Saturday, May 04, 2013

អង្គការ​ WWF ព្រមាន​កម្ពុជា​ពី​ហានិភ័យ​​បាត់​បង់​​​ព្រៃ​ឈើ​​ជាង​២​​ភា​គបី​ ក្នុង​​រ​យៈ​ពេល​​២០​​ឆ្នាំ​​ទៀ​ត​

ដោយ ស៊ុន ណារិន ថ្ងៃសុក្រ ទី03 ឧសភា ឆ្នាំ2013 ម៉ោង13:32VOD
​អង្គការ​មូលនិធិ​សាកល​អភិរក្ស​(WWF)ព្រមាន​ថា  ប្រទេស​មហា​អនុ​​តំ​បន់​​ទន្លេ​មេ​គង្គ​​ក្នុង​​តំ​​បន់​​​អា​​ស៊ី​​អា​​ គ្នេ​យ៍​ ក្នុង​នោះ​​មាន​​កម្ពុ​ជា​​ផង​​នោះ ​ប្រ​ឈម​​នឹង​​ហា​និ​ភ័យ​​បាត់​​ប​​ង់​​​​​គ​​ម្រ​ប​​​ព្រៃ​ឈើ​​នៅ​​សល់ ក្នុង​​រយៈ​ពេល​​ពី​រ​ទស្ស​​វត្សរ៍​​ទៀត ​ប្រ​សិន​បើ​រ​ដ្ឋា​ភិ​បា​ល​​នៃ​​ប្រ​ទេស​​ទាំង​នោះ​ ប​រា​ជ័យ​​លើ​​វិ​ធាន​ការ​​ការ​ពារ​​ព្រៃ​ឈើ​​។​
​របាយការណ៍​របស់ ​WWF ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០២​ខែ​ឧសភា ព្រមាន​ថា ព្រៃឈើ​នឹង​បាត់បង់​ជាង​ពីរភាគបី ក្នុង​រយៈពេល​២០​ឆ្នាំ​ទៀត ប្រសិនបើ​មិន​មាន​ការបង្កើន​កា​រការពារ ធនធានធម្មជាតិ និង​ការរក្សា​កំណើន​ភាព​បៃតង​ក្នុង​ប្រទេស​ទាំងនោះ​។​
​អង្គការ​មូលនិធិ​សាកល​អភិរក្ស​រកឃើញ​ថា ប្រទេស​កម្ពុជា បាន​បាត់បង់​ព្រៃឈើ​២២​ភាគរយ​នៃ​ព្រៃឈើ​ទាំងអស់​ដែល​មាន​ក្នុង​ឆ្នាំ​១៩៧៣​។ ​របាយការណ៍​សម្រាប់​ឆ្នាំ​២០១៣​ ​របស់​WWF បង្ហាញថា ចន្លោះ​ឆ្នាំ​១៩៧៣​ដល់​ឆ្នាំ​២០០៩ ប្រទេស​៥​នៅ​តំបន់​ទន្លេមេគង់ បាន​បាត់បង់​ព្រៃឈើ​ក្រោម​មួយ​ភាគ​បី​នៃ​គម្រប​ព្រៃឈើ​ដែល​នៅសល់ គឺ​កម្ពុជា បាត់បង់​២២​ភាគរយ ឡាវ និង​មី​យ៉ាន់​ម៉ា​(​ភូមា​) បាត់បង់​២៤​ភាគរយ និង​ប្រទេស​ថៃ និង​វៀតណាម បាត់បង់​ព្រៃឈើ​៤៣​ភាគរយ​។​

