, you can do whatever you want but the world has to know about this'. Once it is exposed, the international community will condemn such acts.

I remember Pan Sovan did just that, and now the whole world knows that he is 'right and just', he earned his pride and will live happily ever after even after death. Because nothing in this world worth more than pride and privilges, smple as that! Now that you know, please try join with the CRNP to fight against such aggression of the VC. Because, the VC are very good at making khmers kill khmers or khmers fight khmers. They did it before and they will continue to do it again and again, only if you let it.

So, let say enough is enough, the truth is, I don't want Hun and His family be like the next Kinga or other predecessors before us. Therefore, all you need to do is, just be smarter, that is all. Please call upon all of our political brothers and sisters and ask each other for forgiveness because we all are at fault for allowing the outsiders to come in and destroy us, our nation and country. Please, it is not too late yet, and we need to mend the relationship among ourselves for good, for the benefit of our national interest, ok.

Anonymous said...

AH Hun Sen the Youn dog can only threaten and bark like a mad dog. This dog only knows how to kill and beat innocent Khmer.

When backed into a corner this dog will run into Vietnam as he had done before during the Khmer Rouge regime, betraying Pol Pot and join Vietnam.

Now this Youn dog will do anything even creating war and killing more Khmer if he doesnt win the election.

AH Hun Sen are you a Khmer traitior?

Anonymous said...

8:17am

This is exactly what the VC wanted from us, that is, 'killing two birds with one stone', They are very good at lying, decieving, and manipulation. They are trying to swallow the whole srok khmer but while swallowing, the bone got stuck in their neck and now, everyone knows like, 'you can run but you can't hide... because the truth will always be the truth'. Now, that the bone got stuck in their throat, let us infect them to their death, how about that?

They said 'khmers are dumb, stupid and lazy' but at the same time, they robbed from us, from our hard earned crops (rice and fish). Therefore, god knows who is the dumb ones here... 'they shall not kill and steal' but the VC and the Chen crooks did kill and steal...what a manipulatiive way of life!...what a low life they are! hahaha

3million souls

Anonymous said...


“It is necessary for [voters] in this circumstance to monitor the ruling political party leaders [to decide] whether it is on the right track or not,” he (HUN SEN) said.

HE IS THE MAD DOG IN ASIA. AS LONG AS HE IS IN POWER CAMBODIANS CAN'T NEVER LIVE IN PEACE AND FREEDOM. THIS GUY CREATE FEAR IN CAMBODIA AS HE DID IN THE KILLING FIELDS WITH POL POT. HE MUST DISAPPEAR FROM KHMER MOTHERLAND.

Anonymous said...

អា​ ​ខា ខំឡើងចាំអាខេងឲ្យសក្ត័ពាក់

Anonymous said...

HUN SEN'S CPP CAME UP WITH THE TRUE DICTATOR. THEY CHOSE THEIR OWN CHILDREN TO CONTINUE ROLLING CORRUPTION COURSE. WHO VOTED FOR HUN SEN'S CPP THAT MEANS INTENSIONALLY DESTROYING KHMER NATION,...COUNTRY. WE KNOWN HUN SEN IS A KHMER ROUGE. HUN SEN WANT WAR? IN THIS CENTURY,NO MAGIC COUNTRY THAT HAS NO MONEY CAN WIN WAR. BRAVO CNRP!!

Anonymous said...

All the Cambodian infrastructures were mostly constructed on billions and billions dollar debt from China. How many Khmer generations need to pay down all these debts? No one is allowed to destroy a thing but bring Cambodia to the next debt-free or sustained growth level.

Focus on the ultimate goal and all blah blah things are just hot air.