ពលរដ្ឋរងគ្រោះចេញតវ៉ា សុំអន្តរាគមន៍ពេលកន្លងមក។ រូបថត ម៉ៃ វីរៈ
Thursday, 20 June 2013 ភ្នំពេញប៉ុស្តិ៍
- ភ្នំពេញៈ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ឋផ្សព្វផ្សាយ ឯករាជ្យ(CCIM) នឹងរៀបចំសន្និសីទស្តីពីការស្នើរសុំរបស់ប្រជាពលរដ្ឋមុនការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៅសណ្ឋាគារ និងវីឡា អ៊ីមភើរៀល នៅថ្ងៃច័ន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៣ខាងមុខនេះ។សន្និសីទនេះ នឹងបង្ហាញនូវការរកឃើញរបស់អ្នកសារព័ត៌មាន និងការលើកឡើងរបស់ប្រជាពលរដ្ឋ ក្នុងវេទិកាកម្រិតសហគមន៍ដែលធ្វើនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម តាកែវ និងកណ្តាល ជុំវិញបញ្ហាមួយចំនួន ដែលបានកើតមានឡើងនៅមុនការបោះឆ្នោតនាពេល ខាងមុខនេះ ដើម្បីរៀបចំសំណូមពរនិងអនុសាសន៍មួយចំនួន ដាក់ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។សន្និសីទនេះ ទទួលការគាំទ្រផ្នែកថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍អន្តរជាតិរបស់ស៊ុយអែត (SIDA)។
No comments:
Post a Comment