​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់ និង​អ្នកវិភាគ​សង្គម លោក កែម ឡី ប្រាប់​VOD​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា​ថា រដ្ឋាភិបាល​កម្ពុជា នៅ​មាន​ចំណុចខ្សោយ​ចំពោះ​គោលដៅ​អភិវឌ្ឍន៍​សហ​វត្សរ៍​មួយចំនួន ក្នុងនោះ​គឺ​ការកាត់បន្ថយ​ភាពក្រីក្រ​​ការកាត់បន្ថយ​មរណភាព​មាតា និង​គោលដៅ​ការពារ​ធនធាន​ធម្មជាតិ ៖ "​បើ​នៅក្នុង​គោលដៅ​៩​របស់​ប្រទេស​កម្ពុជា​យើង គោលដៅ​៨​របស់​ពិភពលោក​ហ្នឹង​គឺ រដ្ឋាភិបាល​ធ្វើ​មិនបាន​ល្អ ហើយ​មិន​សម្រេច​គោលដៅ អភិវឌ្ឍ​សហសវត្ស គឺ​គោលដៅ​ទី​១ គឺ​ការកាត់បន្ថយ​ភាពក្រីក្រ គោលដៅ​ទី​៥​គឺ​ការកាត់បន្ថយ​ការស្លាប់​របស់​មាតា នឹង​គោលដៅ​ទី​៧​ការធានា​និរន្ត​ភាព​របស់​បរិស្ថាន មានន័យ​ថា​ម៉េច គឺ​ព្រៃឈើ ធនធាន​រ៉ែ ធនធានធម្មជាតិ​ហ្នឹង ធ្វើ​មិន​បាន​ល្អ​ទេ ហើយ​ចុះថយ យើង​ឃើញ​ឆ្នាំ​១៩៦០ ឃើញ​ដល់​ទៅ​៧០​ភាគរយ​ឯណោះ អត្រា​គ្របដណ្ដប់​ព្រៃឈើ ប៉ុន្តែ​ដល់​ឆ្នាំ​២០០៦​កា​រ​សិ​ក្សា ពី​គំរប​ព្រៃឈើ គឺ​ឃើញតែ​៦០​ភាគរយ​ទេ ប៉ុន្ដែ​នៅក្នុង​របាយការណ៍​បច្ចុប្បន្ន​ឃើញតែ​៥០​ភាគរយ​ជាង​ទេ​" ។​
​រដ្ឋាភិបាល​បច្ចុប្បន្ន រង​ការរិះគន់​ថា ធ្វើឲ្យ​កម្ពុជា បាត់បង់​ព្រៃឈើ​យ៉ាង​សន្លឹក​សន្ធាប់ ដោយសារ​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​ពី​ឈ្មួញ​ទុច្ចរិត​។​
​កាលពី​ថ្ងៃ​ទី​២៦​ខែ​មេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​តាម​ជំនាញ​ទាំងអស់ រួមទាំង​មន្ត្រី​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ត្រូវអនុវត្ត​តាម​ប​ទ​ប​ញ្ជា​ថ្មី​ដែល​ដាក់ជូន​កន្លងទៅ ដើម្បី​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​នៅ​កម្ពុជា ឲ្យមាន​ប្រសិទ្ធភាព​។​
​កាលពី​ថ្ងៃ​ទី​៣០​ខែ​មេសា សមាគម​អាដហុក ជំរុញ​ឲ្យ​រដ្ឋាភិបាល សហការ​ជាមួយ​សកម្មជន​សិទ្ធិមនុស្ស ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​បញ្ឈប់​សកម្មភាព​គំរា​ម​កំ​ហែង​ពី​អាជ្ញាធរ​មាន​អំណាច លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​។​
​ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៨​ខែ​កក្កដា​ខាង​មុខ គណបក្សប្រឆាំង បាន​យក​យុទ្ធសាស្ត្រ បំបាត់​ការកាប់បំផ្លាញ​ព្រៃឈើ សង្គ្រោះ​ព្រៃឈើ ដែល​កំពុង​ទទួល​រង​កា​រ​បំ​ផ្លិ​ច​បំ​ផ្លា​ញ ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​៕

2 comments:

Anonymous said...

I am serious, if Khmer don't stand up now. Vietnam planed to take Cambodia, they first spent their money to buy lands in order to take Cambodia and also sending vietnamese to live in Cambodia. Now, there are lot of illegal Vietnamese every where in Cambodia. Cambodia will be vanished, Cambodia will be no longer exist to the world, Cambodia will be Vietnam. Khmers must stand up now.

Anonymous said...

មេដឹកនាំ អវិជ្ជា ក្បត់ជាតិ កំពូជព្រៃ នៃ កម្ពុជា

សំដាចម៍ បណ្ឌិតអត់សាលា អវិជ្ជា កំពូជព្រៃ តេជោកុយ (តេជចុយគោ) ក្បត់ជាតិ កញ្ជះយួន ឈ្មោះ ហ៊ុន សែន ជា ជនក្បត់ជាតិ ដែល បានចុះហត្ថលេខា 5 លើក (ពី ឆ្នាំ 1980 រហូត ឆ្នាំ 2005) លើ សន្ធិសញ្ញា កាត់ ដី ខ្មែរ, ភូមិ ខ្មែរ, វត្ត ខ្មែរ, កោះ ខ្មែរ (កោះ ត្រល់ និង ប្រជុំកោះ ក្រចកសេះ) អោយ ទៅ ប្រទេសយួន។


សំដាចម៍ ហ៊ុន សែន បណ្ឌិត អត់សាលា ជា មនុស្ស អវិជ្ជា កំពូជព្រៃ ជា ប្រេត ចាប់ជាតិ ចេញពី ថាននរក ឡើងមក បំផ្លាញ ប្រជាជនកម្ពុជា និង ប្រទេសកម្ពុជា អោយ ប្រែ ជា ប្រទេសយួន អោយ បាន មុន ប្រេត ហ៊ុន សែន ងាប់។
ប្រេតចាប់ជាតិ ឈ្មោះ ហ៊ុន សែន ប្រមែប្រមូល យួន ពី ស្រុកយួន អោយ មក នៅ បានពេញ ប្រទេសខ្មែរ អោយបានឆាប់ប្រែ ជា ប្រទេសយួន ផងដែរ!!!

ពីអញ ជីតា អាតេជោកុយ (អាតេជចុយគោ)
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិច រដ្ឋកាលីហ្វ័រញ៉ា