អង្គការមូលនិធិសាកលអភិរក្ស(WWF)ព្រមានថា
ប្រទេសមហាអនុតំបន់ទន្លេមេគង្គក្នុងតំបន់អាស៊ីអា
គ្នេយ៍ ក្នុងនោះមានកម្ពុជាផងនោះ
ប្រឈមនឹងហានិភ័យបាត់បង់គម្របព្រៃឈើនៅសល់
ក្នុងរយៈពេលពីរទស្សវត្សរ៍ទៀត
ប្រសិនបើរដ្ឋាភិបាលនៃប្រទេសទាំងនោះ
បរាជ័យលើវិធានការការពារព្រៃឈើ។
របាយការណ៍របស់ WWF ចេញផ្សាយកាលពីថ្ងៃទី០២ខែឧសភា ព្រមានថា
ព្រៃឈើនឹងបាត់បង់ជាងពីរភាគបី ក្នុងរយៈពេល២០ឆ្នាំទៀត
ប្រសិនបើមិនមានការបង្កើនការការពារ ធនធានធម្មជាតិ
និងការរក្សាកំណើនភាពបៃតងក្នុងប្រទេសទាំងនោះ។
អង្គការមូលនិធិសាកលអភិរក្សរកឃើញថា ប្រទេសកម្ពុជា
បានបាត់បង់ព្រៃឈើ២២ភាគរយនៃព្រៃឈើទាំងអស់ដែលមានក្នុងឆ្នាំ១៩៧៣។
របាយការណ៍សម្រាប់ឆ្នាំ២០១៣ របស់WWF បង្ហាញថា
ចន្លោះឆ្នាំ១៩៧៣ដល់ឆ្នាំ២០០៩ ប្រទេស៥នៅតំបន់ទន្លេមេគង់
បានបាត់បង់ព្រៃឈើក្រោមមួយភាគបីនៃគម្របព្រៃឈើដែលនៅសល់ គឺកម្ពុជា
បាត់បង់២២ភាគរយ ឡាវ និងមីយ៉ាន់ម៉ា(ភូមា) បាត់បង់២៤ភាគរយ
និងប្រទេសថៃ និងវៀតណាម បាត់បង់ព្រៃឈើ៤៣ភាគរយ។
អ្នកស្រាវជ្រាវជាន់ខ្ពស់ និងអ្នកវិភាគសង្គម លោក កែម ឡី
ប្រាប់VODកាលពីថ្ងៃទី២៦ ខែមេសាថា រដ្ឋាភិបាលកម្ពុជា
នៅមានចំណុចខ្សោយចំពោះគោលដៅអភិវឌ្ឍន៍សហវត្សរ៍មួយចំនួន
ក្នុងនោះគឺការកាត់បន្ថយភាពក្រីក្រការកាត់បន្ថយមរណភាពមាតា
និងគោលដៅការពារធនធានធម្មជាតិ ៖
"បើនៅក្នុងគោលដៅ៩របស់ប្រទេសកម្ពុជាយើង
គោលដៅ៨របស់ពិភពលោកហ្នឹងគឺ រដ្ឋាភិបាលធ្វើមិនបានល្អ
ហើយមិនសម្រេចគោលដៅ អភិវឌ្ឍសហសវត្ស គឺគោលដៅទី១
គឺការកាត់បន្ថយភាពក្រីក្រ
គោលដៅទី៥គឺការកាត់បន្ថយការស្លាប់របស់មាតា
នឹងគោលដៅទី៧ការធានានិរន្តភាពរបស់បរិស្ថាន មានន័យថាម៉េច គឺព្រៃឈើ
ធនធានរ៉ែ ធនធានធម្មជាតិហ្នឹង ធ្វើមិនបានល្អទេ ហើយចុះថយ
យើងឃើញឆ្នាំ១៩៦០ ឃើញដល់ទៅ៧០ភាគរយឯណោះ អត្រាគ្របដណ្ដប់ព្រៃឈើ
ប៉ុន្តែដល់ឆ្នាំ២០០៦ការសិក្សា ពីគំរបព្រៃឈើ គឺឃើញតែ៦០ភាគរយទេ
ប៉ុន្ដែនៅក្នុងរបាយការណ៍បច្ចុប្បន្នឃើញតែ៥០ភាគរយជាងទេ" ។
រដ្ឋាភិបាលបច្ចុប្បន្ន រងការរិះគន់ថា ធ្វើឲ្យកម្ពុជា
បាត់បង់ព្រៃឈើយ៉ាងសន្លឹកសន្ធាប់
ដោយសារការកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យពីឈ្មួញទុច្ចរិត។
កាលពីថ្ងៃទី២៦ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធតាមជំនាញទាំងអស់
រួមទាំងមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
ត្រូវអនុវត្តតាមបទបញ្ជាថ្មីដែលដាក់ជូនកន្លងទៅ
ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅកម្ពុជា
ឲ្យមានប្រសិទ្ធភាព។
កាលពីថ្ងៃទី៣០ខែមេសា សមាគមអាដហុក ជំរុញឲ្យរដ្ឋាភិបាល
សហការជាមួយសកម្មជនសិទ្ធិមនុស្ស ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ
និងបញ្ឈប់សកម្មភាពគំរាមកំហែងពីអាជ្ញាធរមានអំណាច
លើអ្នកការពារសិទ្ធិមនុស្ស។
ក្នុងការបោះឆ្នោតនៅថ្ងៃទី២៨ខែកក្កដាខាងមុខ គណបក្សប្រឆាំង
បានយកយុទ្ធសាស្ត្រ បំបាត់ការកាប់បំផ្លាញព្រៃឈើ សង្គ្រោះព្រៃឈើ
ដែលកំពុងទទួលរងការបំផ្លិចបំផ្លាញ
ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ៕
2 comments:
I am serious, if Khmer don't stand up now. Vietnam planed to take Cambodia, they first spent their money to buy lands in order to take Cambodia and also sending vietnamese to live in Cambodia. Now, there are lot of illegal Vietnamese every where in Cambodia. Cambodia will be vanished, Cambodia will be no longer exist to the world, Cambodia will be Vietnam. Khmers must stand up now.
មេដឹកនាំ អវិជ្ជា ក្បត់ជាតិ កំពូជព្រៃ នៃ កម្ពុជា
សំដាចម៍ បណ្ឌិតអត់សាលា អវិជ្ជា កំពូជព្រៃ តេជោកុយ (តេជចុយគោ) ក្បត់ជាតិ កញ្ជះយួន ឈ្មោះ ហ៊ុន សែន ជា ជនក្បត់ជាតិ ដែល បានចុះហត្ថលេខា 5 លើក (ពី ឆ្នាំ 1980 រហូត ឆ្នាំ 2005) លើ សន្ធិសញ្ញា កាត់ ដី ខ្មែរ, ភូមិ ខ្មែរ, វត្ត ខ្មែរ, កោះ ខ្មែរ (កោះ ត្រល់ និង ប្រជុំកោះ ក្រចកសេះ) អោយ ទៅ ប្រទេសយួន។
សំដាចម៍ ហ៊ុន សែន បណ្ឌិត អត់សាលា ជា មនុស្ស អវិជ្ជា កំពូជព្រៃ ជា ប្រេត ចាប់ជាតិ ចេញពី ថាននរក ឡើងមក បំផ្លាញ ប្រជាជនកម្ពុជា និង ប្រទេសកម្ពុជា អោយ ប្រែ ជា ប្រទេសយួន អោយ បាន មុន ប្រេត ហ៊ុន សែន ងាប់។
ប្រេតចាប់ជាតិ ឈ្មោះ ហ៊ុន សែន ប្រមែប្រមូល យួន ពី ស្រុកយួន អោយ មក នៅ បានពេញ ប្រទេសខ្មែរ អោយបានឆាប់ប្រែ ជា ប្រទេសយួន ផងដែរ!!!
ពីអញ ជីតា អាតេជោកុយ (អាតេជចុយគោ)
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិច រដ្ឋកាលីហ្វ័រញ៉ា
Post a Comment